Category Archives: ស្ថាបត្យកម្ម

ឆ្នាំ​២០១៨ នឹង​មាន​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​លេច​រូបរាង​នៅ​ភ្នំពេញ

ប្រភព ៖ កោះសន្តិភាព ម្ចាស់ក្រុមហ៊ុនវិនិយោគនានានៅកម្ពុជាបានលើកឡើងថា នៅក្រោយឆ្នាំ២០១៨ខាងមុខ នឹងមានសំណង់អគារខ្ពស់ៗជាច្រើនលេចរូបរាងនៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នការសាងសង់សំណង់ទាំងនោះកំពុងតែមានភាពសកម្ម ។ លោក ថម អូស៊ីលីវ៉ាន់ អ្នកគ្រប់គ្រងរៀបចំការតាំងពិព័រណ៍អចលនទ្រព្យអន្តរជាតិ និងជាអគ្គនាយកក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ realestate.com.kh បានថ្លែងឲ្យដឹងក្នុងពិព័រណ៍អចលនទ្រព្យរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៥ដល់ទី៦ ឧសភា នេះថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានសក្តានុពលខ្លាំងផ្នែកខាងសំណង់អគារខ្ពស់ ហើយយ៉ាងយូរចាប់ពីក្រោយឆ្នាំ២០១៨ តទៅ នៅក្នុងរាជធានីភ្នំពេញ និងមានសំណង់អគារខ្ពស់ៗជាច្រើនលេចរូបរាងឡើង ។ ជាមួយគ្នានោះ សំណង់អគារផ្ទះល្វែង ក៏កំពុងកើតមានយ៉ាងច្រើនផងដែរ ។ លោកថ្លែងថា ៖ « ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ខ្ញុំបានអញ្ជើញភ្ញៀវក្នុងស្រុក និងក្រៅស្រុកមកចូលរួមដើម្បីមើលពីគម្រោងថ្មីៗនៅកម្ពុជា និងឈានទៅរកការទិញកាន់តែច្រើនថែមទៀត…

កម្ពុជាបើកសម្ភោធការដ្ឋានសាងសង់រោងចក្រផលិតប្រេងកាតជាលើកដំបូង

ប្រភព ៖ VOD រាជរដ្ឋាភិបាលកម្ពុជា នឹងបើកសម្ភោធការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេងកាតជាលើកដំបូង ខណៈដែលតម្រូវការប្រើប្រាស់ក្នុងស្រុកត្រូវពឹងផ្អែកការនាំចូលពីបរទេស។ ក្រសួងធនធានរ៉ែ និងថាមពល ឲ្យដឹងថា ការសម្ភោធការដ្ឋានសាងសង់រោងចក្រផលិតប្រេងកាត ដែលអាចមានសមត្ថភាពផលិតប្រេងកាតបាន ៥លានតោនក្នុងមួយឆ្នាំ ធ្វើឡើនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧នេះ។ រោងចក្រផលិតប្រេងកាតនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន …

សំណង់ខុន​ដូ​មួយ​កំពុង​បំផ្លាញ​សម្បត្តិ​សាធារណៈ និង​បង្ក​ការ​កកស្ទះ​ស្ទើរ​រាល់ថ្ងៃ

ប្រភព ៖ Angrut យោងតាមគេហទំព័ររបស់អគ្គស្នងការបានចុះផ្សាយពីការដ្ឋានសំណង់ខុនដូ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នេះដែលកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានមើលមិនឃើញ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ខចំការមន រាជធានីភ្នំពេញ ។ ប្រភពបានអោយដឹងថា លោកអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៣ ខែឧសភា នេះនឹងអញ្ជើញម្ចាស់ការដ្ឋានសាងសង់ខុនដូ មួយកន្លែងឈ្មោះ ឆាយណា ខុនស្ត្រាក់សិន ហ្វតស៍ អេនជីនារីង ឌីវិសិន ខប អិលធីឌី (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD)…

ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ តម្លៃ​៣៦​លាន​ដុល្លារ ត្រូវបាន​សម្ភោធអោយ​ប្រើប្រាស់ជា​ផ្លូវការនៅព្រឹកនេះហើយ

ប្រភព ៖ ថ្មីៗ (thmeythmey.com) ស្ពានមិត្តyភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។ ស្ពានជ្រៃធំ-ឡុងប៊ិញ មានប្រវែង ៤២៧ម៉ែត្រ ឆ្លងកាត់ព្រែកជ្រៃធំ ព្រំប្រទល់កម្ពុជា-វៀតណាម។ ខាងទឹកដីកម្ពុជា ស្ពាននេះស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ ២១ និងភ្ជាប់ទៅខេត្តអានយ៉ាង ប្រទេសវៀតណាម។ ស្ពាននេះ ត្រូវបានសាងសង់អស់រយៈពេល ២៧ខែ គឺចាប់ពី ខែធ្នូឆ្នាំ២០១៤…

គម្រោងខុនដូ និងសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏គួរឲ្យទាក់ទាញ កំពុងដំណើរការសាងសង់

ប្រភព ៖ Post News គម្រោងសាងសង់សណ្ឋាគារលំដាប់អន្តរជាតិ ក៏ដូចជាខុនដូលំដាប់ផ្កាយ ៥ មួយចំនួនបាននឹងកំពុងដំណើរការសាងសង់នៅកម្ពុជាយើង ដែលគម្រោងនីមួយៗមាននូវចំណុចទាក់ទាញ និងភាពល្អប្រណិតផ្សេងៗពីគ្នា ក្នុងនោះរួមមាន ៖ ១. គម្រោង The Penthouse Residence ជាគម្រោងខុនដូលំដាប់ផ្កាយ ៥ ដែលសាងសង់ឡើងកម្ពស់ ៣៦ ជាន់ ។ គម្រោងនេះ បង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជន ជាមួយនឹងអគារស្នាក់នៅបែបទំនើប និងទាន់សម័យ ចំណុចដ៏គួរអោយទាក់ទាញនៃគម្រោង គឺនៅជាន់កំពូលនៃអគារមានបង្កប់នូវភោជនីយដ្ឋានមួយ ដែលអាចធ្វើចលនាវិលជុំបាន ដោយប្រើរយៈពេលត្រឹម ១ ម៉ោងប៉ុណ្ណោះ ។ The…

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត សង្កាត់ និរោធ បានសម្ភោធឲ្យដំណើរការនៅព្រឹកនេះ

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ បានសម្ភោធឲ្យដំណើរការនៅព្រឹកថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០១៧ ដែលមានតម្លៃជាង ៦០លានដុល្លារ ស្ថិតនៅក្នុង ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រោងចក្រទឹកស្អាតនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដោយក្រុមហ៊ុនវិនស៊ីខុនស្ត្រាក់ស្សិន (VINCI CONSTRUCTION GRANDS PROJECTS) ដែលជាក្រុមហ៊ុនមកពីប្រទេសបារាំង ក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសមកពីប្រទេសបារាំងឈ្មោះ សាហ្វែស (Safege)។ រោងចក្រនេះ អាចផលិតទឹកបាន ៥៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងអាចផ្គត់ផ្គង់ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ជាយក្រុងភ្នំពេញ និងក្រុងតាខ្មៅបានប្រមាណ ៣៣១ពាន់អតិថិជន ក្នុងឆ្នាំ២០១៧នេះ។    …

ក្រសួងវប្បធម៌ ​បើកការដ្ឋានសាងសង់អគារសិក្សាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តម្លៃ១២លានដុល្លារ នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកការដ្ឋានសាងសង់អាគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានតម្លៃប្រមាណជាង១២លានដុល្លារ លើផ្ទៃដីទំហំ៣ហិចតា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ។ គេហទំព័រផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អញ្ជើញក្រុងពាលី បញ្ចុះសីមាសុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីសាងសង់អគារសិក្សានេះ។ សូមបញ្ជាក់ថា ចំពោះទឹកប្រាក់ដែលត្រូវចំណាយប្រមាណជាង១២លានដុល្លារនេះ ជាទឹកប្រាក់បានមកពីការផ្តល់ជូន ដោយរាជរដ្ឋាភិបាលកម្ពុជា៕ ប្រភព ៖ khmerload …

ប្រឡាយព្រែកបារាំងពីទឹកស្អុយព្រៃស៊ុបទ្រុបក្លាយជាផ្លូវបេតុងធំទូលាយមានភ្លើងបំភ្លឺ

ប្រភព ៖ កម្ពុជាថ្មី ប្រឡាយព្រែកបារាំងស្ថិតក្នុងភូមិសាស្រ្តចំនួន៣ក្នុងខណ្ឌច្បារអំពៅ ដែលពីមុនពោរពេញទៅដោយសំរាមព្រៃ និង មូស ប្រហែលជាគ្មាននរណាម្នាក់ធ្លាប់ស្រម៉ៃថានឹងក្លាយជាផ្លូវបេតុងមានភ្លើងបំភ្លឺព្រោងព្រាតសោះឡើយ៕ ប៉ុន្តែវាបានក្លាយជាការពិតហើយក្រោមការដឹកនាំរបស់លោក ប៉ា សុជាតិវង្ស បានអភិវឌ្ឍន៍ប្រឡាយទឹកស្អុយនេះទៅជាផ្លូវបេតុងធំទូលាយ នៃសង្កាត់ចំនួន៣គឺ សង្កាត់ច្បារអំពៅ១ សង្កាត់ព្រែកប្រា និង សង្កាត់និរោធ។ ផ្លូវបេតុងនេះមានទទឹងប្រវែង១៦ម៉ែត្រ និងប្រវែង៩១៦ម៉ែត្រ សាងសង់ពីផ្លូវ៣៦៩(មាត់ទន្លេ) ដល់ផ្លូវប្រជុំវង្ស ១០០%ជំហានទី១។ ឥឡូវនេះប្រជាពលរដ្ឋកំពុងបានស្រុះស្រួលគ្នាអោយបន្តជំហានទីពីរ ពីផ្លូវប្រជុំវង្ស ទៅសាលាគុយបាទៀតដែលមានប្រវែង៣៥១ម៉ែត្រដាក់លូទំហំធំបាន១០០ម៉ែត្រ នៅសល់២០០ម៉ែត្រទៀត ដែលការដ្ឋាននេះនិងសម្រេចនៅក្នុងខែមេសានេះ។ បងប្អូនដែលរស់នៅតាមផ្លូវនេះមានសេចក្ដីអំណរយ៉ាងខ្លាំងដោយបានដាក់រហ័សនាមផ្លូវនេះថា ផ្លូវតាវង្សព្រែកបារាំង៕ …

សម្ដេច ហ៊ុន សែន ថ្លែងថាផ្លូវ​៦០​ម៉ែត្រ​អាច​ជា​កន្លែង​ចុះ​ចត​យន្តហោះ​ពេល​មាន​គ្រាអាសន្ន

ប្រភព ៖ កោះសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យសិក្សាពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬ ផ្លូវ៦០ម៉ែត្រ យកធ្វើជាទីតាំងចុះចតយន្តហោះ ពេលព្រលានយន្តហោះអន្តរជាតិភ្នំពេញមានបញ្ហា ឬ ពេលមានគ្រាអាសន្នណាកើតឡើងជាយថាហេតុ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ មេសា ២០១៧ ក្នុងឱកាសដែលសម្តេចតេជោបានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ “មហាវិថីសម្តេចតេជោហ៊ុនសែន” ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប ៩,១៦០ម៉ែត្រ…

ស្ពានអាកាសថ្មើរជើងមុខសាលាជម្ពូរវ័ន្តបានដាក់អោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន

ប្រជាពលរដ្ឋក្នុងតំបន់ជម្ពូរវន្តជាយរាជធានីភ្នំពេញបង្ហាញអារម្មណ៍មិនទាន់មានភាព កក់ក្តៅពីពេលឆ្លងកាត់ផ្លូវទៅវិញទៅមក ខណៈអាជ្ញាធរបានបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាសទំាង២កន្លែងប៉ុន្មានថ្ងៃមកនេះហើយក្តី៕   …

LUMIERE HOTEL សណ្ឋាគារលំដាប់ផ្កាយបួនកម្ពស់១៦ ជាន់សាងសង់ដោយក្រុមហ៊ុនក្នុងស្រុក

ស្ថិតនៅលើដងវិថីសម្តេចមង្គលអែម ផ្លូវលេខ ២២៨ កែងនឹងផ្លូវ ៥៥ ស្ថិតនៅក្នុងខណ្ឌដូនពេញនៃរាជធានីភ្នំពេញ យើងឃើញមានអគារស្រស់ស្អាតនិងប្លែកដាច់គេ រំលេចឡើងនូវឈ្មោះថា LUMIERE HOTEL ជាសណ្ឋាគារលំដាប់ផ្កាយបួន មានកម្ពស់ ១៦ជាន់។ ទោះបីជាសណ្ឋាគារនេះវិនិយោគដោយវិនិយោគិនសិង្ហបុរីក៏ដោយ អគារដ៏ស្រស់ស្អាតនេះគឺត្រូវបានរចនានិងសាងសង់ឡើងដោយក្រុមហ៊ុនខ្មែរសុធសាធ។ ក្រុមហ៊ុនខ្មែរដែលម៉ៅការសាងសង់សណ្ឋាគារដ៏ប្រណិតនេះមានឈ្មោះថា សោម៉ា ខនស្រ្តាក់សិន & ឌីវេឡុបមេន។ ការសាងសង់សណ្ឋាគារនេះមានសភាពលឿនខ្លាំងនិងគួរឲ្យកត់សម្គាល់ពោលគឺចាប់ផ្តើមសាងសង់នៅខែ សីហា ឆ្នាំ ២០១៥ និងបញ្ចប់ជាស្ថាពរនៅខែ មករា ឆ្នាំ ២០១៧៕ ប្រភព៖ business-cambodia.com …

ពលរដ្ឋ​ខ្មែរ​ស្នាក់ នៅ​ក្នុង​ខុន​ដូ​ចាប់ ផ្ដើម​មាន​កំណើន​បន្តបន្ទាប់

ប្រភព៖ កោះសន្តិភាព រាជធានីភ្នំពេញ ៖ ដូចអ្វីដែលអ្នកជំនាញខាងវិស័យអចលនទ្រព្យធ្លាប់លើកឡើងកាលពីពេលកន្លងមកហើយថា ស្ថានភាពទីផ្សារខុនដូនៅកម្ពុជា វានឹងវិវត្តទៅតាមបណ្ដាប្រទេសជិតខាងដូចជា សិង្ហបុរី និងថៃជាដើម ។ កាលដើមឡើយប្រទេសទាំងនោះ អ្នកស្នាក់នៅខុនដូភាគច្រើនជាជនបរទេសដែលមកបណ្ដាក់ទុនវិនិយោគ ឬធ្វើការនៅក្នុងប្រទេសនោះ ប៉ុន្តែក្រោយមកអ្នកស្នាក់ក្នុងខុនដូនៅប្រទេសទាំងនោះ ភាគច្រើនជាប្រជាជនក្នុងស្រុក ។ ចំណែកស្ថានភាពទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏កំពុងវិវត្តទៅរកស្ថានភាពដូចប្រទេសទាំងនោះដែរ ដោយកាលពីដំបូង បើនិយាយពីខុនដូ គឺសំដៅសម្រាប់តែជនបរទេសប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀត ចាប់ផ្ដើមមានជនជាតិខ្មែរចាប់អារម្មណ៍រស់នៅក្នុងខុនដូ តែមានចំនួនតិចតួច ហើយរហូតមកដល់ពេលបច្ចុប្បន្ន មានជនជាតិខ្មែរកាន់តែច្រើនស្នាក់នៅក្នុងខុនដូតាមរបៀបបរទេស ឬចាប់អារម្មណ៍ការរស់នៅបែបស៊ីវិល័យ ។ លោក មាស សូណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Residia Condotel និងមានអគារខុនដូផ្ទាល់ខ្លួនមួយនៅបឹងកេងកង១…