Category Archives: នគរូបនីយកម្ម

ការរៀបចំសណ្ដាប់ធ្នាប់ខ្សែកាបិ៍លើអាកាស ក្នុងរាជធានីភ្នំពេញ​

បន្ទាប់ពីបានបង្កប់ខ្សែកាបិ៍ក្រោមដីរួច នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យក្រុមការងារចាប់ផ្តើមកាត់ទម្លាក់ខ្សែកាបិ៍ អាកាសកាត់ទទឹងមហាវិថីម៉ៅសេទុង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីដល់មហាវិថីព្រះនរោត្តម។ បើយោងតាមគេហទមព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ …

អាជ្ញាធរ និង​ខ្មែរ​ឥ​សា្ល​ម​នៅតែ​ខ្វែងគំនិត​គ្នា​រឿង​សង់​ផ្លូវ​កាត់​របង​វិហារ​បឹងកក់

ប្រភព៖ thmeythmey អាជ្ញាធរសាលារាជធានីភ្នំពេញ និងសាសនិកខ្មែរឥស្លាម នៅតែខ្វែងគំនិតគ្នាលើគម្រោងសាងសង់ផ្លូវកាត់របងវិហារឥស្លាមបឹងកក់ ដោយអាជ្ញាធរចង់សង់ផ្លូវកាត់របងវិហារ តែតំណាងសាសនិកឥស្លាមស្នើឲ្យអាជ្ញាធរសង់ផ្លូវវាងជាប់របងវិហារវិញ។ …

សាលាក្រុងភ្នំពេញ បានបើកការដ្ឋានស្ថាបនាផ្លូវអ៊ុតកៅស៊ូ ៦ខ្សែក្នុងខណ្ឌទួលគោក

នៅព្រឹកថ្ងៃទី១៩ធ្នូឆ្នាំ២០១៦ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ចូលរួមដោយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានបើកការដ្ឋានស្ថាបនាផ្លូវអ៊ុតកៅស៊ូចំនួន៦ខ្សែ ក្នុងខណ្ឌទួលគោក។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ …

ផ្លូវអ៊ុតកៅស៊ូលេខ៣៥៥ ខណ្ឌទួលគោក បាននិងកំពុងធ្វើការស្ថាបនា

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូផ្លូវលេខ៣៥៥ ចាប់ពីអង់តែនទួលគោកដល់រង្វង់មូលកាំកូ។ ដើម្បីផ្ដល់ភាពងាយស្រូលក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ គម្រោងនេះមានប្រវែង ៥៨៣ម ទទឹង ១៦ម ដែលជាខ្សែទី២នៃយុទ្ឋនាការជួសជុលក្នុងចំណោមផ្លូវអ៊ុតកៅស៊ូផ្លូវចំនួន ៥៧ខ្សែក្នុងរាជធានីភ្នំពេញ៕ …

យុទ្ឋនាការជួសជុលនិងអ៊ុតកៅស៊ូផ្លូវ៥៧ខ្សែ​ នៅខណ្ឌច្បារអំពៅ

រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមយុទ្ឋនាការជួសជុលនិងអ៊ុតកៅស៊ូផ្លូវចំនួន ៥៧ខ្សែ ដែលមានប្រវែង ៦៤គម នៅក្នុងខណ្ឌច្បារអំពៅ ដើម្បីផ្ដល់ភាពងាយស្រូលក្នុងការធ្វើដំណើសម្រាប់ប្រជាពលរដ្ឋដែលនៅតំបន់នោះ។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតកៅស៊ូផ្លូវលេខ ៣៦៩ ចាប់ពីផ្លូវជាតិលេខ១ ដល់ស្ពានព្រែកប្រា ប្រវែង ៤៦០០ម និងទទឹង ៨ម ក្នុងខណ្ឌច្បារអំពៅ។ គួរំលឹកផងដែរថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បណ្ដាញញលូ-បង្ហូរទឹកចំនួន ១ខ្សែនេះ មានទំហំ ១.៥ម ប្រវែង ១៤៣០ម ចាប់ពីនាយកដ្ឋានលិខិតឆ្លងដែនដល់ទន្លេបាសាក់ ក្នុងសង្កាត់ព្រែកប្រា…

ខ្សែកាបក្រោមបាទសមុទ្រ ផ្ដល់អ៊ីនធើណេតល្បឿនលឿននឹងមានវត្តមាននៅកម្ពុជាថ្ងៃទី១៩ ធ្នូនេះ

ប្រភព៖ business-cambodia ខ្សែកាបក្រោមបាទសមុទ្រ មានឈ្មោះថា ‹ប្រព័ន្ធខ្សែកាបម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)› ផ្ដល់សេវាអ៊ីធើណេតល្បឿនលឿន តម្លៃប្រមាណ ៨០លានដុល្លារ នឹងមានវត្តមាននៅកម្ពុជានៅថ្ងៃទី១៩ ខែធ្នូនេះហើយ នេះបើយោងតាម សម្ដេចហ៊ុន សែន បានឲ្យដឹងក្នុងពិធីសម្ពោធអាគាររដ្ឋបាលទីស្តីការថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ …

ផ្លូវជាតិ​លេខ ១ ត្រង់​បឹង​ស្នោ​ដល់​ស្ពាន​ព្រះមុនីវង្ស នឹង​សាងសង់​ចប់​នៅ​ខែមីនា​ឆ្នាំ ២០១៧

ប្រភព៖ thmeythmey ឯកអគ្គរាជទូតជប៉ុន លោក ហ៊ីដេហ៊ីសា ហូរីណុអ៊ុជិ (Hidehisa Horinouchi) ប្រកាសឲ្យដឹងថា ការស្ថាបនាកំណាត់ផ្លូវជាតិលេខ ១ (រាជធានីភ្នំពញ-អ្នកលឿង) ដំណាក់កាលទី ៤ ពីចំណុច បឹងស្នោដល់ស្ពានព្រះមុនីវង្ស នឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ ២០១៧ ខាងមុខ។ …

ស្ថានីយ៍បូមទឹកទួលគោកទី១ត្រឡោកបែក សម្រេចបាន៨៥%នៃគម្រោង

រដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលគោកទី១ត្រឡោកបែក ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ស្ថានីយ៍បូមទឹកទួលគោកទី១ត្រឡោកបែក សម្រេចបាន ៨៥% នៃគម្រោង។ …

រដ្ឋបាលរាជធានីភ្នំពេញនិងធ្វើកិច្ចសន្យារវាងអង្កការ JICA និងក្រុមហ៊ុន ​លើគម្រោងស្ថាបនាផ្សេងៗ

អភិបាលរង រាជធានីភ្នំពេញ អមដោយមន្ត្រីជំនាញបច្ចេកទេស អង្កការ JICA និងតំណាងក្រុមហ៊ុន បានប្រជុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោងរៀបចំចំណតរថយន្តក្រោម ដី និងកន្លែងសេវាកម្មផ្សេងៗទៀត។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។ គម្រោងរៀបចំចំណតរថយន្តក្រោម ដី មានទំហំ ៩.១៣៧.៤៧ម ស្ថិតនៅចន្លោះផ្លូវលេ១០៦,១០៨,១៣,១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ របស់ក្រុមហ៊ុន អ៊ីឌីស៊ីយូតា ខេមបូឌា ខូអិលធីឌី។ ផ្អែកតាមលទ្ធផលនៃការពិភាក្សាខាងលើសម្រេចដូចខាងក្រោម៖ ១/ សូមឲ្យតំណាងសាលារាជធានីភ្នំពេញត្រៀមធ្វើកិច្ចសន្យារវាងរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន និងសៀវភៅបន្ទុក ដើម្បីជំរុញនៃការធ្វើ។ ២/ ក្រុមហ៊ុនត្រូវបន្តបង្កើតជម្រើសផ្សេងៗទៀតឲ្យបានច្រើនក្នុងរចនាបទ ក្នុងន័យកាត់បន្ថយការប៉ះពាល់សួនច្បារសាធារណៈ ស្របតាមបច្ចេកទេសផង និងបង្ការឧបគ្គសផ្សេងៗពេលមានបញ្ហារផង។…

លំនៅ​ឋាន​​លក់​​សម្រាប់​មន្ត្រី​មាន​ចំណូល​​ទាប នឹង​សាងសង់ខែ​មករា

ប្រភព៖ khmertime គម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់មន្ត្រីរាជការដែលមានជីវភាពមធ្យមកម្រិតទាបនិងអ្នកមានប្រាក់ចំណូលទាប នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី៧ ខែមករា ខាងមុខនេះ។ នេះបើយោងតាមរដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ …

ទីលាន​ប្រជាធិបតេយ្យ​ថ្មី ​រង់ចាំ​ការ​សម្រេច​ពី​ ក្រសួង​មហាផ្ទៃ

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានចុះពិនិត្យសួនច្បារទីលានប្រជាធិបតេយ្យដែលត្រូវផ្លាស់ប្ដូរទៅទីតាំងថ្មីនៅគីឡូម៉ែត្រលេខ ៦ មុខឃ្លាំងសាំងសូគីម៉ិចតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវក្នុងរាជធានីភ្នំពេញដែលបានអនុញ្ញាតឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញចាប់ផ្ដើមអនុវត្តការងារក្រោយពីលោកបានចុះទៅពិនិត្យទីតាំងថ្មីកាលពីថ្ងៃទី ១២ ខែធ្នូរួចមក។ …

គម្រោងអភិវឌ្ឍន៍ចំនួន៤ចំណុចសំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ  បានដឹកនាំប្រជុំ មួយស្ដីពី គម្រោងអភិវឌ្ឍន៍ចំនួន៤ចំណុចសំខាន់ៗ ក្នុងការត្រួតពិនិត្យការងារគម្រោងសាងសង់ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងរាជធានីភ្នំពេញ។ …