PPWSA ផ្អាក​ផ្ត​ត់​ផ្គង់​ទឹក​នៅ​សង្កាត់​ចំនួន​៣ នៅ​យប់​ថ្ងៃ​សុក្រ​នេះ​

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ ថ្មីៗ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) នឹងផ្អាកការផ្គត់ផ្គង់ទឹក នៅក្នុងសង្កាត់ចំនួន៣ រយៈពេលប្រមាណ ៧ ម៉ោង ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៤ភ្លឺ ថ្ងៃទី១០ ខែមីនា។ សង្កាត់ទាំង៣ គឺសង្កាត់ទឹកថ្លា និងសង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ និងនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បើយោងតាមលិខិតរបស់ PPWSA ជម្រាបទៅអភិបាលខណ្ឌទាំង២ ចុះថ្ងៃទី៦ ខែមីនា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ ៥០០មីលីម៉ែត្រ នៅចិញ្ចើមខាងជើងផ្លូវ ៥៥P កែងផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីស្តុបផ្សារដីហុយ ដល់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដើម្បីអនុវត្តន៍ការងារកាត់ភ្ជាប់បំពង់មេនាំទឹកថ្មី ដែលគ្រោងធ្វើនៅយប់ថ្ងៃសុក្រ ទី១០ ខែមីនា នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកការផ្គត់ផ្គង់ទឹក នៅក្នុងសង្កាត់ ទឹកថ្លា និងសង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ និងនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ពីម៉ោង៩យប់ ដល់ម៉ោង៤ភ្លឺ៕

Leave a Reply