Category Archives: ព័ត៌មានសម្លេងទីក្រុង

ឥឡូវនេះ ភ្លើងកំពុងឆេះផ្ទះ នៅក្រោយ​វិទ្យាល័យ «សាមគ្គី» យ៉ាងសន្ធោសន្ធៅ

ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ០៩:០៩ រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ខណៈនេះ នាព្រឹកថ្ងៃទី១៣ កញ្ញា ២០១៦ អគ្គិភ័យកំពុងតែលេបត្របាក់ផ្ទះប្រជាពលរដ្ឋនៅខាងក្រោយវិទ្យាល័យ «សាមគ្គី» ស្ថិតក្នុងសង្កាត់បឹងសាឡាង ដោយគេមិនទាន់ដឹងពីមូលហេតុនោះទេ ។ ក្នុងនោះបង្កឱ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយកម្លាំងសមត្ថកិច្ចកំពុងចុះអន្តរាគមន៍ និងហៅរថយន្តពន្លត់ផងដែរ ។ ប្រភពី kohsantepheapdaily.com.kh …

ផ្លូវថី្មមានចំងាយ៥០ម៉ែត្រពីព្រះវិហារឥស្លាមបឹងកក់

ភ្នំពេញ៖ ឯកឧត្តម ប៉ាសុជាតិវង្សបានសម្រេចថាគម្រោងផ្លូវកាត់ព្រះវិហាឥស្លាមក្នុងតំបន់បឹងកក់មានចំងាយ៥០ម៉ែត្រពីព្រះវិហាដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍។ តាមការលើកឡើងរបស់លោកក្នុង វេទិការសាធារណះ ស្ដីអំពីរគម្រោងអភិវឌ្ឍន៍បឹងកក់ របស់សាលាក្រុងភ្នំពេញ ក្នុងបរិវេណព្រះវិហាឥស្លាម នៅព្រឹកថ្ងៃទី៧ ខែកញា ឆ្នាំ២០១៦នេះ។ …

ឆេះទ្រង់ទ្រាយធំ រោងចក្រផលិតទឹកផ្លែឈើ «យ៉ូស»

ថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ១៣:៣៤ សេចក្តីរាយការណ៍ឱ្យដឹងថា អគ្គិភ័យបានលេបត្របាក់រោងចក្រផលិតទឹកផ្លែឈើ «យ៉ូស» បណ្តាលឱ្យមានផ្សែងហុយខ្មួលខ្មាញ់ពេញរោងចក្រ និងឆេះខូចខាតយ៉ាងដំណំ ដែលជំហានដំបូង គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់នោះទេ តែសង្ស័យថា អាចមកពីទុស្សេខ្សែភ្លើង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី០៥ កញ្ញា ២០១៦ ស្ថិតនៅរោងចក្រផលិតទឹកផ្លែឈើ «យ៉ូស» ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ខណៈ រថយន្តពន្លត់ជាច្រើនគ្រឿងបានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ។ ប្រភព kohsantepheapdaily.com.kh …

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​​កីឡា​ជាតិ​កម្ពស់៩​ជាន់​ នឹង​ត្រូវបានបញ្ចប់​ដើម​ឆ្នាំ​២០១៧​

ភ្នំុពេញ៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ ដែលមានកម្ពស់ចំនួន ៩ជាន់ កំពុងមានសកម្មភាពមម៉ាញឹកក្នុងការសាង នឹងបញ្ចប់នៅខែមេសា ឆ្នាំ២០១៧ នៅខាងនេះ។ …

ឡានដឹកទំនិញ បានរបូតធ្លាក់កុងទឺន័រ សង្កត់លើឡានបាឡែននៅរង្វង់មូលផ្សារដើមថ្កូវ

នៅព្រឹកថ្ងៃទី០១ខែសីហាឆ្នាំ២០១៦ឡានដឹកទំនិញ បានរបូតធ្លាក់កុងទឺន័រ សង្កត់លើឡានបាឡែននៅរង្វង់មូលផ្សារដើមថ្កូវនៅព្រឹក នៅព្រឹកម៉ោង ១១:០០នៅរង្វង់មូលផ្សារដើមថ្កូវ ឡានដឹងទំនិញបានរបូតកុងតឺន័រពីឡាន ធ្លាក់សង្កត់នៅលើក្បាលឡានបាឡែនធ្វើអោយខូចខាតផ្នែកខាងមុខនៃឡាន ខណៈពេលឡានដឹកទំនិញព្យាយាម បើកឡើងឆ្ពោះទៅផ្លូវ២៧១។ …

អ្នកនាំពាក្យ៖ សាលារាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ការលក់ដូររំលោភលើចិញ្ចើមផ្លូវ២៧១

ប្រភព៖  Fresh News ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៦ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ​ឡុង ឌី​ម៉​ង់  បាន​លើកឡើងថា អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ប​ពា្ឈ​ប់​ការលក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ​២៧១ ចន្លោះ​ពី​មន្ទីរពេទ្យ​រុស្ស៊ី ​ដល់​ក្លោងទ្វារវត្ត​សន្សំ​កុសល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការធ្វើ​ចរាចរតាមដងផ្លូវ​ នេះបើយោងតាម Facebook របស់អ្នកនាំពាក្យរូបនោះ។​ លោក ឡុង ឌីម៉ង់ បានបន្តបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «ពេលនេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនបងប្អូនប្រជាពលរដ្ឋមួយចំនួន កំពុងលក់ដូរលើចិញ្ចើមផ្លូវលេខ២៧១ និងហៀរចូលសាច់ថ្នល់ ចន្លោះពីមន្ទីរពេទ្យរុស្ស៊ីដល់ក្លោងទ្វារវត្តសន្សំកុសល ដែលប៉ះពាល់ដល់ការធ្វើចរាចរ និងថ្មើរជើង។ សូមមេត្តាបពា្ឈប់ការរំលោភលើចិញ្ចើមថ្នល់, ​សាលា​រាជធានី​ភ្នំពេញ​សូម​ឲ្យ​បងប្អូន​ទាំងអស់ មេត្តា​ប​ពា្ឈ​ប់​រំលោភ​លើ​ចិញ្ចើម និង​ទ្រូងផ្លូវ​នេះ…

សេវាកម្មថ្មី ម៉ូតូឌុបនារីដឹកភ្ញៀវបរទេសកម្សាន្ដក្នុងក្រុងភ្នំពេញ

ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៦ ក្រុម​ហ៊ុន​ទេសចរណ៍​សុទ្ធ​តែ​ជា​នារី​បាន​ផ្ដល់​សេវា​កម្ម​មគ្គុទ្ទេសក៍​ធ្វើ​ដំណើរ​ជុំវិញ​រាជ​ធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ទេសចរណ៍​សំខាន់ៗដូច​ជា សារ​មន្ទីរ​ជាតិ វិមាន​ឯករាជ្យ និង​ផ្សារ​ល្បីៗ​ ត្រូវបានបង្កើតឡើង​កាល​ពី​ខែ​ធ្នូ​ ដោយ​កញ្ញា ជា​ រីនូ។ ឈុត​អាវ​ពណ៌​ក្រហម​ និង​ម៉ូតូ​លេខ​អូតូ​ទាន់​សម័យ មគ្គុទ្ទេសក៍​ Moto​ Girl ​​Tour បាន​រំលេច​ខ្លួន​ក្រោម​ឯក​សណ្ឋាន​ដូច​ផ្លែ​ប៉េង​ប៉ោះ​​ឈើរី​​ក្រហម​ទុំ​នៅលើ​វិថី​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដោយ​បាន​ដឹក​ជញ្ជូន​ភ្ញៀវ​បរទេស​ដើរ​កម្សាន្ដ។ សេវា​កម្ម​មាន​ដឹក​ភ្ញៀវ​ទៅ​កាន់​ទីតាំង​សំខាន់ៗ​ដូច​ជា​វិមាន​ឯករាជ្យ សារ​មន្ទីរ និង​បណ្ដា​ផ្សារ​នានា។ ហុង មិនា …

សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទម្ងន់​ធ្ងន់ ឈប់​ដឹក​លើផ្លូវ​ជាតិ​លេខ​៤

ថ្ងៃទី២៥​ ខែមករា ឆ្នាំ២០១៦ ប្រភព ៖ ថ្មីៗ បញ្ជា​ជាថ្មី​ថា រថយន្ត​ដែល​ដឹកទំនិញ និង​សម្ភា​រៈលើ​ទម្ងន់​ចំណុះ​នោះ ត្រូវ​បញ្ឈប់​ការដឹក​តាមផ្លូវ​ជាតិ​លេខ​៤​នេះ​ទៀត ដោយ​ត្រូវ​បង្វែរ​ការដឹក​ទំនិញ​ធ្ងន់​ទាំងអស់នោះ តាម​រថភ្លើង​វិញ ដើម្បី​ការពារ​កុំ​ឲ្យ​ខូច​ផ្លូវ​។ ថ្លែង​នៅក្នុង​ពិធី​បើក​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​រថយន្ត​ដឹក​ស៊ីម៉ង់ ដឹក​ដែក​ម្ដង​ទម្ងន់​ជាង​៨០​តោន​ឯណោះ ផ្លូវ​ប្រាកដជា​ខូច​ហើយ ដូចនេះ​ត្រូវ​បង្វែរ​ឲ្យ​ដឹក​តាមផ្លូវ​ដែក​វិញ ព្រោះ​យើង​មាន​ផ្លូវដែក​ដែល​ដំណើរការ​វិញ​ហើយ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ និង​ពី​សីហនុ​មក​ភ្នំពេញ​»៕ …

អ្នក​បុរីកីឡា​ ៣១ គ្រួសារ​ចាប់​ឆ្នោត​បាន​ផ្ទះ​នៅ​ជាន់​លើ

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បុរីកីឡា​ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​លោកស្រី​ ស៊ុយ សុផាន​ នៅ​ទី​បំផុត​មាន​ចំនួន ៣១ គ្រួសារ​ទទួល​បាន​ផ្ទះ​នៅ​បុរីកីឡា និង ៤ គ្រួសារ​ទៀត​ទទួល​បាន​លុយ​ក្នុង​មួយ​គ្រួសារ​ចំនួន ១៥០០០ ដុល្លារ​ក្នុង​ចំណោម​ ១៥៤ ​គ្រួសារ​ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាប់​ឆ្នោត​យក​ផ្ទះ​តាម​ការ​រៀបចំ​របស់​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​វិបត្តិ​លំនៅឋាន​ក្នុង​សហគមន៍​បុរីកីឡា​កាលពី​រសៀល​ថ្ងៃ​សៅរិ៍។ ស្រ្តី​បុរីកីឡា​ម្នាក់​សប្បាយ​ចិត្ត​នៅ​ពេល​ចាប់​ឆ្នោត​បាន​ផ្ទះ​កាលពី​ថ្ងៃ​សៅរ៍​។ រូបថត អង្គការ​សិទ្ធិ​លំនៅឋាន …

ផែនការមេ ថ្មីនៃរាជធានីភ្នំពេញត្រូវបានអនុម័ត

ប្រភព: Cambodia daily, ដោយ៖ គុជ ណារែន ថ្ងៃទី ១២​ ខែធ្នូ ឆ្នាំ២០១៥ ទីស្រ្ដីការគណៈរដ្ឋមន្រ្តីបានសម្រេចឲ្យប្រើប្រាស់ផែនការប្លង់មេនៃការអភិវឌ្ឍន៏រាជធានីភ្នំពេញ កាលពីម្សិលមិញ។ ផែនការនេះសម្រាប់ការអភិវឌ្ឍន៍ទីក្រុងនៅក្នុងរាជធានីភ្នំពេញសម្រាប់២០ឆ្នាំទៅមុខទៀត នេះបើយោងតាមសេចក្ដីប្រកាសពីអ្នកតំណាង។ នៅក្នុងសេចក្ដីប្រកាស ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ផែនការប្លង់មេនៃការអភិវឌ្ឍន៏រាជធានីភ្នំពេញទៅលើការប្រើប្រាស់ដីសម្រាប់ឆ្នាំ២០៣៥”ថ្មីនេះ មានគោលបំណងដើម្បីដោះស្រាយទៅលើបញ្ហាកំណើនប្រជាជន និង ទៅលើការកើនឡើននូវគម្រោងសំណង់នានា ដែលកើតឡើងដោយសារកំណើនមនុស្ស ពី មួយភាគបី ទៅកាន់ការប៉ាន់ប្រមាណប្រហែល៣លាន នៅក្នុងឆ្នាំ២០២០។ ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា “រាជធានីភ្នំពេញបានវិវឌ្ឍទៅតាមផ្លូវមួយដែលហួសពីការរំពឹងទុក”។ លោកបានបន្ដថា…

ប្រមុខ​រាជរដ្ឋាភិបាល​ជំរុញ​សមត្ថកិច្ច​ឱ្យ​ចាត់វិធានការ​ក្នុង​វិស័យ​ដីធ្លី​ដែល​មិន​ប្រក្រតី

ប្រភព៖ កោះសន្តិភាព,ដោយ៖ សៅ សាម៉ន,ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០១៥ រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ នៅ​ឯ​វិមាន​សន្ដិភាព សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ដែល​ពាក់​ព័ន្ធ …

វិធានការ​ក្តៅ​ប្រឆាំង​អ្នក​ល្មើស​ចរាចរណ៍​ចាប់ផ្តើម​នៅ​ដើមឆ្នាំ២០១៦

ប្រភព៖ ថ្មីៗ,ដោយ : រួបរួម   ​ 07-12-2015, តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន​ចុះ​ថ្ងៃទី៧ ខែធ្នូ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានប្រកាសថា ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ …