រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ​ បើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែរជូនប្រជាពលរដ្ឋ
Posted On : ឧសភា, 17, 2017 | By Thak Sreyleak

បងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ បានទទួលផ្លូវបេតុងឆ្អឹងដែក ១ខ្សែទៀតហើយ ដែលបានបើកការដ្ឋានជួលជុល ក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ក្រូច ផាន ប្រធានក្រុមព្រឹក្សាខណ្ឌពោធិ៍សែនជ័យ អភិបាលរង អធិការខណ្ឌ មេបញ្ជារការកងរាជអាវុធហត្ថខណ្ឌ នាយករង រដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យជុំវិញខណ្ឌ ចៅសង្កាត់-ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា សង្កាត់ មេភូមិ-អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋជាច្រើនផងដែរ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៧នេះ។ ផ្លូវបេតុងខាងលើមានប្រវែង ៣១២ម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីផ្លូវវេងស្រេង ចំណុចខាងលិចសួនកាណាឌីយ៉ា ទៅភ្ជាប់នឹងប្រឡាយបារាំង ដែលជាគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ២០១៧។

លោក ហែម ដារិទ្ធិ បានឱ្យដឹងថា ផ្លូវប្រៀបដូចជាសសៃឈាម ដែលមិនអាចខ្វះបាន ផ្លូវបេតុងឆ្អឹងដែក ដែលស្ថាបនា នាពេលនេះ គឺគម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ថវិការបស់សាលាខណ្ឌ តាមផ្អែកតាមស្ថានភាពបច្ចុប្បន្ន ហេដ្ឋារចនា សម្ព័នប្រព័ន្ធ លូ ផ្លូវ និងប្រឡាយជាដើម ដែលមានការខូចខាតទាមទាឱ្យមានការជួសជុល និងស្តាឡើងវិញ។

លោក ហែម ដារិទ្ឌិ បានបន្តថា ការខូចខាតបែបនេះ គឺដោយសារតែរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ហើយទឹក បានដក់ នៅតាមដងផ្លូវ មានរយ:ពេលយូរ និងម្យ៉ាងវិញទៀត ប្រព័ន្ធលូនៅតាមកន្លែងខ្លះ កកស្ទះហូរ មិនទាន់ ដោយសារតែ សំរាម និងដីកកស្ទះក្នុងប្រព័ន្ធលូ ប្រឡាយ។

17-5-014

17-5-015

17-5-016

17-5-018

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!