៤ថ្ងៃចាប់ពីស្អែកទៅដាច់ភ្លើងទៀតហើយ! ៨ខណ្ឌត្រៀមខ្លួន

៤ថ្ងៃចាប់ពីស្អែកទៅដាច់ភ្លើងទៀតហើយ! ៨ខណ្ឌត្រៀមខ្លួន

On

អគ្គិសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មួយចំនួនក្នុងខណ្ឌចំនួន៨ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល អោយត្រៀមលក្ខណៈទុកជាមុនដោយអគ្គិសនីនឹងធ្វើការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល៤ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃព្រហស្បតិ៍ទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ ដល់ថ្ងៃអាទិត្យទី២២ ខែកក្កដា។

ការផ្ដាច់ចរន្តនេះធ្វើឡើងក្នុងគោលបំណងដើម្បីអនុវត្តន៍ការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើខ្សែរបណ្ដាញបង្កលក្ខណៈដល់ការពង្រីកផ្លូវ។ អាស្រ័យហេតុនេះសូមបងប្អូនមេត្តាអធ្យាស្រ័យនិង សហការយោគយល់ដល់ការអនុវត្តន៍ការងារនេះ។ ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម៖

20046749_981798658629340_1415560899695235133_n

20228924_981798675296005_1710769048524207574_n

Abandoned garment workers take their fight online

Abandoned garment workers take their fight online

On

Source : KhmerTimes

The workers of a garment factory in Phnom Penh, which reportedly supplied to Marks & Spencer and abruptly shut down last year, have since created a video documenting their troubles.

More than 200 women who were formerly employed at the now-defunct Chung Fai Knitwear factory were left in the lurch when its owners from Hong Kong fled the country last July, leaving them without jobs or compensation.

Since then, they have been protesting intermittently, asking the government and retail giant M&S to pay them what is owed, but to no avail.

“Last Sunday, we produced a video …

Documentary reflects Cambodia’s battle with plastic

Documentary reflects Cambodia’s battle with plastic

On

In celebration of World Water Day on Wednesday, the US embassy held the Cambodian premiere of the US documentary “A Plastic Ocean” – an award-winning documentary on the impact of plastic waste around the world – at Aeon Mall’s Major Cineplex.

The film, shot in more than 20 countries, documents the devastating effects of plastic pollution on the Earth’s environment, ranging from micro-plastics in the oceans affecting wildlife to the waste effects on human populations in poverty-stricken areas.

US Ambassador William Heidt told the audience the world needed to act bilaterally in order to address the problem, with estimates that

Living within a heaving watering hole

Living within a heaving watering hole

On

Daytime sees the leisurely and relatively quiet pace of residents in an alleyway off of Street 308 going about their daily lives – elderly men riding around their bicycles outfitted with crates selling fruits, vegetables, and dried fish, ladies balancing baskets laden with an assortment of banana-leaf-wrapped Khmer delicacies like num ansom jhake (sugared sticky rice wrapped around a ripe banana), youths sitting on raised wooden platforms playing cards, and kids playing catch while expertly manoeuvring their way around passing motorbikes.

ឆ្នាំ​2016 កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ព្យាករណ៍​ថា ចំនួន​កុងតឺន័រ​ឆ្លងកាត់​មាន​ប្រមាណ​16​ម៉ឺន

ឆ្នាំ​2016 កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ព្យាករណ៍​ថា ចំនួន​កុងតឺន័រ​ឆ្លងកាត់​មាន​ប្រមាណ​16​ម៉ឺន

On

ប្រភព៖ កោះសន្តិភាព

រាជធានីភ្នំពេញ ៖ តាមផែនការរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ នៅក្នុងឆ្នាំ២០១៦នេះរំពឹងថា អាចនឹងមានចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែប្រមាណ១៦៥.០០០កុងតឺន័រ ខណៈនៅឆ្នាំ២០១៥កន្លងមក កុងតឺន័រឆ្លងកាត់តាមកំពង់ផែស្វយ័តក្រុងភ្នំពេញ មានចំនួន១៤ម៉ឺនកុងតឺន័រ ។

បើតាមបទពិសោធន៍ក្នុងឆ្នាំ២០១៥កន្លងមក ចំណែកទីផ្សារនៃប្រទេសដែលបាននាំចេញឆ្លងកាត់កំពង់ផែស្វយ័តក្រុងភ្នំពេញ រួមមាន ប្រទេសចិនច្រើនជាងគេរហូតដល់៣៤% បន្ទាប់មកទៀតគឺសហរដ្ឋអាមេរិក២២%, ជប៉ុន១០%, វៀតណាម៩%, សហភាពអឺរ៉ុប៧,៦%, ម៉ាឡេស៊ី៣,៤% និងក្រៅពីនោះមានប្រទេសផ្សេងៗទៀត ។ ដោយឡែក សម្រាប់ចំណែកទីផ្សារនាំចូលតាមរយៈកំពង់ផែស្វយ័តក្រុងភ្នំពេញវិញមាន៦៧% បន្ទាប់មកប្រទេសវៀតណាម១៦%, ម៉ាឡេស៊ី៧%, សិង្ហបុរី៣%, សហភាពអឺរ៉ុប២%, សហរដ្ឋអាមេរិក១% និងប្រទេសផ្សេងៗទៀត៤% ។

នៅក្នុងដ្យាក្រាមដែលទទួលបានពីកំពង់ផែស្វយ័តក្រុងភ្នំពេញ កំណើនបុគ្គលិកសម្រាប់បំពេញការងារ ក៏បានកើនឡើងស្របជាមួយកំណើនកុងតឺន័រឆ្លងកាត់ផងដែរ ។

ជាក់ស្ដែង តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០១៥ កំណើនបុគ្គលិកបានកើនឡើងជាមធ្យម៦,៧៥% ខណៈកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងភ្នំពេញ មានកំណើនជាមធ្យម១៥,០៧% ។

យោងតាមរបាយការណ៍របស់កំពង់ផែក្រុងភ្នំពេញ នៅឆ្នាំ២០១២ មានបុគ្គលិកបម្រើការចំនួន៤០០នាក់ ខណៈកុងតឺន័រឆ្លងកាត់មានជិត១០ម៉ឺនកុងតឺន័រ ហើយមកដល់ឆ្នាំ២០១៥ កំពង់ផែស្វយ័តក្រុងភ្នំពេញ មានបុគ្គលិកបម្រើការងារជិត៥០០នាក់ ខណៈកុងតឺន័រឆ្លងកាត់មានជាង១៤ម៉ឺនកុងតឺន័រ ។ បើតាមដ្យាក្រាម ចំនួនបុគ្គលិកមានសន្ទុះខ្លាំងនៅចន្លោះឆ្នាំ២០១២ និង២០១៣ ហើយនៅឆ្នាំបន្ទាប់ពីនោះ មិនសូវមានសន្ទុះប៉ុន្មានទេ ប៉ុន្តែចំនួនកុងតឺន័រឆ្លងកាត់បានកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ។

គួរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងភ្នំពេញ ក៏បានចុះបញ្ជីបោះផ្សាយភាគហ៊ុនរបស់ខ្លួននៅក្នុងទីផ្សារមូលបត្រកម្ពុជាផងដែរកាលពីចុងឆ្នាំ ២០១៥កន្លងមកនេះ ។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ កំពង់ផែស្វយ័តក្រុងភ្នំពេញ មិនត្រឹមតែបានបង្ហាញពីភាពរីកចម្រើនប៉ុណ្ណោះទេ តែក៏បានបង្ហាញពីភាពរឹងមាំខ្លាំងក្នុងការប្រកបអាជីវកម្មផងដែរ ដោយចំណូលសរុប កើនឡើងទ្វេដងគិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ដែលអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ២១,២០% ពី៦,១៦លានដុល្លារអាមេរិក ដល់១៣,២៩លានដុល្លារអាមេរិក ។កំណើននេះបានមកពីសេវាកម្មសំខាន់ៗដូចជា សេវាកម្មលើកដាក់ក្រោមដងយោង (Stevedore) សេវាកម្មលើកដាក់នៅលើទីលានកុងតឺន័រ (LOLO) និងសេវាកម្មផែដទៃទៀតដូចជា សេវាកម្មចូលចតនាវា និងសេវាកម្មកណ្ណធារកិច្ច ដែលមានប្រហែល៩៣,៦៣% នៃចំណូលសរុបរបស់ ក.ស.ភ ក្នុងឆ្នាំ២០១៥ ។ គិតត្រឹមថ្ងៃដំណាច់ឆ្នាំ២០១៥ កំពង់ផែស្វយ័តក្រុងភ្នំពេញមានទ្រព្យសកម្មសរុប១៥៩,៥៨លានដុល្លារអាមេរិក និងមូលធនសរុបចំនួន១២៦,៤៦លានដុល្លារអាមេរិក ៕