Category Archives: នគរូបនីយកម្ម

រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ក្ដៅស្លឹកត្រចៀក រឿងក្រុមហ៊ុន​​លើកផ្លាក​​លក់ដីឡូតិ៍​​​

ឯកឧត្តម ជា សុផារ៉ា បានលើកឡើងខ្លាំងៗថា នៅភ្នំពេញ សព្វថ្ងៃមានក្រុមមនុស្សបោកប្រាស់ច្រើន ដែលក្រសួងកំពុងដោះស្រាយ។ ឯកឧត្តមថ្លែងហាក់ហួសចិត្តថា ក្រុមហ៊ុនពុះលក់ដីឡូតិ៍មួយ សូមមិនបញ្ចេញឈ្មោះ ដែលមានឈ្មោះជាង ២០ឆ្នាំហើយ បានបោកប្រាស់លុយប្រជាជន ដោយយកដីគេមកដាក់លក់ ហើយចាយ ៤០០ដុល្លារ សម្រាប់លើកផ្លាកប៉ាន់ណូបំភាន់ភ្នែក។ រដ្ឋមន្រ្តីក្រសួងដែនដី ថ្លែងបែបនេះក្នុងពិធីសម្ពោធបញ្ចុះបឋមសិក្សា សាងសង់លំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន Arakawa ជប៉ុន ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញថ្មីៗនេះ។ ឯកឧត្តមមានប្រសាសន៍ថា៖ «មនុស្សម៉ាក្រុមហ៊ុន បានដាក់លក់ដីឡូតិ៍បោកប្រាស់…ហើយគាត់(អតិថិជន) ជាមន្រ្តីរាជការ ភាគច្រើនជាគ្រូបង្រៀន បានទៅទិញគម្រោង(ដីឡូតិ៍ពុះលក់)ហ្នឹង ហើយក្រុមហ៊ុនយកបានប្រាក់កក់ ហើយយកដីគេលក់ ឡើងគម្រោង ហើយគាត់(អតិថិជន)បង់លុយប៉ាច់…

តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលផ្ទះតម្លៃទាប

ដើម្បីទិញផ្ទះតម្លៃទាបរបស់ក្រុមហ៊ុន Worldbridge Land Cambodia ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយ ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ មិនត្រូវមានប្រាក់ខែលើសពី៥០០ដុល្លារអាមេរិកទេ។ …

គំរូប្លង់ស្ពានជ្រោយចង្វារថ្មី ឆ្លងកាត់ទន្លេសាប តភ្ជាប់ផ្លូវជាតិលេខ៥​ ទៅផ្លូវជាតិលេខ ៦អា

មន្ទីរសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីគំរូប្លង់នៃ ស្ពានឆ្លងកាត់ទន្លេសាប ត្រង់ចំណុចឬស្សីកែវ ដែលតភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ ៦អា។ គួរជម្រាបថា សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានដែកបេឡេជាបណ្ដោះអាសន្នឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចឃ្លាំងប្រេងឥន្ធនៈសូគីមិច ឬស្សីកែវ ទៅផ្លូវជាតិលេខ៦អា ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ របស់ …

គ្រោង​សាងសង់​ស្ពាន​អាកាស​មួយ​កន្លែង​ទៀត​ហើយ​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ត្រង់ចំណុចផ្លូវបំបែកផ្លូវ៦០ម៉ែត្រ ផ្លូវលេខ២៧១ និងមហាវិថីព្រះមុនីវង្ស ស្ថិតនៅជាប់ព្រំប្រទល់រវាងខណ្ឌមានជ័យ និងខណ្ឌចំការមន ។ គម្រោងការនេះត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ឱ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនOCIC និងអាជ្ញាធរពាក់ព័ន្ធនៅរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ លោក ម៉េត មាសភក្តី បានឱ្យដឹងថា កិច្ចប្រជុំនោះបានលើកឡើងពីការកែសម្រួលគម្រោងសាងសង់បន្ថែមស្ពានអាកាសផ្លូវថ្នល់ដោយលោកបញ្ជាក់ថា ស្ពានអាកាសក្បាលថ្នល់នឹងត្រូវកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែ គឺនៅរក្សាតែ ស្ពានមន្ថែមមួយខ្សែប៉ុណ្ណោះ ដោយរត់ពីផ្លូវព្រះមុនីវង្សឡើងទៅផ្លូវព្រះនរោត្តម ។ ការកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែនៅស្ពានអាកាសក្បាលថ្នល់នេះត្រូវបានលោក ម៉េត មាសភក្តី បញ្ជាក់ថា ដោយសារតែការដោះស្រាយផលប៉ះពាល់មានចំនួនទឹកប្រាក់ច្រើនលើសលប់ពេករហូតដល់រាប់លានដុល្លារឯណោះ ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចធ្វើសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនឹងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ…

កម្ពុជានឹងបង្កើតទីក្រុងនាគរាជតេជោ តម្លៃជា៨០ ពាន់លានដុល្លារ នៅតំបន់ក្បាលនាគ

ក្រសួងរៀបចំដែនដី គ្រោងនឹងបង្កើតទីក្រុងនាគរាជតេជោថ្មីមួយ ដែលមានតម្លៃជាង ៨០ ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ និងពង្រីកនគរូបនីយកម្ម និងស្ថាបត្យកម្មថ្មីៗ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ បានឲ្យដឹងថា គម្រោងបង្កើតទីក្រុង …

ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ស្ថាបនា​បាន​70​ភាគរយ​និង​សំរុក​ឲ្យ​រួចរាល់​នៅ​ចុងឆ្នាំ​2017

ប្រភព ៖ កោះសន្តិភាព អាជ្ញាធររាជធានីភ្នំពេញបានអះអាងថា តំបន់ស្តុបផ្សារដីហុយនឹងលែងមានការកកស្ទះចរាចរណ៏ទៀតហើយបន្ទាប់ពីស្ពានអាកាសស្ដុបផ្សារដីហុយស្ថាបនារួចរាល់នៅអំឡុងចុងឆ្នាំ២០១៧នេះ ។ លោក ស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ការអនុវត្ដន៏ការងារនៅក្នុងការដ្ឋានស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយទាំងមូលគិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នេះសម្រេចបានប្រមាណ៧០ភាគរយ ចំណែកការងារដែលនៅសេសសល់មានការចាក់កម្រាល ស្ថាបនាបង្កាន់ដៃស្ពាន និងការងារលាបគំនូស និងដាក់ស្លាកចរាចរណ៏ជាដើម ។ ស្ពាននេះបានបើកការដ្ឋានសាងសង់កាលពីចុងខែសីហា ឆ្នាំ២០១៦កន្លងមក ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៧នេះបើតាមផែនការគ្រោងទុក ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាស និងផ្លូវក្រោមដីចំនួន៤កន្លែងគឺស្ពានអាកាសក្បាលថ្នល់នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅស្តុបពេទ្យលោកសង្ឃ និងស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ ៕ …

អគារ​ប៊ុលឌិង​ ​នឹង​ត្រូវ​វាយកម្ទេច​ចោល​នៅ​ថ្ងៃ​នេះ

ប្រភព ៖ ភ្នំពេញបុស្តិ៍ ក្រុមការងារម៉ៅការវាយកម្ទេចអគារប៊ុលឌិងបានកំណត់ថានឹងចាប់ផ្តើមវាយកម្ទេចនៅក្នុងថ្ងៃនេះបន្ទាប់ពីក្រសួងរៀបចំដែនដីបានប្រកាសកាលពីថ្ងៃសៅរ៍ថាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមនេះបានចាកចេញពីបរិវេណអគារនេះអស់ហើយ។ លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីបានឲ្យដឹងថាប្រជាពលរដ្ឋទាំង ៤៩២ គ្រួសារដែលរស់នៅក្នុងអគារនេះបានយល់ព្រមលក់ចំណែកផ្ទះ …

ក្រសួង​ដែន​ដី​ជូន​ដំណឹង​ស្ដី​ពី ការ​រុះរើ​អគារ​ប៊ូឌិញ ដើម្បី​អភិវឌ្ឍ​ថ្មី ចាប់ពី​ថ្ងៃ ១៧.០៧.២០១៧

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ក្រសួងនឹងធ្វើការរុះរើ សំណង់អគារប៊ូឌិញ ដើម្បីធ្វើការអភិវឌ្ឍថ្មី គិតចាប់ពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ។ …

កុំភ្លេច «តំបន់ត្រពាំងឈូក» ណា…

ប្រភព ៖ កោះសន្តិភាព ការអភិវឌ្ឍតំបន់ត្រពាំងឈូក ដែលបានចាត់ទុកថា ជាសម្បុកគ្រឿងញៀនបានស្ងប់ស្ងាត់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នៅនោះទន្ទឹងរង់ចាំ ព្រោះពួកគាត់មិនចង់រស់នៅក្នុងស្ថានភាពមិនល្អបែបនេះទេ ។ ប៉ុន្តែខណៈតំបន់នោះ ត្រូវបានអាជ្ញាធរនគម្រោងអភិវឌ្ឈន៍នោះ ពេលនេះ គេឃើញសំណង់រឹងមាំចំនួន២ល្វែងកំពុងសាងសង់ឡើង ដោយអត់ច្បាប់នៅក្បែរផ្សារក្នុងភូមិហើយពុំត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ធ្វើការហាមឃាត់ឡើយ ។ តំបន់ត្រពាំងឈូក ត្រូវបានអាជ្ញាធរចាត់ទុកថា ជាតំបន់ដ៏ស្មុគស្មាញ ជាកន្លែងប្រើប្រាស់និងជួញដូរគ្រឿងញៀនមួយយ៉ាងធំក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ដោយសារតែតំបន់នេះ ជាកន្លែងចរាចរណ៍គ្រឿងញៀន ក្រសួង មហាផ្ទៃបានណែនាំដល់សាលារាជធានីភ្នំពេញ ឲ្យចាត់វិធានការលុបបំបាត់ឱ្យទាល់តែបាន ។ ទន្ទឹមនឹងវិធានការក្តៅ អាជ្ញាធរខណ្ឌសែនសុខ ក៏បានប្រើវិធានការរដ្ឋបាល ចុះរុះរើបន្ទប់ ជួលចំនួន១០៩បន្ទប់…

​៦៧​គ្រួសារ​មក​ពី​សហគមន៍​ត្នោត​ជ្រុំ​៤ ​ផ្ទុះ​ការ​តវ៉ា​រឿង​ដីធ្លី​នៅ​ខណ្ឌដង្កោ

ប្រភព ៖ កោះសន្តិភាព ប្រជាពលរដ្ឋចំនួន៦៧គ្រួសារមកពីសហគមន៍ត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ប្រដាប់ដោយបដារ និងរូបថតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងបានលើកគ្នាទៅធ្វើ តវ៉ានៅលើដីពុះឡូត៌មួយកន្លែងដែលមានទីតាំង ស្ថិតនៅជិតវត្តព្រះធាតុ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ។ ពួកគាត់បានប្រាប់ ថាពួកគាត់បានទិញដីនេះពីលោក មុំ សុផល ដែលជាអនុប្រធានភូមិត្នោតជ្រុំ៤ ដោយបានបងរំលស់រហូតមក ហើយមានអ្នកខ្លះបង់រួចទៀតផង ប៉ុន្តែលោកអនុប្រធានភូមិខាងលើ មិនបានចេញលិខិតផ្ទេរសិទ្ធិកាន់កាប់ដីឲ្យនៅឡើយ ។ មិនតែប៉ុណ្ណោះបានរត់គេចខ្លួនបាត់ស្រមោល ហើយចុងក្រោយមានលោក ជា…

៤ខែដើមឆ្នាំ២០១៧ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជាឡើងដល់ជាង៤ពាន់លានដុល្លារកើនជាង៤៣%

ប្រភព ៖ ពាណិជ្ជកម្មកម្ពុជា គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៧នេះ កម្ពុជាបានបោះទុនវិនិយោគលើការសាងសង់ឡើងដល់ប្រមាណ ជាង៤,០២២,៦៥៨,០៤៣ ដុល្លារសហរដ្ឋអាមេរិក កើនប្រមាណ ៤៣,៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួង ដែនដីនគររូបនីយកម្ម និងសំណង់។ យោងតាមការចុះបញ្ជីនៃការសាងសង់ បានបញ្ជាក់ថា លិខិតអនុញ្ញាតសាងសង់ចំនួន ១០២០ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥,៦០៥,០០៧ ម៉ែត្រការ៉េ មានតម្លៃប្រមាណ៤,០២២,៦៥៨,០៤៣ ដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ៤៣,៣៧ភាគរយ។ គិតមកទល់រយៈពេល ០៤ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១០១១ក្រុមហ៊ុន ក្នុងនោះមានដូចជា៖ ១-ក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន…

ផ្សារ​កុងតឺន័រ​ថ្មី​មួយ​ទៀត​នៅ​ភ្នំពេញ

ប្រភព ៖ ភ្នំពេញបុស្តិ៍ ផ្នត់គំនិតនៃផ្សារកុងតឺន័រនេះគឺរួមមានទាំងផ្សារត្រី ផ្សាររាត្រី និងផ្សារលក់ទំនិញតម្លៃថោក គឺមានអាយុកាលយូរមកហើយ។ ទាំងអាជីវករលក់ដូរ និងវិនិយោគិនដែលមានការច្នៃប្រឌិតខ្ពស់បានរួមបញ្ចូលនូវភាពច្នៃប្រឌិតបន្ថែមទៅក្នុងទីផ្សារប្រភេទនេះដោយធ្វើឲ្យមានលក់ទំនិញគ្រប់មុខក្នុងផ្សារតែមួយដែលមានតាំងពីសាច់ស្រស់ បន្លែ គ្រឿងអលង្ការ និងទំនិញម៉ូដជំនាន់ចាស់ៗជាដើម។ ផ្សារកុងតឺន័រ ដែលកំពុងមានចំណាប់អារម្មណ៍នាអំឡុងពេលចុងក្រោយនេះបានពង្រីកវិសាលភាពរបស់ខ្លួនទៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោកចាប់ពីទីក្រុងបាងកក ទីក្រុងតូរ៉ង់តូ ប្រទេសកាណាដា ហើយឥឡូវនេះបានមកដល់ប្រទេសកម្ពុជាហើយ។ ជាក់ស្តែង ផ្សារឈ្មោះ Zinc (ស័ង្កសី) ដែលជាអាហារដ្ឋាន និងបារធ្វើឡើងពីទូកុងតឺន័រនេះ នឹងសាងសង់ឡើងនៅកន្លែងចំណតយានយន្តចាស់នៅតាមផ្លូវ៣០៨ ទល់មុខនឹងផ្លូវ Bassac Lane តែម្តង។ ការបុកគ្រឹះបានចាប់ផ្តើមមួយខែមុនរួចទៅហើយ ដែលកន្លែងនេះនឹងមានស្តាយបែប «អាមេរិកាំង» នេះបើយោងតាមលោក Hyunwoo Kim ដែលជាអគ្គនាយកក្រុមហ៊ុន…