ផ្លាកលេខចាប់ពីខែកក្កដាទៅនឹងមាន QR កូដ ចុះអ្នកប្រើស្លាកលេខចាស់ៗត្រូវធ្វើដូចម្ដេច?

ប្រភព ៖ ចង់ដឹង

កាលពីពេលថ្មីៗនេះក្រសួងសាធរណការ និងដឹកជញ្ជូនទើបតែបង្ហោះនៅក្នុងទំព័រ Facebook ផ្លូវការរបស់ខ្លួនថា ផ្លាកលេខរថយន្តដែលបានបោះពុម្ព ចាប់ពីខែកក្កដា (07-2017) តទៅ មានអ៊ុតភ្ជាប់នូវ QRCode ហើយត្រូវបានដាក់អោយប្រើប្រាស់ ។ ក្រសួងក៏បានបញ្ជាក់បន្ថែមផងដែរថា យ៉ាងហោចណាស់មាន ១៥០០ រថយន្តហើយ ក្នុងខែកក្កដា ឆ្នាំ២០១៧ ដែលមានផ្លាកលេខភ្ជាប់ដោយ QRCode ។

មើលការបង្ហោះរបស់ក្រសួង ៖

ទន្ទឹមនឹងនោះ មហាជនជាច្រើន បានមានចង្ងល់ថា ចុះសម្រាប់អ្នកប្រើប្រាស់ផ្លាកលេខចាស់ៗ ដែលគ្មាន QR កូដ តើត្រូវធ្វើដូចម្ដេច ?

ទាក់ទងនឹងសំនួរនេះ ខាងក្រសួងសាធារៈការ និងដឹកជញ្ចូន បានឆ្លើយតបថា “សម្រាប់អ្នកប្រើប្រាស់ផ្លាកលេខចាស់ៗដែលគ្មាន QR កូដ អាចបន្តការប្រើប្រាស់បាន ក្នុងករណីមានសារាចរណែនាំតម្រូវឲ្យប្តូរនោះក្រសួងនិងចេញសេចក្តីជូនដំណឹងជូនបងប្អូនបានជ្រាប” ។

Leave a Reply