អាជ្ញាធរដាក់លូបន្ថែមដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងក្នុងក្រុង

អាជ្ញាធរដាក់លូបន្ថែមដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងក្នុងក្រុង

On

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូបេតុងប្រអប់ទំហំ ២មគុណ២មក្នុងសាច់ផ្លូវ ដែលមានប្រវែង ១៤៧៥ម ចាប់ពីមហាវិថីសហព័ន្ឋរុស្សីដល់ប្រឡាយស្របផ្លូវរថភ្លើង ដោយបង្ហូរទឹកទៅប្រឡាយទួលសំពៅ ក្នុងពោធិ៍សែនជ័យ។ នេះបើយោងតាម Facebook page របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូឆ្នាំ២០១៧។

ពេលមានភ្លៀងធ្លាក់ម្ដងៗយើងសង្កេតឃើញថាក្នុងបណ្ដាញ់សង្គមដ៏ពេញនិយម (Facebook) តែងតែមានពលរដ្ឋត្អូញត្អែរពីការលិចផ្លូវ លិចផ្ទះជាដើម ដែលធ្វើឲ្យពួកគេលំបាកក្នុងការរស់នៅ កើតជំងឺ និងមិនអាចប្រកបរបរកស៊ីបានផងដែរ។

សាលារាជធានីថានេះជាផែនការកាត់បន្ថយទឹកភ្លៀងលិចនៅតំបន់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

24177185_833713363476084_8632581809215798204_n

24296392_833713436809410_1106147219433023684_n

អគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីរយៈពេល៤ថ្ងៃ

អគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីរយៈពេល៤ថ្ងៃ

On

អគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្រកណ្ដាលចាប់ពីថ្ងៃទី២៣នេះ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ការប្រកាសផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីនេះ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ ដើម្បីពង្រីកផ្លូវ។

ផ្ទះតម្លៃសមរម្យនឹងលេចរូបរាងនៅទឹកថ្លា

ផ្ទះតម្លៃសមរម្យនឹងលេចរូបរាងនៅទឹកថ្លា

On

ក្រុមហ៊ុនជប៉ុន  Arakawa នឹងបើកសម្ពោធការដ្ឋាសាងសង់លំនៅឋានតម្លៃសមរម្យរបស់ខ្លួនដែលស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី ០៨ ខែវិច្ជិកា ឆ្នាំ២០១៧ ខាងមុខ។

អាជ្ញាធរលាងសំអាតមុខព្រះបារមរាជវាំងសម្រាប់ព្រះរាជពិធីបុណ្យអុំទូក

អាជ្ញាធរលាងសំអាតមុខព្រះបារមរាជវាំងសម្រាប់ព្រះរាជពិធីបុណ្យអុំទូក

On

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងលាបថ្នាំខឿន លាបកំបោរគល់ឈើ និងលាងសំអាតនៅតំបន់កំសាន្តសប្បាយ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៧នេះ។

22729225_817071741806913_1411476215130275451_n 22780390_817071811806906_7520842982091237796_n 22788644_817071841806903_2937236997439769233_n 22813954_817071728473581_8564649167872933793_n 22815469_817071881806899_5609103524381468010_n

 

គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស៥នាក់ក្នុងថ្ងៃទី២៣ម្សិលមិញ

គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស៥នាក់ក្នុងថ្ងៃទី២៣ម្សិលមិញ

On

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់៤នាក់។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ស្ពានថ្មីឆ្លងកាតទន្លេសាបនឹងបើកការដ្ឋាននៅសប្តាហ៍ក្រោយ

ស្ពានថ្មីឆ្លងកាតទន្លេសាបនឹងបើកការដ្ឋាននៅសប្តាហ៍ក្រោយ

On

ស្ពានបេតុងអារមេខ្សែកាបឆ្លងកាត់ទន្លេសាបថ្មីនឹងបើកការដ្ឋាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ខាងមុននេះ បើយោងតាមរដ្ឋបាលរាជធានីភ្នំពេញ។