កម្មវិធីវិទ្យុ​ «បញ្ហាប្រឈមនៅក្នុងទីក្រុង និងអ្នកដែលពាក់ព័ន្ធ»
Posted On : កក្កដា, 28, 2014 | By សំឡេងទីក្រុង

លោក អ៊ី សារ៉ុម ជានាយកប្រតិបត្តិស្តីទី នៅអង្គការសមាគមនធាងត្នោត និងក៏ជាជាវាគ្មិន នៅថ្ងៃនេះផងដែរ។

សំណួរអ្នកសំរបសំរួល​៖ តើមានបញ្ហាអ្វីខ្លះដែលកើតមាននៅទីក្រុងកំពុងតែប្រឈម លោក អ៊ី សារ៉ុម?

មានបញ្ហាជាច្រើន​ដូចជា៖​ បញ្ហាទី១៖ ការស្ទះចរាចរណ៍រហូតដល់​ ៣ទៅ៤ម៉ោងដែលធ្វើឧ្យប្រជាពលរដ្ឋមានការមួម៉ៅ ។ រីឯបញ្ហាទី២៖ គឺបញ្ហាស្ទះលូដែល បានលិចប្រព័ន្ធផ្លូវ សំខាន់ៗ មួយ ចំនួន ​និងតំបន់សំខាន់ៗមួយចំនួននៅក្នុងទីក្រុងនេះ​ នេះក៏ជាកង្វល់ហើយក៏ជា ហើយក៏ជា កាតកិច្ចមួយ របស់រាជរដ្ឋាភិបាល ដែលត្រូវចេញមុខដោះ ស្រាយដើម្បីកុំអោយ មានការកកស្ទះរំក៏ ដូច ជាអត្ថដំណើការនៃការអភិវឌ្ឍន៍​ក៏ដូចជាការរំខាន់ដល់ការប្រកបមុខរបរ របស់ប្រជាពលរដ្ឋ​​​ ហើយនិង ការធ្វើដំណើ ផងដែរ។​

សំណួរអ្នកសំរបសំរួល៖ ​ ចុះរាល់ថ្ងៃ តើគេកំពុងធ្វើលូ ឬជួសជុលនូវប្រព័ន្ធលូយ៉ាងម៉េចដែរ?​

លោក អ៊ី  សារ៉ុម៖ បើយើងមើលបច្ចុប្បន្នបញ្ហា នៃការស្ទះចរាចរណ៍មួយផ្នែកគឺ បណ្ដាលមកពីការធ្វើលូ ឬ ដាក់នូវប្រព័ន្ធលូថ្មី ដែលមាន ការរៀបចំដោយ សាលារាជធានីភ្នំពេញ​ ។ យើងឃើញ ថានេះចំណុច សារទរមួយ ចំពោះការយកចិត្តទុកដាក់ របស់សាលារាជធានីភ្នំពេញ ក៏ដូចជាការយកចិត្តទុក ដាក់របស់ រាជរដ្ឋាភិបាល ប៉ុន្តែការដោះស្រាយនូវប្រព័ន្ធលូបច្ចុប្បន្ន ទី១៖ សកម្មភាពនៃការធ្វើ ហាក់បីដូចជា មានការយឺតយ៉ាវ

ទី២៖ ខ្ញុំមើលឃើញថា ហាក់បីដូចជាមិនមាន នូវដំណោះ ស្រាយសម្រាប់ ដោះស្រាយ ដែលទាក់ទង ទៅនឹងបញ្ហាចំបងៗ ជាពិសេសការស្ទះលូរ និងទឹកលិចប្រ ព័ន្ធផ្លូវសំខាន់ៗ នៅ រាជធានីភ្នំពេញ នាពេលនេះទេ ។​ ព្រោះយើង មើលឃើញតំបន់ សំខាន់ៗមួយចំនួន ដែលគេហៅថា តំបន់បៃតង ឬក៏បឹងត្រពាំង ដែលជាអាងស្តុកទឹកដ៏ធំ​ ត្រូវបានគេលប់ ដើម្បីសាងសង់នូវអគារ ផ្ទះល្វែង ក្រោមរូបភាព នៃការអភិវឌ្ឍន៍របស់ សាលារាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល​ ។ ដូច្នេះបើយើង មើល ជាក់ស្ដែង នៅតំបន់បឹងទំពុន គឺថាបឹងទំពុននេះធំណាស់នៅក្នុងរាជធានីភ្នំពេញបើយើងឮភាគច្រើន គឺបឹងកក់ ប៉ុន្តែបឹងកក់ក្លាយជាបឹងកម្មហើយឥឡូវនេះ ដោយសារតែ បឹងកក់ត្រូវបាន គេលុប មួយរយភាគរយហើយ បឹងកក់នេះមានផ្ទៃទឹក៩០ហិតា បើយើងបូកសរុប ទាំងផ្ទៃដីដែល នៅជុំវិញមាន ចំនួន១៣៣ហិតា​​ ។ ប៉ុន្តែបើយើងប្រៀបបឹងកក់ដែលជាអាងស្តុកទឹកដែលនៅតំបន់ឬស្សីកែវ តំបន់ ទួលគោក យកទៅប្រៀបជាមួយបឹងទំពុននេះគឺបឹងទំពុនធំជាង ដែលមានផ្ទៃរហូតដល់ ២៦០០ហិតា បើអស់លោក លោកស្រីដែលរស់ នៅទីក្រុងភ្នំពេញ ពុំបានជិះកាត់តំបន់ នោះដោយពុំដឹង ថាគេធ្វើ យ៉ាងម៉េចទេ ? គឺសព្វថ្ងៃនេះគេលុបខ្សាច់បានប្រហែល ៣០ ទៅ ៣៥ភាគរយហើយ ។ ហើយនេះ ជាចំណុចមួយដែល យើងខ្វល់ក៏ដូចជាប្រជាពលរដ្ឋទូទៅដែរ បឹងទំពុនដែល ជាបឹងសម្រាប់ ធ្វើការ រំដោះទឹក ទៅតាមប្រព័ន្ធលូរដ៏ធំដែលធ្វើការឆ្លងកាត់តាមរយៈលូ ដែលឆ្លង កាតតំបន់បឹង ត្របែកដែល ជាអាងស្តុកទឹកដ៏ធំ លាតសន្ធឹងរហូតដល់ចំការដូង ក៏ដូចជាបឹងជើងឯក ប្រសិន បើជាបឹង នេះត្រូវបាន សម្រេច ទៅអនាគត់ ខ្ញុំព្រួយបារម្មណ៍ ថាប្រព័ន្ធលូដែល ត្រូវបានជីកឬ ធ្វើការអភិវឌ្ឍន៏ ដោយ សាលារាជធានីភ្នំពេញ ត្រូវបានការឧបត្ថមរបស់ JICA ឬរបស់ម្ចាស់ជំនួយផ្សេងៗទៀត​ គឺមិន ដឹងថាវាត្រូវបានហូរទៅណានោះទេ  ព្រោះក្រោមរូបភាពនៃការអភិវឌ្ឍន៏មួយដែលគេ និងប្រើរូបភាព មហាវិថីសម្ដេចតេជោនោះ គឺគេលុបដើម្បី យកតំបន់នោះ ធ្វើជាសំណង់ផ្ទះល្វែង សម្រាប់ធ្វើជាអាជីវកម្ម ទៅថ្ងៃអនាគត់។ ដូច្នេះ មិនដឹងថាការជីកកប់នេះទឹកត្រូវបានហូទៅណានោះទេ គឺមានតែហូរទៅទន្លេ ប្រសិន បើវាហូរ ទៅទន្លេនេះជាបញ្ហាមួយធ្ងន់ធ្ងរណាស់ ដែលបានជះត្រឡប់មកយើងវិញ ព្រោះយើង គ្រប់គ្នាបច្ចុប្បន្ន គឺប្រើប្រាស់​និង​ ញ៉ាំទឹកទន្លេ។

សំណួរ របស់អ្នកសំរបសំរួល៖ អ្វីដែលលោកថាលុប តើមាន អាងសម្រាប់ស្តុកទឹកដូចជាបឹងទំពុន ដូចជាបឹងកក់ចំនួនប៉ុន្មានដែរ ហើយតើមានប៉ុន្មានបឹងទៀតដែលកំពុងតែមានការចាក់ដី ឬក៏កំពុងតែអភិវឌ្ឍន៏ទៀតដែរ?

លោក អ៊ីសារ៉ុម៖ បាទ គឺយើងឃើញថាមានច្រើន បើយើងរៀបរាប់ត្រួសៗបឹងដែលជាអាងស្តុកទឹកធម្មជាតិ បើមែនទៅខ្ញុំទៅហាណូយ ប្រទេសវៀតណាម ខ្ញុំឃើញគេជីក អាងស្តុកទឹក ដែលជាអាងសម្រាប់ លំហែកាយ របស់ពលរដ្ឋវៀតណាម គឺគេជីក ។ នៅទីក្រុងហ្សឺណែល ក៏គេជីកដែរ ប៉ុន្តែយើងវិញ មានសំណាងដែលមានបឹងធម្មជាតិជាកេរ្តិ៍តំណែលដូនតាជាអកុសលប្រែជាលុបអស់ បើយើងរាប់ ត្រួសៗមានដូចជា បឹងកក់ បឹងកាយ៉ាប បឹងស្នោរដែល ជាបឹងមួយដ៏ធំសម្រាប់រំដោះស្តុកទឹក នៅពេលដែល ទឹកទន្លេឡើងមក វានឹងហូរទៅទីនោះ ហើយក៏ជាតំបន់ មួយដែលឲ្យប្រជាពលរដ្ឋ នៅក្បែរនោះ ប្រកបរបរ សម្រាប់ចិញ្ចឹមជីវិត ដូចជា ការដាំត្រកួន កញ្ឆែត និងនេសាទត្រី ប៉ុន្តែឥឡូវត្រូវបាន គេលុប ដែលជាតំបន់ សំខាន់ៗត្រូវបានរំដោះទឹកទាំងនោះ។ មានបឹងទំពុន បឹងពងពាយ បឹងក្រពើ បឹងទំពុន ព្រែកតាឡុង បឹងជើងឯក គឺត្រូវបានគេលប់ ដែលបណ្ដាលឲ្យប្រជាបលរដ្ឋដែលរស់នៅតំបន់នោះដាច់មុខរបរ ។ ក្រោយពេលគេបានលប់បឹងទាំងអស់នេះរួចគាត់យកតំបន់ទាំងនោះទៅអភិវឌ្ឍន៍ក្រោមរូបភាពអភិវឌ្ឍន៍ ធ្វើជាតំបន់បុរី ដែលសម្រាប់តែអ្នកមានប៉ុណ្ណោះ ការអភិវឌ្ឍន៍បែបនេះគឺមិនបានអភិវឌ្ឍន៍ ឬហុចផលផ្លែផ្កាទៅដល់ប្រជាពលរដ្ឋដែលជាអ្នកក្រនោះទេ។

សំណួរអ្នកចូលរួម លោក សុវណ្ណ​ នៅទីក្រុងភ្នំពេញ៖ តើធ្វើយ៉ាងដូចម្ដេចដើម្បីបញ្ជៀសទឹកស្អុយ ធ្វើឲ្យឈប់មានការកកស្ទះលូ និងមានទឹកហូរចូលផ្ទះរបស់ប្រជាពលរដ្ឋដូចនេះទៀត?

សំណួរពីលោក គឹម សិង នៅទីក្រុងភ្នំពេញ ៖ ហេតុអ្វីបានជាលោកមកធ្វើជាវាគ្មិននៅទីនេះ ដោយភាគច្រើន គឺ សមាគមធាងត្នោត គឺធ្វើទៅលើដើមត្នោត ក៏ដូចជាធ្វើ ទៅលើវិស័យកសិកម្ម នៅតាមតំបន់ដែលដាច់ស្រយាល ? ចុះហេតុអ្វីបានជា លោកធ្វើជាវាគ្មិនក្នុងកម្មវិធីនេះ តើវាមានពាក់ព័ន្ធ អ្វីខ្លះ?

លោក អ៊ីសារ៉ុម៖ សម្រាប់សំណួររបស់ លោក សុវណ្ណ ​គឺមានសារៈសំខាន់ណាស់ ព្រោះថាវាគឺជាបញ្ហា សំខាន់ដែលប្រធានបទយើងបានលើកមកនិយាយ ហើយវាក៏ជាក្ដីកង្វល់ របស់ប្រជាពលរដ្ឋ ដែលកំពុង រស់នៅទីក្រុងភ្នំពេញ ក៏ដូចជាមុខមាត់របស់រាជធានីភ្នំពេញ នេះជាកាតព្វកិច្ច របស់យើង ទាំងអស់គ្នា ចូលរួមធ្វើយ៉ាង ណាដើម្បីឲ្យទីក្រុងយើងអភិវឌ្ឍន៍ប្រកប ដោយចិរភាព និងតម្លាភាពនៅក្នុងការចូលរួម។ តែបើខ្ញុំចាំមិនខុសទេនោះការអភិវឌ្ឍន៍ របស់ឯកឧត្តម កែប ជុតិមា ជាង១០ឆ្នាំកន្លង់មក គឺមាន ការអភិវឌ្ឍន៍ ច្រើនណាស់ ប៉ុន្តែការអភិវឌ្ឍន៍នេះយើងឃើញនៅតែមានបញ្ហា ដោយការអភិវឌ្ឍន៍ ដោយមិនមាន ការចូលរួម និងមានតម្លាភាពនេះបានបន្សល់ទុកនៅកត្តាសំខាន់ៗដែលជាតក្តាចំបងនេះហើយ ដូច្នេះហើយចំពោះមុខរាជរដ្ឋាភិបានជាពិសេសសាលារាជធានីភ្នំពេញ ត្រូវមានការ ដោះស្រាយ ដើម្បីអោយទឹកហូទៅតំបន់សំខាន់ៗដែលខ្ញុំបានរៀបរាប់ខាងលើ ។ កត្តាដែលសំខាន់ជាងគេទីមួយ គឺត្រូវបញ្ឈប់ការលប់បឹងទាំងនោះដែលជាកន្លែងសម្រាប់ស្តុកទឹក រីឯកត្តាទី២ គឺធ្វើយ៉ាងណា រៀបចំនូវប្រព័ន្ធលូទៅតាមទំហំទៅទាមលក្ខណៈស្តង់ដារបស់អន្តរជាតិ និងមានការចូលរួម ពីប្រជាបលរដ្ឋកុំបោះចោលសំរាមគ្មានរបៀបរៀបរយ ហើយត្រូវមានការបែងចែកទៅតាមប្រភេទសំរាម  ។ រីឯសំណួររបស់លោក គឹមសេង ជាកាពិតទៅគឺ អង្គការសមាគមធាងត្នោត គឺជាសមាគមមួយ ដែលដាច់ដោយឡែកពីអង្គការសមាគមដើមត្នោត ដោយសមាគមដើមត្នោត គឺគាត់ធ្វើការទាក់ទងទៅនិង វិស័យកសិកម្ម ដើមត្នោត ស្កត្នោតជាដើម។

ដោយសមាគមធាងត្នោត មានឈ្មោះខុសប្លែកពីគេបន្តិច ដោយសារអ្នកស្ថាបនិក យើងស្រឡាញ់ពាក្យធាងត្នោត ព្រោះធាងត្នោតមានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជាយកទៅធ្វើផ្ទះជាដើម ។​ បេសកកម្មយើងគឺធ្វើតែនៅតំបន់តីប្រជុំជន ជាពិសេសនៅរាជធានីភ្នំពេញនេះ តែម្ដងដែលទាក់ទងទៅនិងបញ្ហាទីក្រុង ការអភិវឌ្ឍន៍ទីក្រុងដែលគ្មានតម្លាភាពនឹង គឺអង្គការយើងកើតឡើងតាំងពីឆ្នាំ២០០៥ ហើយ នៅឆ្នាំ២០០៦ អង្គការយើងបានទៅចុះឈ្មោះនៅក្រសួងមហាផ្ទៃ ដោយឆ្លើយតបទៅនឹងសំណួររបស់លោកគឺ អង្គការរបស់យើងមានបេសកកម្មនៅទីក្រុងទេ ។

Mr. Ee Sarom

សំណួរពី លោក ប៊ុន លី នៅទួលគោក៖ តើសមាគមធាងត្នោត មានវិធានការអ្វីខ្លះដើម្បី រាជរដ្ឋាភិបាល ប្តូរឥរិយាបទ ក៏ដូចជាការអភិវឌ្ឍន៍បែបអវិជ្ជមាន? និង បញ្ហាសង់ផ្ទះនៅផ្លូវកែង ដោយបាននដាំដើមផ្កា តើជាបញ្ហារបស់ប្រជាពលរដ្ឋ ឬជាបញ្ហារបស់អ្នកដឹកនាំ ?

សំណួរពីលោក សុជាតិ នៅខេត្តកំពុងឆ្នាំង៖ តើសង្ឃឹមថាវានឹងប្រសើឡើងជាងនេះទេនៅពេលដែលបក្សទាំងពីររួបរួមគ្នា?

លោកអ៊ីសារ៉ុម ៖ ការឆ្លើយទាក់ទងទៅនឹងសំណួររបស់ លោក ប៊ុនលី ជាកាពិតណាស់ អង្គការរបស់យើងគឺ ជាអង្គការមួយតូចដែលស្ថិតនៅក្នុងចំណោមអង្គការជាច្រើន ដោយយើងមិនអាចធ្វើទៅបាន តែម្នាក់ឯង បាន អោយមានការផ្លាស់ប្ដូរបានទេ ហើយជាពិសេសគឺ អង្គការរបស់យើង ត្រូវមានការសហការ ជាមួយប្រជាពលរដ្ឋ ជាពិសេសពីជនរងគ្រោះពិតប្រាកដ ក្រោមរូបភាពនៃការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ដូចជាអង្គការសមាគម សង្គមស៊ីវិលផ្សេងៗទៀត ក៏ដូចជាអាជ្ញាធរដែលមានពាក់ព័ន្ធ ទោះយ៉ាងណាក្ដី រដ្ឋាភិបាល ជាពិសេសសាលារាជធានីភ្នំពេញ លោកមានការឆ្លើយតបនូវសំណួរមួយចំនួនដែរ​ ដែលចាប់ផ្ដើមស្រែក ក៏ដូចជាបញ្ចេញសំឡេងតាមរយៈអង្គការរបស់យើង ជាក់ស្ដែងក្នុងករណីដាច់ភ្លើង ពីដើមឆ្នាំក៏ដូចជាចុងឆ្នាំ២០១៣ ដោយមានការដាច់ភ្លើងច្រើនកន្លែង ដែលបង្ករអោយមាន ការមួរម៉ៅ ពីប្រជាពលរដ្ឋជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ ដោយមានការដាច់ភ្លើងយូរ ហើយគ្មានដំណឹង ។ ដូច្នេះអង្គការរបស់យើងធ្វើយុទ្ធនាការមួយដើម្បីអោយឯកឧត្ដម អ៊ុក រតនៈ ចេញជាតារាង ពេលវេលាមួយ អោយបានជាក់លាក់ដើម្បីប្រាប់ដល់ប្រជាពលរដ្ឋ។ ឧទាហរណ៍ នៅថ្ងៃស្អែកមានការផ្ដាច់ភ្លើងនូវ តំបន់ បឹងត្របែក ដើលម្បីអោយប្រជាពលរដ្ឋត្រៀមលក្ខណៈបានមុន ប៉ុន្តែកន្លងមកយើង ឃើញថាភ្លើង ដាច់ ភាគច្រើនគឺនៅតំបន់ដែលពលរដ្ឋអ្នកក្រីក្រររស់នៅ រីឯនៅតាមបុរីធំៗ ឬតំបន់ដែលលោកធំរស់នៅ គឺស្ទើរតែពុំធ្លាប់ដាច់សោះ  វាហាក់បីដូចជាការចដាច់ភ្លើងនេះមានការរើសអើង ដោយអ្នកមាន គឺមាន ការប្រើ ភ្លើងខ្ជាស់ខ្ជាយថាមពលរបស់រដ្ឋដោយមានដូចជាម៉ាស៊ីនត្រជាក់ច្រើន ។ ទន្ទឹមនឹង នោះដែរយើង ឃើញការឆ្លើយតបពីអគ្គិសនីកម្ពុជាដោយមានជាតារាងពេលវេលាមួយដោយប្រាប់ថាតំបន់ណានិងត្រូវដាច់ មានការតភ្លើង ជាដើម ទោះបីជាមានការឆ្លើយតបតិចឬច្រើនក៏មានការឆ្លើយតបដែរ ។ មួយវិញទៀតក​ន្លងមកខាងឯកឧត្តម សូ ឃុន បានបញ្ជាឲ្យបិទហាងកាហ្វេ អិនធើណិត ដែលនៅជុំវិញ សាលាមាន ចំងាយ៥០០ម៉ែត្រ បើយើងសង្កេតមើលទៅចំងាយពីសាលាទាំងអស់ចំនួន៥០០ម៉ែត គឺត្រូវបិទហាង កាហ្វេអ៊ិនធឺណិតទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដូច្នេះយើងធ្វើយុទ្ធនាការមួយ ដោយមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងអ្នកគាំទ្រអោយមាន អ៊ិនធឺណិតប្រើប្រាស់ក្នុងប្រទេស យើងនៅ ក្នុងស.វទី២១នេះ អោយមានកាហ្វេអ៊ិនធឺណិតនេះ ដើម្បីអោយប្រជាពលរដ្ឋ ជាពិសេសយុវជន បានយល់ដឹងអំពី ពត៌មានជាច្រើនដែលនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសផងដែរ ។ នេះក៏ ជាបញ្ហាមួយដែរ ប្រសិនបើយើងមិនមានការចាប់អារម្មណ៍ទេនោះ នោះយើងនឹងមាន ការបាត់បង់ នូវពត៌មានជច្រើនតាមរយៈ​អ៊ិនធឺណិតនេះ។ ប៉ុន្តែយើងឃើញមានការឆ្លើយតបពីរដ្ឋាភិបាលមកវិញថា ពួកគាត់មិនមានការចង់បិទអ្វីនោះទេ គឺមានចេតនាឃ្លាំមើល និងដាក់សំពៀតដល់អ្នកប្រើប្រាស់ មួយចំនួនដោយកន្លងមកមានការប្រើប្រាស់នូវប្រព័ន្ធអ៊ិនធឺណិតនេះខុសទៅនឹងគោលបំណង ទោះចង់ឬមិនចង់រដ្ឋាភិបាល ពេលខ្លះគាត់ក៏បានឆ្លើយតបនឹងយើងដែរប៉ុន្ដែពេលខ្លះគាត់ឆ្លើយតបដែរ ប៉ុន្តែគាត់មិនបានប្រាប់ដល់យើងទេ​ ។ ដូចជានៅក្នុងករណីបឹងកក់ ដោយនៅក្នុងករណីនេះ យើងជួយអោយចេញជាប្លង់ជម្រើសមួយ ដោយពេលនោះពលរដ្ឋបានទាមទារ ១៦ហិតា ១៨ហិតា ដូច្នេះយើងបានសហការជាមួយស្ថាបត្យករ ធ្វើការជ្រើសរើសនូវជម្រើសប្លង់មួយ គាត់ក៏យក បញ្ហានេះធ្វើជាការតស៊ូមតិដាក់ជូនរដ្ឋាភិបាល ថាពេលណាដែលរដ្ឋាភិបាល ក៏ដូចជាមន្រ្តីដែលពាក់ព័ន្ធ តែក៏មានការឆ្លើយតបដែរដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលនោះបានកាត់ ប្លង់ចំនួន១២.៤៩ហិតា ដល់ប្រជាពលរដ្ឋដែរ ។

ចំណែកឯសំណួររបស់លោក សុជាតិ មកពីខេត្ត កំពុងឆ្នាំង ជាការពិតណាស់ការអភិវឌ្ឍន៍នេះបើយើងយល់ឃើញថា ថ្នាក់ដឹកនាំមុនធ្វើមិនកើត ហើយមាន ថ្នាក់ដឹកនាំ ក្រោយធ្វើកើតនោះយើងត្រូវទទួលស្គាល់ថា មនុស្សលំនាំនៃការដឹកនាំនិង ការគ្រប់គ្រងគឺមានភាព ខុសគ្នាអ៊ីចឹងហើយទើបបានជាគេមិនចង់អោយមានអ្នកគ្រប់គ្រង់ដែលៗ ហើយការដែលខ្ញុំនិយាយ គឺមិនចង់អោយមានពាក់ព័ន្ធនឹងរដ្ឋាភិបាល ឬនយោបាយអ្វីនោះទេ។ ប៉ុន្តែបើកាលណាយើងនិយាយ អំពីការអភិវឌ្ឍន៍ នោះប្រាកដជាមានពាក់ព័ន្ធទៅនឹងនយោបាយជាពុំខាន ប្រសិនបើយើងពុំខ្វល់ពី បញ្ហានយោបាយនោះទេលុះណាតែយើងរស់នៅក្នុងរូងថ្មដោយមិនចាំបាច់ខ្វល់អំពីបញ្ហា ទឹក ភ្លើង ប្រព័ន្ធគមនាគមន៍ ស្ទះលូ ស្ទះចរាចរណ៍ជាដើម  តែបើមានបញ្ហាទាំងអស់នេះ ក៏មកពីរដ្ឋាភិបាល មានការរីកចម្រើនក៏មកពីរដ្ឋាភិបាល។ សំណូរសួរថា តើសង្ឃឹមឬអត់ពេលរដ្ឋាភិបាលនឹងរួបរួមគ្នា ?  មានតែយើងទាំងអស់គ្នាចាំមើល ប៉ុន្ដែកន្លងមកដូចជាមិនសូវទៅមុខទេ ដោយរដ្ឋាភិបាលមិនបានផ្តល់អំណាចច្បាស់លាស់ទៅដល់គណបក្សប្រឆាំងដែលចូលទៅទេ តែយើងមិនទាន់ហ៊ានថាទេគឺមានតែរង់ចាំមើលទាំងអស់គ្នា។

សំណួរពី បងស្រី វ៉ុន មកពីខេត្តកណ្ដាល៖ ហេតុអ្វីបានជាប្រទេសរបស់យើងសំបូរចោរច្រើន? តើហេតុអ្វីប្រទេសកម្ពុជាសំបូរគ្រឿងញៀន ហើយចាប់មិនចេះអស់? ហើយប្រព័ន្ធតុលាការ នៅកម្ពុជាពុំមានយុត្តិធម៌ដូចសព្វថ្ងៃតើប្រទេសកម្ពុជាពឹងផ្អែកទៅលើអ្វី ?

សំណួរពីប្អូនស្រី រតនា នោទីក្រុងភ្នំពេញ៖ ហេតុអ្វីបានជាគោលការណ៍របស់អង្គការធាងត្នោតផ្ដោតសំខាន់ទៅទៅលើការអភិវឌ្ឍន៍ទីក្រុងច្រើនជាងជនបទ? ​

សំណួរមកពី លោក សុភី ៖តើយើងមានយន្ដការអ្វីសម្រាប់ប្ដឹងដល់រដ្ឋ ដូចជារដ្ឋាភិបាលដែលបានលុបបឹងធម្មជាតិរបស់យើង?

លោក អ៊ី សារ៉ុម ៖ ខ្ញុំសុំឆ្លើយសំណួររបស់បងស្រីវ៉ុន ដោយយើងឃើញថាប្រទេស របស់យើង ជាប្រទេសកំពុងអភិវឌ្ឍន៍ដូច្នេះជនក្រីក្ររច្រើន មិនសូវមានកាងារធ្វើ ទាំងនេះជាកត្តាមួយដែលជំរុញ អោយមានការ លួចឆក់ ប្លន់ ច្រើននៅក្នុងសង្គម នេះជាកត្តាទី១ ឯទី២ គឺនៅក្នុងទីក្រុងគឺពុំទាន់ មានការរៀបចំអោយមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ តាមស្ដង់ដាអន្តរជាតិ ហើយរដ្ឋាភិបាល ពុំទាន់មានដំណោះស្រាយបានសមស្រប និងបង្ហាញ ពីឆន្ទះនៅក្នុងការដោះស្រាយ និងមានប្រជាពលរដ្ឋ ចំណាក ស្រុកមករស់នៅទីក្រុងភ្នំពេញ ច្រើនរហូតដល់អ្នករស់នៅទីក្រុងភ្នំពេញច្រើនលើសចំណុះផងដែរ រីឯកត្តាទី៣ ប្រព័ន្ធយុត្តិធម៌គឺ ត្រូវឯករាជតែមិនឯករាជ មិនមានភាពយុត្តិធម៌ ធ្វើអោយវប្បធម៌នៃនិទន្តភាព គឺភាពមិនបានដាក់ទោសទណ្ឌដល់អ្នកដែលប្រព្រឹត្តបទល្មើសពុំទាន់ទទួលបាននូវប្រសិទ្ធភាព ដោយពេលខ្លះ យើងឃើញថាចាប់ខ្លួនទៅមិនបាន២ ឬ៣ថ្ងៃផងត្រូវបានដោះលែងមកវិញ ហើយ អាជ្ញាធរមូលដ្ឋាន គាត់ពង្រឹងច្បាប់មានការធុញទ្រាន់ខ្លះដែរ ទីបំផុតគាត់មិនចង់ធ្វើការងារផងដែរ។ ដោយច្បាប់នៅប្រទេសកម្ពុជាគឺល្អ ដូចដែលខ្ញុំបានទៅប្រទេសឥណ្ឌូនេស៊ី នៅប៉ុន្មានឆ្នាំមុនឃើញថានៅ ឥណ្ឌូនេស៊ីពុំទាន់មានច្បាប់ភូមិបាលនៅឡើយទេ តែការទទ្រា្ទនយកដីរបស់ ប្រជាពលរដ្ឋ គឺមិនច្រើនដូចនៅកម្ពុជានោះទេ ។  ដោយហេតុថា នៅប្រទេសកម្ពុជាការអនុវត្តច្បាប់នៅមានកំរិត ហើយការដាក់ទោសទណ្ឌទទួលបានប្រសិទ្ធភាពតែទៅលើអ្នកក្រប៉ុណ្ណោះ ចំណែកឯអ្នកមាន និងអ្នកមានអំណាចនៅក្នុងជួររដ្ឋាភិបាលគឺត្រូវបានគេបន្ធូបន្ថយ ឬមិនបានអនុវត្តនោះ វាជាហេតុដែលបណ្ដាលអោយកើតមាននូវអំពើហិង្សា​ក៏ដូចជាចោរកម្មនៅតែកើតមាន។ សម្រាប់ សំណួររបស់ប្អូនស្រីរតនា ជាកាពិតណាស់គឺអង្គការសមាគមនធាងត្នោតរបស់យើង ផ្ដោតទៅ លើការអភិវឌ្ឍន៍នៅក្នុងទីក្រុងនេះ ដោយកន្លងមកមិនសូវមានអង្គការ ណាចាប់អារម្មណ៍ ទៅនឹង ការអភិវឌ្ឍនេះទេ ? ករណីសំណួររបស់លោក សុភី ជាកាពិតណាស់ បើយើងទៅមើលនៅច្បាប់ភូមិបាល មាត្រា ១៦​ ១៧ ១៨ មានន័យថាដីសាធារណៈរបស់រដ្ឋគឺ មិនអាចលក់បានទេ លុះណាតែដីនោះ មិនមាន ជាតិរិចរឹល ទើបយើងអាចដាក់ជួលបាន ហើយយើងអាចដាក់ពាក្យប្ដឹងបាន ប៉ុន្តែដោយតុលាការ នៅកម្ពុជាពុំទាន់មានយុត្តិធម៌ដូចជាប្ដឹងមិនបានទេ។

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!