Category Archives: ព័ត៌មានសម្លេងទីក្រុង

ដង្ហែរក្បួនដាក់ញត្តិទៅក្រសួងយុត្តិធម៍ដើម្បីប្រារពទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ

នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៥ ប្រជាពលរដ្ឋមកពីសហគមន៍ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ព្រះសង្ឃ និងអង្គការសង្គមស៊ីវិល ប្រហែលជា ៣០០០ នាក់បានចូលរួមដើរដង្ហែរក្បួនដាក់ញត្តិទៅក្រសួងយុត្តិធម៍ដើម្បីប្រារពទិវាសិទ្ធិមនុស្សអន្តរជាតិ ។ អ្នកចូលរួមបានប្រមូលផ្តុំនៅ បីកន្លែងផ្សេងគ្នាគឺ៖ ត្រង់ចំនុចរង្វង់មូលកាំភ្លើង នៅព្រឹទ្ធសភាជាតិ និងសាលមហោស្រពចេនឡា ហើយបានបន្តដំណើរឆ្ពោះទៅកាន់ក្រសួងយុត្តិធម៍តាមផ្លូវផ្សេងៗគ្នាដោយច្រៀងនូវចម្រៀងសិទ្ធិមនុស្ស និង ជម្លោះដីធ្លី និងលើកបដាផ្សេងៗ ។ ការដង្ហែរក្បួននេះបានមកដល់ក្រសួងយុត្តិធម៍ដោយមិនមានការរារាំងឡើយប៉ុន្តែអាជ្ញាធរបានរឹតបន្តឹងសន្តិសុខដោយកន្លែង ។ ក្រៅពីនេះយើងឃើញមកសន្តិសុខខណ្ឌ និងប៉ូលីសមានវត្តមានច្រើនផងដែរនៅខាងមុខក្រសួងយុត្តិធម៍ ។ ប្រជាពលរដ្ឋបានថ្លែងសារសម្តែងនូវក្តីកង្វល់ និងទុកលំបាកនានាដែលកើតចេញពីការបណ្តេញចេញដោយបង្ខំ និងជម្លោះដីធ្លី ។ល។ ទីបំផុតតំណាងក្រសួងយុត្តិធម៍បានចេញមកទទួលញត្តិរបស់ប្រជាពលរដ្ឋ រីឯពលរដ្ឋក៏រំសាយការប្រមូលផ្តុំត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួន ។…

គម្រោង Diamond One លក់អស់ជាង ៨០ ភាគរយ នឹងគ្រោងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ ២០១៦

ប្រភព៖ ពាណិជ្ជកម្មកម្ពុជា,ដោយ Ngoun Sopheaktra -December 8, 2015 ភ្នំពេញ៖ បច្ចុប្បន្នគម្រោង Diamond One បានលក់ឲ្យទៅអតិថិជនអស់ប្រមាណ​ជាង ៨០ភាគរយហើយ …

ខ្សែកាប្លិ៍អាកាស តាមមហាវិថី ៥ នឹងត្រូវទម្លាក់ មកកប់ក្រោមដី

ប្រភព៖ ពាណិជ្ជកម្មកម្ពុជា,ដោយ Ngoun Sopheaktra -December 4, 2015 ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានបើកកិច្ចប្រជុំកាលពីម្សិលមិញនេះ ស្តីពីការទម្លាក់ខ្សែកាប្លិ៍អាកាស មកកប់ក្នុងដី …

សាលា​​ក្រុង​គ្រោង​​សង់​ផ្លូវ​ល្បឿន​លឿន​រត់​ស្រប​ពី​លើ​ផ្លូវ​រថភ្លើង ​​​ពី​ក្ដាន់​ពីរ​ទៅ​​ប្រលានយន្តហោះ

ដោយ៖ Khmerpress ,December 4, 2015 រាជធានី​ភ្នំពេញ៖ ​ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Henan Provincial Communications Planning Survey and Design Institute Co.,Ltd …

ក្រសួងបរិស្ថានជំរុញឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក​

ប្រភព​៖​ VOD, ដោយ៖​ លី បេឡា​ | ថ្ងៃសុក្រ ទី27 វិច្ឆិកា 2015 ក្រសួងបរិស្ថានបានជំរុញឲ្យប្រជាពលរដ្ឋធ្វើការកាត់បន្ថយនូវ​ការប្រើប្រាស់ថង់ប្លាស្ទីក ព្រោះវាជាសារធាតុមិនរលាយដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ។ ការលើកឡើងបែបនេះនៅក្នុងយុទ្ធនាការបញ្ឈប់ការប្រើថង់ប្លាសី្ទកធ្វើឡើងនៅ​ខាងមុខវត្តបទុមតីនៅថ្ងៃទី២៧ ​ខែវិច្ឆិកានេះដែលមានការចូលរួមពីអង្គការ​យូណេស្កូ​ប្រចាំកម្ពុជា​ ក្រសួង​បរិស្ថាន ក្រសួង​​ទេសចរណ៍ គណៈ​កម្មា​ធិ​ការ​ជាតិវាយ​តម្លៃទីក្រុងស្អាត សហភាព​សហព័ន្ធ​យុវជនកម្ពុជា និងសិស្សនិស្សិតមកពីសាលានិង​សាកល​វិទ្យា​ល័យ​មួយចំនួនផង​ដែរ។ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានលោក ស៊ូ សូវុធ បានឲ្យដឹងថាថង់ប្លាស្ទីកជាសារធាតុពុល​ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថាថង់ប្លាស្ទីក​នេះមិនអាចរម្លាយតាម​រយៈការដុត ការកប់ ឬក៏បោះចោលក្នុងទឹកបានទេដូច្នេះលោកជំរុញឲ្យ​ពលរដ្ឋប្ដូរ​មក​ប្រើប្រាស់​វិធីវេចខ្ចប់តាមបែបបុរាណវិញ។ លោកបន្ថែមថា៖ «​ជំនួសការប្រើប្រាស់ថង់ប្លាស្ទីកបុរាណកាល​មកគេប្រើស្លឹកចេក គេប្រើកន្ត្រក់ កន្រ្តក់ផ្ដៅ និង អ្វីដែលងាយរលាយហើយទុកយូរទៅវាពុកផុយ​ក្លាយទៅជាកំប៉ុសដូច្នេះប្រើថង់ប្លាស្ទីក​នៅលើពិភពលោកឥឡូវគេកាត់បន្ថយ កាត់បន្ថយច្រើនមែនទែនដូចជានៅប្រទេសបារាំងនៅសហភាព​អ៊ឺរ៉ុប»។ លោក ស៊ូ សូវុធ…

ក្រុមការងារសំឡេងទីក្រុងបានទទួលបានរូបភាពសំរាមនៅតាម ប្រព័ន្ធប្រឡាយបង្ហូរទឹកលូស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ

ថ្ងៃទី ០១ ធ្នូ ២០១៥/ 01 December 2015 ក្រុមការងារសំឡេងទីក្រុងបានុទទួលបានរូបភាពសំរាមនៅតាម ប្រព័ន្ធប្រឡាយបង្ហូរទឹកលូស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ …

កុំ​​ចេះ​​តែ​​ហ៊ាន​ប្រយ័ត្ន​​អស់​​បណ្ណ​​បើក​​បរ បើ​​ប្រព្រឹត្ត​​ខុស​​កំ​ហុស​​៥​​នេះ

ប្រភព៖ sabay នៅ​ខែ​មករា ឆ្នាំ​២០១៦​ខាង​មុខ អ្នក​បើក​បរ​ទាំង​អស់​តម្រូវ​ឲ្យ​មាន​បណ្ណ​បើក​បរ បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ចាប់​អនុវត្ត។ បណ្ណ​នេះ​ត្រូវ​ចំណាយ​ពេល​វេលា និង​ប្រាក់​កាស​ដើម្បី​ទទួល​បាន​ស្រប​ច្បាប់ តែ​អ្នក​ក៏​អាច​ត្រូវ​បង​ប៉ូលិស​​​ដក​​​​ហូត​បាន​ដែរ​​ បើ​អ្នក​ហ៊ាន​ប្រព្រឹត្ត​ខុស​កំហុស​៥​យ៉ាង​នេះ​​​នៅ​ពេល​បើក​បរ។ …

នៅព្រឹកថ្ងៃនេះស្ពានអាកាសតិចណូ បានបិទចរាចរ ១ចំហៀង ដើម្បីបង្ហើយការងារសាងសង់

ប្រភព៖ fresh news (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ការដ្ឋានស្ពានអាកាសតិចណូ ត្រូវបានបិទ១ចំហៀងចរាចរទិសដៅចេញរាជធានីភ្នំពេញ ដើម្បីធ្វើការបង្ហើយការលាបគំនូសចរាចរ បង្កាន់ដៃស្ពាន និងតំណស្ពាន នេះបើយោងតាម Facebook លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ការងារបិទ១ចំហៀងនេះ នឹងប្រើរយៈពេល១សប្តាហ៍ ឯ១ចំហៀងទិសដៅចូលក្រុងធ្វើចរាចរបានជាធម្មតា។ ជូនសាធារណៈជនជ្រាបជាដំណឹង និងយោគយល់អាធ្យាស្រ័យ ! …

ការបោសសំអាតច្រាំងទន្លេសាប ចាប់ពីផ្សាររាត្រីរហូតដល់មុខបរមរាជវាំង

ព្រឹកវេលាម៉ោង ៧:៣៥នាទី ថ្ងៃទី ២៩ ខែវិច្ជិកា ឆ្នាំ២០១៥ នេះលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌ បានដឹកនាំបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ដែលមានការចូលរួមពីប្រជាពលរដ្ឋ , កងរាជអាវុធហត្ថខណ្ឌ , យុវជន ស ស យ ក , សិស្ស និសិត្ស , សមាគមន៍តេក្វាន់ដូកម្ពុជា ចូលរួមសរុបប្រមាណជាង ២០០នាក់ ដើម្បីធ្វើការបោសសំអាតច្រាំងទន្លេសាប ចាប់ពីផ្សាររាត្រីរហូតដល់មុខបរមរាជវាំង ។ …

ចាក់​ដី​​លុប​ប្រឡាយ​បឹងក្រពើ សង្ស័យ​បង្កប់​ដោយអំពើពុក​រលួយ​រាប់​លានដុល្លារ​

ប្រភព៖ កោះសន្តិភាព,ដោយ៖ ម៉ម វ៉ាន,ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ រាជធានីភ្នំពេញ ៖ ឧកញ៉ា​ទី ពិសិដ្ឋ ពេលនេះ​ត្រូវ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ឬ​ប្រមាណ​លើ​សពី​៥០០គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ​ដំណាក់ធំ សង្កាត់ស្ទឹង​មានជ័យ រាជធានីភ្នំពេញ ចោទប្រកាន់​ថា បានរំលោភ​យកប្រឡាយ​បឹងក្រពើ ដោយចាក់ដី​បំពេញ​អស់ទៅ​ហើយ ចាក់ទាំង​យប់​ចាក់ទាំងថ្ងៃ ។ ​អ្នក​រស់នៅ​អម​សងខាង​ប្រឡាយ​បឹងក្រពើ ដែល​អ្នកខ្លះថា ជា​កន្ទុយ​បឹងក្រពើ ឃើញរថយន្ត​ដឹក​ដី​ចាក់​បំពេញ​ទាំងយប់​ទាំង​ថ្ងៃ​បែប​នេះ គេ​នាំគ្នា​ប្តឹង ដើម្បីឱ្យ​បញ្ឈប់​ការរំលោភ​ ប៉ុន្តែ​​ពាក្យ​បណ្តឹង​ម្តងហើយ​ម្តងទៀត កប់បាត់​នៅ​កន្លែ​ងទទួល​ ហាក់​ដូចខ្លាច​អំណាច​ឧកញ៉ា ទី ពិសិដ្ឋ ។ អភិបាល​ខណ្ឌ​មានជ័យឆ្លើយថា ឃើញគេ​ចាក់ដីលុប​ដែរ…

លោក ហ៊ុន សែន ប៉ាវ​អ្នកសិល្បៈ​ឲ្យ​ចូល​សម្តែង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

ដោយ : ថ្មីៗ  05-11-2015   បើទោះបី​ជាការ​អុំទូក ត្រូវបាន​រំសាយ​ចោល​ក៏ដោយ ប៉ុន្តែ​នា​ព្រះរាជ​ពិធី​នា​ចុងខែ​វិច្ឆិកា ការប្រគំ​តន្ត្រី ជាពិសេស​នៅតាម​ស្ថានីយ៍ទូរទស្សន៍​នានា​នៅ​ដំណើរការ​ដដែល​។ នេះ​បើតាម​ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​គម្រោង​របស់​អង្គការ JICA នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ​លោក ហ៊ុន សែន ប្រកាសថា លោក​នឹង​ប៉ាវ [​ចេញ​លុយ​] ឲ្យ​សិល្បករ​ទាំងអស់​ដែល​ចូលរួម​សម្តែង​នាឱកាស​នោះ​។ លោក​បានលើកឡើង​ពី​ឈ្មោះ ជ័យលាភី Cambodian Idol នី រតនា សៅ ឧ​ត្ត​ម និង​ម៉ៅ ហា​ជី ហើយ​លោក​បាន​សំណូមពរ​ឲ្យ​អតីត​បេក្ខជន​ទាំង​១២​នាក់​ដែល​ឈានចូល​ក្នុង​កម្មវិធី Live Show…

នគរូបនីយកម្ម និងការដឹកជញ្ជូនសាធារណៈក្នុងទីក្រុង

រាជធានីភ្នំពេញនៃកម្ពុជា គឺជាតំបន់ដែលមានការអភិវឌ្ឍខ្លាំងបំផុតនៅក្នុងប្រទេស។ ក្នុងគោលដៅសេដ្ឋកិច្ច និងការអប់រំ មានលំហូរចូលប្រជាជនជាច្រើន មកពីតាមបណ្តាខេត្តនានា ដែលធ្វើអោយរាជធានីមានកំណើនប្រជាជនក្នុង រយៈពេល១០ ឆ្នាំចុងក្រោយនេះ។ …