Category Archives: អចលនទ្រព្យ

​​Hyatt Regency​ ចំណាយ​ ១០០​លាន​ដុល្លារសង់​សណ្ឋាគារ​ទំនើប

សណ្ឋាគារផ្កាយប្រាំលំដាប់អន្តរជាតិហាយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency) ដែលចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ហើយកាលពីម្សិលមិញ និងរំពឹងថា បញ្ចប់នៅឆ្នាំ២០២០ ខាងមុខ។ …

ប្លង់​គោល​អភិវឌ្ឍ​រាជធានី ​ភ្នំពេញ ​អនុម័ត​ក្រោយ​គម្រោង​ធំៗ​អនុវត្ត​រួច​ហើយ

ប្លង់គោលរាជធានីភ្នំពេញដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយនោះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តកាលពីចុងឆ្នាំ ២០១៥ កន្លងនេះដោយទទួលបានការស្វាគមន៍ពីអ្នកជំនាញផ្នែកអចលនទ្រព្យបើទោះបីជាវាហាក់ដូចជាយឺតយ៉ាវក៏ដោយ។ …

ដី​ធ្លី​នៅ​តាម​មាត់​ទន្លេ​ អាច​ជា​ចំណាប់​អារម្មណ៍​ពី​គម្រោង​ធំៗ ​ឯ​លំនៅឋាន​នៅ​តាម​ច្រាំង​ទន្លេ​ប្រឈម​នឹង​គ្រោះថ្នាក់

ជារឿយៗមិនថានៅក្នុងរដូវវស្សា ឬរដូវប្រាំងទេ គឺតែងលេចឮអំពីព័ត៌មានបាក់ស្រុតផ្ទះ ឬដីភូមិនៅតាមជួរបណ្តោយមាត់ទន្លេនានានៅក្នុងប្រទេសកម្ពុជា និងថ្វីបើករណីគ្រោះថ្នាក់បែបនេះបានកើតឡើងក៏ពិតមែន ក៏ប៉ុន្តែមានប្រជាជនរាប់ពាន់គ្រួសារនៅក្នុងទីក្រុងភ្នំពេញ បាននិងកំពុងបន្តជីវភាពរស់នៅរបស់ខ្លួនជាធម្មតា ខណៈអ្នកឯកទេសខាងអចលនទ្រព្យបានអះអាងថា ដីនៅម្ខាងផ្លូវនៃជួរមាត់ទន្លេមានហាងឆេងល្អជាង សម្រាប់ដីឡូតិ៍ធំៗមានទំហំដូចគ្នា។ …

ការ​អភិរក្ស​មិន​ច្បាស់​លាស់​ ធ្វើ​ឲ្យ​សំណង់​សម័យ​អាណា​និគម​ នៅ​ភ្នំពេញ​ ត្រូវ​រង​ការ​បំផ្លាញ

ប្រហែលកម្ពុជា ជាប្រទេសសម្បូរដោយសម្បត្តិបេតិកភណ្ឌពេកហើយ បានជាការអភិរក្សសំណង់សម័យអាណានិគម ហាក់មិនសូវមានការយកចិត្តទុកដាក់ជាដុំកំភួនពីអាជ្ញាធរពាក់ព័ន្ធ បើទោះជាវត្តមានសំណង់ទាំងនេះ បានក្លាយជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្តី។ …

ទីក្រុងរណបថ្មីគ្រោងបោះទុន១,៦ពាន់លានដុល្លារសង់លើផ្ទែដីជាង៣៨៧ហិកតានៅជ្រោយចង្វា

ភ្នំពេញ៖ ទីក្រុងរណបជ្រោយចង្វាគ្រោងនឹងបោះទុនក្នុងទំហំ ទឹកប្រាក់ប្រមាណជា១,៦ពាន់លានដុល្លារអាមេរិកលើផ្ទៃដីលាតសន្ធឹងប្រមាណជា៣៨៧ហិកតា ដែលនឹងលេចចេញជារូបរាងក្នុងពេលដ៏ឆាប់នៅតំបន់គល់ស្ពាន។ ទីក្រុងរណបនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគទុនអាណិជន OCIC ព្រមទំាងមានហិរញ្ញទានដោយធនាគារកាណាឌីយ៉ា។ នៅក្នុងទីក្រុងមួយនេះមាន អគារពាណិជ្ជកម្ម ផ្សារទំនើប ផ្សាររាត្រី លំនៅដ្ឋានការិយាល័យ ខុនដូរ សាលារៀនអន្តរជាតិ ផ្ទះល្វែងអាជីវកម្ម សួនកម្សាន្ត និងកន្លែងហាត់ប្រាណជាដើម។ គួរបញ្ជាក់ផងដែរថា គម្រោងទីក្រុងរណបជ្រោយចង្វា មានដីជួលសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មចម្រុះ តាមតម្រូវការអតិថិជនទ្រង់ទ្រាយតូច និងធំ ចាប់ពីដីទំហំ 1,000 ដល់ 3,000 មែត្រការ៉េ៕ ប្រភព៖ business-cambodia   …

ទុនវិនិយោគ​ វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ ​២០១៦ កើន​ដល់​ទំហំ​ទឹក​ប្រាក់​ ៨ ៥៣៤ ​លាន​ដុល្លារ

ទុនវិនិយោគក្នុងវិស័យសំណង់នៅដំណាច់ឆ្នាំ ២០១៦ កន្លងមកនេះមានទំហំទឹកប្រាក់រហូតដល់ជាង ៨៥៣៤ លានដុល្លារអាមេរិក កើនឡើង ១៥៥,៦៨ ភាគរយធៀបរយៈពេលមួយឆ្នាំ ដូចគ្នាកាលពីឆ្នាំ ២០១៥។ …

ទីផ្សារ​អចលនទ្រព្យ ​នៅ​តែ​ទាក់​ទាញ ប៉ុន្តែ​ ឧបសគ្គ​នៅ​តែ​មាន​ក្នុង​ឆ្នាំ ​២០១៧

ស្ថានភាពទីផ្សារអចលនទ្រព្យត្រូវបានគេស្គាល់ថា ជាភាពងាយនឹងបង្កហានិភ័យ ដែលបានបង្ហាញសញ្ញាណឱ្យឃើញក្នុងករណីខ្លះនៅឆ្នាំ ២០១៦។ នៅឆ្នាំនេះវាបានចាប់ផ្តើមយ៉ាងខ្លាំងជាមួយនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលបន្តសម្ទុះនៃការសាងសង់យ៉ាងខ្ជាប់ខ្ជួនដែលបានកំណត់ កាលពីឆ្នាំ ២០១៥ កន្លងមក។ …

រដ្ឋាភិបាល​ និង​អ្នក​វិនិយោគ​ថា​ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ​ ២០១៧ នឹង​នៅ​បន្ត​កើន​ឡើង

មន្ត្រីរដ្ឋាភិបាល និងអ្នកវិនិយោគ នៅតែមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០១៧ ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយពួកគេរំពឹងថា កំណើននៃការវិនិយោគក្នុងវិស័យសំណង់នៅតែបន្តកើនឡើង បើទោះជាទុនវិនិយោគក្នុងវិស័យនេះនៅឆ្នាំនេះមានកំណើនស្ទើរមិនគួរឲ្យជឿក្តី។ …

ពលរដ្ឋ​ខ្មែរ​ស្នាក់ នៅ​ក្នុង​ខុន​ដូ​ចាប់ ផ្ដើម​មាន​កំណើន​បន្តបន្ទាប់

ប្រភព៖ កោះសន្តិភាព រាជធានីភ្នំពេញ ៖ ដូចអ្វីដែលអ្នកជំនាញខាងវិស័យអចលនទ្រព្យធ្លាប់លើកឡើងកាលពីពេលកន្លងមកហើយថា ស្ថានភាពទីផ្សារខុនដូនៅកម្ពុជា វានឹងវិវត្តទៅតាមបណ្ដាប្រទេសជិតខាងដូចជា សិង្ហបុរី និងថៃជាដើម ។ កាលដើមឡើយប្រទេសទាំងនោះ អ្នកស្នាក់នៅខុនដូភាគច្រើនជាជនបរទេសដែលមកបណ្ដាក់ទុនវិនិយោគ ឬធ្វើការនៅក្នុងប្រទេសនោះ ប៉ុន្តែក្រោយមកអ្នកស្នាក់ក្នុងខុនដូនៅប្រទេសទាំងនោះ ភាគច្រើនជាប្រជាជនក្នុងស្រុក ។ ចំណែកស្ថានភាពទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏កំពុងវិវត្តទៅរកស្ថានភាពដូចប្រទេសទាំងនោះដែរ ដោយកាលពីដំបូង បើនិយាយពីខុនដូ គឺសំដៅសម្រាប់តែជនបរទេសប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀត ចាប់ផ្ដើមមានជនជាតិខ្មែរចាប់អារម្មណ៍រស់នៅក្នុងខុនដូ តែមានចំនួនតិចតួច ហើយរហូតមកដល់ពេលបច្ចុប្បន្ន មានជនជាតិខ្មែរកាន់តែច្រើនស្នាក់នៅក្នុងខុនដូតាមរបៀបបរទេស ឬចាប់អារម្មណ៍ការរស់នៅបែបស៊ីវិល័យ ។ លោក មាស សូណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Residia Condotel និងមានអគារខុនដូផ្ទាល់ខ្លួនមួយនៅបឹងកេងកង១…

Sky VILLA ខុនដូលំដាប់ផ្កាយ៥នៅកម្ពុជា សង់ដល់ជាន់ទី១០ហើយ

Sky VILLA ខុនដូលំដាប់ផ្កាយ៥នៅកម្ពុជា សង់បានសម្រេច ដល់ជាន់ទី១០ហើយនៃ គម្រោង៣៥ជាន់ ដែលមានប្រវែង១៣៩ម៉ែត្រ ដែលកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Crysrtal Orange Constuction Plc ។ …

អគារ​កម្ពស់​ ៥០០ ​ម៉ែត្រ​នឹង​សាងសង់​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ

អគារពាណិជ្ជកម្មថៃ ប៊ុនរ៉ុង កម្ពស់៥០០ម៉ែត្រ ដែលគ្រោងសាងសង់នៅតំបន់ ឌ្រីមលែនដ៏ នឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ២០១៧ខាងមុខនេះ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ។ …

អគារ​កម្ពស់​៥០០​ម៉ែត្រ​នឹង​សាងសង់​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍ អគារពាណិជ្ជកម្មថៃ ប៊ុនរ៉ុង កម្ពស់៥០០ម៉ែត្រ ដែលគ្រោងសាងសង់នៅតំបន់ ឌ្រីមលែនដ៏ នឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ២០១៧ខាងមុខនេះ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ។ …