Category Archives: ព័ត៌មានសម្លេងទីក្រុង

ផ្លូវជាតិលេខ៥នឹងត្រូវជួសជុលថ្មី

ក្រុមហ៊ុនជប៉ុនពីរនឹងធ្វើការជួសជុលផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៥គម ឱ្យប្រសើរឡើងវិញពីភ្នំពេញទៅដល់ខេត្តពោធិ៍សាត់។  …

ជប៉ុននឹងផ្ដល់រថយន្តក្រុង១០០គ្រឿងដល់កម្ពុជានាឆ្នាំថ្មីនេះ

កម្ពូជានឹងទទួលបានរថយន្តក្រុងសាធារណៈចំនួន១០០គ្រឿង ពីរដ្ឋាភិបាលជប៉ុននាពេលឆាប់ៗនេះ។ នេះបើយោងតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ផ្ដល់បទសម្ភាសន៍ដល់សារពត៌មានក្នុងស្រុក។ បច្ចុប្បន្ននេះបញ្ហាកក់ស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញកុំពុងធ្វើឲ្យពលរដ្ឋខាតបង់ពេលវេលា និងប្រាក់ចំណូលជាច្រើន។ លោក រំពឹងថា សេវាឡានក្រុងនៅរាជធានីភ្នំពេញនឹងកាន់រីកចម្រើនជាងមុន កាត់បន្ថយការកកស្ទះ និងកាន់តែងាយស្រួលសម្រាប់ប្រជាជនទីក្រុង។ ឡានក្រុងទាំងនោះនឹងឲ្យមកកម្ពុជាជាជំហានៗ មិនមែនមកទាំងអស់ដូចជំនួយពីប្រទេសចិនឡើយ។ លោកបញ្ជាក់ដែរថា ឡាននឹងមកដល់កម្ពុជាយ៉ាងយូរបំផុតមុនចូលឆ្នាំខ្មែរខាងមុខ។ គួរំលឹកថា ប្រទេសចិនក៏ធ្លាប់ផ្ដល់រថយន្តក្រុងចំនួន១០០គ្រឿង ដល់កម្ពុជាផងដែរកាលពីឆ្នាំមុន៕     …

សូមប្រយត្ននៅតំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ខ្លាំង

ព្យុះតឹមប៊ិន (TEMBIN) នឹងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរមកកាន់តតំបន់ដីសណ្តរទន្លេមេគង្គ ប្រទេសវៀតណាម។យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។ …

សាលាក្រុងដាក់លូរំដោះទឹកភ្លៀងបន្ថែម

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូទំហំ ១.៥ម សងខាងផ្លូវលេខ ១៩៦២ ឬផ្លូវក្រាំងធ្នង់ ចាប់ពីផ្លូវលេខ ២០១១ ឬផ្លូវ ទ្រី ហេង ដល់វត្តឈូកវ៉ា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងលិចវត្តសំរោងអណ្តែត តំបន់ក្រាំងធ្នង់ តំបន់គោករការ។ សាលារាជធានីភ្នំពេញបានឲ្យដឹងថា៖ ការដ្ឋានដាក់លូសម្រេចបានប្រវែង ៤៦៨ម លើប្រវែងសរុប ៩៤០០ម ស្មើ ៥%នៃគម្រោង៕ …

មន្ទីរសាធារណកានិងដឹកជញ្ជូន នឹងធ្វើការស្ដារប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ

មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញេ គឺជាអ្នកទទួលខុសត្រូវលើការងារស្ដារលូឱ្យបានស្អាតក្នុងប្រវែងជាង ៤៦០ គឺឡូម៉ែត្រ ដែលស្ថិតក្នុងខណ្ឌចំនួន៤ កណ្ដាលរាជធានីភ្នំពេញ ក្នុងរយៈពេល៥ខែ។ នេះបើយោងតាមសេក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧។ យុទ្ធនាការស្ដារលូនេះនឹងចាប់ផ្ដើមពីដើមខែមករា ឆ្នាំ២០១៨ខាងមុខនេះ ដែលធ្វើការសម្អាតលើលូក្នុងខណ្ឌចំការមន ទួលគោក ៧មករា និងខណ្ឌដូនពេញ។ «មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញេ គឺជាអ្នកទទួលខុសត្រូវលើការងារស្ដារលូទាំងនេះ ឱ្យបានមុនរដូវវស្សាចូលមកដល់ ហើយយុទ្ធនាការនេះចាប់ផ្ដើមពីដើមខែមករា ឆ្នាំ២០១៨ទៅ ដោយប្រើប្រាស់រយៈពេល ៥ ខែ ដើម្បីសម្រេចកិច្ចការទាំងនេះ»៕ …

រង្វង់មូលកាំកូប្ដូរជាស្តុប

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចប្ដូររង្វង់មូលកាំកូមកដាក់ភ្លើងស្ដុបវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។រដ្ឋបាលរាជធានីភ្នំពេញក៏បានបង្ហាញនូវរបៀបធ្វើចរាចរណ៍នៅពេលដាក់អោយដំណើរការភ្លើងស្តុបថ្មីផងដែរ។ គួរបញ្ជាក់ផងដែរថា អាជ្ញាធររាជធានីភ្នំពេញ កាលពីពេលកន្លងទៅក៏បានលុបចោលរង្វង់មូលទួលគោក ដាក់ជំនួសវិញដោយភ្លើងស្តុបផងដែរ៕ …

អាជ្ញាធរដាក់លូបន្ថែមដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងក្នុងក្រុង

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូបេតុងប្រអប់ទំហំ ២មគុណ២មក្នុងសាច់ផ្លូវ ដែលមានប្រវែង ១៤៧៥ម ចាប់ពីមហាវិថីសហព័ន្ឋរុស្សីដល់ប្រឡាយស្របផ្លូវរថភ្លើង ដោយបង្ហូរទឹកទៅប្រឡាយទួលសំពៅ ក្នុងពោធិ៍សែនជ័យ។ នេះបើយោងតាម Facebook page របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូឆ្នាំ២០១៧។ ពេលមានភ្លៀងធ្លាក់ម្ដងៗយើងសង្កេតឃើញថាក្នុងបណ្ដាញ់សង្គមដ៏ពេញនិយម (Facebook) តែងតែមានពលរដ្ឋត្អូញត្អែរពីការលិចផ្លូវ លិចផ្ទះជាដើម ដែលធ្វើឲ្យពួកគេលំបាកក្នុងការរស់នៅ កើតជំងឺ និងមិនអាចប្រកបរបរកស៊ីបានផងដែរ។ សាលារាជធានីថានេះជាផែនការកាត់បន្ថយទឹកភ្លៀងលិចនៅតំបន់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕ …

អគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីរយៈពេល៤ថ្ងៃ

អគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្រកណ្ដាលចាប់ពីថ្ងៃទី២៣នេះ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ការប្រកាសផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីនេះ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ ដើម្បីពង្រីកផ្លូវ។ …

ផ្ទះតម្លៃសមរម្យនឹងលេចរូបរាងនៅទឹកថ្លា

ក្រុមហ៊ុនជប៉ុន  Arakawa នឹងបើកសម្ពោធការដ្ឋាសាងសង់លំនៅឋានតម្លៃសមរម្យរបស់ខ្លួនដែលស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី ០៨ ខែវិច្ជិកា ឆ្នាំ២០១៧ ខាងមុខ។ …

អាជ្ញាធរលាងសំអាតមុខព្រះបារមរាជវាំងសម្រាប់ព្រះរាជពិធីបុណ្យអុំទូក

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងលាបថ្នាំខឿន លាបកំបោរគល់ឈើ និងលាងសំអាតនៅតំបន់កំសាន្តសប្បាយ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៧នេះ។   …

គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស៥នាក់ក្នុងថ្ងៃទី២៣ម្សិលមិញ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់៤នាក់។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ …

ស្ពានថ្មីឆ្លងកាតទន្លេសាបនឹងបើកការដ្ឋាននៅសប្តាហ៍ក្រោយ

ស្ពានបេតុងអារមេខ្សែកាបឆ្លងកាត់ទន្លេសាបថ្មីនឹងបើកការដ្ឋាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ខាងមុននេះ បើយោងតាមរដ្ឋបាលរាជធានីភ្នំពេញ។ …