ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​ ពាក់​កណ្តាល​មាន​គុណ​ភាព​អន់

ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​ ពាក់​កណ្តាល​មាន​គុណ​ភាព​អន់

On

ផ្លូវជាងពាក់កណ្ដាលក្នុងចំណោមផ្លូវប្រវែង ៦ ០០០ គីឡូម៉ែត្ររបស់កម្ពុជាត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ចាត់ថ្នាក់ជាផ្លូវមានគុណភាពអន់ ដែលអ្នកនៅក្នុងឧស្សាហកម្មនេះបានឲ្យដឹងថា រដ្ឋាភិបាលចាំបាច់ត្រូវចូលរួមជាមួយវិស័យឯកជន ដើម្បីជំរុញការវិនិយោគក្នុងគម្រោងសាងសង់និងថែទាំប្រកបដោយគុណភាព។

ផ្ទៃដីភ្នំពេញពង្រីកទំហំទ្វេដងរហូតដល់៧០០គីឡូម៉ែត្រការ៉េ ខណៈទំហំវិនិយោគកាន់តែរីក

ផ្ទៃដីភ្នំពេញពង្រីកទំហំទ្វេដងរហូតដល់៧០០គីឡូម៉ែត្រការ៉េ ខណៈទំហំវិនិយោគកាន់តែរីក

On

ផ្ទៃដីភ្នំពេញពង្រីកទំហំទ្វេដង ពីទំហំផ្ទៃដីប្រមាណជាង៣០០គីឡូម៉ែត្រការ៉េ  រហូតដល់ផ្ទៃដីប្រមាណ៧០០គីឡូម៉ែត្រការ៉េ ដោយសារតែមានកំណើនវិនិយោគកាន់តែច្រើននៅក្នុងទីក្រុងនារយៈពេលចុងក្រោយនេះ ។

ការផ្គត់ ផ្គងទឹកស្អាតនៅ កម្ពុជាបានកើនដល់៨៦ភាគរយ ខណៈនឹងបាន១០០ភាគរយ នៅ ឆ្នាំ២០២៥

ការផ្គត់ ផ្គងទឹកស្អាតនៅ កម្ពុជាបានកើនដល់៨៦ភាគរយ ខណៈនឹងបាន១០០ភាគរយ នៅ ឆ្នាំ២០២៥

On

ថ្លែងក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី២ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលធ្វើឡើង នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម និងសិប្បកម្ម បានបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្ងាតនៅកម្ពុជា បានកើនឡើងដល់ ៨៦ភាគរយ ហើយ។

លោកបានបន្ថែមទៀតថា នៅឆ្នាំ២០២៥ នឹងជម្រុញឲ្យមានការផ្គត់ផ្គង់ឲ្យបាន១០០ភាគរយដោយ ការផ្គត់ផ្គង់ទឹក ស្អាតនៅកម្ពុជា ធ្វើឡើងតាម រយៈស្ថានីយទឹកស្អាត ដែល គ្រប់គ្រងដោយរដ្ឋ ដែលធានាការផ្គត់ផ្គង់តែនៅក្នុងរាជធានី ភ្នំពេញ និងទីប្រជុំជនធំៗប៉ុណ្ណោះ។

ចំណែកនៅ តាមតំបន់ជាយក្រុង និងតំបន់ដាច់ ស្រយាល គឺរដ្ឋផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនវិនិយោគ ដោយតភ្ជាប់បណ្តាញ បូមទឹកពី ប្រឡាយ ស្ទឹង បឹងបួរ ទៅកាន់ស្ថានីយចម្រោះ ហើយចែកចាយលក់ទៅដល់លំនៅឋាន របស់ ប្រជាពលរដ្ឋ។

លោកឧកញ៉ា អ៊ុន យុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង ទឹកស្អាតកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ មានអ្នកផ្គត់ផ្គង់ទឹកស្អាតឯកជន ច្រើនជាង២៥០ក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ នៅតាមតំបន់ជាយក្រុង និងទីជនបទមួយចំនួន។

លោកឧកញ៉ាបានបន្តថា វិស័យឯកជនមួយចំនួន បាននិងកំពុងស្វែងរកនូវដើមទុន ដើម្បីបន្តការវិនិយោគលើការ ផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់សេវាកម្មរបស់ខ្លួន។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាកម្ម និងសិប្បកម្ម បានឱ្យដឹងថា ការផ្គត់ ផ្គង់ទឹកស្អាតតាមប្រព័ន្ធ បណ្ដាញក្នុងតំបន់ទីប្រជុំជន បានកើនឡើងពី៥២ភាគរយ នៅឆ្នាំ២០០៨ ដល់៨៦ភាគរយ នៅត្រឹមឆ្នាំ២០១៧ ដោយគិតជាចំនួនគ្រួសារដែលទទួល បានទឹកស្អាតប្រើសប្រាស់កើនដល់ជាង២.៣លានគ្រួសារ៕

ប្រភព៖ businessnews

ក្រុមហ៊ុន YONWOO នឹង​ចុះហត្ថលេខា​សាងសង់ Gold Tower 42 ម៉ោង១០​ព្រឹក​នេះ

ក្រុមហ៊ុន YONWOO នឹង​ចុះហត្ថលេខា​សាងសង់ Gold Tower 42 ម៉ោង១០​ព្រឹក​នេះ

On

ក្រុមហ៊ុន YONWOO ដែលជាម្ចាស់អាគារ Gold Tower 42 នឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់ ដើម្បីចាប់ផ្តើមសាសងសង់អាគារនេះឡើងវិញនៅពេលឆាប់ៗនេះ។

ផ្ទុះព័ត៌មានជាថ្មី! ម្ចាស់​គម្រោងអគារ៤២ជាន់ ចេញមុខបញ្ជាក់ថ្ងៃបញ្ចប់ការសាងសង់

ផ្ទុះព័ត៌មានជាថ្មី! ម្ចាស់​គម្រោងអគារ៤២ជាន់ ចេញមុខបញ្ជាក់ថ្ងៃបញ្ចប់ការសាងសង់

On

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីគម្រោងសាងសង់អគារ ៤២ជាន់ នៅសណ្ឋាគារ Raffles កាលពីព្រឹកមិញនេះ លោក Kim Tae Yeon ម្ចាស់គម្រោងអគារនេះបានអះអាងថា ខ្លួននឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ខាងមុខនេះ។

OCIC ចាប់​ផ្តើម​សកម្មភាព​វិនិយោគ​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វារ

OCIC ចាប់​ផ្តើម​សកម្មភាព​វិនិយោគ​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វារ

On

ក្រុមហ៊ុន OCIC បាន និងកំពុងចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ដែលជាទីក្រុងនៃអនាគត តាមរយៈការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋានចម្រុះជាច្រើនប្រភេទ។