Category Archives: អចលនទ្រព្យ

កំណើន​នៃ​ការ​វិនិយោគទុន​ក្នុង​តំបន់​ក្រវាត់​ក្រុង

Source: Phom Penh Post/ Thu, 29 October 2015 ខណៈ​ពេល​ដែល​តម្លៃ​ដី​នៅក្នុង​ទីក្រុង​ឡើង​ថ្លៃ​អ្នក​អភិវឌ្ឍ​គម្រោង​ផ្នែក​អចលនទ្រព្យ​កំពុង​ស្វែងរក​ចន្លោះ​ដី​ទំនេរ​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ​។ ដោយឡែក​នៅ​សង្កាត់​ឫស្សីកែវ​ដែល​មាន​ទីតាំង​នៅ​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​តម្លៃ​ខ្ពស់​របស់​ខ្លួន​ដដែល​។ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ភាគ​ច្រើន​តំបន់​ប៉ែក​ពាយព្យ​នៃ​ទីក្រុង​បាន​និង​កំពុង​ប្រែ​ក្លាយ​ខ្លួន​ជា​តំបន់​​ទាក់ទាញ​មួយ​សម្រាប់​ក្រុម​គ្រួសារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ស្វែងរក​លំនៅឋាន​ក្រៅ​ទីប្រជុំជន​។ ក្រុមហ៊ុន​សំណង់​បុរី និង​​គម្រោង​ពង្រីក​ទីក្រុង​បាន​កំពុង​ដំណើរ​ការ​គម្រោង​អភិវឌ្ឍន៍​របស់​ពួកគេ​ដែល​មាន​ទីតាំង​នៅ​ចន្លោះ​តំបន់​អភិវឌ្ឍន៍​ពីរ​គឺ​តំបន់ ខេមកូស៊ីធី និង ហ្គ្រេនភ្នំពេញ ដែល​សំណង់​ទាំង​នោះ​មាន​លក្ខណៈ​​សមស្រប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ទាំង​តម្លៃ និង​ប្រភេទ​ដែល​ពួកគេ​ចង់​បាន​។ នេះ​បើ​តាម​សម្ដី​របស់​លោក ស៊ីថា អនុប្រធាន​នៃ​ក្រុមហ៊ុន វើលត្រាស់អេសស្តេត​។ មាន​ការ​អភិវឌ្ឍ​គម្រោង​សាងសង់​ដូចជា បុរីប៉េងហួត ឌឺស្តារ Premier បុរីញូវើល​គីឡូម៉ែត្រ​លេខ ៥, បុរី​ទួលសង្កែ, បុរី​វីឡា​ទួលសង្កែ​, បុរី​វិមាន​ភ្នំពេញ​, បុរី​អង្គរភ្នំពេញ​, បុរី​វិមាន​ភ្នំពេញ​, បុរី​រិទ្ធ​, បុរី​ញូវើល​ទួលសង្កែ​,…

អង្គ​ការ​ខាងអភិវឌ្ឍ​ក្រុងលើកឡើង​​ថាទីក្រុង​ភ្នំពេញ​មិន​មាន​ប្លង់មេ​ត្រឹម​ត្រូវនៅឡើយ​

ប្រភព៖ VOD វិទ្យុអាសុីសេរី, ដោយ៖ ទូច សុខា | ថ្ងៃពុធ ទី4 វិច្ឆិកា 2015 មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើការរៀបចំទីក្រុងលើកឡើងថាទីក្រុងភ្នំពេញសព្វថ្ងៃមិនទាន់មានការរៀបចំប្លង់ទីក្រុងមួយត្រឹមត្រូវនៅឡើយទេ ដោយអ្នកទាំងនោះអះអាងថាការអភិវឌ្ឍមានដោយកន្លែង និងមិនសូវបានផ្តល់ផលប្រយោជន៍ដល់អ្នកក្រីក្រក្នុងទីក្រុងនោះទេ។ នាយកប្រចាំប្រទេសរបស់អង្គការPeople In Need លោក Piotr Sasin មានប្រសាសន៍ប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់បទបង្ហាញរបស់លោកក្នុងសន្និសីទស្តីពីគម្រោងរៀបចំដីធ្លីនិងសិទ្ធិមនុស្សនៅថ្ងៃពុធនេះថាទីក្រុងភ្នំពេញមានគម្រោងអភិវឌ្ឍតាមផ្នែកៗនៃទីក្រុង ដែលលោកថាមានការកសាងអគារខ្ពស់ៗ និងកសាងហេដ្ឋារចនាសម្ព័ន្ធបានល្អ។ ប៉ុន្តែលោកថាប្រជាពលរដ្ឋក្រីក្រនៅជុំវិញតំបន់នោះមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ។ លោកបន្តថាគម្រោងខ្លះបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធជលសាស្រ្ត ប្រជាពលរដ្ឋដែលរស់នៅកន្លែងដែលត្រូវអភិវឌ្ឍនិងធ្វើឲ្យខូចដល់បរិស្ថានទៀតផង។ លោកបន្ថែមថា៖ “យុទ្ធសាស្រ្តអភិវឌ្ឍទីក្រុងគួរតែមានការចូលរួមពីភាគីពាក់ព័ន្ធដូចជាប្រជាសហគមន៍ មន្ត្រីអង្គការសង្គមស៊ីវិលដែលមានជំនាញខាងការងារនេះ ដែលអាចធ្វើឲ្យមានគម្រោងប្លង់ទីក្រុងមួយប្រកបដោយគុណភាព… ទោះយ៉ាងណា ខ្ញុំនៅមិនទាន់មិនឃើញមានគម្រោងបែបនេះនៅឡើយទេ”។ នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី…

បុរី​វិមាន​ភ្នំពេញ​បោះទុន​35​លាន​ដុល្លារ​សង់​លំនៅ​ឋាន​ផ្តោត​លើ​គ្រួសារ​ចំណូល​មធ្យម

ប្រភព៖​កោះសន្តិភាព,ដោយ៖ សុវណ្ណណែត,ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០១៥ រា​ជ​ធានី​ភ្នំពេញ ៖ វិស័យ​សំណង់​កម្ពុជា បើ​គិត​រាប់​ពី​ឆ្នាំ​២០១០​រហូត​ដល់​ឆ្នាំ​២០១៥​នេះ​គឺ​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់ ទាំង​អគារ​លំនៅ​ឋាន បុរី ខុន​ដូ និង​អគារ​ខ្ពស់​ៗ​នៅ​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត​សក្ដានុពល​មួយ​ចំនួន តាម​រយៈ​នៃ​ការ​ទទួល​បាន​ច្បាប់​អនុញ្ញាត​ឲ្យ​សាង សង់​ពី​សមត្ថកិច្ច​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​នៃ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ។ ដោយសារ​មើលឃើញ​ពី​តម្រូវការ​លំនៅ​ឋាន​នៅ​ក្នុង​ប្រទេស​កើនឡើង​បែប​នេះ បុរី​វិមាន​ភ្នំពេញ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព​ន្ធ័​របស់​លី​ហួរ គ្រុប បាន​ចាប់ផ្តើម​អភិ​វ​ឌ្ឈ​ន៍​លំនៅ​ឋាន​សម្រាប់ គ្រួសារ​មាន​ប្រាក់​ចំណូល​មធ្យម​នៅ​កម្ពុជា ស្រប​ពេល​ប្រជាជន​ដែល​មាន​ជីវភាព​កម្រិត​មធ្យម​កើនឡើង ។ លោក​ឧកញ៉ា លី ហ៊ួ​រ អគ្គនាយក​ក្រុមហ៊ុន​លី ហួរ គ្រុប បាន​ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​គម្រោង​ទី​៥​របស់​ខ្លួន ដែល​ស្ថិត​នៅ​ភូមិ​លូ…

តើម្ចាស់អ្នកស្នើសុំសាងសង់ត្រូវមានឯកសារអ្វីខ្លះដើម្បីបានលិខិតអនុញ្ញាតសាងសង់ ឬហៅថាច្បាប់សាងសង់នោះ?

ថ្ងៃទី០២ ខែតុលា ២០១៥  ដោយ៖  Urban Voice Cambodia   តើម្ចាស់អ្នកស្នើសុំសាងសង់ត្រូវមានឯកសារអ្វីខ្លះដើម្បីបានលិខិតអនុញ្ញាតសាងសង់ ឬហៅថាច្បាប់សាងសង់នោះ? លោកមេធាវី ខាន់ សិរីវុទ្ធី: អ្នកស្នើសុំត្រូវមានពាក្យសុំលិខិតអនុញ្ញាតសាងសង់ដែលត្រូវធ្វើ លើគំរូលិខិតជាផ្លូវការហើយត្រូវមានភ្ជាប់សំណុំលិខិតមួយចំនួន ដែលចាំបាច់ដូចខាងក្រោម ៖ ១.វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់អចលនវត្ថុ ឬលិខិតកាន់កាប់ដីបណ្តោះអាសន្ន ២.សលាកបត្រដីឡូត៍ ៣.ប្លង់ទីតាំងអគារក្នុងដីឡូត៍ ៤.ប្លង់អគារគ្រប់ជាន់ ៥.ប្លង់ផ្នែកបណ្តោយក្រោមដីនានា និងអាងបង្គន់មាត្រដ្ឋាន ១:១០០ ៦.ប្លង់ពុះពីរយ៉ាងតិចមាត្រដ្ឋាន ១:១០០ ៧. តារាងផ្ទៃក្រឡាមួយសម្រាប់ជាន់នីមួយៗ ៨.សាលាកបត្រគណនាផ្ទៃបាតផ្ទាល់ដី និងសន្ទស្សន៍នៃការប្រើប្រាស់។ អាជ្ញាធរមានសមត្ថកិច្ចអាចតម្រូវបន្ថែមនូវឯកសារមួយចំនួនទៀតទៅតាម ទំហំ ឬផលប៉ះពាល់នៃគម្រោងអគារ។ ប្រភព៖…

អគា C5 និងC7 ក្នុងគម្រោង Olympic City នឹងបើកអោយប្រើប្រាស់នៅឆ្នាំ ២០១៧

ថ្ងៃទី៖  ២៣ ខែកញ្ញា ២០១៥  ដោយ៖  Urban Voice Cambodia     អត្ថបទ៖  ស្រីម៉ៅ / ចាន់ថុន សព្វថ្ងៃនេះមាន អគារខ្ពស់ៗកប់ពពកជាច្រើននៅក្នុងទីក្រុងភ្នំពេញ ដែលកំពុងតែបន្តកើតមានឡើងបន្ថែមទៀតក្នុងការប្រែក្លាយទីក្រុងភ្នំពេញអោយក្លាយជាទីក្រុងស្ថានសួគ៌ កាលពីថ្មីៗនេះក្រុមហ៊ុន OCIC បានចេញសេចក្តីប្រកាសថានឹងបន្ថែមការសាងសង់អគារចំនួន៤បន្ថែមទៀតដែលមានទឹកប្រាក់សរុបចំនួន 400លានដុល្លាសហរដ្ឋអាមេរិកនៅក្នុងគំរោងទីក្រុងអូឡាំពិច។ លោក ទូច សំណាង តំណាងអោយប្រធានប្រតិបត្តរបស់ក្រុមហ៊ុន OCIC ថាក្រុមស្ថាបនាបានបញ្ចប់ការរចនាម៉ូតទីតាំងនៃអគារទាំង4នៅក្នុងពហុកីឡាដ្ឋានអូឡាំពិចហើយអគារចំនូន2មិនទាន់មានឈ្មោះនៅឡើយ។ ដោយអគារ C5 មានជំនួន 21ជាន់នឹងត្រៀមដាក់អោយប្រើប្រាស់នៅឆ្នាំ២០១៧ សំរាប់ធ្វីជាបន្ទប់ស្នាក់នៅខ្នាតតូច និងហាងទំនិញអំឡុងពេលដែលអគារ C7 ដែលមាន32ជាន់…

គម្រោងអគា Apenine កម្ពស់១៧ជាន់នឹងមានមួយទៀតនៅក្រោយសកលវិទ្យាល័យភូមិន្ទភ្នំពេញ

ថ្ងៃទី៖ ២៣ ខែកញ្ញា ២០១៥  ដោយ៖ Urban Voice Cambodia    អត្ថបទ៖ ចាន់ថុន Apenine គឺជាគម្រោងអគារ ខុនដូរកម្ពស់ ១៧ជាន់  ដែលនឹងមានមួយទៀតនៅក្នុងរយៈពេលខាងមុខសម្រាប់ទីក្រុងភ្នំពេញ ដែលមានទីតាំងឋិតនៅក្នុងសង្កាត់ បឹងកក់ពីរ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាការចនាដោយជនជាតិសិង្ហបូរី និងទទួលបានពានរង្វាន់ខាងម៉ូត វាជាការអភិវឌ្ឍន៍ដោយជនជាតិសិង្ហបូរី និងមានស្ថាប័ត្យករមកពីប្រទេសម៉ាឡេស៊ីផងដែរ។  វាបង្ករអោយមានភាពងាយស្រួលច្រើនសម្រាប់ អ្នកដែលមករស់នៅក្នុងអគារខុនដូរនេះដែលជាទីប្រជុំជន អ្វីដែលពិសេសទៀតនោះគឺវាមានទីតាំងជិតទៅនឹង សកលវិល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យបញ្ញាសាស្ត្រផងដែរ។   ទស្សនាវីឌីអូ នៃគម្រោង៖ ព័ត៌មានបន្ថែម៖   http://apennines-khsi.com/video.php …

GT Tower កម្ពស់១៥ជាន់នឹងដាក់បញ្ឈរនៅមុខសាលាបាក់ទូក

ថ្ងៃទី៖ ១៥ ខែកញ្ញា ២០១៥    ដោយ៖ Urban Voice Cambodia    អត្ថបទ៖  ចាន់ថុន GT Tower គឺជាសំណង់អគារសម្រាប់ធ្វើជា Office ថ្មីមួយនៅក្នុងរាជធានីភ្នំពេញ  ដែលសព្វថ្ងៃសំណង់អគារមួយនេះមិនទាន់បានសាងសង់រួចរាល់នៅឡើយទេ។ អគារ GT Tower មានកម្ពស់ ១៥ ជាន់ មានចំណតរថយន្តចំនួន ១២៥កន្លែង ចំណតម៉ូតូមានចំនួន ៣០០កន្លែង។ នឹងវាមានទីតាំងស្ថិតនៅក្នុងសង្កាត់ បាក់ទូក ខ័ណ្ឌ៧មករា ទល់មុខវិទ្យាល័យបាក់ទូកផ្ទាល់តែម្តង ដែលមាន ២ ប្លុកពីមជ្ឈមណ្ឌលសារអាជីវកម្ម Delano’s។  ឥឡូវនេះGT…

វិនិយោគិន​ជាតិ​និង​អន្តរ​ជាតិ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​

ប្រភព៖ K QUBE ,​ដោយ​ ៖​ សេង ពិសិដ្ឋ នៅ​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ នេះ​ មន្ត្រី​ជា​ន់​ខ្ពស់​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​ វិស័យ​សំណង់ ​និង ​ការ​សាង​សង់​អគារ​ធំ​ខ្ពស់​ៗ​នៅ​កម្ពុជា​ កំពុង​តែ​មាន​សន្ទុះ​រីក​ចម្រើន​យ៉ាង​ខ្លាំង​និង​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​។ ថ្លែង​នៅ​ក្នុង​ពិធី​ពិព័រណ៍​អន្តរជាតិ​ស្តី​ពី​សំណង់​អគារ​បរិក្ខារ​មេកានិក​និង​អគ្គិសនី​នៅ​ក​​ម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ នៅ​មជ្ឈ​មណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ ឯក​ឧត្តម​ ភឿង​ សុភ័ណ្ឌ​ រដ្ឋ​លេខាធិការ​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​មាន​ប្រសាសន៍​ថា​ ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈ​ពេល​ប៉ុន្មា​ន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​មាន​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ និង​អន្តរជាតិ​…

លំនៅដ្ឋាន និងអគាពានិជ្ជកម្ម TK Royal One គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុង២០១៧

ថ្ងៃទី៖ ១១ ខែកញ្ញា ២០១៥    ដោយ៖ Urban Voice Cambodia       អត្ថបទ៖  ចាន់ថុន TK Royal One គឺជាគម្រោងអគារពានិជ្ជកម្ម នឹងជាលំនៅដ្ឋានដ៏ប្រណិត ដែលគិតទៅលើបីចំណុច គឺវាមានជាលក្ខណៈអន្តរជាតិ ទីតាំងសមរម្យ និងភាពទំនើបនិយម។ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសហពន្ធ័រុស្សី នៅត្រង់ចំណុចទល់មុខ សកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថិតក្នុងក្នុងសង្កាត់ទឹកល្អក់ ៣ ខ័ណ្ឌទួលគោគ ដែលកម្ពស់ ១៩ជាន់ គ្រោងនឹងសាងសង់អោយចប់នៅក្នុងឆ្នាំ២០១៧ ។ ដែលបួនជាន់ក្រោមនៃអគានេះ សម្រាប់ជាទីលំនៅដ្ឋានឯកជន…

គម្រោង Diamond Twin Tower​ គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០១៨

ថ្ងៃទី៖  ១០ ខែសីហា ២០១៥    ដោយ៖ Urban Voice Cambodia      អត្ថបទ៖ ចាន់ថុន គម្រោង Diamond Twin Tower មានកម្ពស់ប្រមាណជា១៣៦ម៉ែត្រ ដែលមានពីរអគារ ដែលមួយអគារសម្រាប់បម្រើសេវាការិយាល័យដែលមានប្រមាណជា៣០ជាន់ ស្មើនឹង៤៨២យូនីត ដោយជាន់នីមួយៗមានកម្ពស់៣,៨ម៉ែត្រ និងមួយអគារទៀតជាអគារពាណិជ្ជកម្មអន្តរជាតិ ដែលមាន៣២ជាន់ ដោយជាន់នីមួយៗមានកម្ពស់ចាប់ពី៣,៣ម៉ែត្រឡើងទៅ។ អគារនេះមានទីតាំងនៅ តាមបណ្តោយផ្លូវ សុភមង្គល កោះពេជ្យ នៅជិត ស្ពានហង្ស រាជធានីភ្នំពេញ ដែលអគារទាំងពីរនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុប៥.២២៤ម៉ែត្រការ៉េ ដែលគ្រោងនឹងបញ្ចប់នាខែមេសា…

ចុងឆ្នាំ២០១៧ កម្ពុជានឹងមានអគារពាណិជ្ជកម្មមួយទៀតនៅចំកណ្តាលរាជធានី

ថ្ងៃទី៖ ១០ ខែកញ្ញា ២០១៥   ដោយ៖ Urban Voice Cambodia    អត្ថបទ៖ ចាន់ថុន អគារពាណិជ្ជកម្ម (ECC) គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៧ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ គោលបំណង់នៃការបង្កើតនេះគឺ សម្រាប់ជាទីប្រជុំជនពាណិជ្ជកម្មថ្មី មួយទៀតនៅកម្ពុជា ដែលអាចជួយសម្រួល នឹងបំពេញតម្រូវការអតិថិជនអោយបានគ្រប់ជ្រុងជ្រោយ នឹងជាជំហ៊ានក្នុងការអភិវឌ្ឍន៏ទីក្រុងអោយមានសោភ័ណ្ឌភាព នឹងភាពរីកចម្រើន។ ប្លង់​កន្លែង​ខាង​ក្នុង​របស់​មជ្ឈមណ្ឌល​នេះគឺ​ឆ្លុះបញ្ចាំង​អំពី​តម្រូវការ​របស់​ពាណិជ្ជកម្ម​ដែល​ទើប​នឹង​ចាប់ផ្តើម​ថ្មី និង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​លើក​ដំបូង​របស់​ពាណិជ្ជកម្ម​អន្តរជាតិ​ព្រោះ​តែ​វា​មាន​ទីកន្លែង​ការិយាល័យ​ដែល​មាន​ច្រើនបន្ទប់ និង​មាន​តម្លៃ​សមរម្យ​។ For More info:   http://goo.gl/hU9mcB   …

អាគារខុនដូរថ្មី នៅខ័ណ្ឌជ្រោយចង្វារ

ប្រភព៖ HightLand Condominium តើ​អ្នក​ជា​ញឹកញាប់​មាន​អារម្មណ៍​ថា​មាន​ជាង​បាន​ប្រមូល​ផ្តុំ​នៅ​ក្នុង​ទីក្រុង​? ការ​បំពុល​ខ្យល់​ច្រើន​ពេក​? សូម​ឱ្យ​យើង​ដោះលែង​ចិត្ត​របស់​អ្នក​ជាមួយ​របារ​មេឃ​បើក​ចំហ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ដើម្បី​ធ្វើ​ការ​មើល​ផ្កាយ​នៅ​ពេលយប់​! ធ្លាក់​ក្នុង​ការ​ល្បួង​ឡើយ​ទេ​? ជា​ការ​ពិត​ណាស់​យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​យើង​ផ្តល់​ជូន​អ្នក​នូវ​របៀប​រស់​នៅ​ដែល​អ្នក​បាន​តែង​តែ​ចង់​បាន​! ខុន​ដូ​ គឺ​ជា​អគារស្រស់​ស្អាត​មាន 18 ជាន់​ មាន​ទីតាំង​ប្រហែល 50 ម៉ែត្រ​ពី​ផ្សារ​រ៉ុ​ងរឿង ផ្លូវជាតិ​លេខ 6 ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ លើស​ពី​នេះ​ទៅទៀត​ទីតាំង​ដែល​ស្រស់​ស្អាត​នេះ​មាន​ទីតាំង​ស្ថិតនៅខ្ពង់រាប​ ​ចន្លោះ​ពី 2 ផង​ដែរ​ដែល​មាន​ទិដ្ឋភាព​ទន្លេ​ទន្លេ​មេគង្គនិង​ទន្លេសាប​នៅផ្នែក​ខាង​កើត​។ មាន​សាលា​, ទីផ្សារ​, មន្ទីរពេទ្យ​អាជីវកម្ម​និង​ហាងទំនិញ​នៅ​ជុំវិញ​ទាំង​អស់​។ ខុន​ដូ​នេះ​បាន​ផ្ដល់​នូវ 3 ប្រភេទ​ផ្សេង​គ្នា​នៃ​អង្គភាព​។ ហាង​ផ្ទះ​អង្គភាព​បន្ទប់គេង 1​, 2 ឯកតា​បន្ទប់គេង​។ ឯកតា​គ្នា​គឺ​ត្រូវ​មាន​ជួរ​ធំ​ទូលាយ​មួយ​នៃ​ការ​យល់​លួងលោម​, តំបន់​ទូលាយ​។…