បើកទ្វាបង្ហាញទិន្នន័យ ៖ សារៈសំខាន់នៃ លេខល្អ – ផ្នែកទី១
Posted On : សីហា, 29, 2013 | By សំឡេងទីក្រុង

ទិន្នន័យ ឬ​ក៍​ព័ត៌មាន ដែល​ទិន្នន័យ​ទាំងនោះ​អាច​នឹងធ្វើ​ឲ្យ​មាន​ភាព​ធុញទ្រាន់ ហើយ​ទិន្នន័យ​នោះ​វា​ថែមទាំង​មាន​ភាព​មិនល្អ​ទៅទៀត។  ប៉ុន្ដែ​វា​មិន​តម្រូវ​ថា​សុ​ត​តែ​មិនល្អ​យ៉ាង​នោះឡើយ។ ព័ត៌មាន​គឺ​ល្អ​ស្រស់ស្អាត ហើយ​គេហទំព័រ​មួយ​មាន​ទិសដៅ ដើម្បី​បង្ហាញ​នូវ​របៀប​ក្នុងការ​បង្ហាញ​ទិន្នន័យ​ជា​ព័ត៌មាន​ដូចជា​ការបង្ហាញ​ម៉ូត គឺជា​ការ​បំផុសគំនិត​មួយ​សម្រាប់​ក្រុមការងារ​សម្លេង​ទីក្រុង និង​ជាពិសេស​នៅលើ​ផែនទី។

ផែនទី​នៅលើ​គេហទំព័រ​សម្លេង​ទីក្រុង គឺ​ពឹង​ផ្អែកទៅលើ​ទិន្នន័យ ដូចជា​ក្រា​ហ្វិ​ច​ទិន្នន័យ​ទាំងអស់ នៅលើ​ព័ត៌មាន គឺមាន​ភាពស្រស់ស្អាត។ ការច្នៃ​រូបភាព​ទាំងនោះ គឺ​ពឹងផ្អែក​ទិន្នន័យ​ត្រឹមត្រូវ ការបកស្រាយ​ច្បាស់លាស់ និង​មានបំណង​យល់ដឹង​ពី​របៀប​នៃ​ការបង្ហាញ​ព័ត៌មាន ដែល​គេ​អាច​មើលឃើញ​បាន។ នេះ​គឺ​សម្លេង​ទីក្រុង យើង​មាន​ពេលវេលា​ល្អ ជាជាង​មាន​ព័ត៌មាន​ដែលជា​នាវិក​ដ៏​ល្អ ប៉ុន្ដែ​ទោះជា​យ៉ាង​ក៏ដោយ យើង​គួរតែ​ធ្វើការ​ការបង្ហាញ​ព័ត៌មាន​ទាំងនោះ​នៅលើ​ផែនទី​តែប៉ុណ្ណោះ។

1276_international_number_ones

ដើម្បី​ធ្វើការ​បង្ហាញ​អ្វីមួយ​នៅលើ​ផែនទី តម្រូវ​ឲ្យ​គេ​ធ្វើការ​បន្ថែម​កម្រិត​នៃ​ភាពត្រឹមត្រូវ ដែល​ស្ថិតិ​ភាគច្រើន​មិនមាន​ព័ត៌មាន ពី​ទីតាំង​ព័ត៌មាន​ច្បាស់លាស់។ ចំពោះ​ផែនទី​នេះ គេ​អាច​ធ្វើបាន​តាមរយៈ​ប្រព័ន្ធ​បី​ផ្សេងគ្នា គឺ កូអរដោនេ​ក្រឡាចត្រង្គ  រយៈទទឹង និង​រយៈបណ្ដោយ ឬ ប្រព័ន្ធ​កំណត់​ទីតាំង សកល (GPS)។ រាល់​គ្រប់​ព័ត៌មាន​ទាំងអស់ ត្រូវតែ​ប្រើ​ប្រព័ន្ធ​ដូចគ្នា​ដើម្បី​កំណត់​អត្តសញ្ញាណ​ទីតាំង​របស់​វា បើ​មិន​ដូច្នេះ​ទេ ព័ត៌មាន​នេះ​នឹង​មិនអាច​ត្រូវបាន​ចងក្រង និង​បង្ហាញ​នៅលើ​ផែនទី​បានទេ។

នៅពេលដែល​ពឹងផ្អែក​លើ crowdsourcing ដូចដែល​សម្លេង​ទីក្រុង​បានធ្វើ ការទទួលបាន​ទីតាំង​ត្រឹមត្រូវ​អាចជា​ការលំបាក។ នេះ​បណ្ដាលមកពី​កត្ដា​មួយចំនួន​ដូចជា ទី១  ការ​លម្អៀង​នៃ​វប្បធម៌ ទី២ ការ​ឧបករណ៍​បញ្ចូល ទី៣ ចំណេះដឹង ។ ភាសា និង វប្បធម៌ មាន​ឥទ្ធិពល​ដល់​របៀប​នៃ​កា​គិត និង​ទីតាំង​រស់នៅ​របស់​ពួកគេ​នៅលើ​ពិភពលោក។ ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ប្រជាជន​កម្ពុជា រារឿយៗ ការរកឃើញ​នូវ​ទីក្រុង​គឺ​ពឹងផ្អែក​ទៅលើ​ទី​សំគាល់​ដែលជា​មូលដ្ឋាន​ដូចជា វត្ដ​អារាម​ជាដើម។ ចំណែកឯ ជនជាតិ​បរទេស​វិញ ជាទូទៅ​គេ​សំគាល់​លើ​អ​ស័​យ​ដ្ឋា​ន​នានា និង ផ្លូវ​កាត់​គ្នា។ លទ្ធិ​ផល​ទាំងពីរ គឺមាន​ព័ត៌មាន​ផ្សេងគ្នា នៅពេលដែល​ផ្ដល់​របាយការណ៍​មកកាន់​សម្លេង​ទីក្រុង ។ ក្រុមការងារ​សម្លេង​ទីក្រុង​នឹង​មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទាំងស្រុង​នោះទេ តែ​ទោះយ៉ាងណា​យើង​មាន​វីដេអូ​មួយ​ដើម្បី​ជួយ​បង្ហាត់បង្រៀន ដើម្បី​ដាក់​បាយ​ការ​ណ៏​របស់​អ្នក។

ការសរសេរ​រ​នូវ​ព័​ត៌​បាយ​ការណ៍​នៅលើ​កុំព្យូទ័រ, Tablet ឬក៏​ទូរ​ស័​ព្ធ​ដៃ នោះ​វា​មិន​ធ្វើ​ឲ្យ​ប៉ះ​ប៉​ល់ ដល់​ខ្លឹមសារ​នៃ​ព័ត៌មាន​ដែល​ត្រូវ​បានផ្ដល់​នោះទេ ។ វា​មិនទាន់មាន​បញ្ហា​នៅឡើយ​ទេ។ ហើយ​ចំពោះ​ការផ្ដល់​របាយការណ៍ អំពី​ទឹក​លិច​ផ្លូវ​តាមរយៈ​ទូរ​ស័​ព្ធ​វិញ វា​មិន​តែងតែមាន​ភាពងាយស្រួល​នោះទេ ជាពិសេស ប្រសិនបើ​ទីតាំង មិន​ស្ថិតនៅ​កន្លែង​ប្រសព្វ​ណាមួយ និង​ងាយស្រួល​ដើម្បី​ធ្វើការ​កំណត់សំគាល់​លើ​ផែនទី។  បញ្ហា​នេះ​ជាទូទៅ ដោយសារតែ​ទំហំ​អេក្រង់​ឧបករណ៍ប្រើប្រាស់ និង​ពេលវេលា។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្រុមការងារ​សម្លេង​ទីក្រុង កំពុងធ្វើការ​នៅលើ​ប្រភេទ​ទូរស័ព្ទដៃ ដើម្បី​ការដាក់​របាយការណ៍​តាម​ទូរ​ស័​ព្ធ​កាន់​តែមាន​ភាពងាយស្រួល។ វា​ពិតជា​ការពិបាក​ក្នុងការ​ពង្រឹង​ចំណេះដឹង​អំពី​ផែនទី និង​ការធ្វើ​ផែនទី។ ក្រុមការងារ​សម្លេង​ទីក្រុង​នឹង​ព្យាយាម​ផ្តល់ ជាការ​ណែនាំ​ជាច្រើន​ដូចដែល​អាចធ្វើ​ទៅបាន ប៉ុន្តែ​មិនមាន​ការធានា​ថា​អ្នក​ទាំងអស់គ្នា​នឹង បាន​យល់ដឹង​ច្បាស់​គ្រប់គ្នា​នោះទេ។

HTC_HD7_smartphones

នោះ​គឺជា​ការពិត​សូម្បីតែ​ចំពោះ​ការបញ្ចូល​ទិន្នន័យ​ផ្សេងទៀត មិនមែន​គ្រាន់តែ​ជាទី​តាំង​ព័ត៌មាន​នោះទេ ដូចនេះហើយ​ជា​មូលហេតុ​ដែល​ក្រុមការងារ​សម្លេង​ទីក្រុង​បានធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ធានាបាន​នូវ​របាយការណ៍​ដែល​ដាក់​នៅលើ​គេហទំព័រ គឺ​ប្រា​ដក​ថា​ត្រឹមត្រូវ។ ដើម្បី​ជួយ​ក្នុង​ការធានា​ភាពត្រឹមត្រូវ​យើង​ក៏​ពឹង​ផ្អែកលើ​សាធារណៈជន​ទាំងអស់ ដើម្បី​លើកឡើង​នូវ​របាយការណ៍​ដែល​មិន​ត្រឹមត្រូវ។ ចំពោះ​ទិន្នន័យផ្សេងៗទៀត ដែល​សម្លេង​ទីក្រុង​អាស្រ័យ​លើ​នោះ គឺ​ទទួល​បានមកពី​អង្គការ​ស្ថាប័ន​នានា ដែល​បាន​បោះ​ពុ​ម្ភ​ផ្សាយ​នូវ​ព័ត៌មាន ដូចជា រាជរដ្ឋាភិបាល​កម្ពុជា (RGC) និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ (NIS )ជាដើម ។ ព័ត៌មាន​ទាំងនេះ​ត្រូវបាន​គេ​ប្រើប្រាស់ ប៉ុន្ដែ​តែ​សូម​រំ​ឮ​កថា ព័ត៌មាន​ទាំងនោះ​មិន​ត្រូវបាន​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​នោះទេ។

ការលំបាក​ក្នុងការ​ប្រមូល​ទិន្នន័យ​ដែល​ពិត នោះ​គឺថា​រាជរដ្ឋាភិបាល​កម្ពុជា ជាមាន​ការពិបាក​ក្នុង​ការផលិត និង ផ្តល់​ទិន្នន័យ​ដែលមាន​គុណភាព។ នាពេលថ្មីៗនេះ ការ​សែត​ភ្នំពេញ​ប៉ុស្ដិ៍  បាន​ចុះ​នៅ​អត្ថបទ​មួយ​ថា ក្រសួង​ផ្សេងគ្នា​ធ្វើការ (ឬ​ផលិត) ផ្សេងគ្នា​ហើយ​ជានិច្ចកាល​គឺ​មិនត្រូវ​គ្នា ហើយ​ព័ត៌មាន​ដែល​អ្នកស្រាវជ្រាវ​វាយតម្លៃ​គឺ​ភាព​ដែល​គួ​អោយ​ទុក​ចិ​ត្ដ​ជឿជាក់​ស្ថិតនៅ​ក​ម្រឹត​ទាប​នៅ      ឡើយ។ ពួកគេ​បាន​ចាត់ទុកថា គុណភាព​នៃ​ទិន្នន័យ នយោបាយ និង​អំពើពុករលួយ គឺ​មិនល្អ​ទាល់តែសោះ។

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!