វីដេអូ គម្រោង​ពហុកីឡដ្ឋាន​​មរតក​តេជោ​​​​ មើល​ហើយ ស្ទើរ​មិន​ជឿ​ថា នឹង​មាន​នៅ​ស្រុក​ខ្មែរ​​វីដេអូ គម្រោង​ពហុកីឡដ្ឋាន​​មរតក​តេជោ​​​​ មើល​ហើយ ស្ទើរ​មិន​ជឿ​ថា នឹង​មាន​នៅ​ស្រុក​ខ្មែរ​​

វីដេអូ គម្រោង​ពហុកីឡដ្ឋាន​​មរតក​តេជោ​​​​ មើល​ហើយ ស្ទើរ​មិន​ជឿ​ថា នឹង​មាន​នៅ​ស្រុក​ខ្មែរ​​វីដេអូ គម្រោង​ពហុកីឡដ្ឋាន​​មរតក​តេជោ​​​​ មើល​ហើយ ស្ទើរ​មិន​ជឿ​ថា នឹង​មាន​នៅ​ស្រុក​ខ្មែរ​​

On
ប្រភព៖ ព័ត៌មានសប្បាយ 22 Jul, 2015

កាល​ពី​ព្រឹក​មិញ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​​បាន​រៀប​ចំ​​​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្ដី​ពី​​ផែន​ការ​មេ​​ត្រៀម​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម​​លើក​ទី​៣២​ ​ឆ្នាំ​២០២៣​ ដែ​ល​កម្ពុជា​ធ្វើ​​ជា​ម្ចាស់​ផ្ទះ និង​បាន​បង្ហាញ​វីដេអូមួយ​ស្តីពី​គម្រោង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត ទំនើប​ទាន់​សម័យ និង​កម្រិត​ស្តង់ដារ​អន្តរជាតិ។

NOCC5
លោក ថោង​ ខុន

​លោក​ វ៉ាត់ ចំរើន ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​​ថា ​ពហុកីឡដ្ឋាន​​​ជាតិ​មរតក​តេជោ​សែន (Main Stadium)​ ​​គ្រោង​សាង​សង់​ឲ្យ​រួច​រាល់​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ដើម្បី​​​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ២០២៣​ដែល​នឹង​មក​ដល់​ក្នុង​​រយៈ​ពេល​៧​ឆ្នាំទៀត​។ សម្រាប់​ការ​​ចំណាយ​មាន​ចំនួន​ច្រើន​ដ៏លើស​លប់។ ​គម្រោង​​នេះ​ កម្ពុជា​នឹង​ធ្វើ​ឲ្យ​ដូច​ទាំង​ស្រុង​ក្នុងវីដេអូ​​​ឃ្លីប​​​នេះ។

NOCC4
លោក វ៉ាត់ ចំរើន

Morodock Decho Stadium សូម​ទស្សនា ​វីដេអូ​ស្តីពី​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ពិស្តារ​ដូច​ខាង​ក្រោម https://youtu.be/DVs9jR72D0k

អគ្គិសនីកម្ពុជាប្រកាសផ្អាកផ្គត់ផ្គង់​ចរន្តអគ្គិសនី​ជាច្រើនកន្លែងនៅភ្នំពេញ និងខេត្តកណ្តាល ​ចាប់ពីថ្ងៃទី២៣ ដល់ទី២៦ ខែកក្កដា

អគ្គិសនីកម្ពុជាប្រកាសផ្អាកផ្គត់ផ្គង់​ចរន្តអគ្គិសនី​ជាច្រើនកន្លែងនៅភ្នំពេញ និងខេត្តកណ្តាល ​ចាប់ពីថ្ងៃទី២៣ ដល់ទី២៦ ខែកក្កដា

On

ដោយ៖ Fresh News (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញ​សេចក្តី​ជូនដំណឹងមួយ ដោយ​បញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ ចរន្តអគ្គិសនីជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីធ្វើការ​ជួសជុលផ្លាស់​ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវជាដើម៕ ព័ត៌មានលម្អិតពីការផ្អាក​នេះ សូមអានសេចក្តី​ជូនដំណឹងទាំងស្រុង—>

ផ្លូវ​ក្រោម​ដី​នៅ​ស្ពាន​អាកាស «តិចណូ» នឹង​​ឲ្យ​ធ្វើ​ចរាចរណ៍​បណ្តោះ​អាសន្ន

ផ្លូវ​ក្រោម​ដី​នៅ​ស្ពាន​អាកាស «តិចណូ» នឹង​​ឲ្យ​ធ្វើ​ចរាចរណ៍​បណ្តោះ​អាសន្ន

On
ប្រភព៖​​    បុស្តិ៍ខ្មែរ       Tue, 21 July 2015    ដោយ៖​​​  វង្ស សុខេង
ភ្នំពេញៈ ផ្លូវ​រូង​ក្រោម​ដី ដែល​នឹង​មាន «ស្ពានអាកាស​» ពី​លើ​នា​ពេល​ខាង​មុខ ស្ថិត​នៅ​ក្បែរ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា (តិចណូ) ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ នឹង​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្តោះ​អាសន្ន​នៅ​សប្តាហ៍​នេះ ដើម្បី​ជួយ​សម្រួល និង​កាត់​បន្ថយ​ការ​ស្ទះ​​ចរាចរណ៍ នៅ​ចំណុច​កែង​ស្តុប​​មហាវិថី ម៉ៅសេទុង និង​​សហព័ន្ធ​រុស្ស៊ី។ «ការ​ សាង​សង់​ផ្លូវ​ក្រោម​ដី តិចណូ គឺ​រួច​រាល់​បាន ៩៧ ភាគរយ​ហើយ» នេះ​បើ​យោង​តាម​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក និង​​បាន​បញ្ជាក់​បន្ថែម​ថា ផ្លូវ​ក្រោម​ដី​នេះ នឹង​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ។ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ស្ពាន​អាកាស​ថ្មី​នេះ សាង​សង់​​ឡើង ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​​ម្តុំ​នោះ។ «យើង​សង្ឃឹម​ថា ផ្លូវ​ក្រោម​ដី​នេះ ​នឹងសម្រួល​ដល់​​ចរាចរណ៍ ដែល​មាន​ការ​កកស្ទះ​ខ្លាំងជា​រៀងរាល់ថ្ងៃ ក្នុង​​ខ័ណ្ឌ​ទួលគោក»។ បើ​តាម​លោក ឌីម៉ង់ គម្រោង​នេះ នឹង​ចំណា​យអស់ ១៤ លាន​ដុល្លារ៕

អាជ្ញាធរខណ្ឌទួលគោក ចុះបិទការដ្ឋានសំណង់ទាំងយប់ ក្រោយប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ ដល់ផ្ទះអ្នកជិតខាង

អាជ្ញាធរខណ្ឌទួលគោក ចុះបិទការដ្ឋានសំណង់ទាំងយប់ ក្រោយប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ ដល់ផ្ទះអ្នកជិតខាង

On

ប្រភព៖  Freshnews   ថ្ងៃទី៖ ២១ កក្កដា ២០១៥ (ភ្នំពេញ)៖ អភិបាលរងខណ្ឌទួលគោក លោក ប៉ាង លីដា បានបញ្ជាក់មុននេះបន្តិចឲ្យដឹងថា អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញ បានចុះផ្អាកការដ្ឋានសំណង់មួយដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅក្បែរខាង រួចហើយកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥។ លោក ប៉ាង លីដា បានបញ្ជាក់ថា នៅពេលចុះផ្អាកនោះអាជ្ញាធរបានប្រាប់ទៅម្ចាស់ការដ្ឋានសំណង់ កុំឲ្យបន្តសកម្មភាពបុកគ្រឹះ និងជីកដីទៅក្រោម ព្រមទាំងឲ្យដឹកដីយកមកចាក់ទប់ នៅកន្លែងប៉ះពាល់ដល់ផ្ទះជនរងគ្រោះ។ ជាលទ្ធផល ត្រូវបានអភិបាលរងខណ្ឌរូបនេះ អះអាងថា ភាគីទាំង២នាក់ បានយល់ព្រម ក្រោមការសម្របសម្រួលរបស់អាជ្ញាធរ ហើយសម្រាប់ការខូតខាតនោះ ភាគីម្ចាស់ការដ្ឋានសំណង់ នឹងចេញសងទាំងអស់។ សូមបញ្ជាក់ថា កាលពីម្សិលមិញ លោក កេង រិទ្ធី ជាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅតាមផ្លូវលេខ ៣៣៧ ក្នងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះមានករណីដ៏ធ្ងន់ធ្ងរមួយ​ដោយសារការដ្ឋានសំណង់មួយ កនែ្លង ដែលគេដឹងថា កំពុងសាង់សង់ខុនដូ កំពស់១៨ជាន់ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្ទះប្រជាពលរដ្ឋ រស់នៅជិតខាងចំនួន៣ខ្នង ត្រូវបានរងការប្រេះសំណង់ ខូចឥដ្ឋ ជញ្ជាំង..។ល។ លោក កេង រិទ្ធី បានបញ្ជាក់ទៀតថា ការដ្ឋានសំណង់នេះបាននឹងកំពុងជីកគ្រឹះរូងដីយ៉ាងជ្រៅជិត១០ម៉ែត្រ ធ្វើឲ្យផ្ទះរបស់គាត់រញ្ជួយ ប្រេះ និងស្រុតមួយចំហៀង ភ័យខ្លាចក្នុងការរស់នៅ ដោយសារខ្លាចបាត់ស្រុតទាំងមូល ហើយមួយវិញទៀតបានកកាយជីករហូតដល់ក្រោមរបងផ្ទះអ្នកជិតខាង ថែមទៀតផង ដោយសារពួកគាត់អាងអំណាង ជាឧត្តមសេនីយ៍អាវុធហត្ថលើផ្ទៃប្រទេសមិនខ្លាចច្បាប់៕ Thu1 Thu21a Thu21b Thu21c Thu21d Thu21e Thu21f Thu21g Thu21h Thu21i Thu21j Thu21k Thu21l Thu21m Thu21n

Inspection of flyover bridge Techno

Inspection of flyover bridge Techno

On

Source៖  Phnompenh.gov.kh   Monday, July 20, 2015, On July 15, 2015, HE Socheatvong Governor of Phnom Penh led working group to inspect Techno flyover and underground road construction. As a result, the whole construction is at 60% of the project while the underground road is at 95% and will be opened to be used at the end of July. Therefore, please people who are affected by this construction be understand and patient to what may happen to disturb during this construction. Mon20y Mon20y1 Mon20y2 Mon20y3 Mon20y4 Mon20y5 Mon20y6 Mon20y7 Mon20y8 Mon20y9 Mon20y10 Mon20y11

សាលាក្រុង​ដាក់​ឲ្យ​ប្រើ​ផ្លូវ​ក្រោម​ដី​ស្ពាន​តិច​ណូ និង​គ្រោង​សង់​ស្ពាន​អាកាស​២​បន្ថែម​ទៀត

សាលាក្រុង​ដាក់​ឲ្យ​ប្រើ​ផ្លូវ​ក្រោម​ដី​ស្ពាន​តិច​ណូ និង​គ្រោង​សង់​ស្ពាន​អាកាស​២​បន្ថែម​ទៀត

On
ប្រភព៖ rfi ខេមរភាសារ,ដោយ ហេង ឧត្តម,ថ្ងៃទី19.07.2015

ផ្លូវ​ក្រោម​ដី​របស់​ស្ពាន​អាកាស​តិច​ណូ នឹង​ធ្វើ​រួចរាល់​នៅ​ថ្ងៃ​ទៅ​២២​កក្កដា ហើយ​សា​លា​ក្រុងភ្នំពេញ នឹង​ដាក់​ឲ្យ​ចរាចរណ៍​ផ្លូវ​ក្រោម​ដី​នេះ នៅ​ថ្ងៃ​សៅរ៍​ទី​២៥​កក្កដា​ខាងមុខ។ លោក ឡុង ឌី​ម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា គម្រោង​ស្ពាន​អាកាស​ស្តុប​តិចណូ សម្រេចបាន​ជាង​៦០%​ហើយ ហើយ​នឹង​សម្រេច​សាង​សង់​រួច​ទាំង​ស្រុង​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ គឺ​មុន​ខែ​មេសា​ឆ្នាំ​២០១៦​ខាង​មុខ។ អ្នក​នាំ​ពាក្យ​រូប​នេះ បង្ហើប​ដែរ​ថា សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាង​ស្ពាន​អាកាស​ចំនួន​បី​បន្ថែម​ទៀត។

នៅ​ពេល​នេះ ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​តិច​ណូ កំពុង​អ៊ុត​កៅស៊ូ​ក្រាល​ផ្លូវ​ក្រោម​ដី ហើយ​នឹង​សម្រេច​នៅ​ថ្ងៃ​ទី​២២​កក្កដា។ ផ្លូវ​ក្រោម​ដី​នេះ មាន​ប្រវែង​៣៣៣​ម៉ែត្រ និង​ទទឹង​ប្រហែល​៧​ម៉ែត្រ ដែល​អ្នក​ដំណើរ​អាច​ធ្វើ​ចរាចរណ៍​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​ទី​២៥​កក្កដា​ខាងមុខ។ លោក ឡុង ឌី​ម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ការ​បើក​ឲ្យ​ប្រើ​ផ្លូវ​ក្រោម​ដី​នេះ គឺ​ដើម្បី​សម្រួល​ការ​កក​ស្ទះ រវាង​ផ្លូវ​គីម​អ៊ីល​ស៊ុង និង​មហាវិថី​សហព័ន្ធរុស្ស៊ី។

ស្ពាន​អាកាស​ស្តុប​តិចណូ ជា​ស្ពាន​អាកាស​ទី​៤​នៅ​ភ្នំពេញ ដោយ​មាន​គម្រោង​ចំណាយ​ទឹកប្រាក់​ជាង​១៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ពេល​នេះ គម្រោង​សាង​សង់​សម្រេច​បាន​ជាង៦០​%​ហើយ ហើយ​នឹង​សម្រេច​សាង​សង់​រួច​ទាំង​ស្រុង នៅ​ពេល​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ។

សូម​ជម្រាប​ថា សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាង​សង់​ស្ពាន​អាកាស​ចំនួន​២​បន្ថែម​ទៀត។ នោះ​គឺ​ត្រង់​ចំណុច​ភ្លើង​ស្តុប​វិមាន​កាណាឌីយ៉ា និង​ស្តុប​ទឹកថ្លា ដែល​អាជ្ញាធរ​ក្រុង គ្រោង​នឹង​សិក្សា​សាង​សង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី។ បន្ថែម​ពី​នេះ សាលា​ក្រុង​នឹង​រៀប​ចំ​ជួស​ជួល​ស្ពាន​អាកាស​ក្បាល​ថ្នល់​ឡើង​វិញ ហើយ​ក៏​នឹង​ធ្វើ​ផ្លូវ​ក្រោម​ដី​ដើម្បី​សម្រួល​ឲ្យ​មាន​ទិស​ចរាចរណ៍​បត់​ឆ្វេង​ផងដែរ៕