11-5-003

ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីថ្លែងថា ខ្លួននឹងជួយរាល់សំណើអភិវឌ្ឍន៍របស់កម្ពុជា

ប្រភព ៖ FreshNews

ក្នុងជំនួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ លោក លី គុនជីន (Li Qun Jin ) ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី The Asian Infrastructure Investment Bank (AIIB) បានថ្លែងថា ខ្លួនពេញចិត្តនឹងជួយរាល់សំណើអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

លោក Li Qun Jin បានថ្លែងថា លោកបានមើលឃើញពីការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ហើយលោកពេញចិត្តចំពោះស្ថេរភាព នយោបាយ សន្តិភាព និងមានគោលនយោបាយគាំទ្រអ្នកវិនិយោគរបស់កម្ពុជា ដែលផ្តល់កិច្ចគាំពារ និងទំនុកចិត្តដល់អ្នកវិនិយោគ។ លោកបន្តថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវមួយដែលពោរពេញដោយសក្តានុពលខ្ពស់បំផុត ហើយធនាគារ AIIB គឺគាំទ្រនូវការអភិវឌ្ឍរបស់កម្ពុជា។ ធនាគារ AIIB មានសមាជិកចំនូន៧០ ប្រទេសហើយ ក្នុងនោះមានទាំងសមាជិកមកពីប្រទេសតំបន់អឺរ៉ុប និងកាណាដាផងដែរ។

លោក Jin បានជម្រាបសួរទៅសម្តេចតេជោនាយករដ្ឋមន្ត្រី តើកម្ពុជាមានគម្រោងអភិវឌ្ឍន៍សំខាន់ៗអ្វីខ្លះ ដែលធនាគារ AIIB អាចជួយដល់កម្ពុជាបាន។

សម្តេចតេជោ បានជំរាបជូនអំពីវិស័យអាទិភាពសំខាន់ទាំងបួនរបស់ កម្ពុជារួមមាន៖ ១). ការអភិវឌ្ឍធនធានមនុស្ស, ២). ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ៣). ការផ្គត់ផ្គង់ និង ដោះស្រាយទឹក និង ៤). វិស័យថាមពលអគ្គិសនី។

ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានលើកអំពីការខិតខំទាក់ទាញវិនិយោគទុនក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មឲ្យបានច្រើននៅក្នុងប្រទេស ក្រៅអំពីការអេភិវឌ្ឍវិស័យកសិកម្ម។ កម្ពុជាត្រូវការវិនិយោគផ្នែកឧស្សាហកម្មឲ្យកាន់តែច្រើនក្នុងការពង្រឹងកំណើនសេដ្ឋកិច្ច។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា កម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥- ២០២៥ ដែលកំពុងតែជំរុញ និងពង្រឹងវិស័យឧស្សាហកម្មផ្សេងៗទៀត ជាពិសេសឧស្សាហកម្មដែលមានស្រាប់រួមផ្សំគ្នា ដើម្បីធ្វើយ៉ាណាជំរុញកម្ពុជាឲ្យរីកចម្រើនឆាប់រហ័សលឿនទៅមុខ។

លោក Li Qun Jin បានលើកឡើថា កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ។ ការអភិវឌ្ឍដែលប្រកបដោយភាពរស់រវើក គឺពិតជាជំរុញសេដ្ឋកិច្ចឲ្យកាន់តែរីកលូតលាស់ទៅមុខ ដែលនឹងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរ។ លោក Li Qun Jin រីករាយខ្លាំងណាស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដឹកនាំរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ៕

11-5-002

11-5-004

11-5-005

11-5-007

11-5-006

 

 

 

Leave a Reply