Category Archives: ភ្នំពេញ

មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ប្រមូលក្មេងអនាថា តាមដងផ្លូវ៥៨នាក់ យកទៅចិញ្ចឹម និងប្រគល់ឲ្យអង្គការមួយចំនួន

ប្រភព៖ Fresh News (ភ្នំពេញ)៖ ក្មេងកំព្រា អនាថាចំនួន៥៨នាក់ ត្រូវបានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានចុះប្រមូលនៅតាមដងផ្លូវសាធារណ: ដើម្បីយកទៅចិញ្ចឹម និងប្រគល់ជូនអង្គការមួយចំនួនដែលធ្វើការលើកុមារ។ លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះថា «យើងធ្វើសមាហរណកម្ម ប្អូនៗ យុវជន និងក្មេងៗកំព្រា អនាថាដើរសុំទានតាមដងផ្លូវ តាមភ្លើងស្តុប ឬក្មេងខ្សោយសតិបញ្ញា ទៅក្នុងសង្គម តាមរយ:អង្គការជាដៃគូចំនួន៣៥អង្គភាព ដើម្បីអោយពួកគាត់ មានចំណេះជំនាញខ្លះៗ ក្នុងការចិញ្ចឹមជីវិត ទៅថ្ងៃអនាគត»។ លោក សន សុផល…

ទុនវិនិយោគ​ វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ ​២០១៦ កើន​ដល់​ទំហំ​ទឹក​ប្រាក់​ ៨ ៥៣៤ ​លាន​ដុល្លារ

ទុនវិនិយោគក្នុងវិស័យសំណង់នៅដំណាច់ឆ្នាំ ២០១៦ កន្លងមកនេះមានទំហំទឹកប្រាក់រហូតដល់ជាង ៨៥៣៤ លានដុល្លារអាមេរិក កើនឡើង ១៥៥,៦៨ ភាគរយធៀបរយៈពេលមួយឆ្នាំ ដូចគ្នាកាលពីឆ្នាំ ២០១៥។ …

គណៈកម្មការសភាទទួលយកការបំភ្លឺរបស់រដ្ឋមន្រ្តីបរិស្ថានរឿងសំរាម

ប្រធានគណៈកម្មការទី៣នៃរដ្ឋសភាបានលើកឡើងថា ការបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានពាក់ព័ន្ធនឹងបញ្ហាសំរាម គឺអាចទទួលយកបាន ប៉ុន្តែលោកថាត្រូវតាមដានបន្តទៀតខណៈបញ្ហាកាប់ព្រៃឈើនៅតែកើនមាន។ …

ក្រុមហ៊ុន​ចិន​នឹង​វិនិយោគ​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​គ្រឿង​សំណង់​នៅ​ភ្នំពេញ

ក្រុមហ៊ុនរបស់ប្រទេសចិនដែលមានឈ្មោះថា YunnanSengmaoInvestment បានវិនិយោគទឹកប្រាក់ចំនួនប្រហែលជា៦០លានដុល្លារសហរដ្ឋអាមេរិកដើម្បីធ្វើការសាងសង់មជ្ឈមណ្ឌលផ្គត់ផ្គង់សំភារៈសំណង់ដែលមានទីតាំងស្ថិតនៅជាយរាជធានីភ្នំពេញបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជួលដីពីកំពង់ផែស្វយ័តភ្នំពេញ (PPAP) កាលពីថ្ងៃសុក្រសប្តាហ៍មុន។ …

សាលា​រាជធានី​រើស​នគរបាល​ចរាចរ​ណ៍ ៣០០​នាក់ ទៀត​សម្រាប់​ដោះស្រាយ​ការកកស្ទះ​នៅ​ភ្នំពេញ​

ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឯកភាពឲ្យអាជ្ញាធររាជធានីភ្នំពេញរើសមន្ត្រី នគរបាលចរាចរណ៍ជាប់កិច្ចសន្យាជាង ៣០០នាក់ទៀត ជាកម្លាំងបន្ថែមសម្រាប់ដោះស្រាយ ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលកាន់តែមានសភាពយ៉ាប់យ៉ឺនឡើងៗ ។ …

ក្រសួង​សាធារណការ ពន្យារពេល​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់

ប្រភព៖ ថ្មីថ្មី គម្រោងកែលម្អស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារចាស់) ត្រូវពន្យារពេលដល់ដើមខែមេសាខាងមុខ។ ការពន្យារពេលនេះ ដោយសារភាគីជប៉ុនផ្លាស់ប្តូរនីតិវិធី នៃការដាក់ដេញគម្រោងកែលម្អស្ពាន និងទុកពេលឲ្យភាគីកម្ពុជា រៀបចំប្រព័ន្ធខ្សែភ្លើង ប្រព័ន្ធបំពង់ទឹកស្អាត និងរុះរើលំនៅឋានប្រជាពលរដ្ឋមួយចំនួននៅត្រើយខាងកើត។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពន្យារពេលជួសជុលកែលម្អស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារចាស់)ដល់ដើមខែមេសាខាងមុខ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា។ បើតាមលោក ឈឹម ផល្លា មន្ត្រីកិច្ចសហប្រតិ្តបត្តិការអន្តរជាតិនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលAKPបានស្រង់សម្តី ការសម្រេចពន្យារពេលជួសជុលស្ពាននេះ គឺដោយសារភាគីជប៉ុនផ្លាស់ប្តូរនីតិវិធី នៃការដាក់ដេញគម្រោងកែលម្អស្ពាន ពីខែធ្នូ ឆ្នាំ២០១៦ ទៅខែមីនា ឆ្នាំ២០១៧វិញ។ ការពន្យារពេលនេះ ក៏ដើម្បីឱ្យភាគីកម្ពុជា សម្រួលការរៀបចំប្រព័ន្ធខ្សែភ្លើង ប្រព័ន្ធបំពង់ទឹកស្អាត និងការតម្រូវឱ្យមានការរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២១គ្រួសារ នៅភាគខាងកើតស្ពានជ្រោយចង្វារ ដើម្បីសម្រួលដល់ការកែលម្អស្ពាននេះ។…

ពលរដ្ឋ​ខ្មែរឥស្លាម​រាប់​រយនាក់ ប្រមូលផ្តុំ​គ្នា​តវ៉ា​គម្រោង​សាងសង់​ផ្លូវ​កាត់​វិហារ​បឹងកក់

នៅថ្ងៃទី៣០ ធ្នូនេះ មានពលរដ្ឋខ្មែរឥស្លាម រាប់រយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ា ចំពោះគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលសាងសង់ផ្លូវថ្មីកាត់របងវិហារឥស្លាមបឹងកក់ ។ ពលរដ្ឋខ្មែរឥស្លាមទាំងនោះអះអាងថា ពួកគេមិនគាំទ្រចំពោះគម្រោងសង់ផ្លូវកាត់វិហារនេះឡើយ ព្រោះវាឲ្យប៉ះពាល់ និងបង្កភាពអានាធិបតេយ្យដល់បរិវេណព្រះវិហារដែលជាទីសក្ការបូជារបស់សាសនាឥស្លាម។ ខណៈដែលពលរដ្ឋខ្មែរឥស្លាម កំពុងឈរស្រែកតវ៉ាលើករណីសង់ផ្លូវកាត់នេះ គេសង្កេតឃើញមានកងកម្លាំងប្រដាប់អាវុធជាច្រើន ឈរត្រៀបត្រានៅបរិវេណវិហារឥស្លាមបឹងកក់នេះដែរ។ ជុំវិញភាពចម្រូងចម្រាសនៃការសាងសង់ផ្លូវកាត់វិហារឥស្លាម បានផ្ទុះឡើងដោយសារតែការផ្ទុយមតិគ្នារវាងតំណាងសាសនាឥស្លាម នៅតំបន់បឹងកក់នេះ។ ការផ្ទុយមតិគ្នានេះដោយសារតែលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំសាសនិកខ្មែរឥស្លាមមួយរូប បានបន្តប្រកាសគាំទ្រគម្រោងសង់ផ្លូវរបស់អាជ្ញាធរសាលារាជធានីភ្នំពេញ។ លោកថា គម្រោងសង់ផ្លូវសាធារណៈថ្មីមានសារៈសំខាន់ ដោយលោកនិយាយថា វារំដោះការកកស្ទះចរាចរណ៍ និងការរៀបចំប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងតាមបណ្តោយផ្លុវថ្មី រួមទាំងលើកកម្ពស់សោភ័ណ ភាពវិហារឥស្លាមបឹងកក់កណ្តាលរាជធានីភ្នំពេញផង។ ប៉ុន្តែ លោក អ៉ះម៉ាត់…

​គម្រោង​ទី​8 ​ចាប់​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ

បុរីភ្នំពេញថ្មីគម្រោងទី៨ដែលមានទីតាំងនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ សាងសង់នៅលើផ្ទៃដីជាង៦ហិកតានោះ បានធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីបុកគ្រឹះដំណើរការសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី២៨ ធ្នូ កន្លងមកនេះ ។  …

ទីផ្សារ​អចលនទ្រព្យ ​នៅ​តែ​ទាក់​ទាញ ប៉ុន្តែ​ ឧបសគ្គ​នៅ​តែ​មាន​ក្នុង​ឆ្នាំ ​២០១៧

ស្ថានភាពទីផ្សារអចលនទ្រព្យត្រូវបានគេស្គាល់ថា ជាភាពងាយនឹងបង្កហានិភ័យ ដែលបានបង្ហាញសញ្ញាណឱ្យឃើញក្នុងករណីខ្លះនៅឆ្នាំ ២០១៦។ នៅឆ្នាំនេះវាបានចាប់ផ្តើមយ៉ាងខ្លាំងជាមួយនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលបន្តសម្ទុះនៃការសាងសង់យ៉ាងខ្ជាប់ខ្ជួនដែលបានកំណត់ កាលពីឆ្នាំ ២០១៥ កន្លងមក។ …

រដ្ឋាភិបាល​ និង​អ្នក​វិនិយោគ​ថា​ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ​ ២០១៧ នឹង​នៅ​បន្ត​កើន​ឡើង

មន្ត្រីរដ្ឋាភិបាល និងអ្នកវិនិយោគ នៅតែមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០១៧ ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយពួកគេរំពឹងថា កំណើននៃការវិនិយោគក្នុងវិស័យសំណង់នៅតែបន្តកើនឡើង បើទោះជាទុនវិនិយោគក្នុងវិស័យនេះនៅឆ្នាំនេះមានកំណើនស្ទើរមិនគួរឲ្យជឿក្តី។ …

ការ​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​បង្ក​ក្តី​បារម្ភ ទោះ​គ្រោះ​ថ្នាក់​​ថយ​ចុះ

គ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូមានចំណែក ៧២ ភាគរយនៃការស្លាប់បង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលចេញក្នុងថ្ងៃតែមួយ ជាមួយរដ្ឋសភាបានបោះឆ្នោតលុបចោលប័ណ្ណបើកបរ សម្រាប់អ្នកបើកបរម៉ូតូ ដែលមានចំនួនច្រើនជាងគេ។ …

រដ្ឋាភិ​បាល​គ្រោង​$៣០០ ​លាន​សាង​សង់​ចំណត​ផែ​ពហុ​បំណងថ្មី

ស្របពេលគោលនយោបាយរដ្ឋាភិបាលលើការបន្ថយថ្លៃដឹកជញ្ជូននិងកំណើនបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែកើនឡើងរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយ៣០០លានដុល្លារសាងសង់ចំណតផែពហុបំណងថ្មីមួយទៀតបន្ថែមពីលើផែពហុបំណងដែលកំពុងសាងសង់ដើម្បីអនុញ្ញាតឲ្យនាវាដឹកទំនិញធំៗអាចចូលចតបានកាន់តែច្រើននិងធ្វើឲ្យមានការប្រកួតប្រជែងពាណិជ្ជកម្មដឹកចេញពីកម្ពុជា។ …