Category Archives: មហាជន

កម្ពុជានឹងរៀបចំកម្មវិធីរត់ប្រណាំងសប្បុរសធម៌អាស៊ាន

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានជួបប្រជុំជាមួយតំណាងស្ថានទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ …

យប់នេះដាច់ភ្លើងទៀតហើយ…

តាមរយៈទំព័រហ្វេសប៊ុករបស់អគ្គីសនីកម្ពុជាបានអោយដឹងថា៖ មានករណីដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី៦(GS6-F10) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គីសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (១)ផ្លូវជាតិលេខ៥ ភូមិដូង ភូមិពោធិ៍មង្គល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (២)ភូមិឡកំបោរ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មូលហេតុដោយសារមានកំហូចត្រង់ស្វូតង់ស្យុងនៅបន្ទប់ភ្លើងលេខ ៤៨១។ ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០៣ៈ១០នាទីយប់។ បញ្ជាក់៖ នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០១៧ នេះ នៅវេលាម៉ោង០១:៤៤នាទីយប់ មានករណីដាច់ចរន្តអគ្គីសនីពីអនុស្ថានីយទី៦ (GS6-F10) ក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូច និងជួសជុលដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញ។     …

វិស័យ​ឯកជន​ជំរុញ​ឱ្យ​មាន​យុទ្ធនាការ​ប្រឆាំង​សំរាម និង​ថង់​ប្លា​ស្ទិ​ក

ក្រុមការងារមកពីវិស័យឯកជនបានស្នើសុំឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធនាការប្រឆាំងសំរាម និងថង់ប្លាស្ទិកនៅកម្ពុជា ខណៈបញ្ហានេះហាក់មិនសូវមានការយកចិត្តទុកដាក់ពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាជននៅក្នុងសហគមន៍មូលដ្ឋាន ។ លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១៥ មីនាថា លោកចង់ឲ្យរៀបចំយុទ្ធនាការសម្អាតបរិស្ថាន និងថង់ប្លាស្ទិកពីរាជរដ្ឋាភិបាល ដើម្បីឲ្យទីក្រុងយើង ប្រទេសរបស់យើងស្អាត និងមានអនាម័យល្អប្រសើរ ព្រោះអាជ្ញាធរថ្នាក់ក្រោមជាតិហាក់បីដូចជាដេកលក់ និងមិនយកចិត្តទុកដាក់បញ្ហានេះ គួបផ្សំនឹងការយល់ដឹងពីបរិស្ថានរបស់ប្រជាជននៅមានកម្រិតផងនោះ ធ្វើឲ្យគំនរសំរាម និងថង់ប្លាស្ទិកនៅរាយប៉ាយតាមទីសាធារណៈគ្រប់កន្លែង ។ លោកបន្តថា ជាមួយគ្នានេះ ក្រសួងគួរលុបបំបាត់ក្រុមហ៊ុនទេសចរណ៍ដែលគ្មានអាជ្ញាប័ណ្ណ ព្រោះក្រុមហ៊ុនទាំងនេះនឹងធ្វើឲ្យភ្ញៀវបាត់បង់ជំនឿចិត្ត ហើយជាលទ្ធផលនឹងប៉ះពាល់ដល់ភ្ញៀវទេសចរ និងបាត់ចំណូលជាតិ ។ លោកបន្តថា ៖ « អនាម័យមិនល្អ សណ្តាប់ធ្នាប់មិនល្អ វានឹងបាត់បង់ភ្ញៀវ…

ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសលម្អិតជុំវិញ​ការកំណត់​អត្រាការ​ប្រាក់​កម្ចីថ្មី មិនឲ្យលើស​ពី១៨%ក្នុង១ឆ្នាំ

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាស លម្អិតជុំវិញការកំណត់អត្រាការប្រាក់ ឥណទាន (កម្ចី) ក្នុងកម្រិតមិនឲ្យលើសពី១៨% ក្នុងឆ្នាំ ឬ១.៥ភាគរយក្នុង១ខែ។ សេចក្តីប្រកាសធនាគារជាតិបានបញ្ជាក់ថា ប្រកាសនេះធ្វើឡើងក្នុងគោលដៅការពារអតិថិជន ពីការគិតអត្រាការប្រាក់ខ្ពស់ពេក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ ឥណទានឲ្យមានប្រសិទ្ធភាព។ ការអនុវត្តន៍អត្រាការប្រាក់មិនឲ្យលើសពី១៨% ឬ ១.៥%ក្នុងមួយខែ គឺចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ជាកំហិត។ តាមការបញ្ជាក់របស់ប្រជាពលរដ្ឋ ដែលជាអ្នកខ្ចីប្រាក់បានឲ្យដឹងថា បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ បានអនុវត្តន៍អត្រាការប្រាក់ត្រឹមជាង១០% ក្នុងមួយឆ្នាំ ប៉ុន្តែមានមីក្រូហិរញ្ញវត្ថុតូចៗមួយចំនួនធំ បានកំណត់អត្រាការប្រាក់រហូត ដល់ជាង៣០ភាគរយ ក្នុងមួយឆ្នាំ ឬ៣ភាគរយក្នុង១ខែ…

តើសង្គមខ្មែរយើងពិតជាស្អប់ខ្ពើមអំពើពុករលួយមែនឬ?

តាមការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ(Transparency International) នៅឆ្នាំ២០១៦ ស្តីអំពីអំពើពុករលួយ ប្រទេសកម្ពុជាមានចំណាត់ថ្នាក់លេខរៀងទី១៥៦ ក្នុងចំណោម១៧៦ប្រទេស។ ចំណាត់ថ្នាក់នេះបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសមួយដែលស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្ពស់ រីករាលដាល។ អំពើពុករលួយបង្កការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតភាពអយុត្តិធម៌ក្នុងសង្គម និងធ្វើឲ្យសង្គមឈានទៅរកអស្ថិរភាព។ …

ការពារប្រសើរជាងព្យាបាល

នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ គេឃើញអ្នកដំណើរភាគច្រើន ជាពិសេសអ្នកជិះម៉ូតូ ឬកង់ តែងតែពាក់ម៉ាសឃ្លុំច្រមុះ និងមាត់ជិតឈឹង។ នេះមិនមែនជាម៉ូតថ្មីទេ តែដើម្បីការពារ សុខភាព ព្រោះនៅភ្នំពេញ ខ្យល់សំបូរធូលីដី និងផ្សែងយានយន្តចាស់ៗ។ ខ្យល់កខ្វក់អាចបណ្ដាលអោយមានជំងឺដូចជា រលាកភ្នែក រលាកសួត អស់កម្លាំង។ ឧទាហរណ៍ជាក់ស្ដែង នៅម្ដុំដែលមានការដ្ឋានសាងសង់ ឡានដឹកសម្ភារៈ ទាំងនោះមិនបានធ្វើការលាងសំអាតនិងគ្របដំបូលអោយបានត្រឹមត្រូវមុនដឹកចេញឬចូល ដែលបង្ករអោយមាន កំទេចដី ភក់ ស៊ីម៉ងត៍ ធ្លាក់ពេញផ្លូវ។ និងជាពិសេសផ្លូវដែលមានរថយន្តធំៗឆ្លងកាត់៕ …

សំណង់​សាង​សង់​ជិត​រួចរាល់​ ទើប​ទៅ​ប្រាប់​ឲ្យ​វាយ​ចោល

ភ្នំពេញ៖ នៅសល់ប្រហែលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ អាជ្ញាធរខណ្ឌជ្រោយចង្វារ នឹងចាត់វិធានការ ចុះរុះរើសំណង់អគារទំនើបមួយកន្លែង ដែលសង់លយចូលទៅក្នុងទន្លេមេគង្គ នៅផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វារបើសិនម្ចាស់សំណង់ មិនព្រមរើចេញដោយខ្លួនឯង ដោយអាជ្ញាធរសំអាងថា ការសាងសង់នេះពុំមានច្បាប់អនុញ្ញាត បើទោះបីជាសំណង់ទំនើបមានកម្ពស់រហូតដល់ប្រមាណ ៥ជាន់នេះ ត្រូវបានសង់រួចរាល់ប្រមាណជា៨០ភាគរយរួចហើយក៏ដោយ។ ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះអ្នកលេងហ្វេសប៊ុកជាច្រើន បានរិះគន់យ៉ាងខ្លាំងទៅលើវិធានការរបស់អាជ្ញាធរ ដោយចោទសួរថា បើសំណង់នេះពុំមានច្បាប់ ហេតុអ្វីក៏មិនព្រមធ្វើការហាមឃាត់តាំងពីដំបូង? ហេតុអ្វីបានជាទុកបណ្តោយឲ្យសាងសង់រហូតដល់ជិតរួចរាល់ទៅហើយ ទើបទៅហាមឃាត់ បញ្ជាឲ្យរុះរើ វ៉ៃកម្ទេចចោល? លិខិតជូនដំណឹងមួយច្បាប់ ចុះហត្ថលេខាដោយអភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួតចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៦បានស្នើឱ្យម្ចាស់សំណង់រើចេញ ក្នុងរយៈពេល ៣០…

ជំងឺធ្លាក់ទឹកចិត្តជាឃាតករ សម្លាប់ពលរដ្ឋខ្មែរ៦ពាន់នាក់ក្នុង១ឆ្នាំៗ

សុខភាពផ្លូវចិត្តត្រូវបានគេចាត់ទុកថា ជាបញ្ហាដែលមានផលប៉ះពាល់យ៉ាងខ្លាំង សំរាប់ការរស់នៅប្រចាំថ្ងៃ របស់មនុស្ស។ អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តបានឱ្យដឹងថា យុវជនកម្ពុជាភាគច្រើនជួប ប្រទះបញ្ហាផ្លូវចិត្ត ចំនួនបីប្រភេទ គឺការថប់អារម្មណ៍ ធ្លាក់ទឹកចិត្ត និងបាក់ស្បាត ហើយមានពលរដ្ឋខ្មែរមិន តិចជាង៦ពាន់ នាក់ទេដែលសម្លាប់ខ្លួនដោយសារតែជំងឺផ្លូវចិត្ត។ …

អ្នក​ប៊ូឌីង​រីករាយ​សហការ​នឹង​អាជ្ញាធរ​ចុះ​ស្រង់​មតិ​ពី​ការ​អភិវឌ្ឍ​អគារ​នេះ​នៅ​ដើម​ខែ​ក្រោយ

ពលរដ្ឋរស់នៅលើអគារសប៊ូឌីងសាទរចំពោះគម្រោងរបស់អាជ្ញាធររដ្ឋាភិបាល ដែលនឹងចុះជំរឿននៅដើមខែធ្នូ ធ្វើឯកសារវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិផ្ទះសម្បែងរបស់ពួកគេ មុននឹងចាប់ផ្ដើមអភិវឌ្ឍអគារចំណាស់នេះនៅដើមឆ្នាំ២០១៧។ …

នៅពេល​អគារខ្ពស់ៗដួលរលំ​នរណា​ជា​អ្នកទទួលខុសត្រូវ?

បើទោះបីបច្ចុប្បន្ននេះសំណង់អគារខ្ពស់ៗនៅកម្ពុជាបានលេចរូបរាងឡើងជាបន្តបន្ទាប់ក៏ដោយ ក៏គេហាក់នៅមិនទាន់ឃើញមានអ្នកជំនាញណាមួយលើកឡើង ឬគិតឱ្យបានស៊ីជម្រៅពីហានិភ័យទៅថ្ងៃអនាគតនៃដួលរលំអគារដោយចៃដន្យនោះទេ។ ប្រសិនបើមានហេតុការណ៍បែបនេះកើតឡើង តើនរណាជាអ្នកទទួលខុសត្រូវ? …

ម្តាយល្អ បង្រៀនកូនឲ្យធ្វើអំពើល្អ

ស្ត្រីម្នាក់ប្រហែលត្រូវជាម្ដាយក្មេងប្រុសតូច បានធ្វើការណែនាំគាត់ពីរបៀបទុកដាក់សំរាម ទៅតាមប្រភេទនិមួយៗដែលអាជ្ញាធរមន្ទីរ បានដាក់ តាមមាត់ស្ទឹងសៀមរាប និងតាមផ្លូវ មួយចំនួន ក្នុងពិធីបុណ្យអុំទូក។ រូបភាពអ្នកទាំងពីរធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្នុងនោះក៏មានលោកអភិបាលរងខេត្ត សៀមរាប ផងដែរ ថានឹងផ្ដល់រង្វាន់ជូនអ្នកទាំងពីរ។  …

បឹងនៅលើផ្លូវជាតិ រឺុម៉កភ្លាត់ស្នៀតដេកលើផ្លូវ

ភ្នំពេញ៖  ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវជាតិលេខ ៤ និងផ្លូវនៅក្រុងព្រះសីហនុកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានក្រើនរំឭកដល់មន្ត្រីរបស់ខ្លួនឲ្យប្រើប្រាស់ថវិកាកសាងផ្លូវឲ្យបានត្រឹមត្រូវ និងមានគុណភាពខណៈដែលមានការរិះគន់ជាច្រើនជាយូរមកហើយថាផ្លូវស្រុកខ្មែរធ្វើជាប់រហូតធ្វើខាងមុខខូចខាងក្រោយ។ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ លោក ព្រាប កុល នាយកប្រតិបត្តិរបស់អង្គការតម្លាភាពអន្តរជាតិកម្ពុជា បានបង្ហោះសាររិះគន់ពីការគ្រប់គ្រងផ្លូវថា៖ «បឹងនៅលើផ្លូវជាតិ រឺម៉កភ្លាត់ស្នៀតដេកលើផ្លូវ។ ឡានដឹកដី ដឹកខ្សាច់និងគ្រឿងសំណង់បំផ្លាញផ្លូវអស់ហើយ តើនរណាអ្នកទទួលខុសត្រូវធ្វើផ្លូវឱ្យវិញ?»៕  …