PPAP នឹង​បែង​ចែក​ភាគ​លាភ​នៅ​ខែ​មេសា
Posted On : មិនា, 9, 2017 | By Vantha

កំពង់ផែស្វយ័តភ្នំពេញ (PPAP) នឹងបែងចែកភាគលាភប្រចាំឆ្នាំ ២០១៦ ជាសាច់ប្រាក់សុទ្ធ សរុបជាង ១ ពាន់លានរៀល (២៦ ម៉ឺនដុល្លារ) ដល់ភាគហ៊ុនិក ដែលភាគលាភក្នុងមួយហ៊ុនមានចំនួន ២៥៦ រៀល។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃអង្គារ។

ទឹកប្រាក់នៃការបែងចែកភាគលាភចំនួនជាង ២៦ ម៉ឺនដុល្លារនេះ ស្មើនឹង ៦,៣៩ ភាគរយនៃប្រាក់ចំណេញសុទ្ធកាលពីឆ្នាំ២០១៦ របស់ PPAP ខណៈចំណែកនៅសល់ដែលមិនបានបែងចែកត្រូវរក្សាទុកដើម្បីប្រើប្រាស់សម្រាប់ការពង្រីកការវិនិយោគដើម្បីបន្តកំណើន។

ការបែងចែកភាគលាភនេះគឺសម្រាប់ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ «ក» ដែលការទូទាត់នេះនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៧ នៅរៀងរាល់ថ្ងៃធ្វើការ។

PPAP បានប្រកាសបង្គរភាគលាភដែលត្រូវចែកឲ្យភាគទុនិកប្រចាំឆ្នាំ ២០១៥ មកទល់ពេលនេះ ហើយក្រុមហ៊ុនក៏បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃអង្គារថា ភាគលាភឆ្នាំ ២០១៥ ដែលមានជាង ១០៥ លានរៀលនឹងត្រូវចែកជូនភាគទុនិកក្នុងពេលជាមួយគ្នានេះដែលភាគលាភក្នុងមួយហ៊ុនមានចំនួន ២៥,៦ រៀល៕

ប្រភព៖ ភ្នំពេញប៉ុសិ៏្ត

សំឡេងទីក្រុង!

សំឡេងទីក្រុង!