Category Archives: ស្ថាបត្យកម្ម

នៅពេល​អគារខ្ពស់ៗដួលរលំ​នរណា​ជា​អ្នកទទួលខុសត្រូវ?

បើទោះបីបច្ចុប្បន្ននេះសំណង់អគារខ្ពស់ៗនៅកម្ពុជាបានលេចរូបរាងឡើងជាបន្តបន្ទាប់ក៏ដោយ ក៏គេហាក់នៅមិនទាន់ឃើញមានអ្នកជំនាញណាមួយលើកឡើង ឬគិតឱ្យបានស៊ីជម្រៅពីហានិភ័យទៅថ្ងៃអនាគតនៃដួលរលំអគារដោយចៃដន្យនោះទេ។ ប្រសិនបើមានហេតុការណ៍បែបនេះកើតឡើង តើនរណាជាអ្នកទទួលខុសត្រូវ? …

អាគារ​ប៊ូឌិញ​ «ស» ​ដែល​មាន​វ័យ​ចំណាស់ នឹង​អភិវឌ្ឍ​ឡើង​វិញ

ប្រភព៖ khmertimeskh.com ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៧ បានជួបពិភាក្សាជាលើកដំបូង ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារប៊ូឌិញ «ស» រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការអភិវឌ្ឍអាគារដែលមានវ័យចំណាស់នេះឡើងវិញ ដោយក្រសួងបានផ្តល់នូវជម្រើសពីរសម្រាប់ប្រជាពលរដ្ឋ គឺការអភិវឌ្ឍនៅនឹងកន្លែងឬផ្តល់ជាសំណងនូវទឹកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារសម្រាប់ផ្ទះនីមួយៗក្នុងអាគារនោះ ក្នុងករណីដែលពួកគាត់ចង់ចាកចេញ។ …

អគារ​មួយ​ចំនួន​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ មាន​អាយុ​បាន ១០០​ឆ្នាំ​ហើយ

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏ នៅតែរយៈពេលជាង២ខែទៀតប៉ុណ្ណោះ ដែលឆ្នាំ២០១៧ នឹងឈានចូលមកដល់ ហើយក៏ជាឆ្នាំខួបគម្រប់ ១០០ ឆ្នាំ នៃការបើកដំណើរការសាលារចនា (បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) នៅកណ្តាលរាជធានីភ្នំពេញ កាលពីឆ្នាំ១៩១៧ ផងដែរ។ ដើម្បីជាការរំឭកដល់ប្រវត្តិ និងការវិវត្តនានារបស់មជ្ឈមណ្ឌលអប់រំផ្នែកសិល្បៈ និងវប្បធម៌ខ្មែរ ដ៏ល្បីល្បាញនេះ អតីតនិស្សិតមួយរូបនៃគ្រឹះស្ថានអប់រំនេះទើបបានបញ្ចប់ការចងក្រង និងបោះពុម្ពសៀវភៅមួយក្រោមចំណងជើង «ប្រវត្តិសាលារចនា» មរតក១០០ឆ្នាំនៃសិល្បៈវប្បធម៌ខ្មែរ។ អ្នកនិពន្ធសៀវភៅនោះ គឺលោក ព្រាប ចាន់ម៉ារ៉ា ដែលបានកើតនៅឆ្នាំ១៩៧៥ នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ លោកបានសិក្សានៅមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (សាលារចនា) កាលពីឆ្នាំ ១៩៩៥-២០០០។ សព្វថ្ងៃលោកជាគ្រូបង្រៀន…

រដ្ឋាភិបាល ​និងសង្គមស៊ីវិល​ជំរុញ​ដោះស្រាយ​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ

ប្រភព៖ khmertime ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែ តុលា បានចុះអនុស្សរណៈនៃការយោគយល់ (MOU) គាំទ្រគោលនយោបាយជាតិស្ដីពីលំនៅឋាននៅកម្ពុជា ដើម្បីដោះស្រាយលំនៅឋានជូនប្រជាពលរដ្ឋក្រីក្រ សម្រាប់ការរស់នៅប្រកបដោយសុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ។ ការចុះ MOU នេះ សំដៅគាំទ្រការអនុវត្តគោលនយោបាយជាតិ ស្ដីពីលំនៅឋាននៅកម្ពុជា និងប្រកាសផែនការ ដើម្បីជំរុញកម្មវិធីនានា ដែលនឹងបង្កើនឲ្យមានលំនៅឋាន និងការកាន់កាប់ប្រកបដោយសុវត្ថិភាព ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៤ ដោយរាជរដ្ឋាភិបាលកម្ពុជា។ គោលនយោបាយនោះ បានចែងថា៖«ប្រជាជនគ្រប់រូបមានសិទ្ធិមានលំនៅឋានសមរម្យដែលជាផ្នែកមួយនៃសិទ្ធិមានជីវិតគ្រប់គ្រាន់ ធានាបាននូវការរស់នៅក្នុងភាពជាឯកជននៃគ្រួសារ និងសុវត្ថិភាពក្នុងការកាន់កាប់លំនៅឋានស្របច្បាប់»។ នាយកប្រចាំប្រទេសនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា លោកស្រី ប៊ីណាដេត បូឡូ…

ស្ថាបត្យកម្មវ័យក្មេងមានការចាប់អារម្មណ៍លើស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ

ប្រភព៖ khmertimeskh.com សិស្ស និស្សិត និងនិស្សិតបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មវ័យក្មេងមានការចាប់អារម្មណ៍លើស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ និងអ្នកដទៃទៀតក្នុងជំនាន់របស់លោកដើម្បីដឹកនាំ នៅក្នុងទស្សនវិស័យ និងការបំផុសគំនិតរបស់ខ្លួនសម្រាប់ពេលអនាគតក្នុងរាជធានីភ្នំពេញ។ ថ្លែងនៅក្នុងខ្សែភាពយន្តឯកសាររបស់លោក Christopher Rompre ដែលមានចំណងជើងថា “The Man Who Built Cambodia” ដែលបានចេញផ្សាយកាលពីខែមុន ស្ថាបត្យករដ៏ល្បីល្បាញលោក វណ្ណ មូលីវណ្ណ បានឲ្យដឹងថា វាសម្រាប់ស្ថាបត្យករកម្ពុជា ជំនាន់ក្រោយដើម្បីបង្កើតស្ថាបត្យកម្មថ្មីនេះ ការងារដែល វណ្ណ មូលីវណ្ណ និងអ្នកដទៃទៀតបានចាប់ផ្តើមក្នុងអំឡុងពេលឆ្នាំ១៩៥០ និង១៩៦០ របស់ប្រទេសកម្ពុជា ក្រោយឯករាជ្យ និងរាល់សកម្មភាពដែលត្រូវបានផ្អាកនៅពេលដែលខ្មែរក្រហម ឡើងកាន់អំណាច។ ដឹកនាំដោយព្រះបាទ…

បច្ចុប្បន្នគម្រោងអគារកម្ពស់ចាប់ពីប្រាំជាន់ឡើងមានរហូតដល់ ៧៩១អគារ

ប្រភព៖ http://business-cambodia.com/ ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងឲ្យដឹងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានទីក្រុងរណប អគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូរ សំណង់ និងបុរីផ្សេងៗ ចំនួន ១៣៤កន្លែង និងអគារខ្ពស់ចាប់ពី ៥ជាន់ឡើង មានរហូតដល់ ៧៩១អគារ។ ថ្លែងនៅក្នុងពិធីសម្ពោធគម្រោងទី ៣ របស់ក្រុមហ៊ុន អ័រគីដេវីឡា លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា ក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ គម្រោងសាងសង់បន្ថែមនូវសំណង់អគារផ្សេងៗក្នុងរាជធានីភ្នំពេញចំនួន ៣៧១គម្រោង លើផ្ទៃដីសាងសង់ជាង ៤លានម៉ែត្រកូរ៉េ ជាមួយទុនវិនិយោគប្រមាណជិត ២ពាន់លានដុល្លារអាមេរិក។ លោក ប៉ា…

តើ​អាច​ទុក​ចិត្ត​បាន​ឬ​ទេ អំពី​គម្រោង GOLD TOWER 42 ជាន់​នឹង​ចាប់​ផ្តើម​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​?

ប្រភព៖ postkhmer.com ភ្នំពេញ៖ ព៌ត៍មានចុងក្រោយអំពីការបន្តការសាងសង់ឡើងវិញរបស់អគារ Gold Tower42 មានដំណឹងល្អ និងគួរឲ្យទុកចិត្តបានហើយ ដោយម្ចាស់គម្រោងនេះបានសន្យានឹងចាប់ផ្តើមសាងសង់ឡើងវិញនូវអគារកប់ពពកនេះជាថ្មីនៅខែ កុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ។ …

ឯកឧត្តម​ ជា​ សុផារ៉ា​៖ បានអំពាវនាវឲ្យគណៈស្ថាបត្យករទាំងអស់ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងផ្សារភ្ជាប់ជាមួយរចនាបទខ្មែរ

ភ្នំពញ៖ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានអំពាវនាវឲ្យគណៈស្ថាបត្យករ សំណង់ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវគោរពឲ្យបានជាដាច់ខាតតាមបទដ្ឋានបច្ចេកទេស និងគួរផ្សារភ្ជាប់ជាមួយរចនាបទខ្មែរ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី ស្ថាបត្យកម្ម សំណង់ អចលនទ្រព្យ និងការគ្រប់្រគងសណ្ឋាគារ នៅទីស្ដីការក្រសួងរៀបចំដែនដី នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ។  …

សាលាក្រុងភ្នំពេញគ្រោង កែលម្អសោភណ្ឌភាព ផ្សាររាត្រីភ្នំពេញទៅជាតំបន់ផ្សារទេសចរណ៍

ប្រភព៖ business-cambodia ដោយមើលឃើញពីសក្ដានុពល នៃ ផ្សាររាត្រីភ្នំពេញ អាចទាក់ទាញោះភ្ញៀវទេសចរ អន្តរជាតិ សាលាក្រុងភ្នំពេញ គ្រោងនឹងធ្វើការកែលម្អ សោភណ្ឌភាពនៃ ផ្សាររាត្រីភ្នំពេញ ឲ្យក្លាយទៅជា ជាតំបន់ផ្សារទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ នឹង អន្តរជាតិ។ …

ផ្លូវថី្មមានចំងាយ៥០ម៉ែត្រពីព្រះវិហារឥស្លាមបឹងកក់

ភ្នំពេញ៖ ឯកឧត្តម ប៉ាសុជាតិវង្សបានសម្រេចថាគម្រោងផ្លូវកាត់ព្រះវិហាឥស្លាមក្នុងតំបន់បឹងកក់មានចំងាយ៥០ម៉ែត្រពីព្រះវិហាដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍។ តាមការលើកឡើងរបស់លោកក្នុង វេទិការសាធារណះ ស្ដីអំពីរគម្រោងអភិវឌ្ឍន៍បឹងកក់ របស់សាលាក្រុងភ្នំពេញ ក្នុងបរិវេណព្រះវិហាឥស្លាម នៅព្រឹកថ្ងៃទី៧ ខែកញា ឆ្នាំ២០១៦នេះ។ …

ឯកឧត្តម ប៉ា សុជាតិវង្ស មានគម្រោងរៀបចំអភិវឌ្ឍន៍ផ្លូវតាមបណ្តោយផ្លូវរថភ្លើងពីឬស្សីកែវមកដល់តំបន់បឹងកក់អោយបានឆាប់រហ័ស

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស មានគម្រោងរៀបចំអភិវឌ្ឍន៍ផ្លូវតាមបណ្តោយផ្លូវរថភ្លើងពីឬស្សីកែវមកដល់តំបន់បឹងកក់អោយបានឆាប់រហ័ស តាមប្រភពពីហ្វេសបុករបស់ឯកឧត្តម ប៉ា សុជាតិវង្ស លោកបានដឹងនាំក្រុមការងារបច្ចេកទេសធ្វើការចុះត្រួតពិនិត្យផ្លូវតាមបណ្តោយផ្លូវរថភ្លើងពីឬស្សីកែវមកដល់តំបន់បឹងកក់បានពិនិត្យឃើញថាត្រូវតែរៀបចំផ្លូវនេះជាផ្លូវថ្នល់ឱ្យបានត្រឹមត្រូវដោយផ្អែកលើចំណុចមួយចំនួនគឺ ស្ថានភាពផ្លូវដែកនេះ មានលក្ខណ:ទ្រុឌទ្រោមមិនងាយនឹងកែលម្អឡើយ ហានិភ័យនានាដែលអាចកើតមានជាយថាហេតុណាមួយ ដូច្នេះពួកគាត់ត្រូវតែមានផ្លូវរំដោះឱ្យបានត្រឹមត្រូវ បញ្ហាបរិស្ថានដែលបានកើតចេញពីការរស់នៅដោយគ្មានសណ្ដាប់ធ្នាប់ និងគ្មានផ្លូវត្រឹមត្រូវក្នុងការនាំយកសំរាមចេញ និងផ្លូវនេះពិតជាសំខាន់ក្នុងការងារសម្រួល និងរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៥។ ដូច្នេះ លោកប៉ា សុជាតិវង្សបានបញ្ជាក់ ផលប៉ះពាល់នៅតែមាន ប៉ុន្តែយើងត្រូវតែព្យាយាមរកដំណោះស្រាយ ដើម្បីពន្លឿនការបើកផ្លូវនេះឱ្យបានឆាប់រហ័ស៕ …

តើ​គួរ​ដល់​ពេល​ត្រូវ​គិតគូរ​ពី ​ប្រព័ន្ធ​ការពារ​ការ​រញ្ជួយ​ដី​ ឬ​នៅ​សម្រាប់​សំណង់​ខ្ពស់ៗ​នៅ​កម្ពុជា?

នៅពេលសួរថា តើអ្នកសាងសង់អគារខ្ពស់ៗនៅកម្ពុជាគួរគិតគូរពីការការពារការរញ្ជួយដីដែរឬទេ? កាលពី ១០០ ឆ្នាំមុនទំនងជាមិនមានអ្នកឆ្លើយថាបាទនោះទេប៉ុន្តែពេលនេះទំនងជាដល់ពេលវេលាហើយដែលអ្នកសាងសង់អគារខ្ពស់ៗកប់ពពកនានានៅទីក្រុងភ្នំពេញត្រូវគិតគូរពីការរៀបចំប្រព័ន្ធការពារការរញ្ជួយដីនៅតាមគម្រោងរបស់ខ្លួន។ …