17796114_1291005410947953_3872685017393457867_n

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត សង្កាត់ និរោធ បានសម្ភោធឲ្យដំណើរការនៅព្រឹកនេះ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ បានសម្ភោធឲ្យដំណើរការនៅព្រឹកថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០១៧ ដែលមានតម្លៃជាង ៦០លានដុល្លារ ស្ថិតនៅក្នុង ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រោងចក្រទឹកស្អាតនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដោយក្រុមហ៊ុនវិនស៊ីខុនស្ត្រាក់ស្សិន (VINCI CONSTRUCTION GRANDS PROJECTS) ដែលជាក្រុមហ៊ុនមកពីប្រទេសបារាំង ក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសមកពីប្រទេសបារាំងឈ្មោះ សាហ្វែស (Safege)។ រោងចក្រនេះ អាចផលិតទឹកបាន ៥៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងអាចផ្គត់ផ្គង់ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ជាយក្រុងភ្នំពេញ និងក្រុងតាខ្មៅបានប្រមាណ ៣៣១ពាន់អតិថិជន ក្នុងឆ្នាំ២០១៧នេះ។

17796114_1291005410947953_3872685017393457867_n

 

17629834_1291005400947954_139822846383739827_n

17799212_1291005404281287_5267956433411168687_n

 

Leave a Reply