Category Archives: ព័ត៌មានស្តីអំពីស្ថិតិ

ពេញ១ខែមេសា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា កើតឡើង៣៧៤លើក ស្លាប់១៧៨នាក់ និងរបួស៦៨៣នាក់!

ប្រភព ៖ FreshNews យ៉ាងហោចណាស់មនុស្ស ១៧៨នាក់បានស្លាប់ និង៦៨៣នាក់បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើង៣៧៤លើក ពេញ១ខែមេសា ឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ បើតាមរបាយការណ៍ មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន មកពីបើកបរក្នុងល្បឿនលឿន ស្ថិតនៅក្រោមឥទ្ធិពលស្រវឹង បើកបរជែង មិនប្រកាន់ស្តាំ បើកបរមិនគោរពសិទ្ធ និងបត់គ្រោះថ្នាក់ជាដើម។ ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង គឺរាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ធំ កណ្តាល ព្រៃវែង កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ៕   …

សូមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ! ស្លាប់៥នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលម៉ិញ

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល៣នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៤គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង រថយន្ដធុនធំ៤គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនគោរពសិទ្ធិ២លើក, មិនប្រកាន់ស្ដាំ២លើក,  និងប្រជែង២លើក។ សូមបញ្ជាក់ថា រយៈពេល២៩ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៣០៦លើក បណ្ដាលឲ្យមនុស្សស្លាប់១៥៤នាក់…

រដ្ឋាភិបាលដាក់ទុន១០០លានដុល្លារជួយសហគមន៍កសិកម្មដើម្បីបន្ថយការនាំចូលផលកសិកម្មពីប្រទេសជិតខាង

លោក អៀ ឯកសារ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបានអោយដឹងនៅថ្ងៃទី២១ ខែមីនានេះថា ក្នុងការពង្រឹងសហគមន៍កសិកម្មរដ្ឋាភិបាលបានចំណាយទុនវិនិយោគជាង១០០លានដុល្លាអាមេរិក គម្រោងនេះផ្តោតសំខាន់លើសហគមន៍ដែលខ្លាំង មានសក្តានុពលស្រាប់ ក្នុងរយៈពេល៣ឆ្នាំត្រូវផ្គត់ផ្គង់ទាំងស្រូវសម្រាប់លក់ពូជ ទាំងស្រូវសម្រាប់នាំចេញរួមទាំងការផ្គត់ផ្គង់បន្លែរផ្លែឈើផងដែរសំដៅកាត់បន្ថយបន្លែរផ្លែឈើដែលនាំមកពីក្រៅប្រទេស ម៉្យាងទៀតគម្រោងផ្តោតលើសហគមន៍ដែលខ្លាំងស្រាប់នេះដើម្បីជាបទពិសោធន៍និងជាគំរូដល់សហគមន៍ដែលទន់ខ្សោយ៕ ប្រភព ៖ HangMeasNews …

ស្លាប់២នាក់ និង​របួស១៧នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់១១នាក់ និងរបួសស្រាល៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១១គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង រថយន្ដធុនធំ២គ្រឿង យាន្ដផ្សេង២គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនគោរពសិទ្ធ២លើក, ស្រវឹង៣លើក និបត់គ្រោះថ្នាក់១លើក ។ សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៧…

អ្នក​ប៊ូឌីង​រីករាយ​សហការ​នឹង​អាជ្ញាធរ​ចុះ​ស្រង់​មតិ​ពី​ការ​អភិវឌ្ឍ​អគារ​នេះ​នៅ​ដើម​ខែ​ក្រោយ

ពលរដ្ឋរស់នៅលើអគារសប៊ូឌីងសាទរចំពោះគម្រោងរបស់អាជ្ញាធររដ្ឋាភិបាល ដែលនឹងចុះជំរឿននៅដើមខែធ្នូ ធ្វើឯកសារវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិផ្ទះសម្បែងរបស់ពួកគេ មុននឹងចាប់ផ្ដើមអភិវឌ្ឍអគារចំណាស់នេះនៅដើមឆ្នាំ២០១៧។ …

ឆ្នាំ​២០១៥៖ ទេសចរ​ជប៉ុន​មក​កម្ពុ​ជាជាង​១៩​ម៉ឺន​នាក់ កម្ពុជា​ទៅ​ជប៉ុន​ជាង​១​ម៉ឺន​នាក់​

ប្រភព៖ ថ្មីៗ តូក្យូ-ជប៉ុន៖ កាលពីឆ្នាំ២០១៥កន្លងមក ជនជាតិជប៉ុនដែលបានធ្វើដំណើរមកកម្ពុជាមានជាង១៩ម៉ឺននាក់ រីឯជនជាតិកម្ពុជាដែលបានទៅកាន់ប្រទេសជប៉ុន មានចំនួនជាង១ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Tourism Agency) ។ តាមរយៈជើងហោះហើរត្រង់ ភាគីរំពឹងថា តួលេខភ្ញៀវទេសចរនឹងមានការកើនឡើងបន្ថែមទៀត។ …

ស្លាប់៨នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន៩លើក

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន៩លើក ( យប់ ៥លើក ) បណ្តាលអោយមនុស្សស្លាប់ ៨នាក់ (ស្រី១នាក់ ) រងរបួសធ្ងន់ ១០នាក់ ( ស្រី១នាក់ ) និងរងរបួសស្រាល ៤នាក់ ( ស្រី៣ ) កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ …

ស្ថិតិស៊ីក្លូក្នុងរាជធានីភ្នំពេញ សរុបមានចំនួន ៤៤៧គ្រឿង

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែកញា ឆ្នាំ២០១៦ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយប្រធានមន្ទីរទេសចររាជធានី និងលោកប្រធានសមាគមស៊ីក្លូ បានចុះបិទស្ទឹកគ័រចំណាំងផ្លាតសុវត្ថិភាពលើស៊ីក្លូ។ បើតាមស្ថិតិ មានស៊ីក្លូចំនួន ៤៤៧គ្រឿងបាននិងកំពុងប្រកបអាជីវកម្មដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ។ …

ទីកន្លែង​ស្នាក់នៅ​របស់​សិស្ស​និស្សិត​ខ្វះគុណភាព ស្ដង់ដារ​រស់នៅ និង​សុវត្ថិភាព

ប្រភព៖​ ភ្នំពេញប៉ុស្តិ៍,​ Thu, 5 November 2015 ​ការរស់នៅ​ក្នុង​កន្លែង​តូចចង្អៀត​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​និស្សិត​សាកលវិទ្យាល័យ​ជាច្រើន ជាពិសេស​សម្រាប់​និស្សិត​ដែល​បាន​ចាក​ចេញពី​ស្រុកកំណើត​ពី​តាម​បណ្តា​ខេត្ត​ជាច្រើន​ដើម្បី​មក​បន្ដ​​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​។ ទោះ​បីជា​ទីក្រុង​នេះ​មាន​អគារ​ធំៗ​ខ្នាត​អន្ដរជាតិ​ជាច្រើន​យ៉ាងណា ក៏​ដោយតែ​អគារ​ទាំងនោះមិន​មែន​ជា​ជម្រើស​ដែល​សិស្សនិស្សិត​ទាំងនោះ​អាចធ្វើ​ការជ្រើសរើស​បាន​ទេ ដោយ​ពួកគេត្រូវធ្វើ​ការ​សម្រេចចិត្ត​រស់​នៅ​ទីកន្លែង​ដែលមានមនុស្ស​កកកុញ និង​ពុំ​សូវ​មាន​ស្ដង់ដារត្រឹមត្រូវ​នោះទេ។​ បន្ទាប់ពី​មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្រោយពី​ប្រឡងជាប់​ចូល​ទៅ​​សិក្សា​នៅ​សាកលវិទ្យាល័យ និស្សិត​ដែល​មកពី​ខេត្តត្រូវ​ប្រឈម​នឹង​ភាពលំបាក​ក្នុងការ​ស្វែង​រក​កន្លែង​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ។ ខណៈដែល​សាកលវិទ្យាល័យ​មួយចំនួន​ដូចជា​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ដ មាន​ផ្ដល់​ជា​កន្លែង​ស្នាក់នៅ​ដល់​និស្សិត​ក៏​ដោយក៏​ទីកន្លែង​នោះ​នៅតែមានកំណត់​ដែរ​។​ ​ដោយ​សង្កេតឃើញថា និស្សិត​មួយ​ចំនួន​មិនមាន​លទ្ធភាព​ក្នុង​ការ​ជួល​កន្លែង​ស្នាក់នៅ​ដោយ​ខ្លួនឯង សាកលវិទ្យាល័យ​បញ្ញា​សាស្រ្ដបាន​ជួល​អគារពីរជាន់មួយ​នៅក្បែរនោះ​សម្រាប់​ផ្ដល់​ជាកន្លែងស្នាក់នៅ​ដល់​សិស្សនិស្សិត​របស់ខ្លួន។​ ​អគារ​ស្នាក់នៅ​របស់​និស្សិត​នោះ​មាន​បន្ទប់​គេងចំនួន ៤ និង​បន្ទប់ទឹកចំនួន ៣​។ បន្ទប់​គេង​ដែល​មានទំហំ ១២ ម៉ែត្រការ៉េ គឺ​ត្រូវ​បាន​ស្នាក់នៅ​ដោយ​និស្សិតចំនួន ៤ នាក់ហើយ​បន្ទប់​គេង​ដែល​មានទំហំ​ធំ​ជាង​នេះគឺត្រូវបាន​​ស្នាក់​នៅ​ដោយ​និស្សិតចំនួន ៥ នាក់​។ និស្សិត​នៅ​ទីនោះ​ត្រូវ​ទាម​ទារ​ឲ្យ​ស្នាក់​នៅក្នុង​ទីកន្លែងតូច​ចង្អៀត និង​ប្រជ្រៀតគ្នា។​ ​ទោះជា​កន្លែង​ស្នាក់នៅ​សម្រាប់​និស្សិត​នោះមានត្រឹមតែ​និស្សិត​ចំនួន​តែ ២៥…

រាជ​រដ្ឋាភិបាល​នឹង​បោះបង់​ចោល​របប​​ បង់​ពន្ធ​ម៉ៅ​ការ

ប្រភព៖ ភ្នំពេញប៉ុស្តិ៍, ដោយ៖​ Ananth Baliga,Mon, 9 November 2015 ភ្នំពេញៈ ក្នុង​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​សម្រាប់​ប្រព័ន្ធ​ពន្ធដារ​របស់​កម្ពុជា រដ្ឋាភិបាល​នឹង​លុប​ចោល​របប​ពន្ធ​ម៉ៅ​ការ​ដែល​ត្រូវ​បាន​គ្រប់គ្រង​តិចតួច និង​ដាក់​បញ្ចូល​ក្រុមហ៊ុន​អាជីវកម្ម​ទាំង​អស់​នៅ​ក្នុង​កម្ពុជា​ឲ្យ​ស្ថិត​ក្រោម​របប​ពន្ធ​ពិត​ផ្លូវ​ការ។ នេះ​បើ​តាម​សេចក្ដី​ព្រាង​ច្បាប់​ឆ្នាំ​២០១៦ សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ។ ក្នុង​សេចក្តី​បន្ថែម​មួយ​ភ្ជាប់​ទៅ​នឹង​ច្បាប់​ថវិកា​ជាតិ​ដែល ​ភ្នំពេញ​ ប៉ុស្ដិ៍ ​ទទួល​បាន រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា បង្កាន់​ដៃ​ពន្ធ​បាន​ពី​របប​ពន្ធ​ម៉ៅ​ការ​មាន «តិចតួច​បំផុត» និង​មាន​ប្រហែល ០,៥​ ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រាក់​ចំណូល​ពន្ធ​សរុប​នៅ​ក្នុង​រយៈពេល​ ៩ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ ការងារ​នេះ​បាន​ប្រើប្រាស់​មន្ដ្រី​ពន្ធ​រហូត​ដល់​ទៅ ៦០​ ភាគរយ​ ដើម្បី​ប្រមូល​ពន្ធ​ទាំង​នេះ។ យោង​តាម​សេចក្តី​បន្ថែម​ដដែល ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធ ដែល​ក្របខ័ណ្ឌ​ពេល​វេលា​នៅ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធានា​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​ការ​គ្រប់គ្រង​ពន្ធ…

បុរី​វិមាន​ភ្នំពេញ​បោះទុន​35​លាន​ដុល្លារ​សង់​លំនៅ​ឋាន​ផ្តោត​លើ​គ្រួសារ​ចំណូល​មធ្យម

ប្រភព៖​កោះសន្តិភាព,ដោយ៖ សុវណ្ណណែត,ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០១៥ រា​ជ​ធានី​ភ្នំពេញ ៖ វិស័យ​សំណង់​កម្ពុជា បើ​គិត​រាប់​ពី​ឆ្នាំ​២០១០​រហូត​ដល់​ឆ្នាំ​២០១៥​នេះ​គឺ​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់ ទាំង​អគារ​លំនៅ​ឋាន បុរី ខុន​ដូ និង​អគារ​ខ្ពស់​ៗ​នៅ​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត​សក្ដានុពល​មួយ​ចំនួន តាម​រយៈ​នៃ​ការ​ទទួល​បាន​ច្បាប់​អនុញ្ញាត​ឲ្យ​សាង សង់​ពី​សមត្ថកិច្ច​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​នៃ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ។ ដោយសារ​មើលឃើញ​ពី​តម្រូវការ​លំនៅ​ឋាន​នៅ​ក្នុង​ប្រទេស​កើនឡើង​បែប​នេះ បុរី​វិមាន​ភ្នំពេញ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព​ន្ធ័​របស់​លី​ហួរ គ្រុប បាន​ចាប់ផ្តើម​អភិ​វ​ឌ្ឈ​ន៍​លំនៅ​ឋាន​សម្រាប់ គ្រួសារ​មាន​ប្រាក់​ចំណូល​មធ្យម​នៅ​កម្ពុជា ស្រប​ពេល​ប្រជាជន​ដែល​មាន​ជីវភាព​កម្រិត​មធ្យម​កើនឡើង ។ លោក​ឧកញ៉ា លី ហ៊ួ​រ អគ្គនាយក​ក្រុមហ៊ុន​លី ហួរ គ្រុប បាន​ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​គម្រោង​ទី​៥​របស់​ខ្លួន ដែល​ស្ថិត​នៅ​ភូមិ​លូ…

តើម្ចាស់អ្នកស្នើសុំសាងសង់ត្រូវមានឯកសារអ្វីខ្លះដើម្បីបានលិខិតអនុញ្ញាតសាងសង់ ឬហៅថាច្បាប់សាងសង់នោះ?

ថ្ងៃទី០២ ខែតុលា ២០១៥  ដោយ៖  Urban Voice Cambodia   តើម្ចាស់អ្នកស្នើសុំសាងសង់ត្រូវមានឯកសារអ្វីខ្លះដើម្បីបានលិខិតអនុញ្ញាតសាងសង់ ឬហៅថាច្បាប់សាងសង់នោះ? លោកមេធាវី ខាន់ សិរីវុទ្ធី: អ្នកស្នើសុំត្រូវមានពាក្យសុំលិខិតអនុញ្ញាតសាងសង់ដែលត្រូវធ្វើ លើគំរូលិខិតជាផ្លូវការហើយត្រូវមានភ្ជាប់សំណុំលិខិតមួយចំនួន ដែលចាំបាច់ដូចខាងក្រោម ៖ ១.វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់អចលនវត្ថុ ឬលិខិតកាន់កាប់ដីបណ្តោះអាសន្ន ២.សលាកបត្រដីឡូត៍ ៣.ប្លង់ទីតាំងអគារក្នុងដីឡូត៍ ៤.ប្លង់អគារគ្រប់ជាន់ ៥.ប្លង់ផ្នែកបណ្តោយក្រោមដីនានា និងអាងបង្គន់មាត្រដ្ឋាន ១:១០០ ៦.ប្លង់ពុះពីរយ៉ាងតិចមាត្រដ្ឋាន ១:១០០ ៧. តារាងផ្ទៃក្រឡាមួយសម្រាប់ជាន់នីមួយៗ ៨.សាលាកបត្រគណនាផ្ទៃបាតផ្ទាល់ដី និងសន្ទស្សន៍នៃការប្រើប្រាស់។ អាជ្ញាធរមានសមត្ថកិច្ចអាចតម្រូវបន្ថែមនូវឯកសារមួយចំនួនទៀតទៅតាម ទំហំ ឬផលប៉ះពាល់នៃគម្រោងអគារ។ ប្រភព៖…