4-5-006

សម្ដេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំដាក់ផែនការការពារសន្តិសុខ​ បោះឆ្នោតឃុំ-សង្កាត់

ប្រភព ៖ FreshNews

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងាររបស់គណៈបញ្ជាការអចិន្ត្រៃយ៍ (គ.ស.អ) នៅក្រសួងមហាផ្ទៃ ដើម្បីរៀបចំផែនការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រធាននាយកដ្ឋានពាក់ព័ន្ធនឹងការងារខាងលើ អភិបាលរាជធានី-ខេត្តទាំង២៥ ស្នងការគ្រប់រាជធានី-ខេត្ត មេបញ្ជាកងរាជអាវុធហត្ថគ្រប់រាជធានី-ខេត្ត មេបញ្ជាការសឹករងគ្រប់រាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

សូមជម្រាបថា ដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ពោលគឺនៅសល់តែ ៣១ថ្ងៃទៀត ប៉ុណ្នោះ៕

4-5-010

4-5-007

4-5-008

4-5-012

4-5-011

4-5-013

4-5-014

 

Leave a Reply