ផ្អាកចរន្តអគ្គិសនី ៤ថ្ងៃជាប់ៗគ្នា នៅភ្នំពេញ និងខេត្តកណ្ដាល

ផ្អាកចរន្តអគ្គិសនី ៤ថ្ងៃជាប់ៗគ្នា នៅភ្នំពេញ និងខេត្តកណ្ដាល

On

អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃទី07 ខែកញ្ញា ឆ្នាំ2017 ដល់ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2017 នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចដែលបានកំណត់។

ខណ្ឌដែលត្រូវកាត់ផ្ដាច់ចរន្តនោះមាន ខណ្ឌសែនសុខ, ខណ្ឌព្រែកព្នៅ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឬស្សីកែវ, ខណ្ឌដង្កោ, ខណ្ឌមានជ័យ, ខណ្ឌចំការមន៕ ចំពោះព័ត៌មានលម្អិតសូមមើលសេចក្ដីប្រកាសខាងក្រោម៖

21317781_1006922699450269_8641434661127603333_n

21272486_1006922692783603_4561618361142453724_n

អីយ៉ាឡូយណាស់ ! បងប្អូនបានឈប់ហើយបានលុយទៅស្រុកទៀត

អីយ៉ាឡូយណាស់ ! បងប្អូនបានឈប់ហើយបានលុយទៅស្រុកទៀត

On

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសជូនដល់ម្ចាស់ រោងចក្រ សហគ្រាស ទាំងអស់អោយបានជ្រាបថា នៅថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គ្រប់រោងចក្រ សហគ្រាស និងគ្រឹស្ថានទាំងអស់ ត្រូវអនុញ្ញាតិ អោយនយោជិតទាំងអស់បានសម្រាក រយៈពេល៣ ថ្ងៃ គឺថ្ងៃទី១៩, ២០, ២១ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។ លើសពី

ផ្ដាច់ចរន្តអគ្គិសនី៤ ថ្ងៃទៀតហើយ ចាប់ពីថ្ងៃ២៤-២៧ ខែសីហានេះ

ផ្ដាច់ចរន្តអគ្គិសនី៤ ថ្ងៃទៀតហើយ ចាប់ពីថ្ងៃ២៤-២៧ ខែសីហានេះ

On

អគ្គិសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល៤ថ្ងៃជាប់ៗគ្នា ដែលមានទីតាំងផ្សេងៗគ្នាទៅតាមថ្ងៃនីមួយៗដែលផ្អាកចរន្តនោះ។ ចំពោះតំបន់ដែលត្រូវផ្ដាច់នោះ មានដូចជា៖ ថ្ងៃទី២៤ សីហា ផ្ដាច់នៅតំបន់ខ្លះក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងក្រុងតាខ្មៅ។ ថ្ងៃទី២៥ សីហា ផ្ដាច់នៅតំបន់មួយចំនួននៃខណ្ឌពោធិ៍សែនជ័យ ខណ្ឌ៧មករា ក្រុងតាខ្មៅ ខណ្ឌសែនសុខ និងខណ្ឌច្បារអំពៅ។

ថ្ងៃទី២៦ សីហា ផ្ដាច់នៅតំបន់ខ្លះនៃខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ និងក្រុងតាខ្មៅ ។ ហើយនៅថ្ងៃចុងក្រោយ ថ្ងៃទី២៧ សីហា ផ្ដាច់នៅតំបន់ខ្លះនៃខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌឬស្សីកែវ ខណ្ឌព្រែកព្នៅ និងក្រុងតាខ្មៅ។

20992739_1000378393438033_1935610304760305583_n

21077412_1000378443438028_7846081608199290924_n

កាមេរ៉ាចំនួន៤៦២បានដំណើរការហើយ…

កាមេរ៉ាចំនួន៤៦២បានដំណើរការហើយ…

On

អាជ្ញាធររាជធានីភ្នំពេញប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើការពន្លឿនឲ្យរួចរាល់ក្នុងពេលឆាប់ៗនេះ ដែលកិច្ចប្រជុំបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ សីហា នេះ នៅរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍បឋមក្នុងកិច្ចប្រជុំនោះថា កាមេរ៉ាសុវត្ថិភាពចំនួន៤៦២ទីតាំង ក្នុងចំណោមកាមេរ៉ាសុវត្ថិភាពសរុបចំនួន៦០០គ្រឿងបានដំណើរការហើយ គឺនៅសល់ជាង១០០ទីតាំងទៀតតែប៉ុណ្ណោះដែលមិនទាន់ដំណើរការ តែអាជ្ញាធរសន្យាថា នឹងរួចរាល់ទាំងអស់ក្នុងពេលឆាប់ៗនេះ ។

468550a7-9bcd-4db8-8f82-f4c56ca8ef42

កម្ពុជាស្នើជប៉ុនជួយកែច្នៃសំរាម

កម្ពុជាស្នើជប៉ុនជួយកែច្នៃសំរាម

On

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើអោយភាគីជប៉ុន សិក្សាជាមួយអ្នកជំនាញកម្ពុជាអំពីការកែច្នៃសំរាមនៅទីក្រុងភ្នំពេញ ក្នុងដំណើរទស្សនកិច្ចផ្លូវការការងាររយៈពេល ៤ ថ្ងៃនៅប្រទេសជប៉ុន។

ទឹកឡើងថ្លៃ ពលរដ្ឋក្រីក្រក្នុងទីក្រុងចាប់ផ្ដើមត្អូញត្អែរ

ទឹកឡើងថ្លៃ ពលរដ្ឋក្រីក្រក្នុងទីក្រុងចាប់ផ្ដើមត្អូញត្អែរ

On

ក្រោយពីរឿងតម្លៃអគ្គិសនីបានស្ងប់ស្ងាត់ ពេលនេះប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញងាកមកត្អូញត្អែរពីការកើនឡើងនៃតម្លៃទឹកវិញម្តង ដោយស្នើឲ្យរាជរដ្ឋាភិបាលចាត់វិធានការជួយសម្រួលតម្លៃទឹកអោយនៅដូចមុន។