9-6-016

ស្ពានអាកាសផ្សារដីហុយសម្រេចបាន៧០%ខណៈគ្រោងបញ្ចប់នៅចុងឆ្នាំនេះ

ប្រភព ៖ business-cambodia

ស្ពានអាកាសផ្សារដីហុយ សាងសង់សម្រេចបានប្រមាណជា៧០ភាគរយហើយ ខណៈស្ពានមួយនេះគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០១៧ខាងមុខនេះហើយ។

ស្ពាននេះបានចាប់ផ្តើមសាងសង់ តាំងពីកំឡុង ខែសីហា ឆ្នាំ២០១៦មកដល់ពេលនេះ ពោលបានចំណាយ ពេលប្រមាណជិត១០ខែមកហើយបើគិតទល់ពេលនេះ ។

គួររឮកផងដែរថា ស្ពានអាកាសស្តុបផ្សារដីហុយ នេះ មានប្រវែង ៩០៥ម ទទឹង ១៦.៥ម ដែលស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)។

ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុននៅពេលដែលការសាងសង់បានរួចរាល់ជាស្ថាពរ។

យ៉ាងណាមិញ បើយោងតាមប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ទីនោះ បានឲ្យដឹងថា កំឡុងពេលកំពុងសាងសង់ វាបានបង្កដល់ការកកស្ទះចរាចរជាខ្លាំង ពេលខ្លះធ្វើឲ្យប៉ះពាល់ដល់ពេលវេលាទៅធ្វើការងារ ឬខកខានមិនទាន់ពេលវេលាជាដើម ប៉ុន្តែពួកគាត់សង្ឃឹមថា វានិងប្រសើរឡើងនៅពេលដែលការសាងសង់រួចនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

Leave a Reply