11007724_785730024809868_3508091637764076896_n

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផ្អាកការផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លីនៅសង្កាត់ចោមចៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្ដីប្រកាសមួយដែលបានអោយដឹងថាក្រសួងនឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មម នៅខាងជើងនៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K (ផ្លូវទំនប់កប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។

ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងទីតាំងខាងលើ មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ ដោយការងារនេះតម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ខាងលើមួយរយៈពេលខ្លី ចាប់ពីម៉ោង ២១ៈ០០នាទីយប់ ដល់ម៉ោង ០៤ៈ០០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧។

29-5-014

 

Leave a Reply