Category Archives: អចលនទ្រព្យ

ម្ចាស់​គម្រោង​លំនៅ​ឋាន​តម្លៃ​ទាប​និង​មធ្យម​ប្ដេជ្ញា​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ដើមឆ្នាំ​ក្រោយ

ប្រភព៖ កោះសន្តិភាព ខណៈប្រជាពលរដ្ឋជាច្រើនទន្ទឹងរង់ចាំមើលលំនៅឋានមានតម្លៃទាប និងមធ្យម ដែលជាគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគឯកជនក្នុងស្រុកនោះ គម្រោងនេះមិនទាន់លេចជារូបរាងនៅឡើយទេ រហូតមកដល់ពេលនេះ ។ ទោះបីយ៉ាងណា បើតាមដំណឹងពីប្រភពមួយដែលអាចយកជាការបានថា ម្ចាស់គម្រោងនឹងព្យាយាមអភិវឌ្ឍគម្រោងមួយនេះឱ្យកាន់តែឆាប់សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម ទោះបីជាមានបញ្ហាក្ដី ។ …

អគារ Top King ផ្តល់​ការ​គ្រប់​គ្រង​អចលនទ្រព្យ​ដែល​មាន​ការ​ជឿ​ទុក​ចិត្ត​បំផុត

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ ដោយស្ថិតនៅលើទីតាំងដ៏មានតម្លៃនៅចំកណ្តាលសង្កាត់ទួលគោក ចាប់តាំងពីខែតុលា ឆ្នាំ២០១៦នេះតទៅ អគារ Top King នឹងក្លាយទៅជានិមិត្តរូបដ៏ខ្ពស់នៃការរស់នៅ និងការធ្វើការងារបែបទាន់សម័យ ជាមួយនឹងបរិក្ខារទំនើបៗ ដែលបានរចនាឡើងដើម្បីបំពេញតម្រូវការរស់នៅតាមបែបស៊ីវិល័យ។ …

បទ​សម្ភាស​ជាមួយ Simon Griffiths នាយក​ជាន់​ខ្ពស់ CBRE អំពី​ទីផ្សារ​អចលនទ្រព្យ

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ រយៈពេលប៉ុន្មានខែកន្លងមកនេះ អ្នកធ្វើវិចារណកថា នៅក្នុងឧស្សាហកម្មអចលនទ្រព្យជាច្រើនបានមានគំនិតអវិជ្ជមានចំពោះទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញ និងប្រទេសកម្ពុជា។ …

កូរ៉េផ្ដល់អគារហ្វឹកហ្វឺនអាកាសចរណ៍សីុវិល តម្លៃ​ជាង១០លានដុល្លារ​ដល់កម្ពុជា

ប្រភព៖ business-cambodia.com/ ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េដែលហៅកាត់ថា (KOICA) បានបញ្ចប់ការសាងសង់ និងប្រគល់អគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលដំបូងតម្លៃជាង ១០លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សបំរើឲ្យវិស័យអាកាសចរណ៍នៅកម្ពុជា។  …

ថៃគ្រោងបើក តំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជា

ប្រភព៖ business-cambodia.com ភ្នំពេញ៖ ក្រុមហ៊ុនរបស់ថៃ គ្រោងនឹង បង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មក៏ដូចជម្រុញការនាំចេញពីកម្ពុជាផងដែរ។ …

D.I Rivera អគារពាណិជ្ជកម្ម ខុនដូនិងមជ្ឈមណ្ឌលកម្សាន្ត គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៧

ប្រភព៖ business-cambodia ខុនដូ D.I Rivera ជាបណ្តុំអគារស្នាក់នៅកម្ពស់ ២៧ជាន់ កណ្ដាលទីក្រុង និងមានអគារពាណិជ្ជកម្ម ដែលបង្ហាញទិដ្ឋភាពនៃសួនអាកាសដ៏ប្រណិតមួយនៅកម្ពុជា គ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០១៧ខាងមុខនេះ។ …

តំបន់​ភាគ​ខាង​ជើង​រាជធានី​នៅ​តែ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍ

ប្រភព៖ postkhmer ការរីកចម្រើនរបស់ទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យរាជធានីនេះកាន់តែរីកធំជាងមុន ហើយគ្រប់ផ្នែកនៃរាជធានីមានការអភិវឌ្ឍក្នុងល្បឿនយ៉ាងលឿន ជាក់ស្តែងភាគខាងជើងនៃទីក្រុងភ្នំពេញនៅតែជាតំបន់មួយដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនានា។ …

អ្នក​អគារ​ប៊ុល​ឌិង​ស ចង់​ជួប​ជជែក​គ្នា​ផ្ទាល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ខណៈ​ក្រសួង​ថា​កំពុង​ពន្លឿន​ការ​សិក្សា​ជាក់លាក់

ប្រភព៖ postkhmer.com រហូតមកដល់ដើមសប្តាហ៍នេះប្រជាជនក្នុងមូលដ្ឋាននៅតែអះអាងថា ព័ត៌មានផ្លូវការនៃគម្រោងអភិវឌ្ឍន៍អគារប៊ុលឌិងស ជាទីកន្លែងដែលតែងតែលេចឮដំណឹងពីគម្រោងវិនិយោគនានាលើសំណង់អគារដ៏វែងជាងគេស្ថិតនៅកណ្តាលរាជធានីភ្នំពេញមួយនេះ នៅតែជា«អាថ៌កំបាំង»។ ទន្ទឹមនឹងនេះ មន្ត្រីក្រសួងបានអះអាងថា ខ្លួនកំពុងពន្លឿនល្បឿននៃការសិក្សាឲ្យជាក់លាក់មួយអំពីគម្រោង នេះ ខណៈរដ្ឋមន្ត្រីទើបបញ្ចេញអត្តសញ្ញាណក្រុមហ៊ុនវិនិយោគនោះឈ្មោះក្រុមហ៊ុន Arakawa របស់ជប៉ុន។ …

តម្លៃមធ្យមរបស់ខុនដូនៅកម្ពុជាមានការកើនឡើង

ប្រភព៖ business-cambodia ក្រុមហ៊ុន CBRE បានចេញរបាយការណ៍ការរស់នៅខុនដូនៅកម្ពុជា បានកត់សម្គាល់ឃើញថា និន្នាការនៃការរស់នៅនៅក្នុងខុនដូនឹងមានការកើនឡើងយ៉ាងខ្លាំង ព្រោះតែកម្ពុជាមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចជាលំដាប់ ហើយប្រជាជនកម្ពុជាក៏មានជីវភាពល្អគួរសម និងមានចំណង់ខាងរស់នៅបែបសីវីល័យ។ …

គម្រោងផ្ទះល្វែង The Bridge នៅចំកណ្ដាលតំបន់កោះពេជ្រ គ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៨

ប្រភព៖ business-cambodia  ភ្នំពេញ៖  The Bridge ដែលជាគម្រោងអគារផ្ទះល្វែងស្នាក់នៅ ស្ថិតនៅចំកណ្ដាលតំបន់កោះពេជ្រ ដែលជាការគម្រោងអភិវឌ្ឍន៍រវាង ក្រុមហ៊ុន Oxley International Holding និងក្រុមហ៊ុន Worldbridge Land (Cambodia) Co.,Ltd គ្រោងនឹងបញ្ចប់ការសាងសង់ជាផ្លូវការនៅត្រីមាសទី ៤ ក្នុងឆ្នាំ ២០១៨ខាងមុខនេះហើយ។ …

OCIC នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ខ្លួន​ចូល​ស្នាក់​នៅ​ក្នុង​គម្រោង Olympia CITY

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏ ក្រុមហ៊ុន OCIC ដែលបាននិងកំពុងវិនិយោគលើគម្រោង Olympia City នឹងអនុញ្ញាតឲ្យម្ចាស់លំនៅឋាន ដែលបានទិញគម្រោងនេះចូលស្នាក់នៅក្នុងផ្ទះរបស់ពួកគេនៅដើមឆ្នាំ២០១៧ខាងមុខនេះ។ …

អគារ​ធំៗ​នៅ​ប្រទេស​កម្ពុជា​ ចាប់​ផ្តើម​ទទួល​បាន​លិខិត​បញ្ជាក់ LEED

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ បើយោងតាមប្រព័ន្ធពិន្ទុ ភាពនាំមុខក្នុងផ្នែកថាមពល និងរចនាបែបបរិស្ថាន (LEED) គឺជាលិខិតបញ្ជាក់អគារបៃតង ដែលត្រូវបានទទួលស្គាល់នៅជុំវិញពិភពលោក ដោយផ្តោតមិនត្រឹមតែលើអគារដែលប្រើប្រាស់វត្ថុធាតុដើម មាននិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតសំខាន់ទៅលើរចនាប័ទ្មលម្អិតរបស់អគារ ដែលធ្វើឲ្យមានការប្រើប្រាស់ថាមពលតិចជាងមុន និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ …