Olympia City និងបើកដំណើរការគម្រោងអគារស្នាក់នៅចំនួនពីនៅចុងឆ្នាំ ២០១៦
Posted On : កញ្ញា, 2, 2016 | By សំឡេងទីក្រុង

ប្រភព៖ business-cambodia

គម្រោងអគារស្នាក់នៅចំនួនពីរ ដែលស្ថិតក្នុងគម្រោងដ៏ធំរបស់ Olympia City នៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក និងបើកដំណើរការឱ្យស្នាក់នៅ នាចុងឆ្នាំ២០១៦ ខាងមុខនេះ។

អ្នកនាង គូ ពិសី អនុប្រធានផ្នែកទីផ្សារ បានថ្លែង ក្នុងសន្និសិទ្ធកាសែត ក្នុងពិធី CAMBUILD’S 2016 បានឱ្យដឹងថា Olympia City នឹងបើកឱ្យដំណើរការអគារស្នាក់នៅចំនួនពីរ រួមមាន អគារ C1 និងអគារ C2 នៅចុងឆ្នាំ២០១៦នេះ។

អនុប្រធានគ្រប់គ្រងទីផ្សារ រូបនេះ បានរៀបរាប់បន្ថែមថា បច្ចុប្បន្ន អគារ C1 នឹងអគារ C2 បានលក់អស់ស្ទើតែទាំងស្រុង ដោយក្នុងនោះ គម្រោងអគារស្នាក់នៅ C1 បានលក់អស់ជាស្ថាពរ ខណៈគម្រោងអគារស្នាក់នោះ C2 នៅសល់ប្រមាណ ៥% ទៀតបណ្ណោះ។

អ្នកនាង បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនបានដាក់អគារស្នាក់នៅ នឹងអគារពាណិជ្ជកម្មរបស់គម្រោង Olympia City ជាផ្លូវការ ហើយអថិតិជនក៏អាចទទួលបានការបង់រំលស់ជាមួយអត្រាការប្រាក់ ដែលអាចទទួលយកបាន នៅធនាគារកាណាឌីយ៉ា។

ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Olympia City នៅលើផ្ទៃដីជាង ១០ហិកតា ក្រោមហិរញ្ញប្បទាន ដោយធនាគារកាណាឌីយ៉ា។ ដោយឡែក ក្រុមហ៊ុន មិនអាចបញ្ជាក់ពីទំហំទឹកប្រាក់វិនិយោគបានទេ។

Olympia City ស្ថិតនៅចំកណ្ដាលក្រុង ដែលមានទីតាំងល្អ និងបង្កលក្ខណៈងាយស្រូលយ៉ាងច្រើន ដល់អ្នករស់នៅទីនោះដូចជា ចំណេញពេលវេលាធ្វើដំណើរ និងជៀសវាងបញ្ហាកកស្ទះចរាចរណ៍ជាដើម៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!