Category Archives: Urbanisation

សាលា​រាជធានីភ្នំពេញ ​ស្ថាបនា​ផ្លូវ​ដែក​ដែល​មិន​ប្រើ​ការទៅ​ជា​ផ្លូវ​បេតុង

ប្រភព៖ khmertime សាលារាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ បានបើកការដ្ឋានស្ថាបនាអភិវឌ្ឍន៍ពីផ្លូវដែកដែលមិនប្រើការ ទៅជាផ្លូវបេតុងពីចំណុចស្ថានីយរថភ្លើងនៅតំបន់បឹងកក់ទៅកាន់ផ្លូវជាតិលេខ៥និងប្រកាសពីគម្រោងសាងសង់ស្ពានតភ្ជាប់ពីផ្លូវបេតុងថ្មីនេះទៅផ្លូវជាតិលេខ៦អាដើម្បីពង្រីកវិសាលភាពប្រព័ន្ធចរាចរណ៍ក្នុងរាជធានីភ្នំពេញខណៈដែលប្រជាពលរដ្ឋដែលរស់នៅអមសង្ខាងផ្លូវដែកនេះបានបង្ហាញការព្រួយបារម្ភពីការបាត់បង់លំនៅឋានព្រោះតែពួកគាត់នៅពុំទាន់បានទទួលព័ត៌មានជាក់លាក់ពីការអភិវឌ្ឍនេះ។ …

ផ្សារ​រាត្រី​ធ្វើ​ពី​កុងតឺន័រ​មួយ​នឹង​បើក​នៅ​ភ្នំពេញ​នា​ពេល​ឆាប់​ៗ​នេះ

បប្រភព៖ កោះសន្តិភាព ផ្សាររាត្រីធ្វើពីកុងតឺន័រមួយដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក នឹងបើកដំណើរការនៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ។ …

L.Y.P គ្រោង​សង់​ទីក្រុង​ចិន​មួយ​នៅ​កម្ពុជា

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ ក្រុមហ៊ុន L.Y.P group របស់លោក លី យ៉ុងផាត់ នឹងចុះហត្ថលេខាលើគម្រោងវិនិយោគ ១ ៥០០ លានដុល្លារជាមួយក្រុមហ៊ុនចិន China Minsheng Investment (CMIG) នៅដើមខែក្រោយ ដើម្បីចូលរួមបង្កើតទីក្រុងមិត្តភាពកម្ពុជាចិននៅជាយទីក្រុងភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីប្រធានក្រុមហ៊ុន L.Y.P Group។ …

សាលារាជធានី៖ គ្រោងពង្រីកផ្លូវបេតុងមួយខ្សែរ ក្នុងខណ្ឌសែនសុខ

ប្រភព៖ រដ្ខបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានពង្រីកផ្លូវបេតុងមួយខ្សែរ នៅលើដងវិថីហាណូយ ដើម្បីសម្រួលការកកស្ទះចរាចរណ៍នៅ ក្នុងខណ្ឌសែនសុខ។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ គម្រោងនេះ មានទទឹង ២.៥ម ពង្រីកអោយបាន២២ម សងខាងផ្លូវ ចាប់ពីផ្លូវលេខ១៩៨៦ដល់ផ្លូវទំនប់កប់ស្រូវ ក្នុងខណ្ឌសែនសុខ។ ការជួសជុលពង្រីកផ្លូវនេះដែរ គឺក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្ដល់ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះផងដែរ៕ …

ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ បើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ តម្លៃជាង១០មឺិនដុល្លារ ជូនពលរដ្ឋ

ប្រភព៖ freshnews នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ សាលាពោធិ៍សែនជ័យ បានចុះបើកការដ្ឋានជួលជុលផ្លូវបេតុង ១ខ្សែ ដែលមានប្រវែង៦៦៥ម៉ែត្រ ទទឹង៥ម៉ែត្រ ស្មើនឹង៣,៣២៥ម៉ែត្រក្រឡា និងសរុបជាទឹកប្រាក់ ជាង១០ម៉ឺនដុល្លារ។ ទីតាំងផ្លូវនេះស្ថិតក្នុងភូមិត្រាញ់ត្របាញ់ សង្កាត់ភ្លើងឆេះរទេះ និងភូមិស្រែ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ …