Category Archives: real estate

បន្តិចទៀត ! ដី​តំបន់​ជ្រោយចង្វារ​ត្រើយ​ខាងកើត​នឹងមាន​តម្លៃ​ទ្វេ​ដង

ប្រភព ៖ កោះសន្តិភាព អាជ្ញាធរភ្នំពេញ បានសន្យាថានៅឆ្នាំ២០១៨ខាងមុខនេះ តំបន់កណ្តាលរាជធានីភ្នំពេញ មិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងត្រាំត្រែងដូចពីមុនទៀតទេ ជាពិសេសតំបន់ដែលធ្លាប់តែលិចចំនួន២៧គោលដៅកន្លងមក នឹងមានភាពប្រសើរឡើងឬក៏អាចនិយាយបានថា មិនលិចលង់តែម្តង ដោយសារការខិតខំរបស់អាជ្ញាធរ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលខណ្ឌជ្រោយចង្វារ ស្ថិតក្នុងតំបន់អភិវឌ្ឃន៏ជ្រោយចង្វារត្រើយខាងកើត នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានអះអាងថា  ក្នុងរយៈពេល៥ឆ្នាំខាងមុខ តម្លៃដីតំបន់ជ្រោយចង្វារត្រើយខាងកើត នឹងឡើងទ្វេរដងបើប្រៀបធៀបទៅនឹងតម្លៃបច្ចុប្បន្ន ចំណែកឯទីផ្សារដីនៅតំបន់ព្រែកព្នៅ ក៏មានការឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមកនេះ ។ លោកបន្តថា ការកើនឡើងនៃតម្លៃទីផ្សារដីបែបនេះ ដោយសារប្រជាជនបានសម្លឹងឃើញថា ដីជ្រោយចង្វារនេះជាតំបន់អភិវឌ្ឃន៏ថ្មីរបស់ក្រុមហ៊ុន ដែលមានធនធាន និងមានបទពិសោធន៏…

ក្រុម​អ្នក​ជំនាញ​អចលនទ្រព្យ​ថា​ឆ្នាំ​២០១៧​ នឹង​បន្ត​រក្សា​កំណើន​យឺត

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ នៅសល់រយៈពេលមិនដល់ពីរខែទៀតនោះទេ ឆ្នាំ២០១៧ នឹងចូលមកដល់ដែលជាវដ្តមួយនៃការថយចុះ ឬកើនឡើងសម្រាប់វិស័យអចលនទ្រព្យ ហើយវាជាពេលវេលាមួយដែលអ្នកជំនាញអចលនទ្រព្យបានបង្ហាញការប្រុងប្រយ័ត្ននៅពេលនិយាយពីទីផ្សារ និងឱកាសវិនិយោគក្នុងវិស័យនេះ ខណៈឆ្នាំនេះជាពេលដែលវិស័យនេះមានភាពស្រអាប់រួចទៅហើយ។ …

ដំណើរការ​សាងសង់​អាគារ​លើ​ដី​របស់​រ៉ូយ៉ាល់​គ្រុប​កំពុង​បោះពួយ​ទៅ​មុខ​យ៉ាង​លឿន

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ មិនយូរប៉ុន្មានក្រោយពីហ៊ុមព័ទ្ធរបងដីឡូត៍ធំ មួយកន្លែងខាងក្រោយ អាគាររ៉ូសខុនដូ នៅបណ្តោយផ្លូវសុធារសនោះ គ្រោងឆ្អឹងអាគារមួយដែលទើបនឹងចាប់ផ្តើមសាងសង់កាលពីមួយខែមុននោះបានលេចចេញជារូបរាងហើយ។ …