Category Archives: នគរូបនីយកម្ម

ពលរដ្ឋ​ខ្មែរ​ស្នាក់ នៅ​ក្នុង​ខុន​ដូ​ចាប់ ផ្ដើម​មាន​កំណើន​បន្តបន្ទាប់

ប្រភព៖ កោះសន្តិភាព រាជធានីភ្នំពេញ ៖ ដូចអ្វីដែលអ្នកជំនាញខាងវិស័យអចលនទ្រព្យធ្លាប់លើកឡើងកាលពីពេលកន្លងមកហើយថា ស្ថានភាពទីផ្សារខុនដូនៅកម្ពុជា វានឹងវិវត្តទៅតាមបណ្ដាប្រទេសជិតខាងដូចជា សិង្ហបុរី និងថៃជាដើម ។ កាលដើមឡើយប្រទេសទាំងនោះ អ្នកស្នាក់នៅខុនដូភាគច្រើនជាជនបរទេសដែលមកបណ្ដាក់ទុនវិនិយោគ ឬធ្វើការនៅក្នុងប្រទេសនោះ ប៉ុន្តែក្រោយមកអ្នកស្នាក់ក្នុងខុនដូនៅប្រទេសទាំងនោះ ភាគច្រើនជាប្រជាជនក្នុងស្រុក ។ ចំណែកស្ថានភាពទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏កំពុងវិវត្តទៅរកស្ថានភាពដូចប្រទេសទាំងនោះដែរ ដោយកាលពីដំបូង បើនិយាយពីខុនដូ គឺសំដៅសម្រាប់តែជនបរទេសប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀត ចាប់ផ្ដើមមានជនជាតិខ្មែរចាប់អារម្មណ៍រស់នៅក្នុងខុនដូ តែមានចំនួនតិចតួច ហើយរហូតមកដល់ពេលបច្ចុប្បន្ន មានជនជាតិខ្មែរកាន់តែច្រើនស្នាក់នៅក្នុងខុនដូតាមរបៀបបរទេស ឬចាប់អារម្មណ៍ការរស់នៅបែបស៊ីវិល័យ ។ លោក មាស សូណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Residia Condotel និងមានអគារខុនដូផ្ទាល់ខ្លួនមួយនៅបឹងកេងកង១…

ផ្សារ​រាត្រី​ធ្វើ​ពី​កុងតឺន័រ​មួយ​នឹង​បើក​នៅ​ភ្នំពេញ​នា​ពេល​ឆាប់​ៗ​នេះ

ប្រភព៖ កោះសន្តិភាព រាជធានីភ្នំពេញ ៖ ផ្សាររាត្រីធ្វើពីកុងតឺន័រមួយដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក នឹងបើកដំណើរការនៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ។ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Skyland បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ ធ្នូ កន្លងមកថា ផ្សាររាត្រីនេះ លោកបានយកទូកុងតឺន័រមកវះដើម្បីធ្វើជាស្តង់លក់ទំនិញ ដែលជួលក្នុងតម្លៃចន្លោះពី៣០០ទៅ៣៥០ដុល្លារអាមេរិកក្នុង១ខែ ។ កុងតឺន័រមួយអាចវះធ្វើជាស្តង់បាន២ទៅ៤ អាស្រ័យលើប្រវែងកុងតឺន័រនីមួយៗ ហើយមូលហេតុដែលលោកយកកុងតឺន័រមកធ្វើស្តង់នេះ គឺធ្វើឲ្យប្លែកនិងទាក់ទាញអតិថិជន ។ លោកបន្តថា ផ្សារនេះស្ថិតនៅលើទំហំដីប្រមាណ១ហិកតា នឹងបើកដំណើរការនៅដើមឆ្នាំ២០១៧ខាងមុខ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ ។ ទោះជាយ៉ាងណា លោកឧកញ៉ាមិនបានបញ្ជាក់ឲ្យដឹងពីទុនវិនិយោគលើផ្សារដែលមានលក្ខណៈប្លែកពីគេនៅឡើយទេ ។ ផ្សារនេះមានទីតាំងនៅចន្លោះអគារប៊ូឌីញស ពោលគឺស្ថិតនៅទល់មុខអគាររដ្ឋសភាជាតិ…

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រយៈពេល​១១​ខែ​ស្មើ​ជាង​៨ពាន់​លាន​ដុល្លារ

ប្រភព៖ កោះសន្តិភាព រាជធានីភ្នំពេញ ៖ ទុនវិនិយោគក្នុងវិស័យសំណង់រយៈពេល១១ខែឆ្នាំនេះ មានទំហំរហូតដល់៨.២០០លានដុល្លារ កើនឡើង១៧៦,៩៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២១ ធ្នូ កន្លងមកថា កាលពីឆ្នាំមុន ទុនវិនិយោគក្នុងវិស័យនេះមានទំហំត្រឹមតែ២.៩៦១លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែឆ្នាំនេះទំហំទុនវិនិយោគបានកើនឡើងរហូតដល់៨.២០០លានដុល្លារអាមេរិក ដោយមានផ្ទៃក្រឡាសំណង់ទំហំ១៤លានម៉ែត្រការ៉េ ។ សំណង់ដែលបានចុះបញ្ជីដោយអាជ្ញាធររាជធានី ខេត្ត ក្រុង ភាគច្រើនជាសំណង់ធំៗ អគារពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប ខុនដូ អាផាតមិន រោងចក្រ និងសហគ្រាសនានាជាដើម ។ លោកបន្តថា…

ផែនការ​បិទ​ស្ពាន​ជ្រោយចង្វារ​ចាស់ អាច​​​ពន្យា​រ​ពេលសិន​ ព្រោះ

ប្រភព៖ កោះសន្តិភាព រាជធានីភ្នំពេញ ៖ អាជ្ញាធរភ្នំពេញបដិសេធនូវពាក្យចចាមអារ៉ាម ដែលបានលើកឡើងថា នឹងមានការឆ្លងសាឡាង សម្រាប់អ្នកធ្វើដំណើរចេញពីរាជធានីភ្នំពេញ តែសម្រាប់អ្នកដំណើរចូលភ្នំពេញវិញអាចធ្វើចរាចរតាមស្ពានជ្រោយចង្វារថ្មីបាន ក្នុងអំឡុងពេលបិទស្ពានជ្រោយចង្វារចាស់ ដើម្បីធ្វើការជួសជុលឡើងវិញរយៈពេល២ឆ្នាំនោះ ។ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងលោកពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យកោះសន្តិភាពដឹងប្រហាក់ប្រហែលគ្នាតាមរយៈទូរស័ព្ទនៅថ្ងៃទី២៧ធ្នូ នេះថា ចំពោះផែនការបិទស្ពាន ជ្រោយចង្វារចាស់ ដែលបានកំណតយកថ្ងៃទី១ មករា ២០១៧ ដើម្បីធ្វើការជួសជុលនោះ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញក្រោមឱវ៉ាតពាក់ព័ន្ធ នៅមិនទាន់បានទទួលឯកសារ ឬសេចក្តីណែនាំពីក្រសួងសាធារណការ និងដឹកជញ្ជូននៅឡើយទេ ។ លោកបន្តថា…

ភាព​តាន​តឹងផ្ទុះ​​​​ឡើង​​​​កាន់​​​តែ​​​ធំ​​​ជុំវិញ​​គម្រោង​ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​នៅ​ជាប់​វិហារ​អុិស្លាម

ភាពតានតឹងជុំវិញគម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែនៅជាប់វិហារអុិស្លាមមួយនៅក្នុងរាជធានីភ្នំពេញបានផ្ទុះឡើងកាន់តែធំកាលពីថ្ងៃសុក្រ ខណៈសមាជិកសហគមន៍អិុស្លាមនៅតំបន់នោះបានវាយកម្ទេចរបងដែលហ៊ុមព័ទ្ធបណ្តោះអាសន្នដើម្បីកំណត់ដីសម្រាប់ការអភិវឌ្ឍ។ …

ការដ្ឋានផ្លូវ៥៧ខ្សែនិងជួសជុលបន្ទាន់នៅ ចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧

ឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅក្នុងមូលដ្ឋានរដ្ឋបាលខណ្ឌទួលគោក។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ។ …

អគារ​កម្ពស់​ ៥០០ ​ម៉ែត្រ​នឹង​សាងសង់​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ

អគារពាណិជ្ជកម្មថៃ ប៊ុនរ៉ុង កម្ពស់៥០០ម៉ែត្រ ដែលគ្រោងសាងសង់នៅតំបន់ ឌ្រីមលែនដ៏ នឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ២០១៧ខាងមុខនេះ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ។ …

ដំណើរការ​ធ្វើ​ផ្លូវ​កាត់​វិហារ​អ៊ិស្លាម ​បឹងកក់ ​កំពុង​ជួប​បញ្ហា

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ ដំណើរការធ្វើផ្លូវមួយខែកាត់ទម្លុះរបងវិហារអ៊ិស្លាមបឹងកក់ត្រូវបានផ្អាកបណ្តោះអាសន្នបន្ទាប់ពីមានអ្នកកាន់សាសនាអ៊ិស្លាមជាច្រើនខឹងសម្បា និងបាននាំគ្នាផ្តួលរបងដែកនៅកន្លែងនោះកាលពីថ្ងៃសុក្រ។ …

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានកំណត់​ពេលវេលា​ចរាចរ និង​បញ្ឈរ​រថយន្ត​បាញ់​បេតុង​ក្នុង​រាជធានី​ភ្នំពេញ​

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសជួនដំណឹង បញ្ជាក់ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសផ្គត់ផ្គង់បេតុង និងម្ចាស់ការដ្ឋានសំណង់នានា ក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តតាមពេលវេលាហាមឃាត់និងតាមការកំណត់ដូចបានជម្រាបជួន គឺពេលព្រឹក ចាប់ពីម៉ោង០៦:០០ ដល់ម៉ោង ០៩:០០ និងពេលល្ងាច ចាប់ពីម៉ោង១៦:០០ដល់ម៉ោង ២០:០០ល្ងាច។ នេះបើយោងតាមគេហទំព័រហ្វេហ៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។ …

EZECOM ចំណាយទឹកប្រាក់១០០លានដុល្លារ ដើម្បីតភ្ជាប់ខ្សែកាបមិត្តភាពក្រោមបាទសមុទ្រ កម្ពុជា-ថៃ-ម៉ាឡេស៊ី

ក្រុមហ៊ុន Ezecom Telcotech បានរៀបចំប្រព័ន្ធតភ្ជាប់ និងពង្រាយខ្សែកាប អុបទិច ក្រោម បាតសមុទ្រ ដែលនឹងចំណាយទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដែលមានប្រវែង ៨១៤គីឡូម៉ែត្រ និងកំពុងតភ្ជាប់តគ្នារវាងប្រទេសចំនួន ៣ (MCT) នឹងគ្រោងបញ្ជប់នៅថ្ងៃទី ២៨ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ ខ្សែកាបអុមទិចក្រោមបាតសមុទ្រដែលមានឈ្មោះថា “មិត្តភាព” គ្រោងនឹងចំណាយថវិការចំនួន ១០០លានដុល្លារអាមេរិក ហើយកំពុងតភ្ជាប់រវាងចំនួន៣ប្រទេស គឺប្រទេសម៉ាឡេស៊ី ថៃ និងប្រទេសកម្ពុជាផងដែរ។ គម្រោង ខ្សែកាបអុបទិចមិត្តភាពនេះ បានបញ្ជប់ ៨១៤គីឡូម៉ែត្ររួចរាល់ហើយ និងគ្រោងតភ្ជាប់ រវាងបីប្រទេស នឹងគ្រោងបញ្ជប់នៅថ្ងៃទី ២៨ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។…

ការដ្ឋានអ៊ុតកៅស៊ូACលើកំណាត់ផ្លូវ ៧ខ្សែ ស្ថិតក្នុងភូមិសាស្រ្ត ខណ្ឌចំការមននិង ខណ្ឌទួលគោក​ រាជធានភ្នំពេញ។

ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអញ្ជើញបើក និងការដ្ឋានអ៊ុតកៅស៊ូACលើកំណាត់ផ្លូវ ៧ខ្សែ(ប្រវែងសរុប ៩,៤៩០ម៉ និងទទឹងពី៨ ទៅ១៨ម៉) ស្ថិតក្នុងភូមិសាស្រ្ត ខណ្ឌចំការមនខណ្ឌទួលគោក រាជធានភ្នំពេញ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។ …

កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ ក្រសួង​សាធារណការ​គ្រោង​បង្កើត​មធ្យោបាយ​ផ្លូវ​ទឹក​មក​ភ្នំពេញ

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះក្នុងទីក្រុង ឆាប់ៗខាងមុខនេះនឹងមានមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកមកភ្នំពេញ។ …