express-logo-for-hotnews

គ្រោង​សាងសង់​ស្ពាន​អាកាស​មួយ​កន្លែង​ទៀត​ហើយ​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ត្រង់ចំណុចផ្លូវបំបែកផ្លូវ៦០ម៉ែត្រ ផ្លូវលេខ២៧១ និងមហាវិថីព្រះមុនីវង្ស ស្ថិតនៅជាប់ព្រំប្រទល់រវាងខណ្ឌមានជ័យ និងខណ្ឌចំការមន ។

27008_pp_20170908_local-news_%e1%9e%82%e1%9f%92%e1%9e%9a%e1%9f%84%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%84%e1%9e%9f%e1%9e%84%e1%9f%8b%e1%9e%9f%e1%9f%92%e1%9e%96%e1%9e%b6%e1%9e%93%e1%9e%a2%e1%9e%b6%e1%9e%80

គម្រោងការនេះត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ឱ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនOCIC និងអាជ្ញាធរពាក់ព័ន្ធនៅរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

27008_pp_20170908_local-news_%e1%9e%82%e1%9f%92%e1%9e%9a%e1%9f%84%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%84%e1%9e%9f%e1%9e%84%e1%9f%8b%e1%9e%9f%e1%9f%92%e1%9e%96%e1%9e%b6%e1%9e%93%e1%9e%a2%e1%9e%b6%e1%9e%80

លោក ម៉េត មាសភក្តី បានឱ្យដឹងថា កិច្ចប្រជុំនោះបានលើកឡើងពីការកែសម្រួលគម្រោងសាងសង់បន្ថែមស្ពានអាកាសផ្លូវថ្នល់ដោយលោកបញ្ជាក់ថា ស្ពានអាកាសក្បាលថ្នល់នឹងត្រូវកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែ គឺនៅរក្សាតែ ស្ពានមន្ថែមមួយខ្សែប៉ុណ្ណោះ ដោយរត់ពីផ្លូវព្រះមុនីវង្សឡើងទៅផ្លូវព្រះនរោត្តម ។

27008_pp_20170908_local-news_%e1%9e%82%e1%9f%92%e1%9e%9a%e1%9f%84%e1%9e%84%e1%9e%9f%e1%9e%b6%e1%9e%84%e1%9e%9f%e1%9e%84%e1%9f%8b%e1%9e%9f%e1%9f%92%e1%9e%96%e1%9e%b6%e1%9e%93%e1%9e%a2%e1%9e%b6%e1%9e%80

ការកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែនៅស្ពានអាកាសក្បាលថ្នល់នេះត្រូវបានលោក ម៉េត មាសភក្តី បញ្ជាក់ថា ដោយសារតែការដោះស្រាយផលប៉ះពាល់មានចំនួនទឹកប្រាក់ច្រើនលើសលប់ពេករហូតដល់រាប់លានដុល្លារឯណោះ ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចធ្វើសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនឹងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្សនិងផ្លូវ២៧១ ជាប់ព្រំប្រទល់រវាងអាណាចក្រខណ្ឌមានជ័យ និងខណ្ឌចំការមន ក្បែរនឹងស្ពានអាកាសក្បាលថ្នល់នេះតែម្តង ។ គម្រោងនេះយើងបានសិក្សារួចហើយ គឺនៅតែសុំគោលការសម្រេចពីរាជរដ្ឋាភិបាលប៉ុណ្ណោះ ក្រោយពីមានការសម្រេចពីរាជរដ្ឋាភិបាលហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមបើកការដ្ឋានតែម្តង បន្ទាប់ពីស្ថាបនាស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ជាមួយនិងផ្លូវ៦០ម៉ែត្រនេះរួចនឹងអាចដោះស្រាយការកកស្ទះនៅតំបន់ក្បាលថ្នល់នេះបានយ៉ាងរលូតជាក់ជាមិនខាន ៕

ប្រភព ៖ កោះសន្តិភាព

Leave a Reply