Category Archives: ធនធាន

តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលផ្ទះតម្លៃទាប

ដើម្បីទិញផ្ទះតម្លៃទាបរបស់ក្រុមហ៊ុន Worldbridge Land Cambodia ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយ ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ មិនត្រូវមានប្រាក់ខែលើសពី៥០០ដុល្លារអាមេរិកទេ។ …

រដ្ឋាករទឹក​ក្រុងភ្នំពេញ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ភ្នំពេញ និង​ក្រុង​តាខ្មៅ មក​ទទួល​ការទូទាត់​សង​ប្រាក់​ថ្លៃ​ទឹក​លម្អៀង

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងតាខ្មៅ មកទទួលការទូទាត់សងប្រាក់ថ្លៃទឹក លម្អៀងពីរដ្ឋាករទឹកវិញ រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទី រសៀល។ ជាមួយគ្នានេះ រដ្ឋាករទឹកបានបញ្ជាក់នូវជម្រើសចំនួន២ សម្រាប់ឲ្យប្រជាពល រដ្ឋជ្រើសរើស លើ ការទូទាត់សងប្រាក់ ជូនប្រជា …

​បឹង​ជើង​ឯកអាច​នឹង​ពង្រី​ក​សក្កដានុពល​សេដ្ឋកិច្ច​លឿនជាងមុន​តាម​រយៈគម្រោង​ក្រុង​រណប

បឹងជើងឯក ដែលស្ថិតនៅក្នុង ខណ្ឌដង្កោ ប៉ែកខាងត្បូងនៃក្រុងភ្នំពេញ អាចនឹងមានសន្ទុះកំណើនសេដ្ឋកិច្ចរីកឡើងលឿនជាងមុនតាមរយៈគម្រោងក្រុងរណប ដែលបានទាក់ទាញការអភិវឌ្ឍវិស័យអចលនទ្រព្យជាច្រើននាថ្ងៃខាងមុខឆាប់ៗនេះ។ …

គំរូប្លង់ស្ពានជ្រោយចង្វារថ្មី ឆ្លងកាត់ទន្លេសាប តភ្ជាប់ផ្លូវជាតិលេខ៥​ ទៅផ្លូវជាតិលេខ ៦អា

មន្ទីរសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីគំរូប្លង់នៃ ស្ពានឆ្លងកាត់ទន្លេសាប ត្រង់ចំណុចឬស្សីកែវ ដែលតភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ ៦អា។ គួរជម្រាបថា សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានដែកបេឡេជាបណ្ដោះអាសន្នឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចឃ្លាំងប្រេងឥន្ធនៈសូគីមិច ឬស្សីកែវ ទៅផ្លូវជាតិលេខ៦អា ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ របស់ …

ប្លង់ពង្រាងថ្មីមួយទៀតនៃស្ពានអាកាសថ្មី នៅចោមចៅត្រូវបានបង្ហាញ

គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនៅចោមចៅ បានបង្ហាញប្លង់ពង្រាងថ្មីមួយទៀត ហើយអាចនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០១៧ខាងមុខនេះ ដែលគម្រោងនេះស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៧។ រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាពីប្លង់ …

គ្រោង​សាងសង់​ស្ពាន​អាកាស​មួយ​កន្លែង​ទៀត​ហើយ​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ត្រង់ចំណុចផ្លូវបំបែកផ្លូវ៦០ម៉ែត្រ ផ្លូវលេខ២៧១ និងមហាវិថីព្រះមុនីវង្ស ស្ថិតនៅជាប់ព្រំប្រទល់រវាងខណ្ឌមានជ័យ និងខណ្ឌចំការមន ។ គម្រោងការនេះត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ឱ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនOCIC និងអាជ្ញាធរពាក់ព័ន្ធនៅរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ លោក ម៉េត មាសភក្តី បានឱ្យដឹងថា កិច្ចប្រជុំនោះបានលើកឡើងពីការកែសម្រួលគម្រោងសាងសង់បន្ថែមស្ពានអាកាសផ្លូវថ្នល់ដោយលោកបញ្ជាក់ថា ស្ពានអាកាសក្បាលថ្នល់នឹងត្រូវកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែ គឺនៅរក្សាតែ ស្ពានមន្ថែមមួយខ្សែប៉ុណ្ណោះ ដោយរត់ពីផ្លូវព្រះមុនីវង្សឡើងទៅផ្លូវព្រះនរោត្តម ។ ការកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែនៅស្ពានអាកាសក្បាលថ្នល់នេះត្រូវបានលោក ម៉េត មាសភក្តី បញ្ជាក់ថា ដោយសារតែការដោះស្រាយផលប៉ះពាល់មានចំនួនទឹកប្រាក់ច្រើនលើសលប់ពេករហូតដល់រាប់លានដុល្លារឯណោះ ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចធ្វើសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនឹងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ…

កម្ពុជានឹងបង្កើតទីក្រុងនាគរាជតេជោ តម្លៃជា៨០ ពាន់លានដុល្លារ នៅតំបន់ក្បាលនាគ

ក្រសួងរៀបចំដែនដី គ្រោងនឹងបង្កើតទីក្រុងនាគរាជតេជោថ្មីមួយ ដែលមានតម្លៃជាង ៨០ ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ និងពង្រីកនគរូបនីយកម្ម និងស្ថាបត្យកម្មថ្មីៗ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ បានឲ្យដឹងថា គម្រោងបង្កើតទីក្រុង …

ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ស្ថាបនា​បាន​70​ភាគរយ​និង​សំរុក​ឲ្យ​រួចរាល់​នៅ​ចុងឆ្នាំ​2017

ប្រភព ៖ កោះសន្តិភាព អាជ្ញាធររាជធានីភ្នំពេញបានអះអាងថា តំបន់ស្តុបផ្សារដីហុយនឹងលែងមានការកកស្ទះចរាចរណ៏ទៀតហើយបន្ទាប់ពីស្ពានអាកាសស្ដុបផ្សារដីហុយស្ថាបនារួចរាល់នៅអំឡុងចុងឆ្នាំ២០១៧នេះ ។ លោក ស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ការអនុវត្ដន៏ការងារនៅក្នុងការដ្ឋានស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយទាំងមូលគិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នេះសម្រេចបានប្រមាណ៧០ភាគរយ ចំណែកការងារដែលនៅសេសសល់មានការចាក់កម្រាល ស្ថាបនាបង្កាន់ដៃស្ពាន និងការងារលាបគំនូស និងដាក់ស្លាកចរាចរណ៏ជាដើម ។ ស្ពាននេះបានបើកការដ្ឋានសាងសង់កាលពីចុងខែសីហា ឆ្នាំ២០១៦កន្លងមក ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៧នេះបើតាមផែនការគ្រោងទុក ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាស និងផ្លូវក្រោមដីចំនួន៤កន្លែងគឺស្ពានអាកាសក្បាលថ្នល់នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅស្តុបពេទ្យលោកសង្ឃ និងស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ ៕ …

ចំនួន​សណ្ឋាគារ​នៅ​ក្រុង​ភ្នំពេញ​ បន្ត​កើន​ឡើង​ ខណៈ​ខេត្ត​សៀមរាប​មាន​សភាព​ទ្រឹង

ប្រភព ៖ ភ្នំពេញបុស្តិ៍ ការវិនិយោគសណ្ឋាគារនៅក្រុងភ្នំពេញ កើនឡើងដូចទឹកជំនន់ តែខេត្តសៀមរាបហាក់ឆ្អែតបណ្តើរៗហើយខណៈចំនួនបន្ទប់ និងសណ្ឋាគារនៅទីក្រុងភ្នំពេញបាននិងកំពុងបន្តមានកំណើន ប៉ុន្តែចំនួនសណ្ឋាគារនៅក្នុងខេត្តសៀមរាបបានស្ថិតក្នុងសភាពទ្រឹង ដោយសារនិន្នាការស្នាក់នៅរបស់ភ្ញៀវមានរយៈពេលខ្លីជាងមុន និងមាន កំណើននៃភាពប្រកួតប្រជែងច្រើន។ យោងតាមការសិក្សារបស់ក្រុមហ៊ុន …

លោក​ឧកញ៉ា សៀ រិទ្ធី ៖ ខ្ញុំ​សំណូមពរ​ឲ្យ​អ្នក​នយោបាយ​គ្រប់​ភាគី​ទាំង​អស់​មាន​ភាព​អត់​ធ្មត់

ប្រភព ៖ ភ្នំពេញបុស្តិ៍ ជាមួយនឹងការបោះជំហានទៅមុខយ៉ាងស្វាហាប់ ក្នុងវិស័យអចលនទ្រព្យលោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group នៅតែមានសុទិដ្ឋិនិយមលើវិស័យនេះ និងបាននិងកំពុងចាប់ផ្តើមគម្រោងជាច្រើនទៀត។ ដើម្បីស្វែងយល់ ថាតើលោកមានគម្រោងអ្វីថ្មី និងមានទស្សនវិស័យយ៉ាងដូចម្តេចទាក់ទងនឹងវិស័យនេះក្រោយសម្រាប់ឆ្នាំបោះឆ្នោតនាពេលខាងមុខ លោកឧកញ៉ា សៀ រិទ្ធី បានជួបពិភាក្សាជាមួយលោក ស៊ីវ ម៉េង អ្នកយកព័ត៌មានអចលនទ្រព្យនៃ …

ស្ពាន​ជ្រោយចង្វារ​ចាស់​មិន​បិទ​ទាំងស្រុង​ទេ ​ទុក​ឲ្យធ្វើ​ដំណើរ​ក្នុង​រដូវ​បុណ្យ​ភ្ជំ​បិ​ណ្ឌ

ប្រភព ៖ កោះសន្តិភាព មន្ត្រីក្រសួងសាធារណការបានអះអាងថា ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុននឹងបើកដំណើរការជួសជុលជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ប៉ុន្តែមិនទាន់បិទចរាចរណ៍ទាំងស្រុងនៅឡើយទេដើម្បីទុកពេលវេលាឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរក្នុងរដូវបុណ្យភ្ជំបិណ្ឌនេះបានមួយរយៈពេលទៀត ។  …