Category Archives: អចលនទ្រព្យ

សំណង់ខុន​ដូ​មួយ​កំពុង​បំផ្លាញ​សម្បត្តិ​សាធារណៈ និង​បង្ក​ការ​កកស្ទះ​ស្ទើរ​រាល់ថ្ងៃ

ប្រភព ៖ Angrut យោងតាមគេហទំព័ររបស់អគ្គស្នងការបានចុះផ្សាយពីការដ្ឋានសំណង់ខុនដូ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នេះដែលកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានមើលមិនឃើញ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ខចំការមន រាជធានីភ្នំពេញ ។ ប្រភពបានអោយដឹងថា លោកអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៣ ខែឧសភា នេះនឹងអញ្ជើញម្ចាស់ការដ្ឋានសាងសង់ខុនដូ មួយកន្លែងឈ្មោះ ឆាយណា ខុនស្ត្រាក់សិន ហ្វតស៍ អេនជីនារីង ឌីវិសិន ខប អិលធីឌី (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD)…

សំណង់អត់ច្បាប់មួយកន្លែង នៅតាមផ្លូវជាតិលេខ៤ នៅតែបន្តសាងសង់ ទោះបីអភិបាលខណ្ឌពោធិ៍សែនជ័យ បានព្រមានឲ្យបញ្ឈប់

ប្រភព ៈ FreshNews សំណង់សង់រំលោភច្បាប់ រំលោភផ្លូវសាធារណៈ និងដីរបស់ប្រជាពលរដ្ឋក្បែរខាងមួយកន្លែង ម្ចាស់សំណង់នៅតែគឃ្លើនបន្តលួចសាងសង់ដដែល ទាំងបំពានច្បាប់គ្មានញញើតនោះទេ បើទោះបីជាអាជ្ញាធរខណ្ឌ ប្រកាសចាត់វិធានការក្តៅ និងមិនឲ្យសាងសង់បន្តនោះ។ សំណង់គ្មានច្បាប់មួយកន្លែងនេះ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញចុះទៅប្រាប់ និងហាមឃាត់ តែរហូតមកដល់ពេលនេះ ម្ចាស់សំណង់មិនព្រមស្តាប់ ពោលនៅតែបន្តសាងសង់ដដែល។ ទីតាំងសំណង់ជាប្រភេទផ្ទះល្វែងខាងលើនេះ ស្ថិតនៅជិតរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ កែងផ្លូវចូលភូមិគ្រឹះវ៉ូហ្គោ១ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារម្ចាស់សំណង់សង់រំលោភនោះ បានសុំអន្តរាគមន៍ទៅអាជ្ញាធរខណ្ឌផងដែរ ប៉ុន្តែពាក្យបណ្តឹងប្រៀបដូចក្រដាសជូតមាត់យ៉ាងដូច្នេះ ដោយសារតែដំណោះស្រាយមិនមានលទ្ធផលនោះទេ តាំងពីខែកុម្ភៈ រហូតមកដល់ពេលនេះ។…

សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ​តម្លៃ​ ៧៧ ​លាន​ដុល្លារ​បញ្ចប់​គ្រោង​អគារ​របស់​ខ្លួន

ប្រភព ៖ ភ្នំពេញបុស្តិ៍ សណ្ឋាគារលំដាប់ផ្កាយប្រាំ Intercontinental2 ដែលគ្រោងនឹងបោះទុនវិនិយោគតម្លៃ ៧៧ លានដុល្លារ បានបញ្ចប់ការសាងសង់គ្រោងអគាររបស់ខ្លួនហើយ និងគ្រោងបើកដំណើរការនៅអំឡុងរយៈពេលបីឆ្នាំខាងមុខទៀត។ លោកសាស្ត្រាចារ្យ ទួស សាភឿន ស្ថាបត្យករគម្រោងនេះ និងជាមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន ថៃ ប៊ុនរ៉ុង គឺជាក្រុមហ៊ុនវិនិយោគលើសណ្ឋាគារនេះ ដែលមានទីតាំងនៅខេត្តព្រះសីហនុបានថ្លែងឲ្យដឹងតាមប្រព័ន្ឋអេឡិចត្រូនិកកាលពីថ្ងៃសុក្រថាសណ្ឋាគារនេះបានបញ្ចប់គ្រោងអគាររបស់ខ្លួនហើយ និងកំពុងស្ថិតក្នុងដំណាក់កាលឌីហ្សាញបន្ថែមផ្នែកខាងក្នុងនៃអគារកំពស់ ១៧ ជាន់នេះ។ នៅពេលបញ្ចប់ការស្ថាបនាសណ្ឋាគារនេះមានបន្ទប់សរុបចំនួន ៤៧៦ បន្ទប់ និងមានអាងហែលទឹកធំជាងគេមានសាលប្រជុំធំដែលអាចដាក់មនុស្សបាន ៥០០ នាក់ និងសាលប្រជុំតូចៗជាច្រើនទៀតដែលអាចដាក់មនុស្សចន្លោះ ១០០ ទៅ ២០០ នាក់ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗប្រកបដោយប្រណីតភាពជាច្រើនទៀត។…

នាយក​រដ្ឋមន្ត្រី​ បង្ហើប​ពី​ការ​សាងសង់​អគារ​ខ្ពស់​ជាង​គេ​នៅ​ក្រុង ​ភ្នំពេញ

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ក្តីសង្ឃឹមដល់អ្នកទន្ទឹងរង់ចាំមើលការសាងសង់អគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញដោយលោកបានលើកឡើងពីអនាគតក្រុងភ្នំពេញនឹងមានអគារចំនួន ១២៥ ជាន់ និងមានកម្ពស់ ៥២០ ម៉ែត្រដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ មានប្រសាសន៍ក្នុងពិធីសម្ភោធផ្លូវទំហំ ៦០ ម៉ែ្រតជាផ្លូវវែង និងធំជាងគេនៅទីក្រុងភ្នំពេញដែលដាក់ឈ្មោះរបស់លោកកាលពីព្រឹកថ្ងៃច័ន្ទ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាការអភិវឌ្ឍមានភាពស៊ីជម្រៅដែលកាលពីមុនដីនៅទីក្រុងភ្នំពេញ និងជាយក្រុងភ្នំពេញក្នុងមួយគីឡូម៉ែត្រមានសំណង់ត្រឹមតែ ៣ ឬ ៥ ពាន់ម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែឥឡូវដីមួយហិកតាអាចមានសំណង់រហូតដល់ ៥ ម៉ឺន ឬ ១០ ម៉ឺនម៉ែត្រការ៉េក៏អាចថាបាន។ លោកបានបន្តថា៖ «ពីមុននៅទីក្រុងភ្នំពេញមានសំណង់កម្ពស់ត្រឹម ៣ ទៅ ៨ ជាន់ឥឡូវមានសំណង់រហូតដល់ ៤០…

គម្រោងខុនដូ និងសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏គួរឲ្យទាក់ទាញ កំពុងដំណើរការសាងសង់

ប្រភព ៖ Post News គម្រោងសាងសង់សណ្ឋាគារលំដាប់អន្តរជាតិ ក៏ដូចជាខុនដូលំដាប់ផ្កាយ ៥ មួយចំនួនបាននឹងកំពុងដំណើរការសាងសង់នៅកម្ពុជាយើង ដែលគម្រោងនីមួយៗមាននូវចំណុចទាក់ទាញ និងភាពល្អប្រណិតផ្សេងៗពីគ្នា ក្នុងនោះរួមមាន ៖ ១. គម្រោង The Penthouse Residence ជាគម្រោងខុនដូលំដាប់ផ្កាយ ៥ ដែលសាងសង់ឡើងកម្ពស់ ៣៦ ជាន់ ។ គម្រោងនេះ បង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជន ជាមួយនឹងអគារស្នាក់នៅបែបទំនើប និងទាន់សម័យ ចំណុចដ៏គួរអោយទាក់ទាញនៃគម្រោង គឺនៅជាន់កំពូលនៃអគារមានបង្កប់នូវភោជនីយដ្ឋានមួយ ដែលអាចធ្វើចលនាវិលជុំបាន ដោយប្រើរយៈពេលត្រឹម ១ ម៉ោងប៉ុណ្ណោះ ។ The…

ការ​ផ្លាស់​ប្តូរ​ពី​ឋានៈ​អ្នក​ជួល​ក្លាយជា​ម្ចាស់​លំនៅ​ឋាន

អ្នកកំពុងជួលផ្ទះ ឬបន្ទប់ស្នាក់នៅ តែងចង់រំដោះខ្លួនចេញពីឋានៈជាអ្នកជួល ដោយសារតែធុញទ្រាន់នឹងយកប្រាក់ទៅបង់ថ្លៃបន្ទប់ជារៀងរាល់ខែ ។ ចំណុចនេះ អ្នកណាៗក៏ចង់បានលំនៅឋានជារបស់ខ្លួនដែរ ប៉ុន្តែមិនមែនគ្រប់គ្នានឹងអាចទិញលំនៅឋានបានទេ ព្រោះសម្រាប់អ្នកមួយចំនួន ការទិញលំនៅឋាន គឺប្រៀបដូចជាការបំពេញភារកិច្ចយ៉ាងមហាសាល ។ ចុងក្រោយ គឺបង់រំលស់មិនបាន រហូតដល់ត្រូវគេរឹបអូសទ្រព្យសម្បត្តិ ប្រាក់បង់រំលស់ក៏បាត់បង់ ប៉ុន្តែទាំងនេះមិនមានន័យថា អ្នកត្រូវតែជួលលំនៅឋានរហូតអស់មួយជីវិតដែរ ។ នេះជាសញ្ញា៥យ៉ាងបង្ហាញថា អ្នកបានត្រៀមខ្លួនផ្លាស់ប្តូរឋានៈពីអ្នកជួលទៅជាម្ចាស់ផ្ទះ ។ ១-មានផែនការរស់នៅរយៈពេលយូរ ៖ បើសិនជាចាប់ផ្តើមមានសញ្ញាថា អ្នកនឹងត្រូវរស់នៅក្នុងទីតាំងនេះរយៈពេលយូរទៀត គឺលើសពីជាង៥ឆ្នាំ នេះជាសញ្ញាដំបូងដែលបង្ហាញថា គួរតែសម្លឹងរកទិញលំនៅឋានជារបស់ខ្លួនបានហើយ ព្រោះការជួលនោះគង់ត្រូវចំណាយលើថ្លៃឈ្នួលអាចនឹងកើនឡើងនាពេលអនាគត ។ ២-តួនាទីការងារស្ថិតស្ថេរ ៖ នៅពេលចាប់ផ្តើមចូលវ័យបម្រើការងារ អាចជាពេលដែលមើលទៅលើខ្លួនឯងថា…

​​Hyatt Regency​ ចំណាយ​ ១០០​លាន​ដុល្លារសង់​សណ្ឋាគារ​ទំនើប

សណ្ឋាគារផ្កាយប្រាំលំដាប់អន្តរជាតិហាយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency) ដែលចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ហើយកាលពីម្សិលមិញ និងរំពឹងថា បញ្ចប់នៅឆ្នាំ២០២០ ខាងមុខ។ …

ប្លង់​គោល​អភិវឌ្ឍ​រាជធានី ​ភ្នំពេញ ​អនុម័ត​ក្រោយ​គម្រោង​ធំៗ​អនុវត្ត​រួច​ហើយ

ប្លង់គោលរាជធានីភ្នំពេញដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយនោះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តកាលពីចុងឆ្នាំ ២០១៥ កន្លងនេះដោយទទួលបានការស្វាគមន៍ពីអ្នកជំនាញផ្នែកអចលនទ្រព្យបើទោះបីជាវាហាក់ដូចជាយឺតយ៉ាវក៏ដោយ។ …

ដី​ធ្លី​នៅ​តាម​មាត់​ទន្លេ​ អាច​ជា​ចំណាប់​អារម្មណ៍​ពី​គម្រោង​ធំៗ ​ឯ​លំនៅឋាន​នៅ​តាម​ច្រាំង​ទន្លេ​ប្រឈម​នឹង​គ្រោះថ្នាក់

ជារឿយៗមិនថានៅក្នុងរដូវវស្សា ឬរដូវប្រាំងទេ គឺតែងលេចឮអំពីព័ត៌មានបាក់ស្រុតផ្ទះ ឬដីភូមិនៅតាមជួរបណ្តោយមាត់ទន្លេនានានៅក្នុងប្រទេសកម្ពុជា និងថ្វីបើករណីគ្រោះថ្នាក់បែបនេះបានកើតឡើងក៏ពិតមែន ក៏ប៉ុន្តែមានប្រជាជនរាប់ពាន់គ្រួសារនៅក្នុងទីក្រុងភ្នំពេញ បាននិងកំពុងបន្តជីវភាពរស់នៅរបស់ខ្លួនជាធម្មតា ខណៈអ្នកឯកទេសខាងអចលនទ្រព្យបានអះអាងថា ដីនៅម្ខាងផ្លូវនៃជួរមាត់ទន្លេមានហាងឆេងល្អជាង សម្រាប់ដីឡូតិ៍ធំៗមានទំហំដូចគ្នា។ …

ការ​អភិរក្ស​មិន​ច្បាស់​លាស់​ ធ្វើ​ឲ្យ​សំណង់​សម័យ​អាណា​និគម​ នៅ​ភ្នំពេញ​ ត្រូវ​រង​ការ​បំផ្លាញ

ប្រហែលកម្ពុជា ជាប្រទេសសម្បូរដោយសម្បត្តិបេតិកភណ្ឌពេកហើយ បានជាការអភិរក្សសំណង់សម័យអាណានិគម ហាក់មិនសូវមានការយកចិត្តទុកដាក់ជាដុំកំភួនពីអាជ្ញាធរពាក់ព័ន្ធ បើទោះជាវត្តមានសំណង់ទាំងនេះ បានក្លាយជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្តី។ …

ទីក្រុងរណបថ្មីគ្រោងបោះទុន១,៦ពាន់លានដុល្លារសង់លើផ្ទែដីជាង៣៨៧ហិកតានៅជ្រោយចង្វា

ភ្នំពេញ៖ ទីក្រុងរណបជ្រោយចង្វាគ្រោងនឹងបោះទុនក្នុងទំហំ ទឹកប្រាក់ប្រមាណជា១,៦ពាន់លានដុល្លារអាមេរិកលើផ្ទៃដីលាតសន្ធឹងប្រមាណជា៣៨៧ហិកតា ដែលនឹងលេចចេញជារូបរាងក្នុងពេលដ៏ឆាប់នៅតំបន់គល់ស្ពាន។ ទីក្រុងរណបនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិជន OCIC ព្រមទំាងមានហិរញ្ញទានដោយធនាគារកាណាឌីយ៉ា។ នៅក្នុងទីក្រុងមួយនេះមាន អគារពាណិជ្ជកម្ម ផ្សារទំនើប ផ្សាររាត្រី លំនៅដ្ឋានការិយាល័យ ខុនដូរ សាលារៀនអន្តរជាតិ ផ្ទះល្វែងអាជីវកម្ម សួនកម្សាន្ត និងកន្លែងហាត់ប្រាណជាដើម។ គួរបញ្ជាក់ផងដែរថា គម្រោងទីក្រុងរណបជ្រោយចង្វា មានដីជួលសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មចម្រុះ តាមតម្រូវការអតិថិជនទ្រង់ទ្រាយតូច និងធំ ចាប់ពីដីទំហំ 1,000 ដល់ 3,000 មែត្រការ៉េ៕ ប្រភព៖ business-cambodia   …

ទុនវិនិយោគ​ វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ ​២០១៦ កើន​ដល់​ទំហំ​ទឹក​ប្រាក់​ ៨ ៥៣៤ ​លាន​ដុល្លារ

ទុនវិនិយោគក្នុងវិស័យសំណង់នៅដំណាច់ឆ្នាំ ២០១៦ កន្លងមកនេះមានទំហំទឹកប្រាក់រហូតដល់ជាង ៨៥៣៤ លានដុល្លារអាមេរិក កើនឡើង ១៥៥,៦៨ ភាគរយធៀបរយៈពេលមួយឆ្នាំ ដូចគ្នាកាលពីឆ្នាំ ២០១៥។ …