Category Archives: អចលនទ្រព្យ

តម្លៃ​ពិត​ដាក់​លក់​អចលនទ្រព្យ​ បច្ចុប្បន្ន​នេះ ​មិន​ឆ្លុះ​បញ្ចាំង​អំពី​តម្លៃ​ពិត​នៃ​ទីផ្សារ​ទេ

ប្រភព៖ ភ្នំពេញប៉ុស្តិ៍ុ, ដោយ៖ ស៊ីវ ម៉េង «ខ្ញុំមានប្រាក់ខែ ២០០ ដុល្លារសន្សំបាន ៥០ ដុល្លារក្នុងមួយខែ ដើម្បីទិញផ្ទះល្វែងមួយដែលមានតម្លៃ ៧០ ០០០ ដុល្លារក្នុងមួយល្វែង ខ្ញុំសន្សំរយៈពេល ១១៧ ឆ្នាំទៀត។ ជយោ ១១៧ ឆ្នាំទៀត ខ្ញុំទិញផ្ទះល្វែងបានហើយ»។ នេះគឺជាសារចំអកមួយ (Troll) ដែលត្រូវបានមនុស្សមួយចំនួនបង្ហោះតៗគ្នានៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីសប្តាហ៍មុននេះ ស្របពេលតម្លៃអចលនទ្រព្យបាននិងកំពុងឡើងថ្លៃដល់កំពូលនៅក្នុងប្រទេសនេះ។ កំណើនតម្លៃអចលនទ្រព្យនាពេលនេះបានធ្វើឲ្យមានមតិខុសៗគ្នាទាក់ទងនឹងគុណសម្បត្តិនិងគុណវិបត្តិនៅក្នុងវិស័យនេះ។ លោក នូវ ស៊ីវុត្ថា បុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយ ដោយលោកបដិសេធមិនបញ្ចេញឈ្មោះស្ថាប័នដែលលោកធ្វើការបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារថា លោកមានការព្រួយបារម្ភពីអនាគតដោយសារប្រាក់ចំណូលដែលលោករកបានប្រចាំខែមិនសមមូលជាមួយនឹងកម្រិតនៃការកើនឡើងនៃតម្លៃអចលនទ្រព្យនៅទីក្រុងភ្នំពេញ ព្រោះបើគិតពីជីវភាពលោកជាអ្នកធ្វើការ…

ទីផ្សារខុនដូ នឹងកើនឡើងដល់ចំនួន ៣៧៥៧០យូនីតនៅក្នុងឆ្នំា២០២០

ប្រភព៖ business khmer តាមការដកស្រង់របាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Century 21 Cambodia ស្តីពី របាយការណ៍ទីផ្សារខុនដូឆមាសទី១ឆ្នំា២០១៦ បានបញ្ជាក់ថា នៅឆ្នំា២០២០ ការផ្គត់ផ្តង់ខុនដូនឹងឈានដល់ចំនួន ៣៧៥៧០ យូនីត ជាមួយនឹងកំណើន មធ្យមប្រចំាឆ្នំា (CAGR) ៥៦ភាគរយគិតក្នុងអំឡុងពេល ១៣ ឆ្នំាមុនរហូតមកទល់នឹងពេលបច្ចុប្បន្ន។ …

រយៈពេល​ ១១ ​ខែ​ដើម​ឆ្នាំ​ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ដល់​ ២៩៣៦ ​លាន​ដុល្លារ

ប្រភព៖ ភ្នំពេញប៉ុស្តិ៍,ដោយ៖ស៊ីវ ម៉េង,Thu, 10 December 2015 ដោយ​បង្ហាញ​ពី​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ​នេះ​មាន​កំណើន​រហូត​ដល់ ២៧ ​ភាគរយ​គិត​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ ​នេះ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ហៅ​ឆ្នាំ​ ២០១៥ ថា​ជា​ឆ្នាំ​នៃ​ការ​សាងសង់​ខុនដូ និង​អាផាតមិន​។ លោក អ៊ឹម ឈុនលឹម ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​​ក្នុង​ពិធី​បើក​មហាសន្និបាត​បូក​សរុប​ការងារ​សំណង់​លើក​ទី​ ៤ របស់​សមាគម​អ្នក​សាងសង់​កម្ពុជា និង​ពិធី​សម្ពោធ​បើក​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ឆ្នាំ​ ២០១៥ កាល​ពី​សប្តាហ៍​មុន​ថា​ តាម​​ទិន្នន័យ​សំណង់​ដែល​ក្រសួង​ស្រង់​បាន​គិត​ដល់​ដំណាច់​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ នេះ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ទូទាំង​ប្រទេស​មាន​ប្រមាណ ២៩៣៦ ​​លាន​ដុល្លារ​អាមេរិក​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៤ មាន​ការ​កើន​ទ្បើង ២៧…

គម្រោង Diamond One លក់អស់ជាង ៨០ ភាគរយ នឹងគ្រោងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ ២០១៦

ប្រភព៖ ពាណិជ្ជកម្មកម្ពុជា,ដោយ Ngoun Sopheaktra -December 8, 2015 ភ្នំពេញ៖ បច្ចុប្បន្នគម្រោង Diamond One បានលក់ឲ្យទៅអតិថិជនអស់ប្រមាណ​ជាង ៨០ភាគរយហើយ …

ការ​ផ្គត់ផ្គង់​លំនៅឋាន​នៅ​ភ្នំពេញ​មាន​កំណើន​ ១៥ ​%

ប្រភព៖ phnompenhpost.com | ១៩ វិច្ឆិកា ២០១៥ ខណៈដែលប្រទេសនេះរក្សាបាននូវកំណើនសេដ្ឋកិច្ច និងពិសេសការកើនទ្បើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបានធ្វើឲ្យចំនួនលំនៅឋានផ្គត់ផ្គង់ចូលទីផ្សារសម្រេចបានកំណើន ១៥ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថាគិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំនេះចំនួនបុរីនៅកម្ពុជាបានកើនទ្បើងពី ៧៤ កាលពីឆ្នាំមុនដល់ ១១០ បុរីនៅឆ្នាំនេះ និងមានគម្រោងលំនៅឋានសរុបចំនួន ១៥១ គម្រោង និងចំនួនលំនៅឋានផ្គត់ផ្គង់ចូលទីផ្សារបានកើនរហូតដល់ ៤៧០០០ ខ្នងធៀបនឹងឆ្នាំមុនមានលំនៅឋានប្រមាណពី ៤១០០០ ទៅ ៤២០០០ ខ្នងប៉ុណ្ណោះ។ ពោលគឺលំនៅឋានថ្មីដែលបានផ្គត់ផ្គង់ចូលទីផ្សារឆ្នាំនេះមានអត្រាចន្លោះពី ៥០០០ ទៅ ៦០០០ ខ្នង។ ការសិក្សាក៏បានរកឃើញផងដែរថាអត្រានៃការលក់ចេញនៃលំនៅឋានទាំងនោះបានកើនទ្បើងរហូតដល់ ៨០ ភាគរយធៀបទៅនឹងឆ្នាំមុនដែលអត្រាលក់លំនៅឋានមានចំនួនទាបជាងនេះ។…

កំណើន​នៃ​ការ​វិនិយោគទុន​ក្នុង​តំបន់​ក្រវាត់​ក្រុង

Source: Phom Penh Post/ Thu, 29 October 2015 ខណៈ​ពេល​ដែល​តម្លៃ​ដី​នៅក្នុង​ទីក្រុង​ឡើង​ថ្លៃ​អ្នក​អភិវឌ្ឍ​គម្រោង​ផ្នែក​អចលនទ្រព្យ​កំពុង​ស្វែងរក​ចន្លោះ​ដី​ទំនេរ​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ​។ ដោយឡែក​នៅ​សង្កាត់​ឫស្សីកែវ​ដែល​មាន​ទីតាំង​នៅ​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​តម្លៃ​ខ្ពស់​របស់​ខ្លួន​ដដែល​។ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ភាគ​ច្រើន​តំបន់​ប៉ែក​ពាយព្យ​នៃ​ទីក្រុង​បាន​និង​កំពុង​ប្រែ​ក្លាយ​ខ្លួន​ជា​តំបន់​​ទាក់ទាញ​មួយ​សម្រាប់​ក្រុម​គ្រួសារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ស្វែងរក​លំនៅឋាន​ក្រៅ​ទីប្រជុំជន​។ ក្រុមហ៊ុន​សំណង់​បុរី និង​​គម្រោង​ពង្រីក​ទីក្រុង​បាន​កំពុង​ដំណើរ​ការ​គម្រោង​អភិវឌ្ឍន៍​របស់​ពួកគេ​ដែល​មាន​ទីតាំង​នៅ​ចន្លោះ​តំបន់​អភិវឌ្ឍន៍​ពីរ​គឺ​តំបន់ ខេមកូស៊ីធី និង ហ្គ្រេនភ្នំពេញ ដែល​សំណង់​ទាំង​នោះ​មាន​លក្ខណៈ​​សមស្រប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ទាំង​តម្លៃ និង​ប្រភេទ​ដែល​ពួកគេ​ចង់​បាន​។ នេះ​បើ​តាម​សម្ដី​របស់​លោក ស៊ីថា អនុប្រធាន​នៃ​ក្រុមហ៊ុន វើលត្រាស់អេសស្តេត​។ មាន​ការ​អភិវឌ្ឍ​គម្រោង​សាងសង់​ដូចជា បុរីប៉េងហួត ឌឺស្តារ Premier បុរីញូវើល​គីឡូម៉ែត្រ​លេខ ៥, បុរី​ទួលសង្កែ, បុរី​វីឡា​ទួលសង្កែ​, បុរី​វិមាន​ភ្នំពេញ​, បុរី​អង្គរភ្នំពេញ​, បុរី​វិមាន​ភ្នំពេញ​, បុរី​រិទ្ធ​, បុរី​ញូវើល​ទួលសង្កែ​,…

អង្គ​ការ​ខាងអភិវឌ្ឍ​ក្រុងលើកឡើង​​ថាទីក្រុង​ភ្នំពេញ​មិន​មាន​ប្លង់មេ​ត្រឹម​ត្រូវនៅឡើយ​

ប្រភព៖ VOD វិទ្យុអាសុីសេរី, ដោយ៖ ទូច សុខា | ថ្ងៃពុធ ទី4 វិច្ឆិកា 2015 មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើការរៀបចំទីក្រុងលើកឡើងថាទីក្រុងភ្នំពេញសព្វថ្ងៃមិនទាន់មានការរៀបចំប្លង់ទីក្រុងមួយត្រឹមត្រូវនៅឡើយទេ ដោយអ្នកទាំងនោះអះអាងថាការអភិវឌ្ឍមានដោយកន្លែង និងមិនសូវបានផ្តល់ផលប្រយោជន៍ដល់អ្នកក្រីក្រក្នុងទីក្រុងនោះទេ។ នាយកប្រចាំប្រទេសរបស់អង្គការPeople In Need លោក Piotr Sasin មានប្រសាសន៍ប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់បទបង្ហាញរបស់លោកក្នុងសន្និសីទស្តីពីគម្រោងរៀបចំដីធ្លីនិងសិទ្ធិមនុស្សនៅថ្ងៃពុធនេះថាទីក្រុងភ្នំពេញមានគម្រោងអភិវឌ្ឍតាមផ្នែកៗនៃទីក្រុង ដែលលោកថាមានការកសាងអគារខ្ពស់ៗ និងកសាងហេដ្ឋារចនាសម្ព័ន្ធបានល្អ។ ប៉ុន្តែលោកថាប្រជាពលរដ្ឋក្រីក្រនៅជុំវិញតំបន់នោះមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ។ លោកបន្តថាគម្រោងខ្លះបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធជលសាស្រ្ត ប្រជាពលរដ្ឋដែលរស់នៅកន្លែងដែលត្រូវអភិវឌ្ឍនិងធ្វើឲ្យខូចដល់បរិស្ថានទៀតផង។ លោកបន្ថែមថា៖ “យុទ្ធសាស្រ្តអភិវឌ្ឍទីក្រុងគួរតែមានការចូលរួមពីភាគីពាក់ព័ន្ធដូចជាប្រជាសហគមន៍ មន្ត្រីអង្គការសង្គមស៊ីវិលដែលមានជំនាញខាងការងារនេះ ដែលអាចធ្វើឲ្យមានគម្រោងប្លង់ទីក្រុងមួយប្រកបដោយគុណភាព… ទោះយ៉ាងណា ខ្ញុំនៅមិនទាន់មិនឃើញមានគម្រោងបែបនេះនៅឡើយទេ”។ នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី…

បុរី​វិមាន​ភ្នំពេញ​បោះទុន​35​លាន​ដុល្លារ​សង់​លំនៅ​ឋាន​ផ្តោត​លើ​គ្រួសារ​ចំណូល​មធ្យម

ប្រភព៖​កោះសន្តិភាព,ដោយ៖ សុវណ្ណណែត,ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០១៥ រា​ជ​ធានី​ភ្នំពេញ ៖ វិស័យ​សំណង់​កម្ពុជា បើ​គិត​រាប់​ពី​ឆ្នាំ​២០១០​រហូត​ដល់​ឆ្នាំ​២០១៥​នេះ​គឺ​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់ ទាំង​អគារ​លំនៅ​ឋាន បុរី ខុន​ដូ និង​អគារ​ខ្ពស់​ៗ​នៅ​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត​សក្ដានុពល​មួយ​ចំនួន តាម​រយៈ​នៃ​ការ​ទទួល​បាន​ច្បាប់​អនុញ្ញាត​ឲ្យ​សាង សង់​ពី​សមត្ថកិច្ច​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​នៃ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ។ ដោយសារ​មើលឃើញ​ពី​តម្រូវការ​លំនៅ​ឋាន​នៅ​ក្នុង​ប្រទេស​កើនឡើង​បែប​នេះ បុរី​វិមាន​ភ្នំពេញ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព​ន្ធ័​របស់​លី​ហួរ គ្រុប បាន​ចាប់ផ្តើម​អភិ​វ​ឌ្ឈ​ន៍​លំនៅ​ឋាន​សម្រាប់ គ្រួសារ​មាន​ប្រាក់​ចំណូល​មធ្យម​នៅ​កម្ពុជា ស្រប​ពេល​ប្រជាជន​ដែល​មាន​ជីវភាព​កម្រិត​មធ្យម​កើនឡើង ។ លោក​ឧកញ៉ា លី ហ៊ួ​រ អគ្គនាយក​ក្រុមហ៊ុន​លី ហួរ គ្រុប បាន​ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​គម្រោង​ទី​៥​របស់​ខ្លួន ដែល​ស្ថិត​នៅ​ភូមិ​លូ…

តើម្ចាស់អ្នកស្នើសុំសាងសង់ត្រូវមានឯកសារអ្វីខ្លះដើម្បីបានលិខិតអនុញ្ញាតសាងសង់ ឬហៅថាច្បាប់សាងសង់នោះ?

ថ្ងៃទី០២ ខែតុលា ២០១៥  ដោយ៖  Urban Voice Cambodia   តើម្ចាស់អ្នកស្នើសុំសាងសង់ត្រូវមានឯកសារអ្វីខ្លះដើម្បីបានលិខិតអនុញ្ញាតសាងសង់ ឬហៅថាច្បាប់សាងសង់នោះ? លោកមេធាវី ខាន់ សិរីវុទ្ធី: អ្នកស្នើសុំត្រូវមានពាក្យសុំលិខិតអនុញ្ញាតសាងសង់ដែលត្រូវធ្វើ លើគំរូលិខិតជាផ្លូវការហើយត្រូវមានភ្ជាប់សំណុំលិខិតមួយចំនួន ដែលចាំបាច់ដូចខាងក្រោម ៖ ១.វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់អចលនវត្ថុ ឬលិខិតកាន់កាប់ដីបណ្តោះអាសន្ន ២.សលាកបត្រដីឡូត៍ ៣.ប្លង់ទីតាំងអគារក្នុងដីឡូត៍ ៤.ប្លង់អគារគ្រប់ជាន់ ៥.ប្លង់ផ្នែកបណ្តោយក្រោមដីនានា និងអាងបង្គន់មាត្រដ្ឋាន ១:១០០ ៦.ប្លង់ពុះពីរយ៉ាងតិចមាត្រដ្ឋាន ១:១០០ ៧. តារាងផ្ទៃក្រឡាមួយសម្រាប់ជាន់នីមួយៗ ៨.សាលាកបត្រគណនាផ្ទៃបាតផ្ទាល់ដី និងសន្ទស្សន៍នៃការប្រើប្រាស់។ អាជ្ញាធរមានសមត្ថកិច្ចអាចតម្រូវបន្ថែមនូវឯកសារមួយចំនួនទៀតទៅតាម ទំហំ ឬផលប៉ះពាល់នៃគម្រោងអគារ។ ប្រភព៖…

អគា C5 និងC7 ក្នុងគម្រោង Olympic City នឹងបើកអោយប្រើប្រាស់នៅឆ្នាំ ២០១៧

ថ្ងៃទី៖  ២៣ ខែកញ្ញា ២០១៥  ដោយ៖  Urban Voice Cambodia     អត្ថបទ៖  ស្រីម៉ៅ / ចាន់ថុន សព្វថ្ងៃនេះមាន អគារខ្ពស់ៗកប់ពពកជាច្រើននៅក្នុងទីក្រុងភ្នំពេញ ដែលកំពុងតែបន្តកើតមានឡើងបន្ថែមទៀតក្នុងការប្រែក្លាយទីក្រុងភ្នំពេញអោយក្លាយជាទីក្រុងស្ថានសួគ៌ កាលពីថ្មីៗនេះក្រុមហ៊ុន OCIC បានចេញសេចក្តីប្រកាសថានឹងបន្ថែមការសាងសង់អគារចំនួន៤បន្ថែមទៀតដែលមានទឹកប្រាក់សរុបចំនួន 400លានដុល្លាសហរដ្ឋអាមេរិកនៅក្នុងគំរោងទីក្រុងអូឡាំពិច។ លោក ទូច សំណាង តំណាងអោយប្រធានប្រតិបត្តរបស់ក្រុមហ៊ុន OCIC ថាក្រុមស្ថាបនាបានបញ្ចប់ការរចនាម៉ូតទីតាំងនៃអគារទាំង4នៅក្នុងពហុកីឡាដ្ឋានអូឡាំពិចហើយអគារចំនូន2មិនទាន់មានឈ្មោះនៅឡើយ។ ដោយអគារ C5 មានជំនួន 21ជាន់នឹងត្រៀមដាក់អោយប្រើប្រាស់នៅឆ្នាំ២០១៧ សំរាប់ធ្វីជាបន្ទប់ស្នាក់នៅខ្នាតតូច និងហាងទំនិញអំឡុងពេលដែលអគារ C7 ដែលមាន32ជាន់…

គម្រោងអគា Apenine កម្ពស់១៧ជាន់នឹងមានមួយទៀតនៅក្រោយសកលវិទ្យាល័យភូមិន្ទភ្នំពេញ

ថ្ងៃទី៖ ២៣ ខែកញ្ញា ២០១៥  ដោយ៖ Urban Voice Cambodia    អត្ថបទ៖ ចាន់ថុន Apenine គឺជាគម្រោងអគារ ខុនដូរកម្ពស់ ១៧ជាន់  ដែលនឹងមានមួយទៀតនៅក្នុងរយៈពេលខាងមុខសម្រាប់ទីក្រុងភ្នំពេញ ដែលមានទីតាំងឋិតនៅក្នុងសង្កាត់ បឹងកក់ពីរ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាការចនាដោយជនជាតិសិង្ហបូរី និងទទួលបានពានរង្វាន់ខាងម៉ូត វាជាការអភិវឌ្ឍន៍ដោយជនជាតិសិង្ហបូរី និងមានស្ថាប័ត្យករមកពីប្រទេសម៉ាឡេស៊ីផងដែរ។  វាបង្ករអោយមានភាពងាយស្រួលច្រើនសម្រាប់ អ្នកដែលមករស់នៅក្នុងអគារខុនដូរនេះដែលជាទីប្រជុំជន អ្វីដែលពិសេសទៀតនោះគឺវាមានទីតាំងជិតទៅនឹង សកលវិល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យបញ្ញាសាស្ត្រផងដែរ។   ទស្សនាវីឌីអូ នៃគម្រោង៖ ព័ត៌មានបន្ថែម៖   http://apennines-khsi.com/video.php …

GT Tower កម្ពស់១៥ជាន់នឹងដាក់បញ្ឈរនៅមុខសាលាបាក់ទូក

ថ្ងៃទី៖ ១៥ ខែកញ្ញា ២០១៥    ដោយ៖ Urban Voice Cambodia    អត្ថបទ៖  ចាន់ថុន GT Tower គឺជាសំណង់អគារសម្រាប់ធ្វើជា Office ថ្មីមួយនៅក្នុងរាជធានីភ្នំពេញ  ដែលសព្វថ្ងៃសំណង់អគារមួយនេះមិនទាន់បានសាងសង់រួចរាល់នៅឡើយទេ។ អគារ GT Tower មានកម្ពស់ ១៥ ជាន់ មានចំណតរថយន្តចំនួន ១២៥កន្លែង ចំណតម៉ូតូមានចំនួន ៣០០កន្លែង។ នឹងវាមានទីតាំងស្ថិតនៅក្នុងសង្កាត់ បាក់ទូក ខ័ណ្ឌ៧មករា ទល់មុខវិទ្យាល័យបាក់ទូកផ្ទាល់តែម្តង ដែលមាន ២ ប្លុកពីមជ្ឈមណ្ឌលសារអាជីវកម្ម Delano’s។  ឥឡូវនេះGT…