សមិទ្ធិផល​ស្ពាន​ធំៗ​ទាំង ១៦ កន្លែង និង គម្រោងសាងសង់ស្ពានផ្សេងៗ​នៅ​កម្ពុជា​

សមិទ្ធិផល​ស្ពាន​ធំៗ​ទាំង ១៦ កន្លែង និង គម្រោងសាងសង់ស្ពានផ្សេងៗ​នៅ​កម្ពុជា​

On

ប្រភពៈ​​  pmhotnews.com​​​    ថ្ងៃទីៈ​ 1 មិថុនា, 2015

នៅ​ដើមឆ្នាំ ២០១៥ នេះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ដើរ​សម្ពោធ​ស្ពាន​ដែល​ទើបតែ​សាងសង់​រួច​ជា​បន្តបន្ទាប់ ហើយ​ស្ពាន​ដែល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មុនគេ​នៅ​ដើមឆ្នាំ​នេះ ទី​១ គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ដែល​ត​ភ្ជាប់​ខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ​។ ទី ២ គឺ​ស្ពាន​ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​) ដែលជា​ស្ពាន​វែង​ជាងគេ​ក្ន​ចំណោម​ស្ពាន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ រហូតមកដល់​ពេលនេះ មាន​ស្ពាន​ធំៗ​មួយចំនួន​ត្រូវបាន​សាងសង់​រួចរាល់​ហើយ ហើយក៏​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​រួចហើយ​ដែរ​គ្រាន់តែ​មិនទាន់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​តែប៉ុណ្ណោះ​។ មាន​ស្ពាន​មួយចំនួនទៀត​កំពុងតែ​សាងសង់​នៅឡើយ​។ ក្រៅពី​ស្ពាន​ដែល​សាងសង់​រួច និង ស្ពាន​ដែល​កំពុង​សាងសង់​នោះ រដ្ឋាភិបាល​មាន​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប និង ទន្លេ​ចំនួន​ប្រាំ ឬ ប្រាំមួយ​ផ្សេងទៀត​។

១-​ ​ស្ពាន​ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​)

​ស្ពាន​អ្នក​លឿង​នេះ​ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១១ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង តំណាង​រដ្ឋាភិបាល​ជប៉ុន​ដែលជា​ម្ចាស់​ជំនួយឥតសំណង ។ សំណង់ ស្ពាន​អ្នក​លឿង​នេះ​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន ១២៧ លាន​ដុល្លារ ដែលជា​ប្រាក់​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​។ ស្ពាន​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ មាន​ប្រវែង ២.២១៥ ម៉ែត្រ និង ទទឹង ប្រវែង ១៣,៥០ ម៉ែត្រ និង ផ្លូវ​ត​ភ្ជាប់​ស្ពាន​ប្រវែង ៣.១០០ ម៉ែត្រ ជា​ស្ពាន​ខ្នាត​អន្តរជាតិ​។ បន្ទាប់ពី​ស្ថាបនា​រួច​ស្ពាន​នេះ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៥ ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ស្ពាន​ត្សឹ​បា​សា ឬ ស្ពាន​អ្នក​លឿង នេះ​ជា​ស្ពាន​វែង​ជាងគេ​ក្នុងចំណោម​ស្ពាន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ។​
អ្នកលឿង

1

២-​ ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​ខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ​
​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ខេត្តស្ទឹងត្រែង​ត​ភ្ជាប់​ទៅ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​សាងសង់​រួច​ហើយដោយ​ក្រុមហ៊ុន​ស៊ា​ង​ហៃ ប្រទេស​ចិន មាន​បណ្តោយ​ប្រវែង ១.៧៣១ ម៉ែត្រ និង ទទឹង ១៣ ម៉ែត្រ ។ ជាមួយគ្នា​នឹង​ការស្ថាបនា​ស្ពាន​នេះ​ក៏មាន​ការស្ថាបនា​កំណាត់​ផ្លូវ​លេខ ២១៤ …