fn-2017-03-12-07-22-53-0

សូមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ! ស្លាប់៥នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលម៉ិញ

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៤គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង រថយន្ដធុនធំ៤គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនគោរពសិទ្ធិ២លើក, មិនប្រកាន់ស្ដាំ២លើក,  និងប្រជែង២លើក។

សូមបញ្ជាក់ថា រយៈពេល២៩ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៣០៦លើក បណ្ដាលឲ្យមនុស្សស្លាប់១៥៤នាក់ របួសធ្ងន់ចំនួន២៩៥នាក់ និងរងរបួសស្រាលចំនួន១៥៩នាក់៕

ប្រភព ៖ Fresh news

Leave a Reply