ពលរដ្ឋ​​ប៊ូឌីញស មិន​ព្រម​ចាកចេញ បើទាមទារ​សំណង​មិន​បាន​ ១ ៨០០ ​ដុល្លារ ​ក្នុង​មួយម៉ែត្រ​ការ៉េ​!

ពលរដ្ឋ​​ប៊ូឌីញស មិន​ព្រម​ចាកចេញ បើទាមទារ​សំណង​មិន​បាន​ ១ ៨០០ ​ដុល្លារ ​ក្នុង​មួយម៉ែត្រ​ការ៉េ​!

On

ប្រភព ៖ camnews

តំណាងពលរដ្ឋរស់នៅអគារប៊ូឌីញស បានអះអាងប្រាប់វិទ្យុបារាំង នៅព្រឹកថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋជាង៣០០គ្រួសារ ចង់បានសំណងគិតជាទឹកប្រាក់ ១៨០០ដុល្លារក្នុងទំហំមួយម៉ែត្រការ៉េនៃទំហំផ្ទះជាថ្នូរ ក្នុងការចាកចេញ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងរៀបចំដែនដី បានជួបជាមួយប្រជាពលរដ្ឋជាថ្មីទៀតកាលពីដើមខែមេសានេះ ឈានដល់ការកំណត់ចំនួនទឹកប្រាក់ សម្រាប់ការចាកចេញទៅហើយ ប៉ុន្តែមិនទាន់ឈានដល់ការកំណត់ទឹកប្រាក់ជារួម។

តម្លៃដើមដែលក្រសួងដែនដីត្រូវផ្ដល់ជូនប្រជាពលរដ្ឋនោះ មួយម៉ែត្រការ៉េនៃទំហំផ្ទះស្ថិតនៅក្នុងតម្លៃ ១ ២៦៣ ដុល្លារ ។ ក្រសួងនិងក្រុមហ៊ុនជប៉ុន Arakawa ដែលទទួលសិទ្ធិអភិវឌ្ឍឡើងវិញនោះ អាចបន្ថែមចំនួនទឹកប្រាក់បានតែ១០០ដុល្លារទៀតប៉ុណ្ណោះ។

ចំពោះអ្នកស្រី ឌី សុផាណា រ៉ាម៉ានី តំណាងពលរដ្ឋរស់នៅអគារប៊ូឌីញស បានគូសបញ្ជាក់ថា ទឹកប្រាក់១២៦៣ដុល្លារនេះ មិនអាចយកទៅប្រើប្រាស់បានគ្រប់គ្រាន់ទេសម្រាប់ទិញផ្ទះថ្មីនោះ។ បើតាមអ្នកស្រី ក្រៅពីពលរដ្ឋជាង៣០០គ្រួសារក្នុងចំណោមពលរដ្ឋជិត៥០០គ្រួសារ បានទាមទារឲ្យក្រសួងដំឡើងតម្លៃដល់ទៅ១៨០០ដុល្លារហើយនោះ នៅមានពលរដ្ឋជាង១០០គ្រួសារទាមទាររហូតដល់ទៅ ២ ០០០ ឬ ២ ៥០០ ដុល្លារឯណោះ ទើបពួកគេព្រមចាកចេញ។

អ្នកស្រី ឌី សុផាណា រ៉ាម៉ានី តំណាងឲ្យពលរដ្ឋដទៃទៀតស្នើទៅក្រសួងរៀបចំដែនដី និងក្រុមហ៊ុនជប៉ុនដែលទទួលសិទ្ធិអភិវឌ្ឍឡើងវិញនោះពិនិត្យសំណើរបស់ពលរដ្ឋឡើងវិញជាមួយនឹងតម្លៃទឹកប្រាក់ថ្មីនេះ។ តែយ៉ាងណាក៏ ក្រោយជួបគ្នារវាងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងពលរដ្ឋកាលពីដើមខែមេសាហើយនោះ ភាគីទាំងពីរបានអះអាងថា នៅមិនទាន់មានគម្រោងជួបគ្នាជាថ្មីទេ។

សូមបញ្ជាក់ថា ជំនួបកាលពីដើមខែមេសានេះ គឺកើតមានភាពមិនទាន់ចុះសម្រុងគ្នារវាងក្រសួង និងពលរដ្ឋ ដោយសារប្រជាពលរដ្ឋបង្កើនទំហំទឹកប្រាក់សំណងដែលមានស្រាប់ចំនួន ៦ម៉ឺនដុល្លារ ។ កាលណោះ លោក ជា សុផារ៉ា បានគូសបញ្ជាក់ថា ប្រសិនបើពលរដ្ឋព្រមទទួលសំណង ៦ម៉ឺនដុល្លារ ជាថ្នូរការចាកចេញគឺពលរដ្ឋនឹងរស់នៅក្នុង ទំហំផ្ទៃក្រឡា ៤៧,៥ម៉ែត្រការ៉េនៃបន្ទប់ស្នាក់នៅ។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី ធ្លាប់ប្រាប់វិទ្យុបារាំងថា ក្នុងចំណោមពលរដ្ឋជិត ៥០០គ្រួសារនេះគឺ ៨៨ភាគរយហើយព្រមទទួលលុយជាថ្នូរក្នុងការចាកចេញ ១២ភាគរយដែលស្មើនឹង ៥៩គ្រួសារជំទាស់មិនព្រមចាកចេញគឺទទួលយកការអភិវឌ្ឍនៅនឹងកន្លែង។ ដោយសារតែបញ្ហានេះហើយ ទើបលោក ជា សុផារ៉ា ផ្ដល់ឱកាសឲ្យពលរដ្ឋទៅជជែកគ្នាសិន។

គិតរហូតមកដល់ពេលនេះ អគារប៊ូឌីញស មានភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយដោយកសាងឡើងតាំងពីឆ្នាំ ១៩៦៣ ។ ប្រឈមនឹងអាយុកាលច្រើនបែបនេះ ទើបក្រសួងដែនដី គ្រោងនឹងធ្វើការអភិវឌ្ឍឡើងវិញជាមួយក្រុមហ៊ុនជប៉ុន Arakawa

លោក ជា សុផារ៉ា នឹង​ពិភាក្សា​ជាមួយ​ពលរដ្ឋ​រស់នៅ «​អាគារ​ប៊ូ​ឌី​ង ស​» ម្តងទៀត នៅ​ថ្ងៃទី​៧ មេសា​

លោក ជា សុផារ៉ា នឹង​ពិភាក្សា​ជាមួយ​ពលរដ្ឋ​រស់នៅ «​អាគារ​ប៊ូ​ឌី​ង ស​» ម្តងទៀត នៅ​ថ្ងៃទី​៧ មេសា​

On

ប្រភព ៖ ThmeyThmey.com

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានឲ្យដឹងថា លោកនឹងចុះស្តាប់យោបល់ពលរដ្ឋរស់នៅក្នុងអគារប៊ូលឌីងស នៅថ្ងៃទី៧ ខែមេសាឆ្នាំ២០១៧ម្តងទៀត ដើម្បីរកការឯកភាពគ្នាក្នុងការអភិវឌ្ឍន៍អគារដ៏ចំណាស់ក្នុងរាជធានីភ្នំពេញ។

លោក ជា សុផារ៉ា បានប្រកាសជាថ្មីដល់ពលរដ្ឋឲ្យលើកពីបំណងប្រាថ្នារបស់ពួកគេប្រាប់លោក នៅពេលលោកចុះពិនិត្យអគារដែលក្រសួងរៀបចំដែនដី និងក្រុមហ៊ុនជប៉ុន Arakawa គ្រោងអភិវឌ្ឍជាថ្មី ក្នុងទំហំថវិកាពី ៧០លានដុល្លារទៅ ៨០លានដុល្លារដោយផ្ទាល់នាពេលខាងមុខ។

រដ្ឋមន្ត្រីក្រសួងដែនដីរូបនេះ គ្រោងនឹងជួបពិភាក្សាជាមួយពលរដ្ឋរស់នៅអគារប៊ូឌីង នៅថ្ងៃទី៧ មេសានោះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំប្រជុំជាមួយបងប្អូនដែលរស់នៅក្នុងអគារប៊ូលឌីងស ដើម្បីរកការឯកភាពគ្នាក្នុងការអភិវឌ្ឍន៌។ សូមបងប្អូនចូលរួមនិងលើកឡើងនូវបំណងប្រាថ្នារបស់ខ្លួន»។

បើតាមការសរសេរលើទំព័របណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣ ខែមេសានេះ លោកនឹងចុះស្វែងយល់ក្តីបំណងរបស់ពលរដ្ឋសិន មុនពេលពួកគេអនុវត្តគម្រោងសង់អគារទំនើបថ្មីកម្ពស់ ២១ជាន់ ដោយរួមមានទីតាំងចំណត ៣ជាន់, កន្លែងលក់ដូរ១ជាន់កន្លែងស្នាក់នៅ៥ជាន់ ហើយក្រុមហ៊ុនជប៉ុន Arakawa នឹងក្លាយជាកម្មសិទ្ធិវិនិយោគចាប់ពីជាន់ទី៩ឡើងទៅ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ធ្លាប់បិទផ្សាយស្ថិតិពលរដ្ឋជាង ៤រយគ្រួសាររស់នៅក្នុងអគារសហកម្មសិទ្ធិ «ប៊ូឌីង ស» ក្នុងគោលដៅផ្ដល់វិញ្ញាបនបត្រសម្គាល់ដល់ម្ចាស់ចំណែកឯកជននៃអាគារសហកម្មសិទ្ធិនេះកាលពីចុងឆ្នាំ២០១៦កន្លងទៅ ។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ធ្លាប់បញ្ជាក់ប្រាប់ពលរដ្ឋក្នុងពិធីជួបជជែកស្ដីពីការអភិវឌ្ឍអគារប៊ូឌីងកាលពីថ្ងៃទី០៨វិច្ឆិកា ឆ្នាំ២០១៦ ថា ក្រសួងនិងក្រុមហ៊ុនជប៉ុន Arakawa គ្រោងអភិវឌ្ឍទីតាំងអគារប៊ូឌីងនៅនឹងកន្លែង ក្នុងទឹកប្រាក់ពី៧០លានដុល្លារ ទៅ ៨០លានដុល្លារ។

ក្រសួងបានចេញគម្រោងសាងសង់ទីតាំងស្នាក់នៅបណ្ដោះអាសន្នដល់ពលរដ្ឋដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ រហូតដល់ពេលគម្រោងសាងសង់អគារប៊ូឌីងថ្មីបញ្ចប់។ ប៉ុន្តែសម្រាប់ពលរដ្ឋដែលមិនយល់ស្របនឹងគម្រោងវិនិយោគនេះ ពួកគេអាចមានជម្រើសយកទឹកប្រាក់ប្រមាណ ៦ម៉ឺនដុល្លារសម្រាប់មួយគ្រួសារ។ តាមគម្រោងកន្លងមក ការសាងសង់អគារថ្មី ត្រូវការរយៈពេលសាងសង់ជាង ៣ឆ្នាំ ដោយគ្រោងចាប់ផ្ដើមតាំងពីដើមឆ្នាំ២០១៧នេះ។ ប៉ុន្តែគម្រោងនេះ ពុំទាន់ចេញ ជារូបរាងនៅឡើយមកទល់បច្ចុប្បន្ន។

គួរបញ្ជាក់ថា អគារប៊ូឌីញសដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនត្រូវបានស្ថាបនាក្នុងឆ្នាំ១៩៦៣ ៕

ក្រសួងវប្បធម៌ ​បើកការដ្ឋានសាងសង់អគារសិក្សាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តម្លៃ១២លានដុល្លារ នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ

ក្រសួងវប្បធម៌ ​បើកការដ្ឋានសាងសង់អគារសិក្សាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តម្លៃ១២លានដុល្លារ នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ

On

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកការដ្ឋានសាងសង់អាគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានតម្លៃប្រមាណជាង១២លានដុល្លារ លើផ្ទៃដីទំហំ៣ហិចតា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ។

គេហទំព័រផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អញ្ជើញក្រុងពាលី បញ្ចុះសីមាសុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីសាងសង់អគារសិក្សានេះ។

សូមបញ្ជាក់ថា ចំពោះទឹកប្រាក់ដែលត្រូវចំណាយប្រមាណជាង១២លានដុល្លារនេះ ជាទឹកប្រាក់បានមកពីការផ្តល់ជូន ដោយរាជរដ្ឋាភិបាលកម្ពុជា៕

779ae70063212f82dbdd4281a60c0677b026de05

b4e7df8dddd016775fa7fdd82b846e7803869cb0

c92238d506ad424240775807ea447f1351f9329e

ប្រភព ៖ khmerload

ប្រឡាយព្រែកបារាំងពីទឹកស្អុយព្រៃស៊ុបទ្រុបក្លាយជាផ្លូវបេតុងធំទូលាយមានភ្លើងបំភ្លឺ

ប្រឡាយព្រែកបារាំងពីទឹកស្អុយព្រៃស៊ុបទ្រុបក្លាយជាផ្លូវបេតុងធំទូលាយមានភ្លើងបំភ្លឺ

On

ប្រភព ៖ កម្ពុជាថ្មី

ប្រឡាយព្រែកបារាំងស្ថិតក្នុងភូមិសាស្រ្តចំនួន៣ក្នុងខណ្ឌច្បារអំពៅ ដែលពីមុនពោរពេញទៅដោយសំរាមព្រៃ និង មូស ប្រហែលជាគ្មាននរណាម្នាក់ធ្លាប់ស្រម៉ៃថានឹងក្លាយជាផ្លូវបេតុងមានភ្លើងបំភ្លឺព្រោងព្រាតសោះឡើយ៕ ប៉ុន្តែវាបានក្លាយជាការពិតហើយក្រោមការដឹកនាំរបស់លោក ប៉ា សុជាតិវង្ស បានអភិវឌ្ឍន៍ប្រឡាយទឹកស្អុយនេះទៅជាផ្លូវបេតុងធំទូលាយ នៃសង្កាត់ចំនួន៣គឺ សង្កាត់ច្បារអំពៅ១ សង្កាត់ព្រែកប្រា និង សង្កាត់និរោធ។ ផ្លូវបេតុងនេះមានទទឹងប្រវែង១៦ម៉ែត្រ និងប្រវែង៩១៦ម៉ែត្រ សាងសង់ពីផ្លូវ៣៦៩(មាត់ទន្លេ) ដល់ផ្លូវប្រជុំវង្ស ១០០%ជំហានទី១។ ឥឡូវនេះប្រជាពលរដ្ឋកំពុងបានស្រុះស្រួលគ្នាអោយបន្តជំហានទីពីរ ពីផ្លូវប្រជុំវង្ស ទៅសាលាគុយបាទៀតដែលមានប្រវែង៣៥១ម៉ែត្រដាក់លូទំហំធំបាន១០០ម៉ែត្រ នៅសល់២០០ម៉ែត្រទៀត ដែលការដ្ឋាននេះនិងសម្រេចនៅក្នុងខែមេសានេះ។ បងប្អូនដែលរស់នៅតាមផ្លូវនេះមានសេចក្ដីអំណរយ៉ាងខ្លាំងដោយបានដាក់រហ័សនាមផ្លូវនេះថា ផ្លូវតាវង្សព្រែកបារាំង៕

002

003

004

សម្ដេច ហ៊ុន សែន ថ្លែងថាផ្លូវ​៦០​ម៉ែត្រ​អាច​ជា​កន្លែង​ចុះ​ចត​យន្តហោះ​ពេល​មាន​គ្រាអាសន្ន

សម្ដេច ហ៊ុន សែន ថ្លែងថាផ្លូវ​៦០​ម៉ែត្រ​អាច​ជា​កន្លែង​ចុះ​ចត​យន្តហោះ​ពេល​មាន​គ្រាអាសន្ន

On

ប្រភព ៖ កោះសន្តិភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យសិក្សាពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬ ផ្លូវ៦០ម៉ែត្រ យកធ្វើជាទីតាំងចុះចតយន្តហោះ ពេលព្រលានយន្តហោះអន្តរជាតិភ្នំពេញមានបញ្ហា ឬ ពេលមានគ្រាអាសន្នណាកើតឡើងជាយថាហេតុ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ មេសា ២០១៧ ក្នុងឱកាសដែលសម្តេចតេជោបានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ “មហាវិថីសម្តេចតេជោហ៊ុនសែន” ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប ៩,១៦០ម៉ែត្រ ទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងចិញ្ចើមផ្លូវ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ ។ មហាវិថីនេះ ឆ្លងកាត់បឹងជើងឯកនិងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។

មហាវិថីសម្តេចតេជោ ហ៊ុន សែន ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន ING Holding Co., Ltd របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដោយចំណាយថវិកា ៧៦ លានដុល្លារអាមេរិកសម្រាប់ការសាងសង់នេះ ។ ផ្លូវធំមួយខ្សែនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួល និងកាត់បន្ថយការកក់ស្ទះចរាចរណ៍នៅតំបន់ចាក់អង្រែលើ ចាក់អង្រែក្រោម ក៏ដូចជាក្នុងក្រុងតាខ្មៅផងដែរ ហើយអ្នករាជធានីភ្នំពេញក៏អាចធ្វើដំណើរកាត់មហាវិថីនេះ ឆ្ពោះទៅផ្លូវចំការដូង ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានដោយងាយស្រួល៕

af341303-4246-45a3-b066-5c88bcdaf366

4fc248f1-e402-4c3d-9f79-8b0bb3a73a86

សហគមន៍​បុរីកីឡា​បន្ត​ការ​តវ៉ា​ទាមទារ​សំណង​ពី​សាលាក្រុង តែ​គ្មាន​លទ្ធផល

សហគមន៍​បុរីកីឡា​បន្ត​ការ​តវ៉ា​ទាមទារ​សំណង​ពី​សាលាក្រុង តែ​គ្មាន​លទ្ធផល

On

តំណាងប្រជាពលរដ្ឋមកពីសហគមន៍បុរីកីឡាប្រមាណ ៣០ នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងកាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ ដើម្បីស្វែងរកដំណោះស្រាយដល់ក្រុមពួកគេចំនួន ៣២ គ្រួសារដែលមិនទាន់ទទួលបានដំណោះស្រាយក្រោយពីរដ្ឋាភិបាលបានសម្រេចប្រគល់ដីតំបន់នោះទៅឲ្យក្រុមហ៊ុនផានអ៊ីម៉ិចសម្រាប់អភិវឌ្ឍកាលពីឆ្នាំ ២០០៧ តែរហូតមកដល់ពេលនេះមន្ត្រីនៅសាលារាជធានីភ្នំពេញនៅតែបង្ហាញជំហរមិនច្បាស់លាស់ដោយនៅតែបន្តថាដំណោះស្រាយនឹងមាននៅពេលខាងមុខ។

លោកស្រី ភោគ សុភីន ជាស្រ្តីម្នាក់ក្នុងចំណោមអ្នកចូលរួមទាំងអស់ដែលបានទាមទាររកដំណោះស្រាយបានថ្លែងប្រាប់អ្នកសារព័ត៌មានថាមនុស្សទាំង ៣២ គ្រួសារនេះមិនសូវចេញតវ៉ានោះទេ ព្រោះបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងសាលារាជធានីដែលបានអះអាងនឹងផ្តល់ដំណោះស្រាយក្រោយពីមានដំណោះស្រាយដល់អ្នកដែលត្រូវទៅរស់នៅភូមិអណ្ដូងរួចរាល់។

អ្នកស្រី សុភីន ថ្លែងថា៖ «គាត់ (មន្ត្រីសាលាក្រុង) ថាគាត់នឹងដោះស្រាយឲ្យពួកខ្ញុំពេលដែលគេចាប់ឆ្នោត (យកផ្ទះ) ក្រោយហ្នឹងហើយ តែគាត់ភូតខ្ញុំរហូត គាត់កុហកខ្ញុំរហូតអ៊ីចឹង ខ្ញុំបានតែត្រឹមកិច្ចសន្យាផ្តិតមេដៃ ខ្ញុំឱបឯកសារហ្នឹងទុករាល់ថ្ងៃ ហើយខ្ញុំបានសួរថាចុះបើគេអស់ផ្ទះខ្ញុំបានស្អី គាត់ថានឹងឲ្យតម្លៃទីផ្សារទិញផ្ទះបាន គាត់ឲ្យខ្ញុំធ្វើកិច្ចសន្យាផ្តិតមេដៃនៅរហូតទៅតាំងពីខែ ១២ ឆ្នាំ ២០១៦ សាលាខណ្ឌឲ្យខ្ញុំផ្តិតមេដៃកុំ (ធ្វើបាតុកម្ម) ទុកឲ្យគេដោះស្រាយណា»។

ចំណែកអ្នកស្រី តាំង គឹមស្រួយ ដែលអះអាងថាបានរស់នៅបុរីកីឡាតាំងពីឆ្នាំ ១៩៨៦ នោះឲ្យដឹងដែរថាពួកអ្នកស្រីចង់បានសំណងមួយដែលសមរម្យទៅតាមតម្លៃទីផ្សារបើសិនមិនបានផ្ទះនៅបុរីកីឡា។ ដាច់ខាតនឹងមិនទទួលយកដំណោះស្រាយជម្លៀសចេញឲ្យទៅភូមិអណ្តូងនោះទេ។

អ្នកស្រីថ្លែងថា៖ «ខ្ញុំបានដាក់ឯកសារហើយតែមិនទាន់ឃើញមានគេដោះស្រាយឲ្យ បើឲ្យពួកខ្ញុំទៅភ្នំបាត ភូមិអណ្តូង ពួកខ្ញុំម៉េចយកបើពួកខ្ញុំត្រូវទទួលបានការអភិវឌ្ឍនៅនឹងកន្លែង»។

ចំណែកអ្នកស្រី សុខ ស្រីអូន ដែលបានចូលជួបមន្ត្រីសាលារាជធានីបានថ្លែងថាក្រោយជំនួបខាងសាលារាជធានីបានវាយតម្លៃពីទំហំសំណងជូនពលរដ្ឋទាំង ៣២ គ្រួសារនោះរួចហើយ តែសាលាក្រុងមិនទាន់បញ្ជាក់ថានឹងបិទផ្សាយពេលណាច្បាស់លាស់នោះទេ។

លោកស្រីថ្លែងថា៖ «សាលារាជធានីប្រាប់ខ្ញុំឲ្យដឹងមុនគេថាខ្ញុំបានទទួលផ្ទះនៅភូមិអណ្តូងចំនួនពីរបន្ទប់ និងថវិកា ២០០០ ដុល្លារតែខ្ញុំមិនទទួលយកនោះទេ។ ខ្ញុំនឹងនៅបន្តតវ៉ា ទាល់តែបានផ្ទះនៅបុរីកីឡាទើបខ្ញុំសុខចិត្ត»។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថាគណៈកម្មការវាយតម្លៃទើបតែបញ្ចប់ការវាយតម្លៃលើក្រុមគ្រួសារទាំងនោះ តែលទ្ធផលនឹងបិទផ្សាយនៅពេលឆាប់ៗខាងមុខ។ ក្នុងចំនួនអ្នកទាំងនោះមានអ្នកខ្លះត្រូវទទួលបានផ្ទះ និងថវិកា ២០០០ ដុល្លារនៅភូមិអណ្តូង ឯអ្នកខ្លះទៀតត្រូវទទួលសំណង ៣០០០ ដុល្លារ និងមានអ្នកខ្លះទៀតមិនត្រូវបានសំណងអ្វីទេ។

លោកបន្ថែមថា៖ «យើងផ្អែកទៅលើឯកសារដើម្បីវាយតម្លៃហើយយើងធ្វើត្រឹមត្រូវព្រោះមានការចូលរួមពី NGO មួយចំនួនទៀតយើងនិយាយពីឯកសារដែលមានចង់ឲ្យដូចគ្នាទាំងអស់វាអត់ដូចទេ»។

នាយកប្រតិបត្តិអង្គការកិច្ចការសិទ្ធិលំនៅឋានលោក សៀ ភារម្យ មានប្រសាសន៍ថាប្រជាពលរដ្ឋទាំងនេះជាក្រុមគ្រួសារដែលធ្លាប់ទទួលបានការសន្យាពីអាជ្ញាធរថានឹងផ្តល់ផ្ទះនៅបុរីកីឡាឲ្យពួកគាត់ដើម្បីកុំឲ្យពួកគាត់ចេញតវ៉ា ប៉ុន្តែរហូតមកដល់ពេលនេះពួកគាត់នៅមិនទាន់បានទទួលសំណងនៅឡើយទើបមានការតវ៉ាបែបនេះ៕

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍