llll

រដ្ឋាករទឹក​ក្រុងភ្នំពេញ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ភ្នំពេញ និង​ក្រុង​តាខ្មៅ មក​ទទួល​ការទូទាត់​សង​ប្រាក់​ថ្លៃ​ទឹក​លម្អៀង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងតាខ្មៅ មកទទួលការទូទាត់សងប្រាក់ថ្លៃទឹក លម្អៀងពីរដ្ឋាករទឹកវិញ រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទី រសៀល។

ជាមួយគ្នានេះ រដ្ឋាករទឹកបានបញ្ជាក់នូវជម្រើសចំនួន២ សម្រាប់ឲ្យប្រជាពល រដ្ឋជ្រើសរើស លើ ការទូទាត់សងប្រាក់ ជូនប្រជាពលរដ្ឋវិញ រួមមាន៖
១៖ អតិថិជអាចអញ្ជើញមកទទួលសាច់ប្រាក់លម្អៀងដោយផ្ទាល់ នៅបញ្ជរបេឡាទទួល ប្រាក់ ណាមួយ របស់រដ្ឋាករទឹក រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង ៤៖០០នាទីរសៀល។
២៖ ក្នុងករណីអតិថិជនមិនបានមកទទួល ទឹកប្រាក់លម្អៀង រដ្ឋាករទឹកនឹងកាត់កងទឹកប្រាក់ លម្អៀងនេះ ជាមួយថ្លៃប្រើប្រាស់ទឹក នៅវិក្កយបត្របន្ទាប់។

បើសិនជាមានចម្ងល់ ឬសំណួរពាក់ព័ន្ធនឹងករណីនេះ អាចតាមទូរស័ព្ទលេខ ០២៣ ៤៣០ ៥៤១ ឬតាមរយៈភ្នាក់ងារអានលេខ និងចែកវិក្កយបត្រ ដែលចុះបំពេញការងារនៅទីតាំងផ្ទាល់៕

fn-2017-09-13-09-23-03-0-353x500

Leave a Reply