Category Archives: ភ្នំពេញ

សាលា​រាជធានី​រើស​នគរបាល​ចរាចរ​ណ៍ ៣០០​នាក់ ទៀត​សម្រាប់​ដោះស្រាយ​ការកកស្ទះ​នៅ​ភ្នំពេញ​

ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឯកភាពឲ្យអាជ្ញាធររាជធានីភ្នំពេញរើសមន្ត្រី នគរបាលចរាចរណ៍ជាប់កិច្ចសន្យាជាង ៣០០នាក់ទៀត ជាកម្លាំងបន្ថែមសម្រាប់ដោះស្រាយ ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលកាន់តែមានសភាពយ៉ាប់យ៉ឺនឡើងៗ ។ …

ក្រសួង​សាធារណការ ពន្យារពេល​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់

ប្រភព៖ ថ្មីថ្មី គម្រោងកែលម្អស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារចាស់) ត្រូវពន្យារពេលដល់ដើមខែមេសាខាងមុខ។ ការពន្យារពេលនេះ ដោយសារភាគីជប៉ុនផ្លាស់ប្តូរនីតិវិធី នៃការដាក់ដេញគម្រោងកែលម្អស្ពាន និងទុកពេលឲ្យភាគីកម្ពុជា រៀបចំប្រព័ន្ធខ្សែភ្លើង ប្រព័ន្ធបំពង់ទឹកស្អាត និងរុះរើលំនៅឋានប្រជាពលរដ្ឋមួយចំនួននៅត្រើយខាងកើត។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពន្យារពេលជួសជុលកែលម្អស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារចាស់)ដល់ដើមខែមេសាខាងមុខ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា។ បើតាមលោក ឈឹម ផល្លា មន្ត្រីកិច្ចសហប្រតិ្តបត្តិការអន្តរជាតិនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលAKPបានស្រង់សម្តី ការសម្រេចពន្យារពេលជួសជុលស្ពាននេះ គឺដោយសារភាគីជប៉ុនផ្លាស់ប្តូរនីតិវិធី នៃការដាក់ដេញគម្រោងកែលម្អស្ពាន ពីខែធ្នូ ឆ្នាំ២០១៦ ទៅខែមីនា ឆ្នាំ២០១៧វិញ។ ការពន្យារពេលនេះ ក៏ដើម្បីឱ្យភាគីកម្ពុជា សម្រួលការរៀបចំប្រព័ន្ធខ្សែភ្លើង ប្រព័ន្ធបំពង់ទឹកស្អាត និងការតម្រូវឱ្យមានការរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២១គ្រួសារ នៅភាគខាងកើតស្ពានជ្រោយចង្វារ ដើម្បីសម្រួលដល់ការកែលម្អស្ពាននេះ។…

ពលរដ្ឋ​ខ្មែរឥស្លាម​រាប់​រយនាក់ ប្រមូលផ្តុំ​គ្នា​តវ៉ា​គម្រោង​សាងសង់​ផ្លូវ​កាត់​វិហារ​បឹងកក់

នៅថ្ងៃទី៣០ ធ្នូនេះ មានពលរដ្ឋខ្មែរឥស្លាម រាប់រយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ា ចំពោះគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលសាងសង់ផ្លូវថ្មីកាត់របងវិហារឥស្លាមបឹងកក់ ។ ពលរដ្ឋខ្មែរឥស្លាមទាំងនោះអះអាងថា ពួកគេមិនគាំទ្រចំពោះគម្រោងសង់ផ្លូវកាត់វិហារនេះឡើយ ព្រោះវាឲ្យប៉ះពាល់ និងបង្កភាពអានាធិបតេយ្យដល់បរិវេណព្រះវិហារដែលជាទីសក្ការបូជារបស់សាសនាឥស្លាម។ ខណៈដែលពលរដ្ឋខ្មែរឥស្លាម កំពុងឈរស្រែកតវ៉ាលើករណីសង់ផ្លូវកាត់នេះ គេសង្កេតឃើញមានកងកម្លាំងប្រដាប់អាវុធជាច្រើន ឈរត្រៀបត្រានៅបរិវេណវិហារឥស្លាមបឹងកក់នេះដែរ។ ជុំវិញភាពចម្រូងចម្រាសនៃការសាងសង់ផ្លូវកាត់វិហារឥស្លាម បានផ្ទុះឡើងដោយសារតែការផ្ទុយមតិគ្នារវាងតំណាងសាសនាឥស្លាម នៅតំបន់បឹងកក់នេះ។ ការផ្ទុយមតិគ្នានេះដោយសារតែលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំសាសនិកខ្មែរឥស្លាមមួយរូប បានបន្តប្រកាសគាំទ្រគម្រោងសង់ផ្លូវរបស់អាជ្ញាធរសាលារាជធានីភ្នំពេញ។ លោកថា គម្រោងសង់ផ្លូវសាធារណៈថ្មីមានសារៈសំខាន់ ដោយលោកនិយាយថា វារំដោះការកកស្ទះចរាចរណ៍ និងការរៀបចំប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងតាមបណ្តោយផ្លុវថ្មី រួមទាំងលើកកម្ពស់សោភ័ណ ភាពវិហារឥស្លាមបឹងកក់កណ្តាលរាជធានីភ្នំពេញផង។ ប៉ុន្តែ លោក អ៉ះម៉ាត់…

​គម្រោង​ទី​8 ​ចាប់​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ

បុរីភ្នំពេញថ្មីគម្រោងទី៨ដែលមានទីតាំងនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ សាងសង់នៅលើផ្ទៃដីជាង៦ហិកតានោះ បានធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីបុកគ្រឹះដំណើរការសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី២៨ ធ្នូ កន្លងមកនេះ ។  …

ទីផ្សារ​អចលនទ្រព្យ ​នៅ​តែ​ទាក់​ទាញ ប៉ុន្តែ​ ឧបសគ្គ​នៅ​តែ​មាន​ក្នុង​ឆ្នាំ ​២០១៧

ស្ថានភាពទីផ្សារអចលនទ្រព្យត្រូវបានគេស្គាល់ថា ជាភាពងាយនឹងបង្កហានិភ័យ ដែលបានបង្ហាញសញ្ញាណឱ្យឃើញក្នុងករណីខ្លះនៅឆ្នាំ ២០១៦។ នៅឆ្នាំនេះវាបានចាប់ផ្តើមយ៉ាងខ្លាំងជាមួយនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលបន្តសម្ទុះនៃការសាងសង់យ៉ាងខ្ជាប់ខ្ជួនដែលបានកំណត់ កាលពីឆ្នាំ ២០១៥ កន្លងមក។ …

រដ្ឋាភិបាល​ និង​អ្នក​វិនិយោគ​ថា​ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ​ ២០១៧ នឹង​នៅ​បន្ត​កើន​ឡើង

មន្ត្រីរដ្ឋាភិបាល និងអ្នកវិនិយោគ នៅតែមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០១៧ ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយពួកគេរំពឹងថា កំណើននៃការវិនិយោគក្នុងវិស័យសំណង់នៅតែបន្តកើនឡើង បើទោះជាទុនវិនិយោគក្នុងវិស័យនេះនៅឆ្នាំនេះមានកំណើនស្ទើរមិនគួរឲ្យជឿក្តី។ …

ការ​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​បង្ក​ក្តី​បារម្ភ ទោះ​គ្រោះ​ថ្នាក់​​ថយ​ចុះ

គ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូមានចំណែក ៧២ ភាគរយនៃការស្លាប់បង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលចេញក្នុងថ្ងៃតែមួយ ជាមួយរដ្ឋសភាបានបោះឆ្នោតលុបចោលប័ណ្ណបើកបរ សម្រាប់អ្នកបើកបរម៉ូតូ ដែលមានចំនួនច្រើនជាងគេ។ …

រដ្ឋាភិ​បាល​គ្រោង​$៣០០ ​លាន​សាង​សង់​ចំណត​ផែ​ពហុ​បំណងថ្មី

ស្របពេលគោលនយោបាយរដ្ឋាភិបាលលើការបន្ថយថ្លៃដឹកជញ្ជូននិងកំណើនបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែកើនឡើងរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយ៣០០លានដុល្លារសាងសង់ចំណតផែពហុបំណងថ្មីមួយទៀតបន្ថែមពីលើផែពហុបំណងដែលកំពុងសាងសង់ដើម្បីអនុញ្ញាតឲ្យនាវាដឹកទំនិញធំៗអាចចូលចតបានកាន់តែច្រើននិងធ្វើឲ្យមានការប្រកួតប្រជែងពាណិជ្ជកម្មដឹកចេញពីកម្ពុជា។ …

ក្រុង​ភ្នំពេញ​ នឹង​ពង្រីក​បន្ថែម​ទៀត ​ដោយ​ផ្តោត​តាម​ទិស​ខាង​ជើង និង​ត្បូង

រាជរដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញ គ្រោងនឹងកាត់ភូមិសាស្ត្រមួយចំណែកនៅក្រុងតាខ្មៅ និងផ្ទៃភូមិសាស្ត្រមួយចំណែកទៀតនៃស្រុកមុខកំពូល ខេត្តកណ្តាល ចូលមកកាន់រាជធានីភ្នំពេញនៅពេលខាងមុខនេះ។ …

កាធ្វើដំណើឆ្លងកាត់ផ្លូវជាតិ៤ម្តុំអូរដឹមអាចមានការរំខានដោយការដ្ឋានរបស់រដ្ឋាករទឹក

រដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញ បានប្រកាសនាថ្ងៃទី ២៨ ធ្នូនេះ ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅក្នុងសង្កាត់ អូរដឹម ខ័ណ្ឌពោធិ៍សែនជ័យ អោយបានដឹងថា  ដើម្បីបង្កើនសំពាធទឹកនៅប៉ែកខាងលិចរាជធានីភ្នំពេញ  រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ គ្រោងអនុវត្តការងារជិកដាក់បំពង់មេនាំទឹកទំហំ ៨០០មម ដោយត្រូវកាត់ថ្នល់លើផ្លូវជាតិលេខ៤ ឆ្លងទី ចិញ្ចើមផ្លូវ ប៉ែកខាងត្បូង ទៅចញ្ចើមផ្លូវប៉ែកខាងជើង ស្របនឹងផ្លូវ ១២០ K ទល់មុខនឹងស្ថានីយប្រេងឥន្ធនៈតេលា(ស្តុបកប់ស្រូវ) ចាប់ពីថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ រហូតដល់បញ្ចប់ការងារ។ …

ឆ្លង​សាឡាង ពេល​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់ មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ឡើយ​

អាជ្ញាធរនឹងដាក់ឲ្យប្រើប្រាស់សាឡាង ដោយឥតយកកម្រៃ អំឡុងពេលស្ពានជ្រោយចងា្វរចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបិទបណ្ដោះអាសន្ន ដើម្បីបើកការដ្ឋានជួសជុលកែលម្អ ចាប់ពីខែមករាឆ្នាំ២០១៧ ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ …

យុទ្ធនាការជួសជុលអ៊ុតកៅស៊ូលើកទី៥នៃផ្លូវ៥៧ខ្សែ​កំពុងស្ថាបនាជាបន្ទាន់នៅខណ្ឌដូនពេញ

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអញ្ជើញបើកការដ្ឋានលើកទី៥ នៃយុទ្ធនាការជួសជុលអ៊ុតកៅស៊ូផ្លូវ ៥៧ខ្សែបន្ទាន់ក្នុងរាជធានីភ្នំពេញ។ ការជួសជុលផ្លូវទាំងនេះ គឺជាការឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋតាមរយៈលោក-លោកស្រីមេភូមិ ចៅសង្កាត់ និងគណៈអភិបាលខណ្ឌ។បើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ការដ្ឋានជួសជុលផ្លូវ ៥ខ្សែ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញនេះ រួមមាន៖ ១-ផ្លូវលេខ២៤០ ពីមហាវិថីព្រះមុនីវង្ស ដល់មហាវិថីព្រះនរោត្តម ប្រវែង ៧៦០ម៉ែត្រ ២-ផ្លូវលេខប៉ាស្ទ័រ ពីមហាវិថីព្រះសីហនុ ដល់ផ្លូវលេខ១៧៨ ប្រវែង ៩៧០ម៉ែត្រ ៣-ផ្លូវលេខ១៨៤ ពីមហាវិថីព្រះមុនីវង្ស ដល់មហាវិថីព្រះនរោត្តម ប្រវែង ១.៣២០ម៉ែត្រ ៤-ផ្លូវលេខ១១០ ពីមហាវិថីព្រះនរោត្តម…