ខណ្ឌ ៤ នឹង​ចុះ​កិច្ចព្រមព្រៀង​ប្រមូល​សំរាម

ខណ្ឌ ៤ នឹង​ចុះ​កិច្ចព្រមព្រៀង​ប្រមូល​សំរាម

On

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

ខណ្ឌចំនួនបួនក្នុងរាជធានីភ្នំពេញគ្រោងនឹងចុះកិច្ចព្រមព្រៀងថ្មីមួយស្តីពីកាលវិភាគនៃការប្រមូលសំរាមថ្មីមួយជាមួយក្រុមហ៊ុនស៊ីនទ្រីនៅថ្ងៃនេះ។ នេះបើតាមប្រធានផ្នែកគ្រប់គ្រងការចាក់ចោលកាកសំណល់ក្នុងរាជធានីភ្នំពេញលោក ម៉ាប់ ម៉ូលម៉ារ៉ាឌី។

តំបន់​ជាប់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៦ ​អា​នឹង​កាន់តែ​រស់​រវើក​នាពេល​អនាគត

តំបន់​ជាប់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៦ ​អា​នឹង​កាន់តែ​រស់​រវើក​នាពេល​អនាគត

On

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

តើលោកអ្នកធុញទ្រាន់នឹងជីវិតនៅកណ្តាលក្រុងដែលមានការកកស្ទះចរាចរណ៍ការបំពុលផ្សែងនឹងភាពអឺងអាប់នៃសំឡេងយានយន្តឬទេ? ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៦ អាទំនងជាកន្លែងដែលស្ងប់ស្ងាត់ និងមានខ្យល់អាកាសបរិសុទ្ធមួយដែលអាចផ្តល់ឲ្យលោកអ្នកនូវសុខភាពល្អជាងមុនទាំងផ្លូវកាយ និងផ្លូវចិត្ត។

ក្រសួង​រៀបចំ​ដែនដី​គ្រោង​សិក្សា​ពី​ក្រុម​ប្រជាជន​ថ្នាក់កណ្តាល

ក្រសួង​រៀបចំ​ដែនដី​គ្រោង​សិក្សា​ពី​ក្រុម​ប្រជាជន​ថ្នាក់កណ្តាល

On

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានគម្រោងសិក្សាអំពីក្រុមប្រជាពលរដ្ឋវណ្ណៈកណ្តាលសម្រាប់រៀបចំគោលនយោបាយលំនៅឋានសាធារណៈដើម្បីឆ្លើយតបនឹងស្ថានភាពនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋទាំងនោះ។

Star City Cambodia កំពុងរំលេចខ្លួននៅតំបន់ពោធិ៍ចិនតុង

Star City Cambodia កំពុងរំលេចខ្លួននៅតំបន់ពោធិ៍ចិនតុង

On

គម្រោងសាងសង់អគារពាណិជ្ជកម្ម និងស្នាក់នៅបែបទំនើបកម្ពស់ ៧ជាន់ដែលមានឈ្មោះថា Star City Cambodia  បានកំពុងរំលេចខ្លួននៅតំបន់ពោធ៍ចិន តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី។

តាមលោក ច័ន្ទ មុន្នីរិទ្ធិ បុគ្គលិកផ្នែកលក់នៃគម្រោង Star City Cambodia  បានប្រាប់ពាណិជ្ជកម្ម កម្ពុជាឲ្យដឹងថា គម្រោង Star City Cambodia  បានកំពុងសាងសង់លើផ្ទៃដី ៣.៦ហិកតា ក្នុងនោះមានគម្រោងសាងសង់អគារចំនួន ៧ ដែលមានគម្រោងអគារខុនដូចំនួន ៥ អគារសណ្ឋាគារ និងអគារពាណិជ្ជកម្ម។

បុគ្គលិកផ្នែកលក់រូបនេះ បន្តថា គម្រោងអគារពាណិជ្ជកម្មនិងស្នាក់នៅថ្មីសន្លាងនេះ ត្រូវបានបោះទុនវិនិយោគក្រុមហ៊ុនវិនិយោគក្នុងស្រុក មានក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និង Star City Property របស់តៃវ៉ាន់។ លោកថា អតិថិជនដែលជាគោលដៅរបស់យើងមានដូចជា ទីមួយ ភ្ញៀវសិង្ហពួរ ភ្ញៀវចិនដែលគាត់មកកាន់កម្ពុជា ទីពីរគឺជាអ្នកទិញដើម្បីជួលសម្រាប់ធ្វើអាជិវកម្ម និងទី៣ជាភ្ញៀវដែលដែលចង់សម្រាកនៅទីនោះតែម្តង។ យ៉ាងណាមិញ លោក ច័ន្ទ មុន្នីរិទ្ធិ សូមមិនបញ្ជាក់ពីទំហំទឹកប្រាក់នៃគម្រោងនេះឡើយ។

គួរបញ្ជាក់ផងដែរថា គម្រោង Star City Cambodia នេះបានចាប់ផ្តើមសាងសង់តាំងពី ខែ៧ឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ខាងមុខនេះ ហើយនឹងគម្រោងនេះដែរ ក៏បានកំពុងដាក់លក់ជាបណ្ដើរៗផងដែរ៕

ប្រភព៖ business-cambodia.com

ទីក្រុងមិត្តភាព កម្ពុជា-ចិន តម្លៃ ១៥០០លានដុល្លារអាមេរិក នឹងដំណើរការសាងសង់ នៅឆ្នាំ ២០១៧

ទីក្រុងមិត្តភាព កម្ពុជា-ចិន តម្លៃ ១៥០០លានដុល្លារអាមេរិក នឹងដំណើរការសាងសង់ នៅឆ្នាំ ២០១៧

On

គម្រោងទីក្រុងមិត្តភាព កម្ពុជា-ចិន តម្លៃ ១៥០០លានដុល្លារអាមេរិក នឹងមាន ទីលានវាយកូនគោល ចំនួន ១៨ឡូដែលមានលក្ខណៈ អន្តរជាតិ និង មាន ពហុកីឡាដ្ឋានជាតិ លំដាប់អន្តរជាតិផងដែរ។

សំណង់​លំនៅឋាន​សាធារណៈ​មាន​ភាព​រអាក់​រអួល តែ​ឧកញ៉ា រិទ្ធី អាច​នឹង​ក្លាយ​ជា​បុគ្គល​ដំបូង​ក្នុង​ការ​បង្វែរ​ទិស​បញ្ហា​នេះ

សំណង់​លំនៅឋាន​សាធារណៈ​មាន​ភាព​រអាក់​រអួល តែ​ឧកញ៉ា រិទ្ធី អាច​នឹង​ក្លាយ​ជា​បុគ្គល​ដំបូង​ក្នុង​ការ​បង្វែរ​ទិស​បញ្ហា​នេះ

On

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

រដ្ឋាភិបាលកម្ពុជាកំពុងតែជួបភាពយឺតយ៉ាវចំពោះការបញ្ចប់ការពង្រាងច្បាប់លើគម្រោងលំនៅឋានសាធារណៈ ហើយខណៈដែលមានការព្រមព្រៀងគ្នាលើដំណោះស្រាយជាក់លាក់មួយសម្រាប់ដោះស្រាយបញ្ហាប្រជាជនក្រីក្របំផុតដែលកំពុងតែរីកធំនេះ វាហាក់ដូចជាឧបសគ្គជាច្រើនទៀតដែលនឹងត្រូវជួបប្រទះ។