Category Archives: ប្រតិបត្តិសម្លេងទីក្រុង

រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញចាប់ផ្តើមចេញវិក្កយបត្របង់ថ្លៃទឹកនៅរៀងរាល់មួយខែម្តង

ក្រោយពីអនុវត្តលើគោលការណ៍បញ្ចុះតម្លៃថ្លៃទឹកស្អាតដែលប្រមុខរាជរដ្ឋាភិបាលដាក់ឲ្យ ជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាលរួចមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានចាប់ផ្ដើមរៀបចំអនុវត្តប្ដូរវិក្កយបត្រថ្មីគឺការចេញវិក្កយបត្របង់ថ្លៃទឹកនៅរៀងរាល់មួយខែម្ដងវិញ ខណៈដែលកាលពីមុនអតិថិជនធ្លាប់តែទទួលវិក្កយបត្របង់ថ្លៃទឹកពីរខែម្ដង។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម សុឹម ស៊ីថា អគ្គនាយករដ្ឋាករទឹករាជធានីភ្នំពេញបានអោយដឹងថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រកាសអនុវត្តចាប់តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧មក លោកបានបន្ថែមទៀតថាការប្ដូរវិក្កយបត្រគឺនឹងធ្វើឲ្យប្រសើរឡើងជាងការចេញវិក្កយបត្រចំនួនពីរខែម្ដងព្រោះបច្ចុប្បន្ននេះ ការប្រើប្រាស់របស់ប្រជាពលរដ្ឋក៏មានការកើនឡើងជាបន្តបន្ទាប់ ហើយជាងនេះទៅទៀតក៏អាចជៀសវាងនូវការភ្លាំងភ្លេចរបស់អតិថិជនផងដែរ។ គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពអាចផលិតទឹកស្អាតបានចំនួន៥៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបានតបណ្ដាញចូលផ្ទះប្រជាពលរដ្ឋបានចំនួនជាង៣១ម៉ឺនខ្នងផ្ទះ ដែលជាទឹកមានគុណភាពខ្ពស់និងមានតម្លៃថោកសមរម្យ រដ្ឋាករទឹករាជធានីភ្នំពេញ នឹងប្ដេជ្ញានឹងជំរុញអោយមានវិស័យទឹកស្អាតនៅរាជធានីភ្នំពេញអោយបាន១០០ភាគរយ នៅក្នុងឆ្នាំ២០៣០។ វីដេអូប្រភពពីហ្វេសប៊ុក ៖ BTV Cambodia …

ប្រជានេសាទនិង​អ្នកធ្វើដំណើរតាមសមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត

ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៧ ខែឧសភា នេះស្ដីពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ ក្រសួងបានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជា កំំពុងទទួលរងឥទ្ធិពល …

ផ្លូវមួយចំនួននៅភ្នំពេញត្រូវបានហាមមិនអោយធ្វើការដង្ហែរក្បួនឃោសនាបោះឆ្នោត ចាប់ពីថ្ងៃស្អែក

ប្រភព ៖ FreshNews អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ដើម្បីពិភាក្សាពីតម្រាយផ្លូវ សម្រាប់ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ខែឧសភា ស្អែកនេះ រហូតដល់ថ្ងៃទី២ ខែមិថុនា។ …

សម្តេចក្រឡាហោម ស​ ខេង អំពាវនាវឲ្យអ្នកប្រើប្រាស់​ផ្លូវគោរព​គោលការណ៍​បើកបរ ១០ ចំណុច​ដើម្បីបង្ការគ្រោះថា្នក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែល ធ្វើដំណើលើផ្លូវទាំងអស់សូមគោរពតាមគោលការណ៍បើកបរ ១០ ចំណុចដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ ។ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរចរណ៍ ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ដូចខាងក្រោម ៖ ១-      ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ ។ល។ ២-      សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់…

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នាដើម​ខែ​មេសា​នេះ

ប្រភព ៖ VOD អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានទៅដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅដើមខែមេសានេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមេសានេះ បណ្ដាខេត្តស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន។ ក្រសួងបានព្រមានពីបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលកើតឡើងលាយឡំជាមួយភ្លៀងធ្លាក់នៅក្នុងរយៈពេល ២ថ្ងៃដើមខែមេសានេះ៕ …

ជប៉ុន នឹងបន្តផ្តល់លុយប្រមាណជាង ១៤០លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា

រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់លុយប្រមាណជាង ១៤០លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នារសៀលម៉ោង៤ៈ០០ ថ្ងៃទី៣០ មិនា ឆ្នាំ២០១៧ នេះ រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់លុយប្រមាណជាង ១៤០លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ថវិការទាំងអស់ត្រូវបានចែករំលែកទៅផ្គត់ផ្គង់និងអនុវត្ត៤គម្រោងផ្សេងៗដូចជា៖ ១. អនុវត្តគម្រោង “ធ្វើអោយប្រសើរឡើងនូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤” មានទឹកប្រាក់ចំនួន៩៤៩.៩៧៣ ដុល្លារអាមេរិក៕ ២. អនុវត្តគម្រោង “ធ្វើអោយប្រសើរឡើងមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង” មានទឹកប្រាក់ចំនួន ១២.៦៦ លានដុល្លារអាមេរិក៕ ៣. អនុវត្តគម្រោង “ធ្វើអោយប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (ក្រុងបាត់ដំបង,…

យប់នេះដាច់ភ្លើងទៀតហើយ…

តាមរយៈទំព័រហ្វេសប៊ុករបស់អគ្គីសនីកម្ពុជាបានអោយដឹងថា៖ មានករណីដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី៦(GS6-F10) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គីសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (១)ផ្លូវជាតិលេខ៥ ភូមិដូង ភូមិពោធិ៍មង្គល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (២)ភូមិឡកំបោរ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មូលហេតុដោយសារមានកំហូចត្រង់ស្វូតង់ស្យុងនៅបន្ទប់ភ្លើងលេខ ៤៨១។ ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០៣ៈ១០នាទីយប់។ បញ្ជាក់៖ នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០១៧ នេះ នៅវេលាម៉ោង០១:៤៤នាទីយប់ មានករណីដាច់ចរន្តអគ្គីសនីពីអនុស្ថានីយទី៦ (GS6-F10) ក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូច និងជួសជុលដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញ។     …

បង្គោលភ្លើងទី៩បានដាក់អោយដំណើរការ

នារសៀលម៉ោង២ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ ម្សិលម៉ិញនេះរដ្ឋបានរាជធានីភ្នំពេញបានដាក់អោយដំណើរការបង្គោលភ្លើងស្តុបទី៩ នៅស្តុបផ្សារដេប៉ូ៕ …

រដ្ឋ​៖ មន្ត្រី​មាន​លុយ​ច្រើន តែ​រដ្ឋ​ខ្វះ​ថវិកា​អភិវឌ្ឍន៍​ជាតិ​

ភ្នំពេញ៖ មន្ត្រីធំៗក្នុងជួររដ្ឋាភិបាល មានលុយ មានឡាន មានវិឡា នោះជារឿងគួរឲ្យសសើរ ដែលមន្ត្រីធំៗ ពូកែរកស៊ីមានបាន ដែលខុសពីកសិករ ខំព្រឹកខ្វះល្ងាច។ ចំណែករដ្ឋខំប្រឹងទាំងលំបាក តាមរយៈការទាញប្រយោជន៍ពីធនធានធម្មជាតិផង ពន្ធដារផង សម្បត្តិវប្បធម៌ ព្រមទាំងខ្ចីបរទេសផង នៅតែទ្រាំទ្រមិនចង់រួចក្នុងការរៀបចំសង្គម និងអភិវឌ្ឍន៍ប្រទេស។ ភាពខុសគ្នារវាងភាពមានបានរបស់មន្ត្រីធំ ការលំបាករបស់ប្រជាពលរដ្ឋក្រីក្រជាច្រើន និងភាពខ្វះខាត់របស់រដ្ឋ ក្នុងការស្ទុះស្ទារកសាងជាតិ បានក្លាយជាចម្ងល់ប្រចាំថ្ងៃរបស់បញ្ញវន្ត និងប្រជាជនទូទៅ។ …

ផ្លូវមាត់ទន្លេនឹងបិទចរាចរណ៍រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ

ប្រភព៖ វាយោ ឆាប់ៗនេះ សាលាក្រុង នឹងបិទផ្លូវតាមមាត់ទន្លេពីចំណុចវត្តភ្នំ រហូតដល់មុខព្រះបរមរាជវាំង មិនឲ្យយានយន្តធ្វើដំណើរឆ្លងកាត់ ដើម្បីទុកឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរកម្សាន្តដោយថ្មើរជើង តាមគម្រោងស្នើសុំពីក្រសួងទេសចរណ៍។ គម្រោងនៃការបិទផ្លូវយានយន្តនេះ ធ្វើឡើងតែនៅថ្ងៃសៅរ៍-អាទិត្យប៉ុណ្ណោះ។ នេះបើតាមការអះអាងពីលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ ក្នុងពិធីប្រកាស ការប្រឡងប្រណាំង «ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១» និងការប្រឡងប្រណាំង«ទីក្រុងស្អាតថ្នាក់ជាតិលើកទី២ (២០១៨-២០២១)» នៅថ្ងៃទី២៧ ខែតុលា។ លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងទេសចរណ៍បានស្នើឲ្យសាលារាជធានីភ្នំពេញ យកចិត្តទុកដាក់លើការរៀបចំ ផ្លូវថ្មើរជើងនេះ ឲ្យបានឆាប់រហ័សបំផុត។ ទន្ទឹមនឹងនេះ ក៏ត្រូវមានការគិតគូរពីបញ្ហាបង្គន់អនាម័យ កន្លែងផ្ញើយានយន្ត រួមនឹងការរៀបចំ ដាក់ឆ័ត្រសម្រាប់ឲ្យភ្ញៀវទេសចរជ្រកម្លប់ និងបរិភោគអាហារផ្សេងៗ។ ការរៀបចំទាំងនេះ…

វិធានការ​ក្តៅ​ប្រឆាំង​អ្នក​ល្មើស​ចរាចរណ៍​ចាប់ផ្តើម​នៅ​ដើមឆ្នាំ២០១៦

ប្រភព៖ ថ្មីៗ,ដោយ : រួបរួម   ​ 07-12-2015, តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន​ចុះ​ថ្ងៃទី៧ ខែធ្នូ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានប្រកាសថា ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ …

ការបោសសំអាតច្រាំងទន្លេសាប ចាប់ពីផ្សាររាត្រីរហូតដល់មុខបរមរាជវាំង

ព្រឹកវេលាម៉ោង ៧:៣៥នាទី ថ្ងៃទី ២៩ ខែវិច្ជិកា ឆ្នាំ២០១៥ នេះលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌ បានដឹកនាំបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ដែលមានការចូលរួមពីប្រជាពលរដ្ឋ , កងរាជអាវុធហត្ថខណ្ឌ , យុវជន ស ស យ ក , សិស្ស និសិត្ស , សមាគមន៍តេក្វាន់ដូកម្ពុជា ចូលរួមសរុបប្រមាណជាង ២០០នាក់ ដើម្បីធ្វើការបោសសំអាតច្រាំងទន្លេសាប ចាប់ពីផ្សាររាត្រីរហូតដល់មុខបរមរាជវាំង ។ …