11007724_785730024809868_3508091637764076896_n

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងចុះស្រាវជ្រាវរកទឹកធ្លាយតាមខណ្ឌមួយចំនួន

យោងតាមហ្វេសប៊ុកផេករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញផ្សាយកាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៧ បានអោយដឹងថា៖ ក្នុងគោលបំណងកាត់បន្ថយទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល គឺសំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ពីម៉ោង ២២:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីព្រឹក ។

ប្រតិបត្តិការខាងលើនេះនឹងធ្វើឡើងនៅទីតាំងមួយចំនួនដូចជា៖

១-  ខណ្ឌ៧មករា (សង្កាត់មនោរម្យ, សង្កាត់មិត្តភាព, សង្កាត់វាលវង់, សង្កាត់អូរឫស្សី១-២-៣-៤, សង្កាត់បឹងព្រលឹត)
២-  ខណ្ឌឫស្សីកែវ (សង្កាត់ស្វាយប៉ាក, សង្កាត់ច្រាំងចំរេះ១-២, សង្កាត់គីឡូម៉ែត្រលេខ៦, ឫស្សីកែវ, សង្កាត់ទួលសង្កែ)
៣- ខណ្ឌមានជ័យ (សង្កាត់ស្ទឹងមានជ័យ, សង្កាត់បឹងទំពុន, សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម)
៤-  ខណ្ឌទួលគោក (សង្កាត់បឹងកក់១-២, សង្កាត់ទឹកល្អក់១-២-៣, សង្កាត់ផ្សារដេប៉ូ១-២-៣, សង្កាត់ផ្សារដើមគរ, សង្កាត់បឹង សាឡាង)
៥-  ខណ្ឌចំការមន (សង្កាត់ទន្លេបាសាក់, សង្កាត់បឹងកេងកង១-២-៣, សង្កាត់អូឡាំពិច, សង្កាត់ទួលស្វាយព្រៃ១-២, សង្កាត់ទំនប់ទឹក, សង្កាត់ទួលទំពូង១-២, សង្កាត់បឹងត្របែក, សង្កាត់ផ្សារដើមថ្កូវ) រាជធានីភ្នំពេញ ៕

ហេតុដូច្នេះហើយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមនិងជឿជាក់លើស្មារតីសហការណ៍យោគយល់ អធ្យាស្រ័យពីសំណាក់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលអនុវត្តការងារ ដូចបានជម្រាបជូនខាងលើ ព្រមទាំងសំណូមពរដល់គ្រប់ស្ថាប័នអាជ្ញាធរដែនដី ឬអង្គភាពមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមមេត្តាជួយសំរួលដល់មន្ត្រីជំនាញរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការអនុវត្តការងារដូចខាងលើដោយអនុគ្រោះ។

2-5-037

2-5-038

2-5-039

2-5-040

2-5-041

Leave a Reply