Category Archives: អចលនទ្រព្យ

រដ្ឋាភិបាលថានឹងលក់ផ្ទះតម្លៃក្រោម៣ម៉ឺនដុល្លារឲ្យអ្នកក្រ

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថាខ្លួនកំពុងសហការជាមួយដៃគូពាក់ព័ន្ធដើម្បីសង់លំនៅឋានសមរម្យ ដែលមានតម្លៃទាបជាង៣ម៉ឺនដុល្លារលក់ឲ្យប្រជាពលរដ្ឋក្រីក្រ។ …

ក្រឡេក​មក​មើល​ស្នាដៃ «Penh to Paper» នៅ​កម្ពុជា

ប្រភព ៖ ភ្នំពេញបុស្តិ៍ សម្រាប់លោក Stuart Croxford ដែលកាលពីមុនជាស្ថាបត្យករ ហើយបច្ចុប្បន្នជាអ្នកសិល្បៈម្នាក់នោះ ប្រទេសកម្ពុជា គឺតែងតែជាគោលដៅដ៏ធំមួយរបស់លោក។ …

ចំណត​ក្រោម​ដី​ទី​១ នឹង​ដាក់​ដំណើរ​ការ​ឆាប់ៗ ខណៈ​គម្រោង​ធំ​ទី៣ កំពុង​សិក្សា

ប្រភព ៖ ភ្នំពេញបុស្តិ៍ ខណៈពេលដែលបញ្ហាទីចំណតយានយន្តកំពុងចោទឡើងជាបញ្ហាជារៀងរាល់ថ្ងៃ ក្រុមហ៊ុន OCIC ក៏កំពុងសម្រុកការដ្ឋានសាងសង់ចំណតរថយន្តសាធារណៈក្រោមដីទី១ ដោយគ្រោងនឹងបើកដំណើរការនៅពេលខាងមុខដ៏ខ្លីនេះ ទន្ទឹមនឹងនេះគម្រោងចំណតក្រោមដីទី៣ ដែលមានទំហំធំជាងគេនោះក៏ត្រូវបានអ្នកជំនាញមកពីក្រុមហ៊ុនបរទេស កំពុងធ្វើការសិក្សាយ៉ាងលម្អិតជាមួយសាលារាជធានីភ្នំពេញ។ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងថា ៖ «មិនយូរទេ! តាមសម្ទុះការងារ និងការសាងសង់ជាក់ស្តែង យើងអាចនឹងសម្ពោធបើកដាក់ឲ្យប្រើប្រាស់ចំណតក្រោមដីសាធារណៈដំបូងបំផុតនេះ នៅក្នុងអំឡុងពេលយ៉ាងយូរ ១ ឬ២ខែទៀតប៉ុណ្ណោះ»។ លោកបន្តថា ៖ «ឥឡូវនេះ យើងកំពុងរង់ចាំការរៀបចំតម្រាយផ្លូវនៅជុំវិញទីនោះរបស់សាលារាជធានី»។ លោក រិទ្ធ រ៉ាវីន (Rith Ravin, Site…

ជា សុផារ៉ា ថា​ប្លង់​ផ្ទះ​គំរូ​រចនា​បទ​ខ្មែរ ​មួយ​ខ្នង​តម្លៃ​តែ ១២០០០ ដុល្លារ ជួយ​សន្សំ​សំចៃ​ពលរដ្ឋ​ខ្លាំង

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីរៀបចំដែនដី នគររូបនីយកម្មនិងសំណង់បានបង្ហាញប្លង់ផ្ទះគំរូរចនាបទស្ថាបត្យកម្មខ្មែរ ដោយមួយខ្នងតម្លៃត្រឹមតែ ១២ ០០០ ដុល្លារ ដែលនេះសមល្មមសម្រាប់ពលរដ្ឋមានជីវភាពមធ្យមទិញស្នាក់នៅ ណាមួយមានទីធ្លាធំទូលាយនិងខ្យល់អាកាសល្អថែមទៀត។ ឯកឧត្តម ក៏បានស្នើរឲ្យស្ថាបត្យករនិងអ្នករកស៊ីវស័យអចលនទ្រព្យទាំងអស់ ត្រូវបញ្ចូលរចនាបទខ្មែរទៅលើអគារតូចធំនិងខ្ពស់ទាប ដើម្បីជាការរក្សាស្ថាបត្យកម្មខ្មែរមិនឲ្យបាត់បង់ ពិសេសជាចំណែកមួយទាក់ទាញភ្ញៀវទេសចរមួយកម្រិតទៀត។ មន្រ្តីរូបថា អះអាងទៀតថា គម្រោងសាងសង់ផ្ទះរចនាបទខ្មែរតម្លៃ ១២ ០០០ ដុល្លារនេះ នឹងជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋក្នុងការទិញឬធ្វើផ្ទះមកស្នាក់នៅ ម្យ៉ាងផ្ទះនេះមួយខ្នងៗមានបន្ទប់ធំទូលាយ ទីតាំងល្អ និងខ្យល់បរិសុទ្ធ ធានាមិនឲ្យពលរដ្ឋលំបាកក្នុងការមករស់នៅឡើយ៕ ប្រភព៖ angkorpost …

តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ​នៅ​តែ​បន្ត​កើនឡើង

ស្ថាបនាបញ្ចប់ផ្លូវជាតិលេខ ១ មិនមែនជាហេតុផលចម្បងតែមួយធ្វើឲ្យដីនៅតាមបណ្តោយផ្លូវជាតិលេខ ១ ឡើងថ្លៃទេ ប៉ុន្តែកំណើននៃតម្រូវការ ស្ថានភាពភូមិសាស្ត្រ និងការកើនឡើងនូវតំបន់ឧស្សាហកម្ម និងលំនៅឋានជាហេតុផលចម្បងធ្វើឲ្យតម្លៃដីនៅតាមបណ្តោយផ្លូវជាតិដ៏សំខាន់នេះបន្តកើនឡើងបន្ថែមទៀត។ …

កត្តាគួរយល់ដឹងមុនពេលអ្នកទិញអចលនទ្រព្យ

ប្រភព ៖ Business-cambodia តើផ្នែកណាមួយនៃអចលនទ្រព្យដែលអ្នកកំពុងសម្លឹងរក? ផ្ទះសម្បែងសម្រាប់ក្រុមគ្រួសារ?  កន្លែងសម្រាប់បើកអាជីវកម្ម ឬសម្រាប់វិនយោគបន្ត? តើលោកអ្នកកំពុងតែមានអាជីវកម្មដែលមានទំនាក់ទំនងទៅនឹងការសាងសង់ផ្ទះ ខុនដូ អគារពាណិជ្ជកម្ម ឬសណ្ឋាគារមែនទេ? បើមានបំណងបែបនេះពិតមែន តើអ្នកត្រូវស្វែងយល់ពីអ្វីខ្លះមុនពេលអ្នកសម្រេចចិត្តធ្វើវា? ១.ជ្រើសរើសក្រុមហ៊ុនអចលនទ្រព្យដែលមានវិជ្ជាជីវៈ ក្រុមហ៊ុននេះនឹងអាចជួយសម្រួលដល់កិច្ចព្រមព្រៀងជាមួយម្ចាស់អចលនទ្រព្យនៅកម្ពុជា ថែមទាំងអាចជួយផ្តល់ប្រឹក្សាយោបល់ វាយតម្លៃលើអចលនទ្រព្យត្រូវតាមតម្លៃទីផ្សារ និងជួយសម្រួលរាល់ការដំណើរការតាមផ្លូវច្បាប់ និងការងាររដ្ឋបាលផ្សេងៗ។ ២.ត្រួតពិនិត្យលើធនធាន ឬកញ្ចប់ថិការដែលខ្លួនមាន វាគឺជាចំណុចសំខាន់មួយដែលអ្នកត្រូវដឹងពីលទ្ធិភាពផ្ទាល់ខ្លួន ហើយត្រូវចៀសវាងការទិញអចលនទ្រព្យលើសលុបពីអ្វីដែលខ្លួនមាន។ ម្យ៉ាងទៀតត្រូវចេះស្ទាបស្ទង់មើលស្ថានភាពទីផ្សារ ទីតាំង និងឱកាសល្អនៃអចលនទ្រព្យនោះ។ ៣. ត្រូវធ្វើការស្រាវជ្រាវ មិនមែនអ្នកឃើញគេមានដាក់លក់ដី ឬផ្ទះនៅកន្លែងណាមួយ ហើយត្រូវចិត្តអ្នក អ្នកនឹងទិញភ្លាមនោះទេ។អ្នកគួរធ្វើកាស្រាវជ្រាវអំពីអចលទ្រព្យនោះសិនថា តើវាជាដីឯកជន ឬដីរបស់រដ្ឋ តើវាស្ថិតនៅតំបន់អ្វី(ពាណិជ្ជកម្ម…

ទិញផ្ទះបែបណាទើបចំណេញ?

ប្រភព ៖ Business-cambodia ប្រាកដណាស់ការសម្រេចចិត្តប្រឡូកក្នុងជំនួញ គឺទាមទារភាពវ័យឆ្លាតមានគម្រោងវិធីសាស្រ្ត និងចំណេះដឹងទូលំទូលាយផ្នែកបរិបទទីផ្សារ និងយុទ្ធសាស្រ្ត ទើបជំនួញទាំងនោះសម្រេចបានជោគជ័យ។ ដោយឡែកក្នុងវិស័យអចលនទ្រព្យក៏ដូចគ្នាដែរ ជាក់ស្តែងគឺការទិញផ្ទះ។ លោក Tom O’sullivan នាយកគ្រប់គ្រងនៃគេហទំព័រព័ត៌មានអចលនទ្រព្យ Real Estate.com.kh បាននិយាយថា ការវិនិយោគទិញដូរផ្ទះសម្បែងអាចជួយឲ្យអ្នកវិនិយោគមានការធានានូវអនាគត ជីវភាពដ៏មានស្ថេរភាពមួយរបស់ពួកគេ ដែលមានទ្រព្យសំអាងជាគ្រឿងបង្គោល ឬជាមូលធនផ្ទាល់ខ្លួន ដោយហេតុថាពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងកំណើនប្រជាជនឥតឈប់ឈរ ដីធ្លី ផ្ទះសម្បែងកាន់តែមានតម្លៃថ្លៃ។ ដូចនេះតើអ្នកគួរទិញផ្ទះបែបណាទើបចំណេញ?  លោក Tom O’sullivan បាននិយាយថា ទិញផ្ទះដែលចំណេញគឺ៖ ១. ទិញផ្ទះដែលគេកំពុងសាងសង់ អ្នកអាចសន្សំលុយបានជាច្រើន បើសិនជាមានលទ្ធភាពទិញផ្ទះ ឬសំណង់រួមណាមួយដែលកំពុងស្ថិតក្នុងដំណាក់កាលបុគគ្រឹះសាងសង់ ព្រោះជាការទិញដំបូងដៃហើយ…

ប្រជាពលរដ្ឋជិត៦០០គ្រួសារ នៅខណ្ឌដង្កោ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី

ប្រភព ៖ FreshNews នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា តំណាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ភូមិត្រពាំងសាលា និងភូមិត្រាំដោក សង្កាត់ពងទឹក ចំនួន៥៨៧ក្បាលដី ដែលស្មើនឹងប្រជាពលរដ្ឋជិត៦០០គ្រួសារ។ លោកអភិបាលខណ្ឌដង្កោ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីទាំងអស់ នៅពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹងនេះហើយ សូមថែរក្សាឲ្យបានល្អ ចៀសវាងការធ្វេសប្រហែស ក្នុងការទុកដាក់ ដែលបណ្តាលឲ្យខូចខាត និងបាត់បង់ព្រោះឯកសារនេះជាឯកសារ សម្រាប់ការសម្គាល់សិទ្ធិកាន់កាប់ដីធ្លី ផ្លូវការរបស់បងប្អូន។ ក្នុងឱកាសនោះ លោកអភិបាល…

KOWLOON BAY គម្រោង​អចលនទ្រព្យ​ដ៏ធំ​ថ្មី​មួយ​ទៀត​ សម្រាប់​ទីក្រុង​ភ្នំពេញ

ប្រភព ៖ ភ្នំពេញ ចេញពីប្រជាជនដែលមានធនធានរហូតដល់អ្នកវិនិយោគមួយចំនួនពួកគេកំពុងរង់ចាំមើលស្ថានភាពប្រទេសកម្ពុជានាអំឡុងពេលបោះឆ្នោត ប៉ុន្តែអ្នកឧកញ៉ា សៀ រិទ្ឋី មិនបារម្ភពីស្ថានភាពនេះទេដោយលោកបាននិងកំពុងចាប់ផ្តើមគម្រោងអចលនទ្រព្យយក្សថ្មីមួយទៀតនៅទីក្រុងភ្នំពេញ។ …

៤ខែដើមឆ្នាំ២០១៧ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជាឡើងដល់ជាង៤ពាន់លានដុល្លារកើនជាង៤៣%

ប្រភព ៖ ពាណិជ្ជកម្មកម្ពុជា គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៧នេះ កម្ពុជាបានបោះទុនវិនិយោគលើការសាងសង់ឡើងដល់ប្រមាណ ជាង៤,០២២,៦៥៨,០៤៣ ដុល្លារសហរដ្ឋអាមេរិក កើនប្រមាណ ៤៣,៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួង ដែនដីនគររូបនីយកម្ម និងសំណង់។ យោងតាមការចុះបញ្ជីនៃការសាងសង់ បានបញ្ជាក់ថា លិខិតអនុញ្ញាតសាងសង់ចំនួន ១០២០ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥,៦០៥,០០៧ ម៉ែត្រការ៉េ មានតម្លៃប្រមាណ៤,០២២,៦៥៨,០៤៣ ដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ៤៣,៣៧ភាគរយ។ គិតមកទល់រយៈពេល ០៤ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១០១១ក្រុមហ៊ុន ក្នុងនោះមានដូចជា៖ ១-ក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន…

ការពង្រីក​ទីក្រុង​ភ្នំពេញ ​រីកសាយ​ទៅគ្រប់​ទិសទី

គម្រោងពង្រីកទីក្រុងរបស់សាលារាជធានីភ្នំពេញ កាន់តែរីកធំឡើង ខណៈពេលដែលចំនួនប្រជាជនត្រូវបានគេសន្មតថា នឹងកើនឡើងចំនួន ២,៥០ លាននាក់គិតត្រឹមឆ្នាំ ២០៣៥ គឺការសាងសង់ផ្ទះក៏កាន់តែច្រើន និងការសម្រួលដល់ចរន្តចរាចរណ៍សម្រាប់ ប្រជាជនក៏ត្រូវបានពង្រឹងបន្ថែម។ ទីក្រុងភ្នំពេញដែលមានផ្ទៃក្រឡាសរុបប្រមាណ ៦៨០ គីឡូម៉ែត្រការ៉េ កំពុងតែពង្រីកទៅដល់បណ្តាខេត្តជុំវិញខ្លួន ដែលជាការឆ្លើយតបដល់គម្រោងពង្រីកទីក្រុងឲ្យបានយ៉ាងឆាប់រហ័ស។ …

រដ្ឋាភិបាល​សម្រេច​កំណត់​តម្លៃ​អគារ​ប៊ូឌីង​១​ម៉ែត្រ​ការ៉េ​១.​៤០០​​ដុល្លារ​ជា​កំហិត

ប្រភព៖ វិទ្យុអាស៊ីសេរី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា សម្រេចដាក់តម្លៃទិញផ្ទះពីពលរដ្ឋរស់ក្នុងអគារប៉ូឌីង ឬអគារស ក្នុង១ម៉ែត្រការ៉េ ចំនួន ១.៤០០ដុល្លារអាមេរិក ជាកំហិត។ …