Category Archives: ភ្នំពេញ

តម្រូវ​ការ​ប្រើ​ប្រាស់​ផ្សារ​ទំនើប​​ កើន​ឡើង​នៅ​រាជធានី​ភ្នំពេញ

ប្រភព ៖ ភ្នំពេញបុស្តិ៍ តម្រូវការប្រើប្រាស់ផ្សារទំនើបនានានៅរាជធានីភ្នំពេញបានកើនឡើង៣ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំនេះធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន ប៊ុណ្ណា រៀលធីគ្រុប។ យោងតាមលទ្ធផលបឋមនៃការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណា ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា តម្រូវការប្រើប្រាស់ផ្សារទំនើប បានកើនឡើងពី ៧៩ ភាគរយ កាលពីត្រីមាសទី ១ ឆ្នាំមុន ដល់ ៨២ ភាគរយ នៅដំណាច់ត្រីមាសទី ១ ឆ្នាំនេះ ផ្ទុយទៅវិញទំហំផ្សារទំនើបដែលនៅសល់បានកើនឡើងពី ២១ ដល់ ២៦ ភាគរយ ក្នុងរយៈពេលដូចគ្នានេះ ដោយសារការផ្គត់ផ្គង់កើនឡើងខ្លាំង។ ការសិក្សាដដែលបានរកឃើញថា ចំនួនផ្សារទំនើបនៅរាជធានីភ្នំពេញមានចំនួន៣៤គម្រោងក្នុងនោះគម្រោងកម្រិតA មានចំនួន១២គម្រោង គម្រោងកម្រិត…

កម្ពុជានឹងរៀបចំកម្មវិធីរត់ប្រណាំងសប្បុរសធម៌អាស៊ាន

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានជួបប្រជុំជាមួយតំណាងស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ …

ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីថ្លែងថា ខ្លួននឹងជួយរាល់សំណើអភិវឌ្ឍន៍របស់កម្ពុជា

ប្រភព ៖ FreshNews ក្នុងជំនួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ លោក លី គុនជីន (Li Qun Jin ) ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី The Asian Infrastructure Investment Bank (AIIB) បានថ្លែងថា ខ្លួនពេញចិត្តនឹងជួយរាល់សំណើអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ លោក Li Qun Jin បានថ្លែងថា លោកបានមើលឃើញពីការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ហើយលោកពេញចិត្តចំពោះស្ថេរភាព នយោបាយ សន្តិភាព…

ផ្លូវ​មួយ​ចំនួន​នៅ​ភ្នំពេញ​នឹងហាម​មិន​ឲ្យឃោស​នាបោះ​ឆ្នោត

ប្រភព ៖ VOD សាលារាជធានីភ្នំពេញឲ្យដឹងថា មហាវិថីមួយចំនួននៅក្នុងរាជធានីភ្នំពេញ នឹងមិនត្រូវបានអនុញ្ញាត្តិឲ្យធ្វើការឃោសនាបោះឆ្នោតនោះទេ ដោយថា ការឃោសនាទាំងនោះ អាចនាំឲ្យមានការកកស្ទះចរាចរណ៍នៅពេលហែក្បូន។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានឲ្យវីអូឌីដឹងនៅរសៀលថ្ងៃទី៤ខែឧសភានេះថា សាលារាជធានីភ្នំពេញបានដាក់លិខិតស្នើទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឲ្យគោលការណ៍ពីគណកម្មាធិការជាតិ ដើម្បីហាមមិនឲ្យមានការឃោសនាបោះឆ្នោតនៅលើមហាវិថីសំខាន់ៗ និងផ្លូវមួយចំនួនដើម្បីបញ្ជៀលនូវការកកស្ទះចរាចរណ៍។ លោកបានឲ្យដឹងថា មហាវិថីមួយចំនួននោះមានដូចជា មហាវិថីនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជុំវិញផ្សារនានានៅរាជធានីភ្នំពេញ។ លោកថា៖ « ព្រោះយើងដឹងហើយថាទោះបីជាមិនមានក្បូននៃយុទ្ធនាការឃោសនាបោះឆ្នោត យើងទទួលស្គាល់ថាក្រុងភ្នំពេញរបស់យើងនេះកំពុងប្រឈមនឹងការកកស្ទះចរាចរណ៍ថ្ងៃធម្មតាយើងគ្រាន់តែជិះចូលទៅក្នុងផ្សារតំបន់ដែលខ្ញុំនិយាយអំបាញ់មិញនេះក៏វាមានការកកស្ទះរួចទៅហើយ » ។ ទោះជាយ៉ាងណាលោកថា ការស្នើនេះ នៅមិនទាន់មានការឆ្លើយតបជាយ៉ាងណានោះទេពីគ.ជ.ប។ គួរបញ្ជាក់ផងដែរថាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អណត្តិទី៤ឆ្នាំ២០១៧ នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ឧសភា ដល់ថ្ងៃទី២មិថុនាឆ្នាំ២០១៧។ ចំណែកឯការបោះឆ្នោតនឹងប្រព្រឹត្តទៅថ្ងៃទី៤មិថុនាឆ្នាំ២០១៧៕…

ស្ថានីយ៍បូមទឹកទួលគោកទី២ត្រឡោកបែក នឹងដាក់អោយដំណើរការដើមខែឧសភាឆ្នាំ២០១៧នេះ

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងតម្លើងម៉ូទ័របូមទឹកនៅស្ថានីយ៍ទួលគោកទី២ត្រឡោកបែក។ ស្ថានីយ៍ថ្មីនេះ មានសមត្ថភាពបូមទឹក ៥ម៉ែត្រគូបក្នុង១វិនាទី គឺកើន ៣ដងធៀបនឹងស្ថានីយបូមទឹកចាស់ ដែលនឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ផ្សារមាន់អាំង វិទ្យាល័យឥន្ទ្រទេវី ផ្លូវលេខ ៥៩២ ផ្លូវលេខ ៣១៧ ផ្លូវលេខ ៣១៥ ផ្លូវលេខ ៣១៣ ផ្លូវលេខ ៦០៨ ផ្លូវលេខ ៣៣៧…ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក៕ …

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងចុះពិនិត្យរកទឹកធ្លាយនៅខណ្ឌចំនួន៥

ប្រភព ៖ Post news យោងតាមការជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអោយដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងដាក់កម្មវិធីចុះពិនិត្យមើលរកទឹកធ្លាយនៅពេលយប់ដែលប្រព្រឹត្តទៅចាប់ពីម៉ោង១០យប់ រហូតដល់ម៉ោង៥ភ្លឺ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដាសង្កាត់ និងខណ្ឌចំនួន៥គឺ៖ ខណ្ឌចំការមន ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌមានជ័យ និង ខណ្ឌ៧មករា។   …

យប់នេះដាច់ភ្លើងទៀតហើយ…

តាមរយៈទំព័រហ្វេសប៊ុករបស់អគ្គីសនីកម្ពុជាបានអោយដឹងថា៖ មានករណីដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី៦(GS6-F10) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គីសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (១)ផ្លូវជាតិលេខ៥ ភូមិដូង ភូមិពោធិ៍មង្គល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (២)ភូមិឡកំបោរ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មូលហេតុដោយសារមានកំហូចត្រង់ស្វូតង់ស្យុងនៅបន្ទប់ភ្លើងលេខ ៤៨១។ ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០៣ៈ១០នាទីយប់។ បញ្ជាក់៖ នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០១៧ នេះ នៅវេលាម៉ោង០១:៤៤នាទីយប់ មានករណីដាច់ចរន្តអគ្គីសនីពីអនុស្ថានីយទី៦ (GS6-F10) ក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូច និងជួសជុលដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញ។     …

ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ប្រភេទ LED​ ប្រមាណ​១០០​ដើម​នៅ…

ស្របពេលនឹងឱកាសបុណ្យចូលឆ្នាំខ្មែរជិតឈានចូលមកដល់ ដើម្បីលើកសម្រស់រាជធានីភ្នំពេញអោយកាន់តែស្រស់ស្អាតថែមទៀតនោះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតុបតែងលម្អរនិងសម្អាតតាមទីសាធារណៈផ្សេងៗក៏ដូចជារមណីយដ្ឋានមួយចំនួននិងនៅតាមសួនច្បារផងដែរ។ ក្នុងនោះផងដែររដ្ឋបាលរាជធានីភ្នំពេញបានដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ប្រភេទ LED​ ប្រមាណ​១០០​ដើម​នៅតាមសួនច្បារចំនួន៧កណ្ដាលរាជធានីភ្នំពេញ។ បណ្ដាសួនច្បារទាំងនោះមានដូចជា៖ សួនច្បារកំពង់ដអរិយក្សត្រ បានដំឡើងបង្គោលចំនួន១១បង្គោល សួនច្បារចេនឡាបានដំឡើងចំនួន៨បង្គោល សួនច្បារកុមារវត្តភ្នំ បាន៤១បង្គោល សួនច្បារដេអិន បាន៤០បង្គោល សួនច្បារបទុមវត្តីចំនួន៣បង្គោល សួនច្បារប្រជាធិបតេយ្យ២បង្គោល និងសួនច្បារក្រមង៉ុយ១បង្គោលកណ្ដាលទីធ្លា។ …

តំបន់មាត់ទន្លេភាគខាងជើងកាន់តែទាក់ទាញក្នុងការវិនិយោគលំនៅឋានបែបប្រណិត

តំបន់មាត់ទន្លេគឺជាតំបន់ដែលកំពុងអង្រួនបេះដូងអ្នកវិនិយោគជាច្រើនក្នុងការអភិវឌ្ឍតំបន់នេះ ឲ្យក្លាយជាទីក្រុងរណបថ្មីលំដាប់ខ្ពស់ដែលមានសក្កានុពលបើប្រៀបធៀបទៅនឹងតំបន់ដទៃ។ …

ដេរ​២៨ថ្នេរ និង​បាក់​ធ្មេញ​អស់​២ដោយសារតែ

បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូបុកគូទរថយន្តដែលបត់ចូលព្រលានយន្តហោះដោយមិនបានស៊ីញ៉ូ បណ្តាលឲ្យរងរបួសបែកមុខ២៨ថ្នេរ និងបាក់ធ្មេញអស់២ ចំណែករថយន្តបត់ចូលព្រលានយន្តហោះបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ មីនា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង  ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះមានឈ្មោះ  ទួន មករា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ និងទិញម៉ូតូ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់ភ្នំខេត្តកណ្តាល ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងម៉ាកហាយឡែនឌ័រមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក ZOOMER-X ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កណ្តាល 1V-0394 ធ្វើដំណើរទិសដៅស្របជាមួយរថយន្ត បើកបរក្នុងស្ថានភាពស្រវឹងផងនោះ…

PPAP នឹង​បែង​ចែក​ភាគ​លាភ​នៅ​ខែ​មេសា

កំពង់ផែស្វយ័តភ្នំពេញ (PPAP) នឹងបែងចែកភាគលាភប្រចាំឆ្នាំ ២០១៦ ជាសាច់ប្រាក់សុទ្ធ សរុបជាង ១ ពាន់លានរៀល (២៦ ម៉ឺនដុល្លារ) ដល់ភាគហ៊ុនិក ដែលភាគលាភក្នុងមួយហ៊ុនមានចំនួន ២៥៦ រៀល។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃអង្គារ។ ទឹកប្រាក់នៃការបែងចែកភាគលាភចំនួនជាង ២៦ ម៉ឺនដុល្លារនេះ ស្មើនឹង ៦,៣៩ ភាគរយនៃប្រាក់ចំណេញសុទ្ធកាលពីឆ្នាំ២០១៦ របស់ PPAP ខណៈចំណែកនៅសល់ដែលមិនបានបែងចែកត្រូវរក្សាទុកដើម្បីប្រើប្រាស់សម្រាប់ការពង្រីកការវិនិយោគដើម្បីបន្តកំណើន។ ការបែងចែកភាគលាភនេះគឺសម្រាប់ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ «ក» ដែលការទូទាត់នេះនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៧ នៅរៀងរាល់ថ្ងៃធ្វើការ។ PPAP…

JICA បន្ត​សិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​នៅ​ភ្នំពេញ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា (JICA) នឹងចាប់ផ្តើមសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីកសាងផែនការមេនៃអភិវឌ្ឍន៍ផ្លូវរថភ្លើងរាជធានីភ្នំពេញ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា អង្គការចៃកា នឹងចាប់ផ្តើមសិក្សាពីលទ្ធភាពនៃគម្រោងរថភ្លើងធុនស្រាលចាប់ពីខែមេសា ឆ្នាំ២០១៧ រហូតដល់ ខែឧសភា ឆ្នាំ២០១៨។ លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ បានឲ្យដឹកកាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះ ជាផ្នែកមួយនៃការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍។ លោក ស៊ឹមសុរិយា ថ្លែងថា៖ «ក្រសួងធ្លាប់មានគម្រោងស្រដៀងគ្នាយូរហើយ ដោយសារក្រសួងយល់ថា តម្រូវការចាំបាច់ណាស់ក្នុងការកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង។ ប៉ុន្តែគម្រោងមួយចំនួនយើងនៅតែមិនទាន់អាចអភិវឌ្ឍន៍បានទេ ដោយផ្ដោតទៅលើគម្រោងអាទិភាពមុនសិន»។ សាលារាជធានីភ្នំពេញ កាលពីម្សិលមិញបានអះអាងថា ចៃកា ធ្លាប់បានស្នើគម្រោងដើម្បីពិនិត្យ និងសិក្សាពីលទ្ធភាព…