Category Archives: ផែនទី

ការផ្លាស់ប្តូរមុខមាត់របស់ទីក្រុងភ្នំពេញ

ប្រភព៖កាសែតភ្នំពេញប៉ុស្តិ៍ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញបានមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងការទន្ទ្រានយកដីធំៗ។ នៅក្នុងការវិវត្តទាំងនេះ រូបភាពប្រវត្តិ ពីផ្កាយរណបថតពីលើអាកាស បានបង្ហាញពី ទេសភាព ពីការផ្លាស់ប្តូររបស់ទីក្រុង និងបង្ហាញអ្វីដែលនឹងកើតមាន។ …

អង្គ​ការ​ខាងអភិវឌ្ឍ​ក្រុងលើកឡើង​​ថាទីក្រុង​ភ្នំពេញ​មិន​មាន​ប្លង់មេ​ត្រឹម​ត្រូវនៅឡើយ​

ប្រភព៖ VOD វិទ្យុអាសុីសេរី, ដោយ៖ ទូច សុខា | ថ្ងៃពុធ ទី4 វិច្ឆិកា 2015 មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើការរៀបចំទីក្រុងលើកឡើងថាទីក្រុងភ្នំពេញសព្វថ្ងៃមិនទាន់មានការរៀបចំប្លង់ទីក្រុងមួយត្រឹមត្រូវនៅឡើយទេ ដោយអ្នកទាំងនោះអះអាងថាការអភិវឌ្ឍមានដោយកន្លែង និងមិនសូវបានផ្តល់ផលប្រយោជន៍ដល់អ្នកក្រីក្រក្នុងទីក្រុងនោះទេ។ នាយកប្រចាំប្រទេសរបស់អង្គការPeople In Need លោក Piotr Sasin មានប្រសាសន៍ប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់បទបង្ហាញរបស់លោកក្នុងសន្និសីទស្តីពីគម្រោងរៀបចំដីធ្លីនិងសិទ្ធិមនុស្សនៅថ្ងៃពុធនេះថាទីក្រុងភ្នំពេញមានគម្រោងអភិវឌ្ឍតាមផ្នែកៗនៃទីក្រុង ដែលលោកថាមានការកសាងអគារខ្ពស់ៗ និងកសាងហេដ្ឋារចនាសម្ព័ន្ធបានល្អ។ ប៉ុន្តែលោកថាប្រជាពលរដ្ឋក្រីក្រនៅជុំវិញតំបន់នោះមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ។ លោកបន្តថាគម្រោងខ្លះបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធជលសាស្រ្ត ប្រជាពលរដ្ឋដែលរស់នៅកន្លែងដែលត្រូវអភិវឌ្ឍនិងធ្វើឲ្យខូចដល់បរិស្ថានទៀតផង។ លោកបន្ថែមថា៖ “យុទ្ធសាស្រ្តអភិវឌ្ឍទីក្រុងគួរតែមានការចូលរួមពីភាគីពាក់ព័ន្ធដូចជាប្រជាសហគមន៍ មន្ត្រីអង្គការសង្គមស៊ីវិលដែលមានជំនាញខាងការងារនេះ ដែលអាចធ្វើឲ្យមានគម្រោងប្លង់ទីក្រុងមួយប្រកបដោយគុណភាព… ទោះយ៉ាងណា ខ្ញុំនៅមិនទាន់មិនឃើញមានគម្រោងបែបនេះនៅឡើយទេ”។ នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី…

ការកកស្ទះចរាចរណ៍នៅមុខផ្សារសុវណ្ណាយ៉ាងខ្លាំងដោយសារតែមានការដ្ឋានលើដងផ្លូវ

ប្រភព៖⁣សំលេងទីក្រុង⁣ អត្ថបទ៖ហូសែន/កុសល មានព័ត៌មានរាយការណ៍មកថា មានការកកស្ទះចរាចរណ៍នៅមុខផ្សារសុវណ្ណាយ៉ាងខ្លាំងដោយសារតែមានការដ្ឋានលើដងផ្លូវ សូមមេត្តាប្រុងប្រយ័ត្នខណៈពេលធ្វើដំណើរតាមបណ្តោយផ្លូវនេះ រីឯបងប្អូនត្រូវធ្វើដំណើរតាមផ្លូវនេះ សូមប្រើផ្លូវវៀងដើម្បីភាពងាយស្រួល …

គម្រោង The Garden Residency គ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០១៨

ថ្ងៃទី៖ ២៤​ ខែកញ្ញា ២០១៥   ដោយ៖  Urban Voice Cambodia   អត្ថបទ៖  ចាន់ថុន The Garden Residency គឺជាគម្រោងលំនៅដ្ឋានបែបឯកជនដែល កំពុងនឹងសាងសង់ នៅក្នុងកណ្តាលរាជធានីភ្នំពេញ ដែលមានកំពស់ចាប់ពី ២០ជាន់ឡើង និងមានទីតាំងនៅក្នុងខ័ណ្ឌសែនសុខ ជាទីប្រជុំជន ដោយសាងសង់នៅលើផ្ទៃដីសរុប  ២៨​ ម២ ទៅ ៥៥ម២ ដោយនៅក្នុងអគានេះផ្ទាល់គឺមានកន្លែងកំសាន្តដូចជា អាងហែលទឹកចំនួន ២  សូនច្បារលើអាកាស ចំនួន ២ សួនច្បារលើដំបូលចំនួន ១​ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០១៨។  …

សាលារាជធានីភ្នំពេញចេញសេចក្តីប្រកាសនឹងបិទផ្លូវ នរោត្តម និង ផ្លូវព្រះមុន្នវង្ស ដើម្បីដង្ហែសពសម្តេចជាស៊ីម

ថ្ងៃទី៖ ១៧ ខែកញ្ញា ២០១៥     ដោយ៖ Urban Voice Cambodia        អត្ថបទ៖  ចាន់ថុន សាលារាជធានីភ្នំពេញបានចេញសេចក្តីប្រកាស អំពីដំណឹងថានឹងត្រូវបិតផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីធ្វើពិធីដង្ហែរសព សម្តេច ជា ស៊ីម ដែលនឹងធ្វើដំណើរចេញនៅម៉ោង ៧ៈ ០០នាទីព្រឹក។ ដោយសេចក្តីជូនដំណឹងនេះ បញ្ជាក់ថា​ ពិធី​ដង្ហែ​អដ្ឋិធាតុ​នេះ​ ចាប់ផ្ដើម​ដង្ហែ​ចេញពី​ភូមិ​គ្រឹះ​លេខ​១២​ ផ្លូវ​លេខ​៤៦២​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម​ បន្ដ​តាម​ផ្លូវជាតិ​លេខ​៦A​ រួច​បត់​ស្ដាំ​ឆ្លងកាត់​ស្ពាន​ព្រែក​តា​មា​ក់​ ឆ្ពោះទៅ​ភូមិ​កន្លែង​ជ្រៅ​ ឃុំ​ក្របៅ​ ស្រុក​កំចាយមារ​…

Residence L Cambodia កម្ពស់២១ជាន់កំពុងចូលរួមបង្កើនសំណង់អគារខ្ពស់ថ្មីនៅភ្នំពេញ

ថ្ងៃទី៖ ១៧ ខែកញ្ញា ២០១៥    ដោយ៖ Urban Voice Cambodia   អត្ថបទ៖ ចាន់ថុន Residence L Cambodia គឺជាគម្រោងលំនៅដ្ឋានបែបស៊ីវីល័យមួយដែល​នឹងដាក់លក់ សម្រាប់អោយមនុស្សទូទៅអាច ចូលទៅស្នាក់ ដោយមានទីតាំង​សមរម្យ ហើយជាអគារក្នុងចំណោមអគារខ្ពស់ៗជាច្រើន ត្រូវបានគេសាងសង់ឡើងសម្រាប់បំពេញតម្រូវការរបស់មនុស្ស នឹងបង្ហាញពីភាពរីកចម្រើន នៃវិស័យមួយនេះនៅក្នុងប្រទេសកម្ពុជា។       Residece L Cambodia ស័ព្វថ្ងៃនេះ  មានបួនគម្រោង គឺ ទី១គម្រោង អិល បឹងបែក…

សមិទ្ធិផល​ស្ពាន​ធំៗ​ទាំង ១៦ កន្លែង និង គម្រោងសាងសង់ស្ពានផ្សេងៗ​នៅ​កម្ពុជា​

ប្រភពៈ​​  pmhotnews.com​​​    ថ្ងៃទីៈ​ 1 មិថុនា, 2015 នៅ​ដើមឆ្នាំ ២០១៥ នេះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ដើរ​សម្ពោធ​ស្ពាន​ដែល​ទើបតែ​សាងសង់​រួច​ជា​បន្តបន្ទាប់ ហើយ​ស្ពាន​ដែល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មុនគេ​នៅ​ដើមឆ្នាំ​នេះ ទី​១ គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ដែល​ត​ភ្ជាប់​ខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ​។ ទី ២ គឺ​ស្ពាន​ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​) ដែលជា​ស្ពាន​វែង​ជាងគេ​ក្ន​ចំណោម​ស្ពាន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ រហូតមកដល់​ពេលនេះ មាន​ស្ពាន​ធំៗ​មួយចំនួន​ត្រូវបាន​សាងសង់​រួចរាល់​ហើយ ហើយក៏​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​រួចហើយ​ដែរ​គ្រាន់តែ​មិនទាន់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​តែប៉ុណ្ណោះ​។ មាន​ស្ពាន​មួយចំនួនទៀត​កំពុងតែ​សាងសង់​នៅឡើយ​។ ក្រៅពី​ស្ពាន​ដែល​សាងសង់​រួច និង ស្ពាន​ដែល​កំពុង​សាងសង់​នោះ រដ្ឋាភិបាល​មាន​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប និង ទន្លេ​ចំនួន​ប្រាំ ឬ ប្រាំមួយ​ផ្សេងទៀត​។ ១-​ ​ស្ពាន​ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​) ​ស្ពាន​អ្នក​លឿង​នេះ​ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី…