Road Condition Campaign Logo_UV

យុទ្ធនាការថ្មី៖ រាយការណ៍អំពីស្ថានភាពផ្លូវរបស់អ្នកឥឡូវនេះ!

យើងទាំងអស់គ្នា​តែងតែ​ធ្វើដំណើរ​ជាប្រចាំ ដូចជា​ទៅ​សាលារៀន សាកលវិទ្យាល័យ ធ្វើការ ឬ​ទៅលេង​មិត្ត​ភ័​ក្ភ និង​ដើរ​កំសាន្ត​ជាដើម។ ដោយ​មិន​គិត​អំពី​ទោះបីជា យើង​ធ្វើដំណើរ​តាមរយៈ​អ្វី​ក៏ដោយ រឿង​មួយ​ដែល​បាន​ជៈ​ឥទ្ធិពល​ដល់​យើង​គឺ ស្ថានភាព​ផ្លូវ និង​វិថី​ដែល​យើង​ធ្ចើ​ដំណើរ​តែម្តង។ ខណៈដែល​ផ្លូវ​ស្រួល​ពិតជា​នាំមក​នូវ ភាព​សម្បាយ​រីករាយ​ក្នុងការ​ធ្វើដំណើរ ហើយ​ផ្លូវ​លំបាក ដែលមាន​គ​ហុក គឺ​មិន​ត្រឹមតែ​រំខាន​ក្នុងការ​ធ្វើដំណើរ​ប៉ុណ្ណោះ​ទេ តែ​វា​ងាយ​បង្ករ​ឲ្យ មាន​គ្រោះថ្នាក់​​ផងដែរ។ តាមរយៈ​ការចុះផ្សាយ​នូវ​របាយការណ៍​មួយ របស់ The Cambodia Daily បាន​ឲ្យ​ដឹងថា ស្ថានភាព​ផ្លូវ​ក៏​បា​ន​ជៈ​ឥទ្ធិពល ដល់​អាជីវកម្ម​ដែលមាន ទី​តាំ​នៅតាម​ដងផ្លូវ​នោះ ហើយ​បើ​ផ្លូវ​មិនល្អ ឬ​ផ្លូវ​លំបាក វា​ធ្វើ​ឲ្យ​អាជីវកម្ម​បាត់បង់​ចំណូល​ផងដែរ។

ថ្មីៗនេះ មាន​របាយការណ៍ និង ផែនទី​មួយ​ដែល​បាន​ចុះផ្សាយ នៅ​ការ​សែត Los Angeles Times ដែល​បានបង្ហាញ​អំពី​គុណភាព​ផ្លូវ​នៅ អែល​អេ (L. A) បាន​ញាំ​ង​ឲ្យ​សំឡេង​ទីក្រុង ដាក់តាំង​បង្ហាញ​យុទ្ធនា​ការ របស់ខ្លួន​ក្នុងការ​បង្ហាញផែនទី​ស្តីអំពី​ស្ថានភាព​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ។

ដើម្បី​ចូលរួម​សហការ​ណ៍​ក្នុង​យុទ្ធនា​ការ អ្នក​គ្រាន់តែ​ចូលទៅ​កាន់ បញ្ចូល​របាយការណ៍ (Submit a Report) ហើយ​បញ្ចូលរ​របាយការណ៍​នៅ ក្នុង​ចំណាត់ថ្នាក់​មួយ ក្នុងចំណោម​ចំណាត់ថ្នាក់​ទាំង ៦ ដែល​ឋិត​នៅក្រោម វិថី និង​ស្ថានភាព​ផ្លូវ (Street and Road Condition)។

  • ល្អ​ណាស់៖ ផ្លូវ​គ្នាន​ស្នាម​ប្រោះ​បែក ច្រោះ និង​គ្មាន​ស្ថានភាព​ផ្លូវ ដែល​សាងសង់​ខុស​បច្ចេកទេស ហើយក៏​មិនត្រូវ​ការថែទាំ​អ្វី​ដែរ។
  • ល្អ៖ ផ្លូវ​មានការ​ប្រេះ​បែក​តិច​ទូច គ្មាន​គំ​ហូ​ង​ហូរ​ច្រោះ គ្មាន​ស្ថានភាព​ផ្លូវ ដែល​សាងសង់​ខុស​បច្ចេកទេស​ដែរ។
  • មិនសូវ​ល្អ៖ ផ្លូវ​មាន​ស្នាម​ប្រេះ​បែក​ជាច្រើន ត្រូ​ការ​ជុស​ជុល​ឡើងវិញ មាន​គ្រលុក​តូច​ច្រើន។
  • មិនល្អ៖ ផ្លូវ​មាន​គ្រលុកធំៗច្រើន និង​ត្រូវ​ការណ៍​ចាក់ដី​លើផ្លូវ​បន្ថែម
  • មិនល្អ​សោះ៖ ផ្លូវ​មាន​គ្រលុកធំៗដែល​បង្ករ​គ្រោះថ្នាក់ ត្រូវការ​ចាក់ដី​បន្ថែម ឬ​សាងសង់​ឡើងវិញ។ ស្ថានភាព​ផ្លូវ​អាចធ្វើ​ឲ្យ​ខូច​រថយន្ត។
  • គ្រលុក​គ្រ​ហី​ង​គ្រហូង

នៅពេល​បញ្ចូល របាយការណ៍​របស់​អ្នក អ្នក​អាច​ជ្រើសរើស បញ្ចូល​របាយការណ៍​នៅលើ​ចំនុច​តែមួយ ឬ​ប្រើ​បន្ទាត់​ដើម្បី គូសបន្ទាត់​នៅលើ​ផែនទី។ (ប្រសិនបើ​អ្នក​មិន​ច្បាស់ នូវ​របៀប​ធ្វើ​ដែល​បាន​រៀបរាប់​ខាងលើ សូម​ពិនិត្យ​លើ​សំណួរ តើ​ខ្ញុំ​ប​ញ្ជូ​ល​របាយការណ៍​យ៉ាងដូចម្តេច? នៅក្នុង​ផ្នែក សំណួរ​ធ្លាប់​សួរ (FAQ)). អ្នក​ក៏ត្រូវ​បាន​លើកទឹកចិត្ត ឲ្យ​ផ្ញើ​រូបភាព​របស់​ផ្លូវ (រូបភាព​ផ្លូវ​គ្រលុក) មក​យើង។ ការបញ្ជូន​រូបភាព​ម​ក​កាន់ យើង​គឺមាន​ភាពងាយស្រួល​ទេ ដោយ​គ្រាន់តែ​ចុច​លើ បញ្ចូល​រូបភាព (Upload Photo) នៅ​ផ្នែក​ខាងក្រោម​ស្តាំ​របស់​កញ្ចក់​កំ​ព្យូ​ទ័​រ។

ដូច្នេះ កុំ​រងចាំ​អ្វី​ទៀត ផ្ញើ​របាយការណ៍​របស់​អ្នក​មកកាន់​យើង​ឥឡូវនេះ​ភ្លាម!

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

One thought on “យុទ្ធនាការថ្មី៖ រាយការណ៍អំពីស្ថានភាពផ្លូវរបស់អ្នកឥឡូវនេះ!

  1. Watt Botkosal
    July 12, 2013 at 4:47 am

    Yes, because of limited quality of roads in Phnom Penh, impacted by flood of rain, or hot season temperature, no money for maintenance, no recent well-designed master plan etc.
    We can start with an existing Master Plan for the Phnom Penh City to be reviewed with new design based on new situation and new environment changes in the city by using modern technology like ICT/GIS etc. Then design the City Policy and Strategy for development of New Phnom Penh City Master Plan including infrastructure like roads, houses, electricity facilities, water supply pipe system, communication networks, improvement or establishment of storm water management system, to avoid raining flood canal in the City/protecting the flood in the City, City River protection embankment. Non-infrastructural mechanism including capacity building, consultation process with/to people, agencies on the Green Development Policy for the City, by applying integrated urban management concept with catchment management concepts for the city, considering drainage system, man made and natural systems; Mekong and Bassac rivers. Consulting with all national and international experts and agencies involved to do this Master Plan. Put money for implement the Master Plan, national budget, private investment or support from the donors plus political commitment and support. Housing policy is most important for city/urban design.

Leave a Reply