17-5-026

ប្រជាសហគមន៍សំរោងមានជ័យ១៩៩ គ្រួសារដែលរស់នៅលើប្រឡាយនឹងត្រូវរើចេញ

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ចុះពិនិត្យ និងពិគ្រោះយោបល់នៅសហគមន៍សំរោងមានជ័យ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានប្រជាពលរដ្ឋរស់នៅ ១៩៩គ្រួសារ ដែលពួកគាត់តាំងទីលំនៅលើប្រឡាយសាធារណៈ។

សាលារាជធានីភ្នំពេញអោយដឹងថា៖ សាលារាជធានីបានរៀបចំដោះស្រាយដោយយកពួកគាត់ចេញពីប្រឡាយដោយអោយពួកគាត់ប្ដូរទៅរស់លើទីតាំងដែលសាលារាជធានីបានបែងចែកអោយ ព្រោះថាយើងមិនអាចអោយពួកគាត់រស់នៅលើប្រឡាយសាធារណៈទៀតឡើយដែលវាជាបញ្ហាប្រឈមនានាដូចជា៖ ការរំលោភយកដីប្រឡាយ ធ្វើអោយមានសំរាមមិនអាចធ្វើការស្តារប្រឡាយបាន និងស្ទះចរន្តទឹកហូរ។

សាលារាជធានីភ្នំពេញបន្តថា៖ ដើម្បីធ្វើអោយជីវភាពគ្រួសារពួកគាត់អោយមានភាពល្អប្រសើរឡើងយើងបានសហការជាមួយអង្គការដៃគូក្នុងការដោះស្រាយជូនជាជំហានៗហើយសាលារាជធានីភ្នំពេញបានគិតគូទៅលើសេវាតម្រូវការដូចជា៖ ទឹក ភ្លើង អនាម័យបរិស្ថាន សម្រាម ប្រព័ន្ធលូជាដើម។

រហូតមកទល់ពេលនេះ យើងនៅមិនទាន់ដឹងពីទីតាំងដែលសាលារាជធានីបានបែងចែកទុកនោះនៅឡើយទេ៕

17-5-024

17-5-025

17-5-026 17-5-027

17-5-028

17-5-029

17-5-030

17-5-031

17-5-032

 

Leave a Reply